Home

ជិតបានឆ្លងហើយ! ស្ពានមេគង្គក្រចេះ បានដំឡើងធ្នឹមទាំងអស់ហើយ ដើម្បីភ្ជាប់តួស្ពានទាំងមូល

បើគិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៩៤,១០% ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១៧៦១ម៉ែត្រ, ផ្លូវមេតភ្ជាប់មានប្រវែងសរុប១៥,៤៩០ គ.ម (ផ្លូវមេតភ្ជាប់ត្រើយខាងកើតប្រវែង ៧,៦៨៤គ.ម និងត្រើយខាងលិចប្រវែង ៧,៨០៦គ.ម) និងផ្លូវខ្នែងមានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០៨ គ.ម សម្រេចលទ្ធផល ៦៩,៩១%។ អត្ថបទពេញ

ស្វែងយល់ពី Database និង Database Management System

ក្នុងយុគសម័យនៃភាពជឿនលឿនក្នុងវិស័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ អ្នកប្រើប្រាស់បច្ចេកវិទ្យាភាគច្រើនប្រហែលជាស្គាល់ឬធ្លាប់លឺពីពាក្យ Data ឬ ទិន្នន័យ។  Data ឬ ទិន្នន័យ គឺជាព័ត៌មាននានាដែលទទួលបានការសង្កេត វាស់វែង ស្រាវជ្រាវ ឬការវិភាគជាដើម។ សព្វថ្ងៃនេះ Data ឬទិន្នន័យ បានក្លាយជារឿងដ៏សំខាន់មួយដែលបុគ្គល ក្រុមហ៊ុន ឬស្ថាប័ននានាបាននាំគ្នាយកចិត្តទុកដាក់ក្នុងការប្រមែប្រមូល រក្សាទុកនិងធានាសុវត្ថិភាព ដោយសារវាអាចជាព័ត៌មានសំខាន់ ឬរសើបសម្រាប់ឯកជនភាពបុគ្គល ក្រុមហ៊ុន ឬស្ថាប័នទាំងនោះ។ប្រសិនបើData ឬ ទិន្នន័យ  ត្រូវបានរងការវាយប្រហារ ឬលួចយក នោះឯកជនភាពបុគ្គល ក្រុមហ៊ុន ឬស្ថាប័នមួយ អាចនឹងប្រឈមហានិភ័យនៃការខូចខាត ឬរអាក់រអួលទៅតាមកម្រិតនៃសារៈសំខាន់របស់ទិន្នន័យទាំងនោះ។  ឧទាហរណ៍ដូចជាទិន្នន័យស្តីពីដំណើរការនៃអាជីវកម្មជាដើម,   ប្រសិនបើព័ត៌មានបែបនេះត្រូវបានបាត់បង់ ហើយធ្លាក់ទៅក្នុងដៃអាជីវកម្មដែលជាគូរប្រជែង នោះអាជីវកម្មដែលជាម្ចាស់ទិន្នន័យ អាចនឹងរងការខាតបង់ដោយប្រការនានា ដូចជា ការបាត់បង់អតិថិជន ការប៉ះពាល់ដល់ដំណើរការអាជីវកម្ម និងការបាត់បង់ចំណុចពិសេស ឬសំខាន់ៗនៃអាជីវកម្មរបស់ខ្លួនជាដើម។  ក្រៅពីពាក្យ Data ឬ ទិន្នន័យ នៅមានពាក្យស្រដៀងនេះមួយទៀត​ដែលអ្នកប្រើប្រាស់បច្ចេកវិទ្យាភាគច្រើនក៏ប្រហែលជាធ្លាប់បានស្គាល់ ឬលឺពីវាផងដែរ។ នោះគឺ Database។ តើអ្វីទៅជា  Database? បន្ទាប់ពីបានបកស្រាយអត្ថន័យនៃពាក្យ Data ឬ ទិន្នន័យ ក្រុមការងារនៃនាយកដ្ឋានផ្សព្វផ្សាយអប់រំ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ សូមលើកយកនិយមន័យពាក្យ Database និងមុខងាររបស់វាមកធ្វើការចែករំលែកដើម្បីជាការស្វែងយល់ពី​មូលដ្ឋាននៃដំណើរការទិន្នន័យក្នុងប្រព័ន្ធបច្ចេកវិទ្យា។ Database ឬមានន័យ​ជាភាសាខ្មែរថាជា <<មូលដ្ឋានទិន្នន័យ>> ដែលវាគឺជាសំណុំទិន្នន័យដែលត្រូវបានចងក្រង និងរក្សាទុកនៅក្នុងកុំព្យូទ័រ ហើយវាអាចត្រូវបានដំណើរការដោយប្រើប្រាស់ប្រព័ន្ធផ្ទុកទិន្នន័យ ឬ Database Management System (DBMS)។ DBMS ផ្តល់ឱ្យអ្នកប្រើប្រាស់នូវមុខងារក្នុងការទាញយក ដំណើរការ រៀបចំ និងវិភាគសំណុំទិន្នន័យជាលក្ខណៈទ្រង់ទ្រាយធំ និងស្មុគស្មាញ។ វាមានសមត្ថភាពអាចសិក្សា និងវិភាគទិន្នន័យក្នុងទម្រង់ជាច្រើន ហើយផ្តល់ឱ្យអ្នកប្រើប្រាស់នូវភាពងាយស្រួលក្នុងការទាញយក និងដំណើរការទិន្នន័យទាំងនោះក្នុងគោលបំណងណាមួយប្រកបដោយភាពងាយស្រួល និងឆាប់រហ័ស។ ជាធម្មតាក្រុមហ៊ុន ឬស្ថាប័ននានាភាគច្រើនបានបង្កើតប្រព័ន្ធផ្ទុកទិន្នន័យផ្ទៃក្នុងរៀងៗខ្លួន ដើម្បីធ្វើការគ្រប់គ្រងព័ត៌មាននានា ជាពិសេសព័ត៌មានសំខាន់ ឬព័ត៌មានរសើប និងដើម្បីធានាថាព័ត៌មាន ឬទិន្នន័យទាំងនោះត្រូវបានរក្សាទុកដោយសុវត្ថិភាព និងមិនអាចលួចយកឬដំណើរការដោយមជ្ឈដ្ឋានខាងក្រៅនោះទេ។ ការងារថែរក្សាដំណើរការ និងសុវត្ថិភាពប្រព័ន្ធផ្ទុកទិន្នន័យ ជាទូទៅត្រូវបានអនុវត្តដោយក្រុមការងារព័ត៌មានវិទ្យា ឬសន្តិសុខព័ត៌មានវិទ្យា។ ក្រុមហ៊ុន ឬស្ថាប័នមួយ ត្រូវការក្រុមការងារព័ត៌មានវិទ្យា ឬសន្តិសុខព័ត៌មានវិទ្យាដែលខ្លាំង ដើម្បីធានាការការពារពីការវាយប្រហារលើប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសគឺប្រព័ន្ធផ្ទុកទិន្នន័យ ឬ Database Management System នេះតែម្តង៕

រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីប្រារព្ធខួបលើកទី១៦២​ អបអរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥

បន្ទាយមានជ័យ​៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយឯកឧត្តម​ ប្លែក​ វ៉ារី​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីប្រារព្ធខួបលើកទី១៦២ អបអរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម អត្ថបទពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីសម្ពោធអគារអន្តេវាសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានានៅវត្តស្វាយពពែ ភ្នំពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីសម្ពោធអគារអន្តេវាសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានានៅវត្តស្វាយពពែ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៥នេះ។ ឯកឧត្តម ចាយ បូរិន អត្ថបទពេញ

ប្រធានាធិបតីទីម័រឡេស្តេ៖ សម្ដេចតេជោគឺជាឥស្សរជនដ៏មានឥទ្ធិពលបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាស្ថាបនិកកម្ពុជានៅក្នុងសម័យទំនើប

ទីម័រឡេស្តេ៖ លោក ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានលើកឡើងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា គឺជាឥស្សរជនដ៏មានឥទ្ធិពលបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាស្ថាបនិកកម្ពុជានៅក្នុងសម័យទំនើប។ ការកោតសរសើររបស់លោកប្រធានាធិបតីទីម័រឡេស្តេ ចំពោះសម្ដេចតេជោបានធ្វើឡើង នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសដែលសម្តេចតេជោជួបពិភាក្សាការងារជាមួយលោក អត្ថបទពេញ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ Reva Price ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ រីវ៉ា ប្រាយ (Reva Price) ប្រធានគណៈកម្មាធិការត្រួតពិនិត្យសន្តិសុខ និងសេដ្ឋកិច្ចអាមេរិក-ចិន បានជួបពិភាក្សាគ្នាទ្វេភាគី នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ដោយក្នុងជំនួបនោះ ភាគីទាំងពីរ បានពិភាក្សា អត្ថបទពេញ

ទណ្ឌិត​ចំនួន​២៩៦​នាក់​ នឹង​ត្រូវ​​បន្ធូរ ​បន្ថយទោស​ ​​នៅ​ថ្ងៃ​បុណ្យ​វិសាខបូជាខាងមុខនេះ

ភ្នំពេញ ៖ ឯកឧត្តម គឹ​ម សន្តិភាព រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​បានឱ្យ​ដឹង​ថា ទណ្ឌិត​ចំនួន ២៩៦​នាក់ ក្នុង​នោះ (​ស្រី​២៨​នាក់​) ត្រូវ​បាន​បន្ធូរ​បន្ថយទោស​ក្នុង​ឱកាស​ពិធីបុណ្យ​វិសាខបូជា ឆ្នាំ​២០២៥ ។ យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម គឹ​ម សន្ដិភាព នៅ​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៥ បាន​លើក​ឡើង​ថា អត្ថបទពេញ

អគ្គស្នងការដ្ឋាននគរបាលជាតិ រកឃើញវរសេនីយ៍ទោ សាន សាធុកា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ប្រព្រឹត្តខុសវិន័យ និងដកហូតតំណែងមកជាមន្ដ្រី

ភ្នំពេញ៖ អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឃើញការបង្ហោះផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម ពាក់ព័ន្ធទង្វើរបស់លោកវរសេនីយ៍ទោ សាន សាធុកា ហៅ ធន់ សាធុកា អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដែលបានឆ្លៀតយកតួនាទីរបស់ខ្លួនកេងយកប្រយោជន៍ពីប្រជាពលរដ្ឋ ដែលរកស៊ីមុខរបរលក់ផលិតផលតាមអនឡាញតូចតាច។ ពាក់ព័ន្ធការផ្សព្វផ្សាយខាងលើនេះ អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការ បញ្ជាក់ជូនសាធារណជនជ្រាបដូចខាងក្រោម៖ *ទី១៖ លោកវរសេនីយ៍ទោ អត្ថបទពេញ

កម្ពុជា ផ្អាកជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វពីប្រទេសថៃ បន្ទាប់ពីប្រទេសនេះកំពុងផ្ទុះជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វពាហនៈ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វពីប្រទេសថៃ បន្ទាប់ពីមានករណីកើតមានជំងឺឈាមខ្មៅឬជំងឺអង់ត្រាក់ លើសត្វពាហនៈ នៅក្នុងប្រទេសថៃ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ (គោ-ក្របី) ដែលកំពុងកើតមាននៅក្នុងតំបន់មួយចំនួននៃប្រទេសថៃ។ ក្រសួងកសិកម្មបានបញ្ជាក់ថា៖ អត្ថបទពេញ

មន្ត្រីជំនាញ​ រកឃើញផ្លែទុរេននាំចូលមួយចំនួន ត្រូវបានជ្រលក់ថ្នាំ និងកំពុងវាយតម្លៃពីផលប៉ះពាល់

ភ្នំពេញ៖​ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា​ ថ្មីៗនេះ មានសារព័ត៌មានមួយចំនួន បានចុះផ្សាយក្នុងបណ្តាញទំនាក់ទំនងសង្គម អំពីករណី មានការនាំចូលផ្លែទុរេនពី ប្រទេសជិតខាង ដាក់លក់លើទីផ្សារកម្ពុជា ដោយប្រកាសថាជាផលិតផលដែលដាំដុះក្នុងប្រទេស និងបាន ប្រើប្រាស់សារធាតុគីមីដើម្បីជ្រលក់លើផ្លែទុរេនទាំងនោះ។ នេះបេីយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង អត្ថបទពេញ