ស្ថាប័នរដ្ឋនៅសហរដ្ឋអាម៉េរិក ផ្អាកដំណើរការជាបណ្ដោះអាសន្ន ព្រោះតែមិនមានការព្រមព្រៀងគ្នាលើកញ្ចប់ថវិកាថ្មី ធ្វើឱ្យប៉ះពាល់បុគ្គលិករដ្ឋរាប់សែននាក់

រដ្ឋាភិបាលអាម៉េរិកបច្ចុប្បន្ន កំពុងស្ថិតក្នុងការផ្អាកប្រតិបត្តិការ ឬបិទស្ថាប័នរដ្ឋជាបណ្ដោះអាសន្ន ដោយសារតែសភា និងលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) មិនបានសម្រេចនូវការព្រមព្រៀងគ្នាលើកញ្ចប់ថវិកាថ្មីតាមកាលកំណត់ ។ រឿងនេះបានកើតឡើងដោយសារតែគណបក្សប្រជាធិបតេយ្យទាមទារប្រាក់រាប់រយពាន់លានដុល្លារអាម៉េរិក ដើម្បីស្ដារឡើងវិញនូវកម្មវិធីថែទាំសុខភាពដូចជា អូបាម៉ាឃែរ (Obamacare) ប៉ុន្តែត្រូវគណបក្សសាធារណរដ្ឋជំទាស់។ ការខ្វែងគំនិតគ្នាខាងនយោបាយនេះ អត្ថបទពេញ

កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងប្រហែលជាមាននូវសារធាតុអ៊ុយរ៉ានីញ៉ូមសរុបប្រហែល ២តោន

កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងប្រហែលជាមាននូវសារធាតុអ៊ុយរ៉ានីញ៉ូមសរុបប្រហែល ២តោន ដែលអាចចម្រាញ់ផលិតអាវុធនុយក្លេអ៊ែរបាន បើទោះបីជាបានទទួលរងនូវការដាក់ទណ្ឌកម្មអស់ជាច្រើនឆ្នាំមកក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។  ជាយូរមកហើយ កូរ៉េខាងជើងត្រូវគេជឿថា មានសារធាតុអ៊ុយរ៉ានីញ៉ូមដែលត្រូវបានចម្រាញ់ក្នុងកម្រិតខ្ពស់ ក្នុងបរិមាណដ៏ច្រើនមួយ ខណៈវាជាវត្ថុធាតុដ៏សំខាន់ដើម្បីផលិតក្បាលគ្រាប់នុយក្លេអ៊ែរ។ តាមការបញ្ជាក់ដ៏កម្រជាសាធារណៈនេះ ទីក្រុងសេអ៊ូលបាននិយាយថា បណ្តាញស៉ើបការណ៍សម្ងាត់កូរ៉េខាងត្បូងបានវាយតម្លៃថា នាពេលបច្ចុប្បន្នទីក្រុងព្យុងយ៉ាង បានចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមជាង អត្ថបទពេញ

ទឹកជំនន់កំពុងវាយប្រហារខេត្តថៃចំនួន១៦ ប៉ះពាល់ប្រជាជនជាង ២៥ម៉ឺននាក់

នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសថៃ (DDPM) បានរាយការណ៍កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៥ ថា ទឹកជំនន់នៅតែបន្តវាយប្រហារខេត្តចំនួន ១៦ ហើយបានប៉ះពាល់ដល់ប្រជាជនជាង ២៥ម៉ឺននាក់។ ក្នុងចំណោមនេះ មានអ្នកស្លាប់ចំនួន ៤ នាក់ នៅខេត្តភេតឆាប៊ុន អត្ថបទពេញ

