ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ៖ ពលរដ្ឋ​ខ្មែរ​បានចាញ់​បោក​តាម​អនឡាញ​អស់​ប្រាក់​ជាង ២៦​លាន​ដុល្លារ ចាប់ពី​ឆ្នាំ​២០២៥ ​ដល់​ខែ៨​ឆ្នាំ២០២៦

មិនមែនមានតែពលរដ្ឋបរទេសប៉ុណ្ណោះទេដែលរងការខាតបង់ប្រាក់រាប់ពាន់លានដុល្លារ ដោយសារក្រុមឆបោកតាមអនឡាញ។ ពលរដ្ឋខ្មែរក៏បានបាត់បង់ប្រាក់ប្រមាណ ២៦,២ លានដុល្លារ ក្នុងឆ្នាំ២០២៥ និងរយៈពេល ៨ ខែ ឆ្នាំ២០២៦។ បើតាមការបញ្ជាក់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អត្ថបទពេញ

សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អនុម័ត «សេចក្តីប្រកាសទីក្រុងភ្នំពេញ»

សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ នៅរាជធានីភ្នំពេញ បានបញ្ចប់ដោយជោគជ័យ ដោយមានការចូលរួមពីប្រទេសចំនួន ២៨ និងអង្គការចំនួន ៧។ សន្និសីទបានឈានដល់ការអនុម័ត «សេចក្តីប្រកាសទីក្រុងភ្នំពេញ» ដោយកំណត់ការប្តេជ្ញាចិត្តរួមចំនួន ១១ ចំណុច។ សន្និសីទដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ និង២៤ ខែកញ្ញា អត្ថបទពេញ

ឯកឧត្តម នេត្រ ភក្ត្រា៖ កម្ពុជា មិនមែនគ្រាន់តែបង្ក្រាប និងបិទទីតាំង​ Online Scams នោះទេ តែកម្ពុជាប្តេជ្ញាកាត់ផ្តាច់ខ្សែច្រវាក់ក្រុមឧក្រិដ្ឋជនទាំងស្រុង

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនអាចបញ្ចប់ត្រឹមការចុះបង្ក្រាបទីតាំង ឬការចាប់ខ្លួនជនសង្ស័យមួយចំនួននោះឡើយ។ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាកាត់ផ្តាច់ខ្សែច្រវាក់ក្រុមឧក្រិដ្ឋជនទាំងស្រុង។ ក្នុងឱកាសបង្ហាញលទ្ធផលសង្ខេបក្រោយបញ្ចប់សន្និសីទអន្តរជាតិស្តីពី «ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)» ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» សម្រាប់ថ្ងៃទី១​ ឯកឧត្តមរដ្ឋមន្ត្រី អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ

ថ្លែងក្នុងឱកាស អញ្ជើញជាអធិបតី ពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី លើកទី៤ ឆ្នាំ២០២៥-២០៣០» នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ នៅក្នុងនីតិកាលទី៧នេះ ក្រសួងមហាផ្ទៃ អត្ថបទពេញ

អ្នកសារព័ត៌មានអន្តរជាតិមកពីស្ថាប័នធំៗ និងអ្នកសារព័ត៌មានជាតិជិត ៤០អង្គភាព ចុះពិនិត្យដោយផ្ទាល់ទីតាំងអតីតមជ្ឈមណ្ឌល Online Scmas នៅមជ្ឈមណ្ឌលពាណិជ្ជម៉ឺនជ័យ

អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពី ៣៩អង្គភាព ស្មើ៧៨រូប នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចុះយកព័ត៌មានអតីតទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scmas) ស្ថិតនៅមជ្ឈមណ្ឌលពាណិជ្ជម៉ឺនជ័យ ឬ 8 Park ក្នុងឃុំក្របៅ ស្រុកកំចាយមារ អត្ថបទពេញ

អាម៉េរិក អនុម័តការលក់យន្តហោះចម្បាំងបំបាំងកាយ F-35 ៤៨គ្រឿងគិតជាទឹកប្រាក់ ២៤,៣ ពាន់លានដុល្លារ ទៅឱ្យអារ៉ាប៊ីសាអូឌីត

