Home

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធសមិទ្ធផលវត្តពានរោង ស្រុកស្វាយអន្ទរ និងណែនាំអាជ្ញាធរ យកចិត្តទុកដាក់លើសុខទុក្ខពលរដ្ឋ

ពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តពានរោង ស្ថិតនៅក្នុងភូមិពានរោង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ បានប្រព្រឹត្តទៅអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។ បើតាមរបាយការណ៍លោក ប៉ិច សុង អភិបាល អត្ថបទពេញ

អភិបាលខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ កងកម្លាំង ដែលកំពុងឈរជើងទប់ស្កាត់ និងបង្ក្រាបបទល្មើសលើផ្ទៃបឹងទន្លេសាប

បន្ទាយមានជ័យ៖ ថ្ងៃពុធ ទី០៧ ខែឧសភា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យដឹកនាំដោយ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ អ្នកតំណាងរាស្រ្តមណ្ឌលបន្ទាយមានជ័យ ឯកឧត្តម អត្ថបទពេញ

ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារពន្ធនាគារខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃពុធ ទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធ វឌ្ឍនភាពការងារ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញអមដំណើរដោយ ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋានជំនាញ អត្ថបទពេញ

ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសព្រុយណេ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៧ (17th AMRI) និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងឋានៈកម្ពុជាជាអនុប្រធាននៃកិច្ចប្រជុំនៅប្រទេសព្រុយណេដារូស្សាឡាម ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។ ក្នុងនាមជាប្រធាននៃកិច្ចប្រជុំ ប្រទេសព្រុយណេបានរៀបចំសន្និសីទនេះឡើងក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយជំរុញការយល់ដឹងរួម៖ ការផ្លាស់ប្តូរតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការយល់ដឹងគ្នាទៅវិញទៅមកនៅក្នុងអាស៊ាន MAJU» អត្ថបទពេញ

អ្នកនាំពាក្យ ចេញសេចក្ដីបញ្ជាក់ព័ត៌មាន ករណីបន្តមានបុគ្គលយកឈ្មោះនិងរូបភាពជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ទៅនិយាយអួតអាង បំប៉ោង បំភ័យ គំរាមអ្នកដទៃ!

អ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីបញ្ជាក់ព័ត៌មាន ជម្រាបជូនសាធារណជនថា ក៏មិនខុសពីកន្លងមកដែរ ថ្មីៗនេះទៀត មានបុគ្គលមួយចំនួន បានបន្តប្រព្រឹត្តសកម្មភាពពុំគប្បី ដោយប្រើប្រាស់ឈ្មោះ ឯកឧត្តមអភិសន្តិបណ្ឌិត រូបភាពថតជាមួយ ឯកឧត្តមអភិសន្តិបណ្ឌិត ឬលោកជំទាវ អត្ថបទពេញ

ឥណ្ឌា វាយប្រហារលើប៉ាគីស្ថានសម្លាប់មនុស្ស៨នាក់ ប៉ាគីស្ថានថានឹងសងសឹកវិញ​

ឥណ្ឌា នៅថ្ងៃពុធ ទី៧ ខែឧសភា បានបើកការវាយប្រហារតាមផ្លូវអាកាសលើទីតាំង៩កន្លែងនៅលើទឹកដីប៉ាគីស្ថាន និងតំបន់កាស្មៀរប៉ែកខាងគ្រប់គ្រងដោយប៉ាគីស្ថាន ខណៈ ទីក្រុងអ៉ីស្លាម៉ាបាដបានចាត់ទុកថាការវាយប្រហារនេះជាសកម្មភាពសង្រ្គាម ហើយប្រកាសថានឹងសងសឹកវិញ ចំពោះមុខការព្រួយបារម្ភពីហានិភ័យផ្ទុះសង្រ្គាមរវាងប្រទេសទាំង២ដែលសុទ្ធតែមាន អាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ប៉ាគីស្ថានបានអះអាងថាមនុស្សយ៉ាងហោច ៨នាក់បានស្លាប់ និង៣៨នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហាររបស់ឥណ្ឌា។ ទីក្រុងញូវដែលីវិញបានអះអាងថាខ្លួនបានវាយប្រហារលើ ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមភេរវករ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈម ជូនពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តផ្តល់សេវាសាធារណៈ ការផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ ការគាំទ្រដល់យន្តការច្រកចេញចូលតែមួយ ការរៀបចំផែនការអភិវឌ្ឍសមត្ថភាពមន្ត្រី ក្រុមប្រឹក្សា និងគណៈអភិបាល ការងារគ្រប់គ្រងសំរាម ការងារចរាចរណ៍ និងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព។ ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អត្ថបទពេញ

