មន្រ្តីជំនាញក្រសួងបរិស្ថាន​ ចុះពិនិត្យ​ និងទប់ស្កាត់ករណីមានការលេចធ្លាយឧស្ម័នអាម៉ូញាក់របស់រោងចក្រទឹកកកមួយកន្លែង​ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ រាជធានីភ្នំពេញ

បន្ទាប់ពីមានសេចក្តីរាយការណ៍ អំពីការលេចធ្លាយសារធាតុ​ អាម៉ូញាក់ ចេញពីរោងចក្រផលិតទឹកកកមួយកន្លែង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រសួងបរិស្ថាន​ បានចាត់មន្ត្រីជំនាញនៃអគ្គគាំពារបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យផ្ទាល់ទីតាំងកន្លែងកើតហេតុ នាយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។ អត្ថបទពេញ

ជនសង្ស័យជនចំនួន២៨នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ជនសង្ស័យចំនួន២៨នាក់ ក្នុងនោះមានស្ត្រី០៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ នៅចំណុចផ្ទះលេខ២N បុរីPark villa ផ្លូវបេតុង ភូមិព្រែកជាងព្រំ សង្កាង់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។  គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ អត្ថបទពេញ

កងរាជអាវុធហត្ថលើផ្ទៃប្រទេស យល់ព្រមទទួលយកការធ្វើកិច្ចសន្យារបស់ លោក ផែង វណ្ណៈ ដើម្បីដំណោះស្រាយឈ្នះឈ្នះ

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា កងរាជអាវុធហត្ថ បានយល់ព្រមទទួលយកការធ្វើកិច្ចសន្យារបស់ លោក ផែង វណ្ណៈ ចំពោះមុខ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ អត្ថបទពេញ

ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង បង្ហោះរូប មានវត្តមានមេទ័ព ស្រី ឌឹក

ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១ នៅថ្ងៃទី ២៧ ខែវិច្ឆិកា បានផ្សព្វផ្សាយរូបភាពរបស់ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ នៅលើទំព័រ facebook ផ្លូវការផ្ទាល់ខ្លួន និងបានបញ្ជាក់ថា ឧត្តមសេនីយ៍ឯក អត្ថបទពេញ

សម្ដេចធិបតីប្រាប់អ្នកប្រឆាំងនៅក្រៅស្រុកថាសូមកុំតាំងខ្លួនធ្វើជាអ្នកចេះជាងអ្នកជំនាញព្រំដែន បើលោកឬក្រុមអស់លោកមិនយល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែននោះទេ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រាប់ទៅអ្នកប្រឆាំងនៅក្រៅស្រុកថា សូមកុំតាំងខ្លួនធ្វើជាអ្នកចេះជាងអ្នកជំនាញព្រំដែន បើលោកឬក្រុមអស់លោកមិនយល់ច្បាស់រឿងផែនទី ឬកិច្ចការព្រំដែននោះទេ    ហើយនិយាយពាក់ព័ន្ធនឹងកិច្ចការព្រំដែន ហាក់ដូចជាគ្មានអ្វីច្បាស់លាស់ អាចយកជាការបានទាំងមូលដ្ឋានបច្ចេកទេសផែនទីផងនោះ។ តាមបណ្តាញសង្គមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា អត្ថបទពេញ

ថ្នាក់ដឹកនាំកងរាជអាវុធហត្ថជាច្រើនរូប ចេញញត្តិថ្កោលទោសការជេរប្រមាថរបស់លោក ផែង វណ្ណៈ មកលើកងរាជអាវុធហត្ថ

ថ្នាក់ដឹកនាំកងរាជអាវុធហត្ថជាច្រើនរូប ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះសម្តីជេរប្រមាថមកលើបុគ្គល និងអង្គភាពកងរាជអាវុធហត្ថពីលោក ផែង វណ្ណៈ តាមផេក «Pheng Vannak News» កាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ កងរាជអាវុធហត្ថ គូសបញ្ជាក់ថា «កងរាជអាវុធហត្ថ ទទួលខុសត្រូវរាល់សកម្មភាពក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន អត្ថបទពេញ

នាយឧត្តមសេនីយ៍ សៅ សុខា ណែនាំឲ្យមេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ចូលរួមសហការបង្ក្រាបបទល្មើសព្រៃឈើ

នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានណែនាំភ្លាមៗទៅលោកឧត្តមសេនីយ៍ត្រី សាក់ សារាំង មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ឲ្យចូលរួមសហការបង្ក្រាបបទល្មើសព្រៃឈើ ។ ការណែនាំភ្លាមៗរបស់នាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើឡើងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយលោក អត្ថបទពេញ

ក្រសួងមហាផ្ទៃ៖ ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលបានផ្អាកសកម្មភាពមួយរយៈ ត្រូវបានដាក់អនុវត្តឡើងវិញ

ក្រសួងមហាផ្ទៃបានបង្ហាញរបាយការណ៍ពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកសរុប ៦៩ ករណី បណ្ដាលឲ្យមនុស្សស្លាប់ ៤៤ នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១២០ នាក់ ក្នុងរយៈពេលត្រឹមជា ៧ ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា អត្ថបទពេញ

សមត្ថកិច្ចចម្រុះខេត្តស្វាយរៀងឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន២៨នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ជនសង្ស័យចំនួនចំនួន២៨នាក់ ក្នុងនោះស្ត្រី០៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងចំនួន ២ទីតាំង នៅបុរី CK នៅផ្ទះលេខ M47 និងផ្ទះលេខ M29 ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អត្ថបទពេញ

ថ្ងៃនេះជា ថ្ងៃទី១១៨ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ

ថ្ងៃនេះជា ថ្ងៃទី១១៨ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ អត្ថបទពេញ