ក្រសួងការបរទេសអាម៉េរិកបានប្រកាសឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនបានអនុម័តការលក់យន្តហោះចម្បាំងបំបាំងកាយ F-35 ចំនួន ៤៨ គ្រឿង គិតជាទឹកប្រាក់ ២៤,៣ ពាន់លានដុល្លារ ទៅឱ្យអារ៉ាប៊ីសាអូឌីត។ ការលក់នេះជាការទិញអាវុធដ៏ធំចុងក្រោយបំផុតមួយរបស់ទីក្រុងរីយ៉ាដ ចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់បានផ្ទុះឡើងកាលពីចុងខែកុម្ភៈមក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ អារ៉ាប៊ីសាអូឌីតបានស្វះស្វែងព្យាយាមទិញយន្តហោះចម្បាំង F-35 ពីសហរដ្ឋអាម៉េរិកជាយូរណាស់មកហើយ។ អត្ថបទពេញ

ទិវាសន្ដិភាពអន្ដរជាតិ៖ សម្ដេចធិបតី អំពាវនាវឱ្យថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលើបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យដោះស្រាយបញ្ហាដោយសន្ដិវិធី

តាមរយៈសារលិខិតក្នុងឱកាស ទិវាសន្ដិភាពអន្ដរជាតិ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវភាគីថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា ចូលរួមដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ តាមសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ ដើម្បីកាត់បន្ថយភាពតានតឹងកសាងទំនុកចិត្ត និងឈានទៅរកការស្ដារសន្តិភាពនៅតាមព្រំដែន ក៏ដូចជាការរួមរស់ប្រកបដោយភាពសុខដុម នៃប្រជាជនប្រទេសទាំងពីរ ក្នុងនាមជាអ្នកជិតខាងល្អ។ អត្ថបទពេញ

ឯកឧត្តម នេត្រ ភក្ត្រា ធ្វើបទឧទ្ទេសនាម និងបាឋកថាស្តីពីតួនាទី ភារកិច្ចរបស់ក្រសួងព័ត៌មាន ជូនសិក្ខាកាមវិទ្យាស្ថានបញ្ជាការ-សេនាធិការជាង ៤០០នាក់

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញធ្វើបទឧទ្ទេសនាម និងបាឋកថាស្តីពី «រចនាសម្ព័ន្ធចាត់តាំង តួនាទី និងភារកិច្ចរបស់ក្រសួងព័ត៌មាន» ជូនថ្នាក់ដឹកនាំ និងសិក្ខាកាមនៃវិទ្យាស្ថានបញ្ជាការ-សេនាធិការ ប្រមាណជាង ៤០០នាក់ នៅវិទ្យាស្ថានបញ្ជាការ-សេនាធិការ ខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះ អត្ថបទពេញ

ឯកឧត្តម នេត្រ ភក្ត្រា គូសបញ្ជាក់ពីផលប៉ះពាល់ និងវិធានការឆ្លើយតបទាន់ពេលវេលាលើបញ្ហាព័ត៌មានក្លែងក្លាយ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា បញ្ហាព័ត៌មានក្លែងក្លាយ គឺជាប្រធានបទក្តៅដែលគ្មានព្រំដែន និងមិនមែនជាបញ្ហាដាច់ដោយឡែករបស់ប្រទេសណាមួយឡើយ ប៉ុន្តែជាបញ្ហារួមរបស់តំបន់ និងពិភពលោក។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា ការរីករាលដាលនៃព័ត៌មានក្លែងក្លាយ អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គូសបញ្ជាក់ថា ប្រជាពលរដ្ឋគឺជាផ្នែកមួយដ៏សំខាន់ក្នុងការកាត់បន្ថយបទល្មើស និងភាពអសកម្មនានានៅក្នុងមូលដ្ឋាន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍គូសបញ្ជាក់ថា ការចូលរួមសហការយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋជាមួយអាជ្ញាធរដែនដី គឺជាកាតាលីករ និងជាចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយរាល់បទល្មើស និងភាពអសកម្មផ្សេងៗដែលកើតមានឡើងនៅក្នុងមូលដ្ឋាន និងសហគមន៍ឱ្យមានប្រសិទ្ធភាពខ្ពស់ ។ ប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់នេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីដុតបំផ្លាញចោលបារីក្លែងម៉ាកជាង ៨០០ តោន អត្ថបទពេញ