នាយករដ្ឋមន្រ្តីបណ្តោះអាសន្ន នេប៉ាល់ សន្យាជីករំលើងឫសគល់​នៃអំពើពុករលួយក្នុងប្រទេស

លោកស្រី Sushila Karki ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន នៅយប់ថ្ងៃសុក្រ ទី១២ កញ្ញា នៅ វិមានប្រធានាធិបតី លោកស្រីបានស្បថចូលកាន់តំណែង នៅចំពោះមុខប្រធានាធិបតី មន្ត្រីជាន់ខ្ពស់នេប៉ាល់ និងមន្ត្រីអង្គទូត។ លោកស្រីមានភារកិច្ចដ៏ធំធេងដឹកនាំរដ្ឋាភិបាលបណ្តោះអាសន្ន ដើម្បីការរួបរួមជាតិ និងរៀបចំការបោះឆ្នោត នៅថ្ងៃទី៥ អត្ថបទពេញ

FBI ប្រកាសផ្ដល់រង្វាន់ ១០ម៉ឺនដុល្លារ សម្រាប់ព័ត៌មានដែលឈានដល់ការចាប់ខ្លួនខ្មាន់កាំភ្លើងដែលបាញ់សម្លាប់លោក Charlie Kirk

សហរដ្ឋអាម៉េរិក៖ តាមរយៈសារនៅលើបណ្ដាញសង្គម ការិយាល័យស៊ើបអង្កេតសហព័ន្ធ ហៅកាត់ថា FBI បានប្រកាសថា នឹងផ្តល់រង្វាន់ ១០ម៉ឺនដុល្លារអាម៉េរិក សម្រាប់រាល់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួនខ្មាន់កាំភ្លើង។ ក្រុមអ្នកស៊ើបអង្កេត និយាយថា ខ្មាន់កាំភ្លើងបានបន្សល់ទុកកាំភ្លើង និងគ្រាប់រំសេវ នៅតំបន់ព្រៃក្បែរនោះ ខណៈ FBI ប្រមូលបានភ័ស្តុតាងមួយចំនួនទៀត។ អត្ថបទពេញ

មនុស្សជំនិតលោក ត្រាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារស្លាប់ ពេលកំពុងថ្លែងសំណេះសំណាលជាមួយនិស្សិតនៅរដ្ឋយូថា

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​បាន​ចោទប្រកាន់​សុន្ទរកថា​របស់​ក្រុម​ធ្វេ​ង​និយម​រ៉ា​ឌី​កាល់​ថា រួមចំណែក​ដល់​ការ​បាញ់​សម្លាប់​មនុស្ស​ជំនិត​លោក​ម្នាក់​កាលពី​ថ្ងៃ​ទី​១០​កញ្ញា​។ លោក​ CHARLIE KIRK​ ជា​អ្នក​អភិរក្សនិយម​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ចំណោម​យុវវ័យ និង​ជាទី​ប្រឹក្សា​មួយ​រូប ក្នុង​ចំណោម​ទីប្រឹក្សា​របស់​លោក​ត្រាំ ជា​អ្នក​ជ្រោង​ទង់​យុវជន​ស្និទ្ធ​លោក​ត្រាំ ត្រូវ​បាញ់​សម្លាប់​ក្នុង​អង្គ​មី​ទ្ទីង​ជា​សាធារណៈ​មួយ​ក្នុង​សាកលវិទ្យាល័យ​រដ្ឋ​អ៊ូ​តា​ហ៍​ភាគ​ខាងលិច​អា​មេ​រិ​ក​។ លោក​ត្រាំ​ក្រោយ​ការ​បាញ់​សម្លាប់​លោក​CHARLIE KIRK​បាន​ចាត់​ទុក​លោក​ថា ជា​ទុក្ករបុគ្គល​នៃ​ការ​ពិត​និង​សេរីភាព​។ ក្រោយ​បាញ់​សម្លាប់​មនុស្ស​ជំនិត​នោះ​របស់​ប្រធានាធិបតី​រួច​ហើយ ខ្មាន់កាំភ្លើង​កំពុង​រត់គេច​ខ្លួន និង​កំពុង​ត្រូវ​តាម​រក​យ៉ាង​សកម្ម​។ សម្រាប់​ពេល​នេះ​មូលហេតុ​នៃ​ការ​ធ្វើឃាត​នោះ​នៅ​មិន​ទាន់​ដឹង​នៅឡើយ​។ អត្ថបទពេញ

