ថៃ​បង្ហាញ​មុខ​មេភូមិភាគ​ថ្មីទាំង​៤រូប ក្នុងនោះឧត្តមសេនីយ៍ Weerayuth Raksil ឡើងជាមេបញ្ជាការភូមិភាគ២ បន្តពី Boonsin Padklang

ការរុះរើយោធាប្រចាំឆ្នាំរបស់ប្រទេសថៃ ត្រូវបានប្រកាសជាផ្លូវការ ដោយមន្ត្រីជាន់ខ្ពស់ចំនួន ៨៦២រូប ទទួលបានការតែងតាំងថ្មី ចាប់ពីថ្ងៃទី១ខែតុលាឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយរបស់ Royal Gazette នាថ្ងៃសុក្រ ទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ។ មុខតំណែងដែលប្រព័ន្ធផ្សព្វផ្សាយថៃផ្តោតសំខាន់គឺនៅក្នុងជួរកងទ័ពភូមិន្ទថៃ ដែលមានទំនួលខុសត្រូវតាមព្រំដែន រួមមាន៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក Worayos Luangsuwann អត្ថបទពេញ

ក្រសួងការពារជាតិអាមេរិក អាចនឹងប្តូរឈ្មោះទៅជា ក្រសួងសង្រ្គាម

មន្ត្រីសេតវិមានម្នាក់ នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា បាននិយាយថា លោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្រោងនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ នៅថ្ងៃសុក្រ ទី៥ ខែកញ្ញាដើម្បីប្ដូរឈ្មោះក្រសួងការពារជាតិអាមេរិក ទៅជាក្រសួងសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ បទបញ្ជាប្រតិបត្តិខាងលើ នឹងតម្រូវឱ្យរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete អត្ថបទពេញ

មហាយក្សចិន បង្ហាញគ្រឿងសព្វាវុធទំនើបៗ អំឡុងព្រឹត្តិការណ៍ដង្ហែក្បួនព្យុហយាត្រាអបអរទិវាជ័យជម្នះ

នៅថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ ២០២៥នេះ ប្រទេសចិន បានរៀបចំពិធីដង្ហែក្បួនព្យុហយាត្រាដ៏ធំមិនធ្លាប់មានក្នុងរដ្ឋធានីប៉េកាំង ដើម្បីប្រារព្ធខួប ៨០ឆ្នាំនៃទិវាជ័យជម្នះ ដើម្បីអបអរសាទរដល់ការបញ្ចប់សង្គ្រាមលោកលើកទី២ ក៏ដូចជាការចាញ់សង្គ្រាមរបស់ប្រទេសជប៉ុន ។ ព្រឹត្តិការណ៍នេះ បានបង្ហាញពីបច្ចេកវិទ្យាយោធាថ្មីៗបំផុតរបស់ចិន រួមមានកាំជ្រួចមីស៊ីល រថក្រោះ យន្តហោះចម្បាំង និងយន្តហោះផលិតក្នុងស្រុករាប់រយគ្រឿង រួមទាំងគ្រឿងសព្វាវុធទំនើបៗជាច្រើនផ្សេងទៀត។ ក្បួនដង្ហែនេះ អត្ថបទពេញ

អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងជម្លោះព្រំដែនរវាងកម្ពុជានិងថៃ

អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ដើម្បីជំរុញឱ្យភាគីទាំងពីរជៀសវាងការប្រើប្រាស់កម្លាំងយោធា ដើម្បីដោះស្រាយបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេច ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅ។ ក្នុងជំនួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា នាថ្ងៃចន្ទ ទី១ សីហា ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម António Guterres អត្ថបទពេញ

កៅអី​នាយក​រដ្ឋមន្ត្រី​នៅ​ប្រទេស​ថៃ​ ២​ឆ្នាំខ្ទាត​នាយក​រដ្ឋមន្ត្រី​ពីរ​នាក់

លោកស្រី ផៃ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត្រា គឺជា​នាយក​រដ្ឋមន្ត្រី​គណបក្ស​ភឿ​ថៃ​ទី​២​ ដែល​ត្រូវ​បាន​តុលា​ការ​ធម្មនុញ្ញ​ថៃ​ពិឃាត​អាជីព​នយោបាយ​ចោល ក្រោយ​អង្គុយ​អ​សនៈ​នេះ​ បាន​ត្រឹម​រយៈពេល​១០​ខែ​១៥​ថ្ងៃ ។ លោកស្រី ផៃ​ថង​ថា​ន ដែល​បាន​អង្គុយ​កៅអី​នាយក​រដ្ឋមន្ត្រី​ពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៤ បន្ត​ពី​លោក ស្រ៊ី​ថា ថា​វេ​ស៊ី​ន ដែល​អង្គុយ​បាន​អង្គុយ​កៅអី​នេះ ​បាន​ត្រឹម​១១​ខែ​២៣​ថ្ងៃ បាន​អស់សិទ្ធិ​តាំងពី​ថ្ងៃ​ដែល​ត្រូវ​តុលាការ​ធម្មនុញ្ញ​ព្យូ​រ​តំណែង កាល​ចាប់ពី​ថ្ងៃ​ទី​០១ អត្ថបទពេញ

ចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ ក៏ដូចជាគាំទ្រដល់យន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ាន ដែលដឹកនាំដោយម៉ាឡេស៊ី និងចង់អោយបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អោយបានឆាប់

នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ប្រទេសចិនគាំទ្រដល់បទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ និងគាំទ្រដល់យន្តការសង្កេតការណ៍បទឈប់បាញ់របស់អាស៊ាន ព្រមទាំងចង់អោយបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អោយបានឆាប់។ សំណេររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅលើបណ្តាញសង្គមបានរៀបរាប់យ៉ាងដូច្នេះថា៖ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម អត្ថបទពេញ

លោក ដូ​ណា​ល់​ ត្រាំ ថាចាប់ពី​ពេល​នេះ​តទៅ នឹង​យកចិត្តទុកដាក់​ជាមួយ​កម្ពុជា កសាង​វិបុលភាព សម្រាប់ ប្រជាជាតិ​ដ៏​អស្ចារ្យ នៃ​ប្រទេស​ទាំង​ពីរ

ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​គូសបញ្ជាក់​ប្រាប់​ថ្នាក់ដឹកនាំ​កម្ពុជា យ៉ាង​ដូច្នេះ​ថា ៖ ចាប់ពី​ពេល​នេះ​តទៅ យើង​អាច​ផ្តោត​ការ​យកចិត្តទុកដាក់​ជាមួយ​គ្នា លើ​ការ​កសាង​វិបុលភាព សម្រាប់ ប្រជាជាតិ​ដ៏​អស្ចារ្យ​របស់​យើង​ទាំង​ពីរ​” ។ យោង​តាម​លិខិត​មួយ​ច្បាប់​របស់​លោក ដូ ណា​ល់​ត្រាំ ផ្ញើ​ជូន​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ទី​២៧ សីហា ឆ្នាំ​២០២៥ អត្ថបទពេញ

តុលាការថៃ សម្រេចថា អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន មិនមានទោសពីបទប្រមាថព្រះមហាក្សត្រនោះទេ

យោងតាមព្រឹត្តិការណ៍សង្ខេបខ្លីៗពីប្រព័ន្ធផ្សព្វផ្សាយ Khaosod របស់ថៃ បានចុះផ្សាយនៅមុននេះបន្តិចថា តុលាការព្រហ្មទណ្ឌថៃ សម្រេចថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) មិនមានជាប់ទោសទណ្ឌពីបទប្រមាថព្រះចេស្ដាព្រះមហាក្សត្រនោះទេ ក្នុងអំឡុងបទសម្ភាសន៍របស់លោកថាក់ស៊ីន ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង កាលពីឆ្នាំ ២០១៥ ។ សេចក្ដីសម្រេចចុងក្រោយនេះ បានធ្វើឱ្យអ្នកគាំទ្រលោកថាក់ស៊ីន អត្ថបទពេញ

លោក ដូណាល់ ត្រាំ៖ កិច្ចប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែន និងបណ្តាមេដឹកនាំអឺរ៉ុប បញ្ចប់ទៅដោយលទ្ធផលល្អ ឈានទៅរៀបចំជំនួបពូទីន-ហ្សេលេនស្គី

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថា កិច្ចប្រជុំជាមួយលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន និងបណ្តាមេដឹកនាំអឺរ៉ុប នៅក្នុងទីក្រុងវ៉ាស៉ីតោន នាថ្ងៃចន្ទ ទី១៨ ខែសីហា បានប្រព្រឹត្តយ៉ាងល្អ​ ជាមួយនិងការរៀបចំសម្រាបជំនួបរវាងមេដឹកនាំរុស្ស៉ី-អ៊ុយក្រែននាពេលបន្ទាប់។ នេះបេីតាមការបង្ហោះនៅលេីបណ្តាញសង្គម Truth Social និងគណនីហ្វេសប៊ុករបស់លោក។ អត្ថបទពេញ

លោក ពូទីន និងលោក Trump បានបញ្ចប់កិច្ចពិភាក្សាដែលមានរយៈពេលជាងបីម៉ោង

លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីនៃប្រទេសរុស្ស៊ី និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក បានបញ្ចប់កិច្ចពិភាក្សាកំពូលរវាងលោកទាំងពីរ ជាមួយនឹងក្រុមគណៈប្រតិភូដែលមានរយៈពេលជាងបីម៉ោង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោក ពូទីន និងលោក ត្រាំ បានបញ្ចប់កិច្ចពិភាក្សាដែលមានការចូលរួមពីជំនួយការរបស់លោកទាំងពីរ និងមន្ត្រីការទូតរបស់រុស្ស៊ី និងសហរដ្ឋអាមេរិក ដោយកិច្ចពិភាក្សា អត្ថបទពេញ