សកម្មភាពមហាបាតុកម្មខ្មែរកាណាដា ខ្មែរម៉ុងរេអាល់ ខ្មែរតូរ៉ុនតូ និងខ្មែរអូតាវ៉ា ព្រមទាំងខ្មែរដែលមកពីបណ្តាខេត្តផ្សេងមួយចំនួនទៀត បានមកជួបជុំគ្នានៅទីក្រុងអូតាវ៉ា ប្រមាណជាង៥០០នាក់ ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងចោរសៀមឈ្លានពានលើទឹកដីខ្មែរ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។ នេះជាលើកទី១ហើយដែលខ្មែររួបរួមគ្នាធ្វើមហាបាតុកម្មប្រឆាំងចោរសៀម ដែល មកពីគ្រប់តំបន់ មិនប្រកាន់និន្នាការគណបក្សនយោបាយណាទាំងអស់ ក្នុងគោលបំណងតែមួយ គឺជាតិខ្មែរតែមួយមិនថារស់នៅទីណា តែងតែបារម្ភយកចិត្តទុកដាក់ជានិច្ចចំពោះប្រទេសជាតិដែលជាស្រុកកំណើត។
ក្បួនបាតុកម្មបានជួបជុំគ្នានៅ ក្រសួងកិច្ចការបរទេសកាណាដា និងដង្ហែរបាតុកម្មឆ្ពោះទៅកាន់វិមានរដ្ឋសភាកាណាដា ដើម្បីសម្តែងមតិ និងប្រគល់ញត្តិទៅរដ្ឋាភិបាលកាណាដា ដើម្បីបញ្ឈប់ការឈ្លានពានរបស់សៀមមកលើទឹកដីព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាស្វែងរកសន្តិភាពដល់ប្រទេសខ្មែរតូចតែមានបេះដូងធំ និងថែរក្សាសម្បត្តិបេតិភណ្ឌពិភលោកដែលត្រូវបានថៃព្យាយាមបំផ្លិចបំផ្លាញ។
ចុងបញ្ចប់ក៏សូមថ្លែងដល់អាជ្ញាធរប៉ូលិសទីក្រុងអូតាវ៉ាដែលបានជួយសម្របសម្រួលដល់ក្បួនបាតុកម្មយ៉ាងយកចិត្តទុកដាក់ជាទីបំផុត៕









