កំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ១៨:១០នាទីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចផ្លូវជាតិលេខ៤៤ គីឡូម៉ែត្រលេខ០៥ ភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ត្រី ធី ឆៃ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន បានធ្វើ ឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ ឃាន ម៉េងលៀង ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិមុខខេត្ត សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីរក្សាទុកជួញដូរ ឬចែកចាយដោយខុសច្បាប់នូវសារធាតុញៀន នឹងបានឃាត់ខ្លួនបក្សពួកចំនួន០២នាក់ ឈ្មោះ កែវ សុធា (ហៅឌី) ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងឈ្មោះ ជា សំណាង (ហៅដុំ)ថ្ម ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិរំលោង សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ១៤:៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ។
កម្លាំងបានចាប់យកវត្ថុតាងគ្រឿងញៀនសរុបចំនួន ៥៥កញ្ចប់ ទម្ងន់ ២,០៧៣.២៦ក្រាម (ក្នុងនោះ ក្រាមពណ៌សថ្លា ចំនួន១១កញ្ចប់ ទម្ងន់១,៦៩៣.០១ក្រាម, គ្រឿងញៀន កញ្ចប់សញ្ញារូបសេះក្រហម អក្សរសម្គាល់ FERRARI ចំនួន៤២កញ្ចប់ ទម្ងន់ ៣៧៨,៥៤ក្រាម, គ្រឿងញៀន ប្រភេទ K ចំនួន០២កញ្ចប់ ទម្ងន់ ១,៧១ក្រាម) រថយន្ត ចំនួន០២គ្រឿង, ទូរស័ព្ទ ចំនួន០៥គ្រឿង, កាំភ្លើងដែកកេះ ចំនួន០១ដើម, ប្រាក់រៀលចំនួនដប់បីម៉ឺនរៀល ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី ៕



