ក្រសួងមហាផ្ទៃស្នើ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ យកចិត្តទុកដាក់អនុវត្តកិច្ចការ ចាំបាច់មួយចំនួន

ក្រសួងមហាផ្ទៃស្នើ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ យកចិត្តទុកដាក់អនុវត្តកិច្ចការ ចាំបាច់មួយចំនួនដូចខាងក្រោម៖ – ត្រូវធ្វើការណែនាំដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែលឈរជើងនៅតាមបណ្តោយ ព្រំដែនឱ្យបន្តតាមដាន ទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងកត់ត្រាឱ្យបានច្បាស់លាស់នូវ សកម្មភាពឯកតោភាគីរបស់ថៃ ដែលនាំឱ្យប្រែប្រួលបរិស្ថានតំបន់ព្រំដែន បំពានមាត្រា៥ នៃ អនុស្សរណៈនៃការយោគយល់គ្នាចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ស្តីពីការវាស់វែងនិង ខណ្ឌព្រំសីមាព្រំដែនគោក ដោយអនុវត្តតាមនីតិវិធីកំណត់ក្នុងចំណុច៧ នៃលិខិតលេខ ៣៥៩៩ សជណ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ។ – ត្រូវធ្វើការណែនាំដល់កងកម្លាំងនិងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់រក្សាទំនាក់ទំនងជាមួយ កងកម្លាំងនៃភាគីម្ខាងទៀត ក្នុងការដោះស្រាយបញ្ហានានា ដោយសន្តិវិធីនិងការអត់ធ្មត់ ខ្ពស់បំផុត។ ចំពោះបញ្ហាដែលហួសពីសមត្ថកិច្ចនិងសមត្ថភាពរបស់ខ្លួន ត្រូវគោរពស្នើសុំ គោលការណ៍ពិនិត្យសម្រេចពីថ្នាក់ជាតិ ដើម្បីមានវិធានការដំណោះស្រាយបានទាន់ពេល វេលា។ – ត្រូវសម្របសម្រួល និងពិភាក្សាជាមួយអាជ្ញាធរខេត្តនិងកងកម្លាំងមានសមត្ថកិច្ចថៃ នៅ ក្នុងការគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែនតាមទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែន ផ្លូវការ តាមស្ថានភាពជាក់ស្តែងរបស់ខេត្តនីមួយៗ និងយកចិត្តទុកដាក់តាមដានស្ថាន-ការណ៍វិវត្តតាមច្រកទ្វារព្រំដែនក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងនោះ ត្រូវណែនាំដល់ រដ្ឋបាលក្រុង ស្រុក និងកងកម្លាំងមានសមត្ថកិច្ចត្រូវទប់ស្កាត់ និងហាមដាច់ខាតមិនឱ្យ មានការចេញចូលឆ្លងកាត់ព្រំដែនតាមច្រករបៀងឬច្រកទ្វារពុំផ្លូវការ ដោយត្រូវមានវិធានការ ច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះអ្នកល្មើស។ – ត្រូវខិតខំការពារនូវផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋខ្មែរដែលកំពុងធ្វើការ រកស៊ី និងរស់នៅក្នុងទឹកដីថៃ Read more

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសារសូមបងប្អូនជនរួមជាតិជួយគិត

តាមរយះបណ្តាញសង្គមផ្លូវការ សម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្ញើរសារជូនចំពោះបងប្អូនជនរួមជាតិពីទីក្រុង នីស ប្រទេសបារាំង នាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៥នេះថា “សូមបងប្អូនជនរួមជាតិជួយគិត ។ មានក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ។ ប៉ុន្តែនៅពេលដែលប្រទេសជាតិយើងប្រឈមនឹងការគំរាមកំហែងពីអ្នកផ្សេង បែរជាអ្នកនយោបាយទាំងនោះខិតខំពុះពារនិងស្ម័គ្រចិត្តធ្វើជាភ្នាក់ងារផ្សព្វផ្សាយព័ត៌មានរបស់អ្នកផ្សេងនោះ ដើម្បីវាយប្រហារប្រទេសជាតិខ្លួនឯងទៅវិញ (ជាពិសេសព័ត៌មានមិនពិត និងព័ត៌មានបំប៉ោងដែលប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកផ្សេងនោះ បានរៀបចំឡើងនិងផ្សព្វផ្សាយដើម្បីវាយប្រហារផ្នែកចិត្តសាស្ត្រមកលើជាតិយើង) “។ សម្តេចបវរធិបតី បានចោទ ជាសំនួរថា “តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដ ឬក៏ការព្យាយាមកេងចំណេញនយោបាយដោយងងឹតងងុល មិនយល់ពីពេលវេលានិងកាលៈទេសៈរបស់ប្រទេសជាតិខ្លួន? “។ សម្តេចបវរធិបតី ក៏បានលើកឡើងសូមបងប្អូនជនរួមជាតិជួយពិចារណាផងចុះ៕

