អគ្គស្នងការនគរបាលជាតិម៉ាឡេស៊ី៖ អាជ្ញាធរកំពុងបើកការស៊ើបអង្កេត ជុំវិញគម្រោងឃុបឃិតទម្លាក់រដ្ឋាភិបាល

អគ្គស្នងការនគរបាលជាតិម៉ាឡេស៊ីបានប្រកាសនាថា អាជ្ញាធរកំពុងបើកការស៊ើបអង្កេតជុំវិញការឃុបឃិតជាសម្ងាត់មួយ ដើម្បី “ទម្លាក់រដ្ឋាភិបាល និងបំផ្លិចបំផ្លាញស្ថិរភាពជាតិ”។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោកអគ្គស្នងការនគរបាលជាតិម៉ាឡេស៊ី បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា គម្រោងឃុបឃិតនេះមានការពាក់ព័ន្ធនឹងបុគ្គលមានឥទ្ធិពល ក្នុងស្រុកម្នាក់ ព្រមទាំងស្ថាប័នព័ត៌មានអន្តរជាតិមួយ ប៉ុន្តែលោកមិនបានបញ្ចេញអត្តសញ្ញាណពួកគេឡើយ។ បច្ចុប្បន្នសំណុំរឿងនេះ កំពុងត្រូវ បានស៊ើបអង្កេតក្រោមច្បាប់ប្រឆាំងការបំផ្លាញលទ្ធិប្រជាធិបតេយ្យសភា ដែលជនល្មើសអាចប្រឈមមុខនឹងការផ្តន្ទាទោសដាក់ពន្ធនាគារ អត្ថបទពេញ

អាម៉េរិកបញ្ជូននាវា USS Gerald R. Ford ទៅកាន់តំបន់មជ្ឈិមបូព៌ា ជាការបង្កើនកម្លាំងទ័ពធំបំផុត មិនធ្លាប់មានតាំងពីឆ្នាំ២០០៣

នាវាដឹកយន្តហោះ យូអេសអេស ហ្សេរ៉ាល់ អ័រ ហ្វត (USS Gerald R. Ford) បានចាកចេញពីមូលដ្ឋានទ័ពជើងទឹកណាតូ (NATO) ក្នុងកោះក្រេត (Crete) កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើនាវាចរណ៍ឆ្ពោះទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត ខណៈដែលនេះគឺជាផ្នែកមួយនៃការបង្កើនកម្លាំងទ័ពជើងទឹកអាម៉េរិកដ៏ធំបំផុតនៅក្នុងតំបន់មជ្ឈិមបូព៌ា ចាប់តាំងពីសង្គ្រាមនៅអ៊ីរ៉ាក់ក្នុងឆ្នាំ អត្ថបទពេញ

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចេញសេចក្តីបំភ្លឺករណីជនបរទេសបើកបររថយន្តក្រោមឥទ្ធិពលសារធាតុញៀនបុកសមត្ថកិច្ចកំពុងអនុវត្តភារកិច្ច

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចេញសេចក្តីបំភ្លឺជូនសាធារណៈជន ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយជនជាតិបរទេស បើកបររថយន្តក្នុងស្ថានភាពមានសារធាតុញៀន និងបានបុកសមត្ថកិច្ច ខណៈកំពុងអនុវត្តភារកិច្ច។ តាមសេចក្តីបំភ្លឺ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ១៤ និង ៤៥នាទី លើផ្លូវជាតិលេខ៤ អត្ថបទពេញ

ក្រុមសង្កេតការណ៍អាស៊ាន ចុះពិនិត្យស្ថានភាពផ្ទាល់នៅតំបន់ប្រាសាទព្រះវិហារ ក្រោយបទឈប់បាញ់

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១០:០០នាទី ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពជាក់ស្តែងនៅលើទីតាំងផ្ទាល់ ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ អត្ថបទពេញ

