Home

អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា ដាក់វិធានការពង្រឹងវិន័យ តួនាទី ភារកិច្ច ក្រមសីលធម៌វិជ្ជាជីវៈ និងការអនុវត្តច្បាប់របស់មន្ត្រី

ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា បានចេញលិខិតមួយផ្ញើប្រធានលេខាធិការដ្ឋាន នាយកដ្ឋាន សាខា និងការិយាល័យគយ និងរដ្ឋករទាំងអស់ ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តតួនាទី និងភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈ។ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តតួនាទី និងភារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមធ្វើការណែនាំបន្ថែមដូចខាងក្រោម៖ អត្ថបទពេញ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅទីតាំងចំនួនបី ក្នុងខេត្តពោធិ៍សាត់ ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងអំពីស្ថានការណ៍បច្ចុប្បន្ននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការចូលជាធរមាននូវបទឈប់បាញ់រវាង កម្ពុជានិងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គិតមកដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះថា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ ក្រុមការងារសម្របសម្រួល នៃព្រះរាជាណាចក្រកម្ពុជា អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឧបការីចិន ពិភាក្សា និងវាយតម្លៃប្រកបដោយជំនឿចិត្តខ្ពស់លើការងារបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ

ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងកម្លាំងអនុវត្តច្បាប់ កម្ពុជា-ចិន ដើម្បីបង្ការ ទប់សង្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានក្លាយជាប្រធានបទស្នូលមួយដ៏លេចធ្លោ នៃជំនួបពិភាក្សាការងាររវាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម LIU ZHONGYI ឧបការីរដ្ឋមន្ត្រី ក្រសួងសន្តិសុខសាធារណៈចិន នាថ្ងៃទី១៥ ខែមករា អត្ថបទពេញ

តុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

លោក ឆែ វិវឌ្ឍនៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទឈ្មោះលី គួង ភេទប្រុស អាយុ ៥០ឆ្នាំ នៅពន្ធនាគាររាជធានីភ្នំពេញ PJ ដើម្បីរង់ចាំការជំនុំជម្រះទោសតាមនីតិវិធីច្បាប់ បន្ទាប់ពីបានរកឃើញមានពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន ជននេះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទល្មើស រួមមាន៖ អត្ថបទពេញ

ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា៖  នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ លោកជំទាវ អត្ថបទពេញ

ឯកឧត្តម ឃួង ស្រេង៖ ឆ្នាំ២០២៥ សមត្ថកិច្ច អនុវត្តការងារបានល្អ ជាពិសេស ទប់ស្កាត់បទល្មើសមានការថយចុះ បង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានជាង៤០ករណី

ក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ ការងារឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅសណ្ឋាគាររ៉េស៊ីដងសុខាភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តការងារបានយ៉ាងល្អ ទាំងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ពាណិជ្ជកម្ម អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតថ្មីកូរ៉េ សម្លឹងឃើញភាពចាំបាច់នៃការពង្រឹងចំណេះជំនាញកម្លាំងអនុវត្តច្បាប់ និងផ្លាស់ប្តូរទស្សនកិច្ច!

ភាពចាំបាច់នៃការ​បន្តបង្កើនកិច្ចសហប្រតិបត្តិការពង្រឹងចំណេះជំនាញកម្លាំងអនុវត្តច្បាប់ និងការផ្លាស់ប្តូរទស្សនកិច្ចដើម្បីដកបទពិសោធន៍លើការងារស្រាវជ្រាវ ស៊ើបអង្កេត កោសល្យវិច្ច័យទីតាំងបទល្មើស និងជំនាញថ្មីៗ​ បម្រើដល់ការងារនគរបាលជំនាញកម្ពុជា និងកូរ៉េ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គូសបញ្ជាក់ក្នុងឱកាសទទួលជួបឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៣ អត្ថបទពេញ

សម្ដេចធិបតី៖ ការួមសាមគ្គីភាពគ្នាជាធ្លុងមួយ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្មែរគ្រប់រូប ដើម្បីការពារជាតិមាតុភូមិឱ្យរឹងមាំ

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការលំបាករបស់ជាតិនាពេលនេះ គឺជាការលំបាករបស់ខ្មែរគ្រប់រូប ប៉ុន្តែ គន្លឹះសំខាន់របស់ជាតិយើងនាពេលនេះ គឺយើងត្រូវប្រែក្លាយការលំបាករបស់ជាតិ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្មែរគ្រប់រូប ឱ្យក្លាយទៅជាកម្លាំងតស៊ូដ៏រឹងមាំរបស់ជាតិ និងគោលដៅដ៏ពិសិដ្ឋរបស់ជាតិ ពោលគឺការួមសាមគ្គីភាពគ្នាជាធ្លុងមួយ ដើម្បីការពារជាតិមាតុភូមិជាទីស្រឡាញ់របស់យើង និងធ្វើឱ្យជាតិខ្មែរយើងបានរឹងមាំ ស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់រូប។ នេះបើយោងតាមគណនីផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា អត្ថបទពេញ

ក្រសួងការពារជាតិ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យជាក់ស្តែងនៅតំបន់ប្រាសាទព្រះវិហារ និងទីតាំងស៊ីវិលដែលរងការខូចខាត ដើម្បីផ្ទៀងផ្ទាត់បទឈប់បាញ់

គិតចាប់តាំងពីការចូលជាធរមាននៃបទឈប់បាញ់រវាងកម្ពុជា និងថៃ កាលពីចុងខែធ្នូ ឆ្នាំ២០២៥ មកទល់នឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដោយមានការសម្របសម្រួលពីភាគីកម្ពុជា បានចុះពិនិត្យ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានការណ៍ជាក់ស្តែងនៅតាមតំបន់ព្រំដែនសំខាន់ៗ រាប់បញ្ចូលទាំងតំបន់ប្រាសាទព្រះវិហារ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដែលរងការខូចខាត។ នេះបើតាមការបញ្ជាក់របស់ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី អត្ថបទពេញ

នគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់ឃុំឃាំង និងជំរិតទារប្រាក់ ២ម៉ឺនដុល្លារ ជួយសង្គ្រោះស្ត្រីជនជាតិវៀតណាម នៅក្រុងព្រះសីហនុ

ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបង្ខាំងមនុស្សដោយខុសច្បាប់ និងជំរិតទារប្រាក់ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ មានករណីចាប់ឃុំឃាំង បង្ខាំងដោយខុសច្បាប់ និងជំរិតទារប្រាក់ចំនួន ២០,០០០$ ទៅលើជនរងគ្រោះឈ្មោះ Do Thi My Duyen អត្ថបទពេញ