ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ៖ រាជរដ្ឋាភិបាលរៀបចំជម្រកបណ្តោះអាសន្នជូនជនភៀសសឹក ដើម្បីទទួលបានទីតាំងរស់នៅល្អប្រសើរ មានសុវត្ថិភាព និងអនាម័យល្អ

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ថ្លែងថា រាជរដ្ឋាភិបាលរៀបចំជម្រកបណ្តោះអាសន្នជូនជនភៀសសឹក ដើម្បីទទួលបានទីតាំងរស់នៅល្អប្រសើរ មានសុវត្ថិភាព និងអនាម័យល្អ សំដៅជួយលើកកម្ពស់សុខុមាលភាពដល់ជនភៀសសឹក។ ថ្លែងក្នុងឱកាសចុះពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅលើទីតាំងសម្រាប់សាងសង់ជម្រកបណ្តោះអាសន្នជូនប្រជាពលរដ្ឋភៀសសឹក នៅក្នុងខេត្តបន្ទាយមានជ័យ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អត្ថបទពេញ

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជា មានការប្រែប្រួលខ្លាំងនៅតាមតំបន់ខ្លះប៉ុណ្ណោះ មិនមែននៅទូទាំងប្រទេសនោះទេ

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា គុណភាពខ្យល់នៅកម្ពុជា មិនមានការធ្លាក់ចុះទូទាំងប្រទេសនោះទេ ប៉ុន្តែមានការប្រែប្រួលខ្លាំងតែជាបណ្ដោះអាសន្ន នៅតាមតំបន់ខ្លះៗប៉ុណ្ណោះ ហើយស្ថានភាពបានត្រឡប់មកស្ថិតក្នុងកម្រិតធម្មតាវិញយ៉ាងឆាប់រហ័ស ដោយមិនទាន់មានការប្រកាសអាសន្ននៅឡើយ។ ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងនាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ អត្ថបទពេញ

ជនសង្ស័យជាង ៨០០នាក់ ត្រូវបានឃាត់ខ្លួន ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីឆបោកតាមប្រព័ន្ធអនឡាញ នៅកាស៊ីណូស៊ិនលិ ខេត្តព្រះសីហនុ

ជនសង្ស័យប្រមាណជាង ៨០០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្នុងកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅអគារកាស៊ីណូ ស៊ិនលិ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ប្រតិបត្តិការនេះ បានអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំបញ្ជាពីគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ អត្ថបទពេញ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ១៦នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធគ្រឿងញៀន និងអាវុធខុសច្បាប់

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យចំនួន ១៦នាក់ ទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីអនុវត្តតាមនីតិវិធី ចំពោះករណីជួញដូរ រក្សាទុក សម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងកាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។ ការបញ្ជូននេះ កើតឡើងបន្ទាប់ពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី អត្ថបទពេញ

ឣាវុធហត្ថបន្ទាយមានជ័យបញ្ជូនជនសង្ស័យ ៩នាក់ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោស សមគំនិតក្នុងអំពើលួចស្ថានទម្ងន់ទោស,ទទួលផលចោរកម្ម និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យចំនួន ៩នាក់ ទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីអនុវត្តតាមនីតិវិធី ចំពោះបទល្មើសលួចស្ថានទម្ងន់ទោស (កាច់សោរកម៉ូតូ) សមគំនិតក្នុងអំពើលួចស្ថានទម្ងន់ទោស ទទួលផលចោរកម្ម និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង ០៨ និង អត្ថបទពេញ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់អូរថ្ម ស្រុកវាលវែង ខេត្តពោធិ៍សាត់

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថានៅព្រឹកថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១០:០៥នាទី ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អត្ថបទពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams) ឲ្យអស់ពីកម្ពុជា

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបង្ហាញនូវការប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឲ្យអស់ពីកម្ពុជា ដើម្បីគាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការដាក់បទបញ្ជាជាថ្មីនេះ ធ្វើឡើងក្នុងកិច្ចប្រជុំវាយតម្លៃ និងដកបទពិសោធន៍ការងាររបស់ក្រុមប្រតិបត្តិការជំនាញបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) អត្ថបទពេញ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ចូលរួមគោរពវិញ្ញាណក្ខន្ធរបស់វីរយុទ្ធជនពលី

ដោយក្តីអាឡោះអាឡ័យជាពន់ពេក លោកជំទាវបណ្ឌិត បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីដោយផ្ទាល់នៅគេហដ្ឋានរបស់សពនៅខេត្តរតនគិរី នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងវេលាដ៏ក្រៀមក្រំនេះផងដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អត្ថបទពេញ

អ្នកនាំពាក្យក្រសួងការពារជាតិ៖ កិច្ចប្រជុំលេខាធិការដ្ឋាន RBC កម្ពុជា និងថៃ នៅច្រកអន្ដរជាតិចាំយាម មិនទាន់រកឃើញចំណុចឯកភាពគ្នានៅឡើយទេ

នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ ភាគីកម្ពុជា និងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិចាំយាម-ហាតលឹក ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា អត្ថបទពេញ

នគរបាលជាតិ ចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីខែកុម្ភៈ ២០២៦ ដោយសារគ្រោះថ្នាក់កើនឡើង

អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសថា នឹងចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៦ តទៅ បន្ទាប់ពីសង្កេតឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសមានការកើនឡើងគួរឱ្យព្រួយបារម្ភ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេល ១៦០ ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី៣១ អត្ថបទពេញ