កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បើកយុទ្ធនាការផ្សព្វផ្សាយច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក

ប៉ៃលិន៖  នៅថ្ងៃ​សុក្រ​ ទី១១ ខែ​មេសា ឆ្នាំ​២០២៥ ដោយមានការណែនាំនិងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ត្រី គិត ធីរ៉ា ស្នងការរងផែនការងារ នគរបាលសណ្តាប់ ធ្នាប់ បានចាត់ឱ្យកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងក្រុមការងារកាកបាទក្រហម ខេត្តបាន បើក យុទ្ធនាការផ្សព្វផ្សាយច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក មុនឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២៥ ចំនួន ០២គោលដៅ៖ គោលដៅទី០១ ស្ថិតក្នុងភូមិ​វាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ គោលដៅទី០២ ស្ថិតក្នុងភូមិ​អូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ជាលទ្ធផលបានចែកសៀវភៅ និងខិតប័ណ្ណមួកសរុបចំនួន ៦៥៥ សៀវភៅច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកចំនួន ១០០ក្បាល លិខិតប័ណ្ណសុវត្ថិភាចរាចរណ៍ផ្លូវគោកចំនួន ១០០ សន្លឹក សៀវភៅដែលអ្នកបើកបរទោចក្រយានត្រូវយល់ដឹងចំនួន ១០០ក្បាល ចំណាំងផ្លាតចំនួន ៣០០សន្លឹក ផ្ទាំងសម្រាប់ថ្មើរជើងចំនួន ២០ផ្លាំង មួកសុវត្ថិភាពចំនួន ៣០ មួក ស្ទីកឃ័រថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ចំនួន០៥ សន្លឹក ។

សមត្ថកិច្ចជំនាញ ចុះបង្រ្កាប ត្រួតពិនិត្យ និងឆែកឆេរទីតាំងផលិតស្រាមួយកន្លែងនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រកឃើញស្រាក្លែងក្លាយ និងសម្ភារៈមួយចំនួនធំ

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ មន្រ្តីជំនាញ សាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ និងក្រោមការដឹកនាំ សម្របសម្រួល អត្ថបទពេញ

បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងខេត្តស្ទឹងត្រែង

ស្ទឹងត្រែង៖ កម្លាំងជំនាញ ក៧ និងក្រុមប្រចាំការទិសឦសាននៃមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃ២ ខែមេសា ឆ្នាំ២០២៥ បានសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សម្របសម្រួលនីតិវិធីដោយលោក ស៊ិន សុហឹង ព្រះរាជអាជ្ញារង នៃអយ្យការអម្មសាលាដំបូងខេត្តស្ទឹងត្រែង បានស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបបទល្មើសដឹកជញ្ជូនគ្រឿងញៀននៅចំណុចស្ពានលើមេគង្គ ស្ថិតនៅភូមិប៉ាចុង សង្កាត់ព្រះបាទ អត្ថបទពេញ

ក្រសួង​អប់រំ យុវជន និង​កីឡា ​ច្រាន​ចោលការ​ដាក់​ចំណាត់ថ្នាក់​ប្រព័ន្ធអប់រំ​នៅ​កម្ពុជា របស់​គេហទំព័រ World opulation Review

​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៥​កន្លង​ទៅ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ច្រាន​ចោលការ​ដាក់​ចំណាត់ថ្នាក់​អប់រំ​របស់​កម្ពុជា​នៃ​គេហទំព័រ World opulation Review 2025 នៅ​លេខ​រៀង​ទី​១២០ ក្នុង​ចំណោម ២០៣​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ ពោល អត្ថបទពេញ

កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចុះផ្សព្វផ្សាយបំរាមនានា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន

បន្ទាយមានជ័យ៖ អនុវត្តតាមការណែនាំ និង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃអង្គារ ទី០១ ខែមេសា ឆ្នាំ២០២៥នេះ កម្លាំងនគរបាលតាមបណ្តាក្រុងស្រុក បានបន្តចុះផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន។ អត្ថបទពេញ

កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត

បន្ទាយមានជ័យ: នៅវេលាម៉ោង០១និង៣០នាទី ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលព័ត៌មានពីក្រុមសង្គ្រោះក្រុងប៉ោយប៉ែត និងប្រជាពលរដ្ឋ ថាមានក្មេងទំនេីង០១ក្រុម មានកាន់កាំបិត ជិះម៉ូតូតាមផ្លូវ នៅចំណុចម្ដុំរោងចក្រឌីស ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ភ្លាមៗនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះដល់កន្លែងកើតហេតុបានធ្វើការឃាត់ខ្លួនបានចំនួន០២នាក់ អត្ថបទពេញ

ស្នងការ​ខេត្តកណ្តាល បញ្ជា​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​ករណី​កម្លាំង​នគរបាល​ចរាចរណ៍ រើ​បា​រ៉ា​ស​ពេល​មាន​បញ្ហា​ស្ទាក់​ឃាត់​រថយន្ត​អ្នកដំណើរនៅផ្លូវជាតិលេខ៣

កណ្តាល ៖ ក្រោយ​ពី​មានការ​ចែកចាយ​ពាសពេញ​បណ្តាញ​សង្គម នា​ព្រឹក​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០២៥​នេះ ករណី​ផ្សាយ​ថា មាន​ក្រុម​នគរបាល​ចរាចរណ៍ បាន​ប្តូរ​ទីតាំង​រើ​បា​រ៉ា​ស ដោយ​មិន​ទាន់​ចប់​ម៉ោង ដោយសារ​មាន​បញ្ហា​ពេល​កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍ លោកស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ចេញ​បទបញ្ជា​ឲ្យ​កម្លាំង​ជំនាញ​ស្រាវជ្រាវ​ករណី​នេះ​ភ្លាម​ៗ​ផង​ដែរ ។ បើ​តាម​សេចក្តី​បំភ្លឺ​ព័ត៌មាន​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល អត្ថបទពេញ

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា សម្រេចឱ្យបង្កើតក្រុមប្រឹក្សាវិន័យ ពិនិត្យ និងវាយតម្លៃទង្វើរបស់ឧត្តមសេនីយ៍ត្រី ឈាវ មុន្នីន ដើម្បីដាក់ទណ្ឌកម្មឱ្យស្របទៅនឹងច្បាប់យោធិន

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានសម្រេចចាត់តាំងឱ្យអង្គភាពជំនាញរៀបចំបង្កើតក្រុមប្រឹក្សាវិន័យ ពិនិត្យ និងវាយតម្លៃនូវរាល់ទង្វើរបស់ឧត្តមសេនីយ៍ត្រី ឈាវ មុន្នីន ដើម្បីដាក់ទណ្ឌកម្មឱ្យស្របទៅនឹងច្បាប់យោធិន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គម TikTok អត្ថបទពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមបច្ច័យ១ម៉ឺនដុល្លារ ជូនដល់គ្រួសារសពពលករខ្មែរស្លាប់ក្នុងគ្រោះរញ្ជួយដីនៅថៃ នៅស្រុកម៉ាឡៃ

បន្ទាយមានជ័យ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមបច្ច័យ ១ម៉ឺនដុល្លារជូនក្រុមគ្រួសារសពពលករខ្មែរដែលស្លាប់ក្នុងគ្រោះរញ្ជួយដីនៅក្នុងប្រទេសថៃ ដើម្បី រៀបចំពិធីបុណ្យសព និងរំលែកការលំបាកផ្សេងៗ។ ក្រៅពីនោះលោក ហេង សួរ អត្ថបទពេញ

ក្មេងទំនើងប្រយត្នចូលឆ្នាំក្នុងពន្ធនាគារ!

កម្លាំងនគរបាល និងសមត្ថកិច្ចគ្រប់មូលដ្ឋាននឹងបន្តសកម្មភាពបង្ក្រាបក្មេងទំនើងយ៉ាងម៉ឺងម៉ាត់តែម្ដង ដោយមិនដកដៃឡើយ ជាពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាន់តែខិតជិតចូលមកដល់ ដើម្បីឱ្យក្រុមដែលប្រព្រឹត្តសកម្មភាពទំនើងទាំងអស់នោះបានស្ថិតនៅក្រោមសំណាញ់ច្បាប់ ពោលគឺបញ្ជូនទៅពន្ធនាគារ និងឋិតក្នុងការឃុំខ្លួន ចៀសវាងពួកគេមានឱកាសប្រព្រឹត្តសកម្មភាពទំនើង អុកឡុករំខានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា អត្ថបទពេញ