ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បញ្ជាក់​លម្អិត​រឿង​បាតុកម្ម​របស់​ថៃ​មុខ​ស្ថានទូត​ខ្មែរ

ឆ្លើយ​តប​នឹង​ក្តី​បារ​ម្ម​ណ៍​ពី​សំណាក់​មហាជន​ខ្មែរ​ជុំវិញ​សុវត្ថិភាព​របស់មន្ត្រី បុគ្គលិក និង​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​នោះ លោក​ទូត​ខ្មែរ​ចេញ​មុខ​មក​អះអាង​បែប​នេះ ។ នៅ​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៥ ឯកឧត្តម ហ៊ុន សា​រឿ​ន ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​បាន​ប្រកាស​ជា​សាធារណៈ​ថា មន្ត្រី​បុគ្គលិក​នៃ​ស្ថានទូត​ទាំងអស់​គឺ​មាន​សុវត្ថិភាព និង​បាន​និង​កំពុង​បន្ត​បំពេញការងារ​របស់​ខ្លួន​ជា​ប្រក្រតី ខណៈ​ដែល​ស្ថានទូត​ខ្មែរ ក៏​កំពុង​បើក​ដំណើរការ​ផ្តល់​សេវា​នានា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង​បរទេស​ជា​ធម្មតា អត្ថបទពេញ

អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ទីតាំង​ផ្សាយ​ផ្ទាល់​តាម​វេ​ប​សាយ​នូវ​វី​ដេ​អូ​កុនកូនជ្រូក ឃាត់ខ្លួន​ជនបរទេស និង​ខ្មែរ​សរុប​១២​នាក់

​ភ្នំពេញ ៖ ​ទីតាំង ផលិត ចែកចាយ និង​ផ្សាយ​ផ្ទាល់​តាម​វេ​ប​សាយ​នូវ​វី​ដេ​អូ​អា.សអាភា.ស មួយ​កន្លែង ត្រូវ​បាន​អាវុធហត្ថ​ភ្នំពេញ​បង្ក្រាប​ និង​ឃាត់ខ្លួន​មនុស្ស​១២​នាក់​ នេះ​បើ​តាម​ការ​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។ យោង​តាម​បណ្តាញ​សង្គម​របស់​ឧត្តមសេនីយ៍ឯក អត្ថបទពេញ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគចែកជូនកម្លាំងប្រដាប់អាវុធឈរជើងជួរមុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ

បន្ទាយមានជ័យ៖ នៅថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំ លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង ផែននគរបាលការពារព្រំដែនគោក មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤គឺ វរ: ៩១១, អត្ថបទពេញ

អាវុធហត្ថរាជធានីភ្នំពេញ ដាក់ឲ្យដំណើរការនូវអាគារទទួលពាក្យបណ្តឹងថ្មី ដើម្បីបម្រើប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួល ស្របតាមការរីកចម្រើននៃសម័យកាលថ្មី!

តោះបងប្អូនប្រជាពលរដ្ឋដែលត្រូវការអន្តរាគមន៍បន្ទាន់ ក៏ដូចជាដាក់ពាក្យបណ្ដឹងដោយផ្ទាល់ នៅអាវុធហត្ថរាធានីភ្នំពេញ ឥឡូវនេះគឺកាន់តែងាយស្រួល កាន់តែឆាប់រហ័ស និងកាន់តែកក់ក្តៅហើយ។ តាមរយៈផេកផ្លូវការ របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានបង្ហោះ នៅថ្ងៃទី៣១ ខែឧសភា អត្ថបទពេញ

សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ចាប់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កដែល​ប្រកាស​កៀរគរ​ថវិកា បំណង​ឆបោក ក្រោយ​កងទ័ព​កម្ពុជា​-​ថៃ ប៉ះទង្គិច​គ្នា

