Home

សិទ្ធិមនុស្សកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការប្រើអំពើហិង្សារបស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំង និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពរបស់ទាហានប៉ារ៉ា និងកងកម្លាំងតាមព្រំដែនរបស់ប្រទេសថៃ ដែលបានបន្តរាយបន្លាលួស ប្រើប្រាស់អាវុធ ឧស្ម័នបង្ហូរទឹកភ្នែក និងជំពាមកៅស៊ូ មកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា រួមទាំងព្រះសង្ឃ ក៏ត្រូវរងរបួសផងដែរ។ អត្ថបទពេញ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់សហការីចុះសួរសុខទុក្ខពលបាលឯក រងរបួសក្នុងភារកិច្ច

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខពលបាលឯក ម៉ន ភក្ត្រា ដែលរងរបួសភ្នែកធ្ងន់ធ្ងរ ក្នុងពេលបំពេញភារកិច្ចនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ កញ្ញា។ អត្ថបទពេញ

ក្រុមគ្រូពេទ្យចូលរួមសង្គ្រោះ និងព្យាបាលអ្នករងរបួសសរុបចំនួន២៩អង្គ-នាក់ ស្រី២នាក់ ក្នុងព្រឹត្តិការណ៍ប៉ះទង្គិចនៅភូមិព្រៃចាន់

ក្រុមគ្រូពេទ្យ ដែលជាទ័ពអាវស បានចូលរួមសង្គ្រោះ និងព្យាបាលអ្នករងរបួសសរុបចំនួន ២៩នាក់ រួមមាន ស្រី ២នាក់ ក្នុងព្រឹត្តិការណ៍ប៉ះទង្គិច កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ ប្រហែលម៉ោង ១៦:១៥នាទី នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ អត្ថបទពេញ

កម្មករក្នុងវិស័យកាត់ដេរ បង្ហាញក្តីរីករាយ អរគុណរាជរដ្ឋាភិបាលដែលបានជួយឱ្យ ប្រាក់ឈ្នួលពួកគាត់ឡើង ជារៀងរាល់ឆ្នាំ

ក្រុមកម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរ បានសម្ដែងអារម្មណ៍រីករាយ និងអរគុណរាជរដ្ឋាភិបាល ដែលជួយឱ្យប្រាក់ឈ្នួលគោលរបស់ខ្លួន ទទួលបានការដំឡើងជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំ ២០២៦ខាងមុខនេះ ពួកគាត់នឹងទទួលបានការដំឡើងប្រាក់ឈ្នួលចំនួន ២ដុល្លារបន្ថែមទៀត។ ការបង្ហាញអារម្មណ៍រីករាយ និងសាទរបែបនេះ គឺបន្ទាប់ពីក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំលើកចុងក្រោយរបស់ខ្លួន នៅថ្ងៃទី១៧ ខែកញ្ញានេះ ដើម្បីពិនិត្យសម្រេចលើលទ្ធផលនៃកិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ អត្ថបទពេញ

រដ្ឋមន្រ្តីក្រសួងព័ត៌មានជំរុញឱ្យថ្នាក់ដឹកនាំគ្រប់អង្គភាពត្រូវពង្រឹងកញ្ចប់ថវិកាជាតិឱ្យមានប្រសិទ្ធ ភាព

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញឱ្យថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានទាំង៥ត្រូវពង្រឹងការប្រើប្រាស់កញ្ចប់ថវិកាជាតិឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ដើម្បីចៀសវៀងកំហុសឆ្គងជាយថាហេតុផ្សេងៗ។  ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា  ការធ្វើកំណែទម្រង់រដ្ឋបាលហិរញ្ញវត្ថុសាធារណៈ គឺធ្វើទ្បើងដើម្បីពង្រឹងទៅលើការចំណាយឱ្យចំទិសដៅមានលទ្ធផលប្រកបដោយប្រសិទ្ធភាពចៀសវាងការចំណាយខុស។ ឯកឧត្តមមានប្រសាសន៍បន្តថា  ដើម្បីឱ្យការងារនេះដំណើរទៅប្រកបដោយរលូន ថ្នាក់ដឹកនាំនៅតាមអង្គភាពនិមួយៗត្រូវរៀបចំធនធានមនុស្សឱ្យចំទិសដៅការងារ។  ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍នៅក្នុងសិក្ខាសាលាស្តីពី ការកសាងផែនការសកម្មភាពសម្រាប់អនុវត្តផែនការយុទ្ធសាស្តអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៦ អត្ថបទពេញ

នគរបាលជាតិកម្ពុជា នឹងជួបប្រជុំជាមួយនគរបាលភូមិន្ទថៃ ពិនិត្យលើការពង្រឹងកិច្ចសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន

នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នគរបាលជាតិកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិកម្ពុជា នឹងជួបប្រជុំជាមួយនគរបាលភូមិន្ទថៃ នៅខេត្តស្រះកែវ ប្រទេសថៃ ដើម្បីពិនិត្យលើការពង្រឹងកិច្ចសហការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន។  ក្នុងកិច្ចប្រជុំនេះផងដែរ ភាគីទាំងពីរក៏គ្រោងនឹងពិភាក្សាគ្នាពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងស្របតាមស្មារតីនៃកិច្ចប្រជុំពិសេសលើកទី១ អត្ថបទពេញ

មន្ត្រីគយ និងសមត្ថកិច្ចពាក់ព័ន្ធ ប​ង្ក្រា​ប​រថយន្តដឹក​សាច់​បង្កក​ជិត​៧​តោន​ លើផ្លូវល្បឿនលឿន

មន្ត្រីគយ និងសមត្ថកិច្ចពាក់ព័ន្ធ បានបង្ក្រាបរថយន្តឃ្លុបមួយគ្រឿង ដឹកសាច់បង្កកនាំចូលខុសច្បាប់ ទំងន់ជិត ៧ តោន និងបានដុតកម្ទេចចោល នៅព្រឹកថ្ងៃទី ១៤ កញ្ញា ២០២៥ ក្នុងភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ រថយន្តដែលត្រូវបានបង្ក្រាប ជាប្រភេទឃ្លុបបិទ មានអក្សរចិន និងបិទម៉ាកផលិតផលសាច់ អត្ថបទពេញ

ឃាត់ខ្លួនមនុស្សចំនួន៤៨នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងទីតាំងអគារខុនដូរ HANA សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ

កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ សមត្ថកិច្ចនគរបាលជំនាញ អាជ្ញាធរខណ្ឌ និងដោយមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ  នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៣:០០ បានចុះត្រួតពិនិត្យទីតាំងសង្ស័យមួយកន្លែងពាក់ព័ន្ធនឹងបទល្មើស Online Scam និងការស្នាក់នៅប្រមូលម្តុំជនបរទេសខុសច្បាប់ នៅក្នុងទីតាំងអគារខុនដូរ HANA អគារលេខ១៤៦៩ ផ្លូវ១០៨៩ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ  រាជធានីភ្នំពេញ ដែលមានចំនួន អត្ថបទពេញ

សម្តេចតេជោ៖ ឯកឧត្តម ថាក់ ស៊ីន លោកជំទាវ យ៉ីង ឡាក់ពុំមានទ្រព្យសម្បត្តិ ឬការរកស៊ីណាមួយនៅកម្ពុជានោះទេ!

សម្ដេចតេជោ ហ៊ុន សែន អះអាងថា ឯកឧត្តម ថាក់ ស៉ីន គ្មានទ្រព្យសម្បត្តិណាមួយនៅកម្ពុជានោះឡើយ និងស្នើសុំឱ្យបញ្ឈប់ផ្សព្វផ្សាយជាបន្ទាន់ ដែលជាតិសាសន៍របស់យើងត្រូវរក្សានូវភាពថ្លៃថ្នូរមិនកុហក ភូតភរមួលបង្កាច់ប្រឌិតរឿងខុសការពិត។ ការអះអាងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានេះ ខណៈដែលសម្ដេចបានមើលឃើញសារព័ត៌មានចុះផ្សាយថា ឯកឧត្តម ថាក់ ស៉ីន មានទ្រព្យសម្បត្តិនៅកម្ពុជា អត្ថបទពេញ

ក្រុងបាវិត សម្បូរល្បែងស៊ីសងខុសច្បាប់ និងកន្លែងម៉ាស្សា បង្គប់សេវាកម្មជួញដូរផ្លូវភេទ យ៉ាងអាណាធិបតេយ្យ

នៅកណ្ដាលក្រុងបាវិត មានទីតាំងសេវាម៉ាស្សា និងជួញដូរផ្លូវភេទមួយ ដែលមានឈ្មោះថា “ក្លឹបម៉ាស្សា V6” បើកដំណើរការ ២៤ម៉ោង។ ទីតាំងនេះផ្តល់សេវាម៉ាស្សាពិសេស និងសេវាផ្លូវភេទដោយមាននារីជាច្រើន ចម្រុះជាតិសាសន៍ ។ តម្លៃសេវាត្រូវបានកំណត់ទៅតាមរូបសម្រស់ អាយុ និងជនជាតិសាសន៍។ ក្លឹបនេះក៏មានសេវាកក់តាមបណ្តាញសង្គម និងមានសាខាជាច្រើន (V8) ក្នុងតំបន់ក្រុង។ ទោះបីជាទីតាំងនេះបើកយ៉ាងចំហរ អត្ថបទពេញ