ប្រមុខក្រសួងមហាផ្ទៃ រម្លឹកម្ចាស់ទីតាំងដែលមានជនបរទេសស្នាក់នៅ ត្រូវអនុវត្តកាតព្វកិច្ចរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី​ ស សុខា រដ្ឋមន្ត្រីមហាផ្ទៃ បានដាស់តឿនជាមុនទៅកាន់ម្ចាស់ទីតាំងស្នាក់នៅគ្រប់ប្រភេទ មិនថាសណ្ឋាគារ ផ្ទះសំណាក់ ឬម្ចាស់អគារស្នាក់នៅនានា ដែលមានជនបរទេសស្នាក់នៅ ត្រូវតែអនុវត្តកាតព្វកិច្ចរាយការណ៍ជូនសមត្ថកិច្ច ខណៈសមត្ថកិច្ច នឹងអនុវត្តការពិន័យ ចាប់ពីដើមខែមីនា ឆ្នាំ២០២៦នេះតទៅ។ ការរម្លឹកនេះ បានធ្វើឡើងក្នុងកម្មវិធី អត្ថបទពេញ

នាយឧត្តមសេនីយ៍ វង្ស ពិសេន ៖ យោធិនគ្រប់រូបត្រូវប្រកាន់ខ្ជាប់គោលជំហរស្មោះត្រង់ ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ

ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងថា យោធិនគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវទស្សនៈគោលជំហរស្មោះត្រង់ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ លុបបំបាត់ឲ្យអស់ភាពអសកម្មទាំងឡាយណាដែលប្រាសចាកពីក្រឹត្យច្បាប់ បទវិន័យ និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ។ ការលើកឡើងបែបនេះ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ អត្ថបទពេញ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ៖ បុគ្គលិកកាកបាទក្រហមជម្នះការលំបាកជួយជនភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលី

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ថា មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជន នៃសាខាកាកបាទក្រហមកម្ពុជាបានខិតខំប្រឹងប្រែងជាខ្លាំងជម្នះរាល់ការលំបាក ដើម្បីបំពេញបេសកកម្មមនុស្សធម៌ជួយប្រជាពលរដ្ឋភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលី ទាំងនៅអំឡុងពេល និងក្រោយសង្គ្រាមកម្ពុជា-ថៃ។ ក្នុងឱកាសអញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា អត្ថបទពេញ

សម្តេចតេជោស្នើអ្នកសម្តែងក្នុងពិធីបុកល័ក្ត រៀបចំកាយវិការនិងពាក្យពេចន៍ឡើងវិញ ចៀសវាង ប៉ះពាល់សាសនាឥស្លាម

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឲ្យក្រុមសិល្បៈដែលត្រូវសម្តែងក្នុងកម្មវិធី បុកល័ក្ត នៃពិធីរៀបអាពាហ៍ពិពាហ៍ត្រូវរៀបចំកាយវិការ និងពាក្យពេចន៍ឡើងវិញ ចៀសវាងប៉ះពាល់ទៅ ដល់អារម្មណ៍អ្នកកាន់សាសនាឥស្លាម ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាមានប្រសាសន៍ក្នុងបណ្តាញ សង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ថា   ឆ្លងកាត់នូវយោបល់របស់ពលរដ្ឋជាខ្មែរឥស្លាម អត្ថបទពេញ

អភិបាលខេត្តបន្ទាយមានជ័យ ៖ យោធាថៃរំលោភកាន់កាប់ភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន សរុបផ្ទៃដីជាង១ពាន់ហិកតា

ឯកឧត្តម អ៊ុំ រាត្រី អភិបាលអភិបាលខេត្ត បន្ទាយមានជ័យ បានថ្លែងថា យោធាថៃរំលោភបំពានកាន់កាប់ភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន លើផ្ទៃដីសរុប១.០២៦ហិកតា ក្រោយបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ យោធាថៃ បានបន្តរំកិលបំពាន់កាន់កាប់ដីលំនៅឋាន និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ អត្ថបទពេញ

ព្រះករុណាព្រះមហាក្សត្រ អំពាវនាវដល់រដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត ចូលរួមគាំទ្រ សកម្មភាពបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា

ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់រដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត ចូលរួមគាំទ្រ សកម្មភាពបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ដើម្បីសង្រ្គោះជីវិតពលរដ្ឋ និងយកដីសម្រាប់ប្រើប្រាស់បង្កបង្កើនផល។ យោងតាមព្រះរាជសារក្នុងឱកាសខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹកនិងសហគមន៍មានសុវត្ថិភាព» ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ អត្ថបទពេញ