បន្ទាយមានជ័យ៖ នៅថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំ លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង ផែននគរបាលការពារព្រំដែនគោក មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤គឺ វរ: ៩១១, ៨៩១, ៨០៧, ៨១៥ និងកម្លាំងនគរបាលក្រោមឱវាទជាច្រើនរូប ទៅចូលរួម ពិធីសំណេះសំណាលនិងសួរសុខទុក្ខ កងកម្លាំងព្រំដែនជួរមុខ ក្រោមអធិបតីភាព ឯកឧត្តម ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ទន្ទឹមគ្នានៃការសួរសុខទុក្ខ ឯកឧត្តម ឌិត ទីណា ក៏បាននាំយកគ្រឿងឧបភោគបរិភោគជាច្រើនមុខ ចែកជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមមាន កម្លាំងយោធា កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ នៅទិសយោធភូមិភាគទី៥ ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ៕