ជិតខួប លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិ! នគរបាលចរាចណ៍ខេត្តបន្ទាយមានជ័យធ្វើរឿងភ្ញាក់ផ្អើលមួយមិនធ្លាប់មាន (មានវិដេអូ)

បន្ទាយមានជ័យ ៖ បន្ទាប់ពីមានការបង្ហោះក្លឹបជាវីដេអូចំនួន២ លើបណ្តាញទំនាក់ទំនងហ្វេសប៊ុក បានធ្វើអោយមានការភ្ញាក់ផ្អើល ពេញបណ្តាញសង្គមតែម្តង នៅគោលដៅអនុវត្តចរាចណ៍ ផ្លូវក្នុងភូមិមួយកន្លែងស្ថិតក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ នៅក្នុងក្លឹបនោះបានរៀបរាប់ថា” មើលកាក់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ ប៉ូលីសនៅភូមិអូរជ្រៅ ស្រុកអូរជ្រៅ មកចាប់គេនៅភូមិបណ្តោយនេះ ! មានហើយនេះស្រុកខ្មែរយើងចួបរបស់ពិតហើយ មកកាក់គេនៅភូមិបណ្តោយ កាក់អ្នកភូមិបណ្តោយ ! អត្ថបទពេញ

«​នឹក​រឿង​ឈឺចាប់​ និងប្រវត្តជូរ​ចត់ » ​សម្តេច​តេ​ជោ​ស្រក់​ទឹកភ្នែក​នៅលើទឹកដី​ឥណ្ឌូ​នេ​ស៊ី

​ភ្នំពេញ ៖ នៅ​ពេល​ចាប់ផ្តើម​និយាយ​រឿងរ៉ាវ​ដែល​ឆ្លងកាត់​ដ៏​ជូរ​ចត់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​ស្រក់​ទឹកភ្នែក​ខណៈ​ពេល​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​«​ទស្សនៈ និង​បទ​ពិសោធន៍​នៃ​ការ​កិច្ច​ខិតខំ​កសាង​សន្តិភាព​នៅ​កម្ពុជា​»​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ។ សម្ដេច​តេ​ជោ ហ៊ុន សែន ស្ថា​និក​នយោបាយ​ឈ្នះ​-​ឈ្នះ និង​ជា​អ្នក​ពន្លត់ភ្លើង​សង្គ្រាមកម្ពុជា​​ដែល​អូស​បន្លាយ​ជា​យូរ​ខែ​ឆ្នាំ​ហើយ ដែល​បច្ចុប្បន្នភាព​ប្រធាន​ព្រឹទ្ធសភា​របស់​កម្ពុជា បាន​មាន​ប្រសាសន៍​​ទាំង​អួល​ដើម​.​ក និង​ស្រក់​ទឹកភ្នែក​នៅ​ចំពោះ​មុខ​ថ្នាក់ដឹកនាំ​អាស៊ាន​នានា​នៅ​ពេល​នឹក​ដល់​រឿងរ៉ាវ​ឈឺចាប់​របស់​ប្រទេស​កម្ពុជា​ដែល​មាន​សង្គ្រាមរ៉ាំរ៉ៃ និង​ពិសេស នៅ​ពេល​សម្ដេច​ធ្វើ​ដំណើរ​ទៅ​ស្វែងរក​ជំនួយ​គាំទ្រ​ពី​ភាគី​វៀតណាម អត្ថបទពេញ

ពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

កណ្តាល៖ នាព្រឹកថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមពិធីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ក្រោមក្របខ័ណ្ឌឥណទានសម្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង អត្ថបទពេញ