តំណាងអយ្យការសម្រេចឃុំខ្លួនជនសង្ស័យ អតីត PMផ្កាយ១ ឈឹម ឆែម ដាក់ពន្ធនាគារបណ្តោះអាសន្ន រង់ចាំបើកសវនាការជំនុំជម្រះលើអង្គហេតុ
លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា សំណុំរឿងអតីតផ្កាយ១ គឺឧត្តមសេនីយ៍ត្រី ឈឹម ឆែម ពាក់ព័ន្ធនឹងករណីបង្កគ្រោះថ្នាក់ចរាចរណ៍ និងប្រើអំពើហិង្សាលើស្ត្រីម្នាក់បណ្តាលឲ្យមានរបួស តំណាងអយ្យការបើកការស៊ើបសួររួចរាល់ហើយ ដោយបានធ្វើការចោទប្រកាន់ជាផ្លូវការពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ។ ក្រោយពីបញ្ចប់ការស៊ើបសួរសំណុំរឿងខាងលើនោះ អត្ថបទពេញ