លោក Anutin ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី៣២ នៃប្រទសថៃ ក្រោយទទួលបានការយល់ព្រមពីព្រះមហាក្សត្រ

លោក Anutin Charnvirakul បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី៣២របស់ថៃហើយ នៅថ្ងៃអាទិត្យ ទី៧ ខែកញ្ញា បន្ទាប់ពីទទួលបានការអនុម័តយល់ព្រម ពីព្រះមហាក្សត្រថៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ អគ្គលេខាធិការរដ្ឋសភាថៃ លោក Arpath Sukhanunth បានអានព្រះរាជ្យក្រឹត្យរបស់ព្រះមហាក្សត្រក្នុងពិធីមួយនៅឯទីស្នាក់ការកណ្ដាលនៃគណបក្សភូមិចៃថៃរបស់លោក Anutin អត្ថបទពេញ

ថៃ​បង្ហាញ​មុខ​មេភូមិភាគ​ថ្មីទាំង​៤រូប ក្នុងនោះឧត្តមសេនីយ៍ Weerayuth Raksil ឡើងជាមេបញ្ជាការភូមិភាគ២ បន្តពី Boonsin Padklang

ការរុះរើយោធាប្រចាំឆ្នាំរបស់ប្រទេសថៃ ត្រូវបានប្រកាសជាផ្លូវការ ដោយមន្ត្រីជាន់ខ្ពស់ចំនួន ៨៦២រូប ទទួលបានការតែងតាំងថ្មី ចាប់ពីថ្ងៃទី១ខែតុលាឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយរបស់ Royal Gazette នាថ្ងៃសុក្រ ទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ។ មុខតំណែងដែលប្រព័ន្ធផ្សព្វផ្សាយថៃផ្តោតសំខាន់គឺនៅក្នុងជួរកងទ័ពភូមិន្ទថៃ ដែលមានទំនួលខុសត្រូវតាមព្រំដែន រួមមាន៖ ឯកឧត្តម អត្ថបទពេញ

ក្រសួងការពារជាតិអាមេរិក អាចនឹងប្តូរឈ្មោះទៅជា ក្រសួងសង្រ្គាម

មន្ត្រីសេតវិមានម្នាក់ នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា បាននិយាយថា លោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្រោងនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ នៅថ្ងៃសុក្រ ទី៥ ខែកញ្ញាដើម្បីប្ដូរឈ្មោះក្រសួងការពារជាតិអាមេរិក ទៅជាក្រសួងសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ បទបញ្ជាប្រតិបត្តិខាងលើ អត្ថបទពេញ

មហាយក្សចិន បង្ហាញគ្រឿងសព្វាវុធទំនើបៗ អំឡុងព្រឹត្តិការណ៍ដង្ហែក្បួនព្យុហយាត្រាអបអរទិវាជ័យជម្នះ

នៅថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ ២០២៥នេះ ប្រទេសចិន បានរៀបចំពិធីដង្ហែក្បួនព្យុហយាត្រាដ៏ធំមិនធ្លាប់មានក្នុងរដ្ឋធានីប៉េកាំង ដើម្បីប្រារព្ធខួប ៨០ឆ្នាំនៃទិវាជ័យជម្នះ ដើម្បីអបអរសាទរដល់ការបញ្ចប់សង្គ្រាមលោកលើកទី២ ក៏ដូចជាការចាញ់សង្គ្រាមរបស់ប្រទេសជប៉ុន ។ ព្រឹត្តិការណ៍នេះ បានបង្ហាញពីបច្ចេកវិទ្យាយោធាថ្មីៗបំផុតរបស់ចិន រួមមានកាំជ្រួចមីស៊ីល រថក្រោះ យន្តហោះចម្បាំង អត្ថបទពេញ