​ភ្នំពេញ ៖ ឧត្ដមសេនីយ៍ទោ សុខ នី​ត្យា ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ក្នុង​ការ​ផ្តល់​លុយ​ជំនួយ ទៅ​ឲ្យ​ម្ចាស់​គណនី ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​កមួយ​ចំនួនដែល​គ្មាន​ប្រភព​ផ្លូវការ​ច្បាស់លាស់ ក្នុង​ការ​កៀរគរ​ថវិកា ​(​បំណង​ឆបោក​) ក្រោយ​កងទ័ព​កម្ពុជា​-​ថៃ ប៉ះទង្គិច​គ្នា ។ បើ​តាម​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា អត្ថបទពេញ

មេទ័ពកម្ពុជា-ថៃ បានបើកការចរចារកដំណោះស្រាយ ក្រោយប៉ះទង្គិចគ្នាដោយអាវុធនៅព្រំដែនតំបន់មុំបី

ជំនួបពិភាក្សាទ្វេភាគី កម្ពុជា-ថៃ បានចំណាយពេលប្រមាណ ១ម៉ោង និង ២០នាទី ដោយភាគីទាំងពីរ បានសម្រេចព្រមព្រៀងគ្នាលើ ៤ ដូចខាងក្រោម៖ ១-ភាគីទាំងពីរ បន្តដោះស្រាយស្ថានការណ៍តាមគ្រប់យន្តការដែលមានស្រាប់ ដូចជា គណៈកម្មាធិការព្រំដែនចម្រុះ (JBC) គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) អត្ថបទពេញ

ត្រីក្លាសសេទម្ងន់ ១៥០០គ.ក្រ នាំចូល​ពីប្រទេសថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបាននៅស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីអនុវត្តតាមនីតិវិធីនៃច្បាប់

បាត់ដំបង៖ ត្រីក្លាសសេ ទម្ងន់ ១៥០០គ.ក្រ ដែលបាននាំចូល​ពីប្រទេសថៃ ត្រូវសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បង្ក្រាបបាននៅស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីអនុវត្តតាមនីតិវិធីនៃច្បាប់ ។ ប្រតិបត្តិការនៃការចុះបង្រ្កាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២៥ នៅក្នុងពេលដែលការដឹកជញ្ជូនត្រីក្លាសសេទាំងនេះគ្មានលិខិតអនុញ្ញាតនាំចូល អត្ថបទពេញ

ករណីដឹកសពជនជាតិចិនម្នាក់យកទៅកប់នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ, កម្លាំងនគរបាលបំបែកសំណុំរឿងតាមចាប់ជនល្មើសជនជាតិភូមា៥នាក់ និងត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ថា ជនល្មើសចំនួន៥នាក់ ដែលបានដឹកសព ជនជាតិចិនម្នាក់ យកទៅកប់នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាលរបស់លោកតាមចាប់បាន ហើយត្រូវបានតុលាការដេញដីកាឃុំខ្លួនដាក់ពន្ធនាគាររួចហើយ។ជុំវិញករណីរឿងខាងលើនេះ លោកឧត្តមសេនីយ៍ទោ អត្ថបទពេញ

ACU ឃាត់ខ្លួន និងបញ្ជូននាយនគរបាល២នាក់ ម្នាក់ជាអធិការរង និងម្នាក់ជាមន្រ្តី នគរបាលស្រុកបវេល ទៅតុលាការ ពាក់ព័ន្ធការដោះលែងជនជាតិថៃជាថ្នូរលុយរាប់ម៉ឺនដុល្លារ, តុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនមន្រ្តីនគរបាល២នាក់ ហើយបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីលួចដោះលែងជនជាតិថៃ ក្នុងរឿងបទល្មើស ជាថ្នូរលុយរាប់ម៉ឺនដុល្លារ។ នេះបើតាមសេចក្តីរាយការណ៍ពីតុលាការ ដែលបណ្តាញសារព័ត៌មានក្នុងស្រុក ទទួលបាននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ។ លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អត្ថបទពេញ

អាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបគ្រឿងញៀនជាង ២គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ៣នាក់!

កំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ១៨:១០នាទីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ អត្ថបទពេញ