ប្រភពចារកម្មបរទេសផ្លូវការមួយដែលអាចជឿទុកចិត្តបានលាតត្រដាងពីផែនការដ៏គ្រោះថ្នាក់និងសម្ងាត់របស់ថៃ ក្នុងការប្រើប្រាស់យន្តហោះ AT-6 TH light attack ដែលបំពាក់ដោយគ្រាប់បែកទំនើបដើម្បីធ្វើឃាតសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
យោងតាមការយកការណ៍បាន ថៃជ្រើសរើសយន្តហោះ AT-6 ដែលមានល្បឿនយឺតជាងយន្តហោះ F-16 ដើម្បីងាយស្រួលវាយប្រហារគោលដៅច្បាស់លាស់ ខណៈប្រើប្រាស់គ្រាប់បែកនាំផ្លូវដោយ GPS ផលិតពីប្រទេសកូរ៉េ ដែលមានប្រសិទ្ធភាពខ្ពស់បំផុតក្នុងការទម្លាក់ចំទីតាំងជាក់លាក់។
តាមរបាយការណ៍ ថៃបានទទួលយន្តហោះចំនួន ៨ គ្រឿង និងគ្រាប់ចំនួន ២០០ គ្រាប់ ព្រមទាំងយន្តហោះ ៤ គ្រឿងផ្សេងទៀតកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥។
ផែនការរបស់កងទ័ពអាកាសថៃ គឺនឹងធ្វើការសាកល្បងប្រសិទ្ធភាពរបស់យន្តហោះនេះនៅភ្នំទ្រព្យសិន។ ប្រសិនបើការវាយលុកយកតំបន់ព្រំដែនទាំង ៨ មិនអាចសម្រេចបាន ថៃនឹងប្រើប្រាស់យន្តហោះ AT-6 TH នេះ ហោះចេញពីខេត្តត្រាត ដើម្បីគេចវេះពីការយកចិត្តទុកដាក់របស់កងកម្លាំងការពារដែនសមុទ្រកម្ពុជា។ បន្ទាប់មក ពួកគេនឹងរង់ចាំទទួលព័ត៌មានពីចារកម្មសម្ងាត់ក្នុងប្រទេសកម្ពុជា ដើម្បីកំណត់ទីតាំងលំនៅឋានរបស់សម្ដេចទាំងពីរ ហើយនឹងប្រើឱកាសនោះ ដើម្បីបាញ់គ្រាប់បែកធ្វើឃាតឲ្យបានសម្រេចតែម្ដង។