សម្ដេចតេជោ ហ៊ុន សែន៖ បើអាជ្ញាធរថៃមិនឃុបឃិតជាមួយបុគ្គល អែម ពិសិដ្ឋ នេះទេ គួរតែក្លាហានចាប់ជននេះ បញ្ជូនបុគ្គលឱ្យអាជ្ញាធរកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ បានបង្ហោះនៅលើបណ្ដាញសង្គមផ្លូវការ អមជាមួយរូបភាពរបស់បុគ្គលឈ្មោះ អែម ពិសិដ្ឋ និងសេចក្ដីប្រកាសព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិ ដោយសំណេររបស់សម្ដេចមានខ្លឹមសារថា “អំពើក្បត់ជាតិគឺបែបនេះឯងទាំងមេទាំងកូនគឺដូចគ្នា។ប្រទេសប្រឈមមុខជាមួយនឹងការឈ្លានពានរបស់បរទេសបែរជាទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរ។ប្រសិនបើអាជ្ញាធរថៃមិនឃុបឃិតជាមួយជននេះទេគួរតែក្លាហានចាប់ជននេះបញ្ជូនឱ្យអាជ្ញាធរ កម្ពុជាដើម្បីចាត់វិធានការតាមផ្លូវច្បាប់។” ជាមួយគ្នានេះនៅលើហ្វេកប៊ុកផ្លូវការរបស់ លោកឧត្ដមសេនីយឯកជួន ណារិន្ទ ស្នងការនគបាលរាជធានីភ្នំពេញក៏បានបញ្ជាក់ជូនប្រជាពលរដ្ឋខ្មែរឱ្យបានដឹងតាមរយ:សំណេរថា៖ ខ្ញុំបាទសូមគោរពជូន លោកពុកអ្នកម៉ែ ពូមីង បងប្អូន និងប្រជាពលរដ្ឋយើងទាំងអស់សូមមេត្តាជ្រាបថា៖ ប៉ុន្មានថ្ងៃនេះមានផេកយុវជនម្នាក់នេះក្លែងបន្លំជាយោធានៅព្រំដែន បង្ហោះលើបណ្ដាញសង្គមដែលធ្វើឱ្យមហាជនយើងយល់ច្រឡំ។យុវជននេះ បច្ចុប្បន្នរស់នៅប្រទេសថៃ មិនមែនជាយោធាទេ (ជាជនបំពុលសង្គម)។ ខ្ញុំសូម អរគុណច្រើនដែលមហាជនយើងយកចិត្តទុកដាក់តាមដានសភាពការណ៏ទូទៅបាទសូមតាមដានស្ដាប់ព័ត៌មានពិតពីរាជរដ្ឋាភិបាលយើង ។ សូមបញ្ជាក់ជូនថា ថ្មីនេះបុគ្គលឈ្មោះ អែម ពិសិដ្ឋ បានក្លែងបន្លំស្លៀកឯកសណ្ឋាកងទ័ព ហើយថតវីដេអូប្រឌិតព័ត៌មានសភាពការណ៍ តាមព្រំដែននាំឲ្យមានការយល់ច្រឡំ ដើម្បីបំបាក់ទឹកចិត្តកងទ័ព។ បច្ចុប្បន្នបុគលរូបនេះរស់នៅខេត្តខនថាក់បូរី ក្រុងបាងកក ប្រទេសថៃបុគ្គលរូបនេះមានតួនាទីជាប្រធានបណ្ដាញយុវជនកម្ពុជាសកល ប្រចាំប្រទេសថៃ មានទំព័រហ្វេសប៊ុកឈ្មោះ Em Piseth-អែម ពិសិដ្ឋ គណនី TikTok ឈ្មោះ “Amy Richard310” និង FB ឈ្មោះ “Piseth P G EM”៕

ក្រសួងការពារជាតិ ចេញសេចក្ដីថ្លែងការណ៍អះអាងថា កម្ពុជាមិនបានដកទ័ពចេញពីតំបន់ក្នុងដែនអធិបតេយ្យរបស់ខ្លួនឡើយ

ក្រសួងការពារជាតិ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្ដីថ្លែងការណ៍អះអាងថា កម្ពុជាពុំមានការដកកងទ័ព ចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពកម្ពុជា បានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ទី១៖ ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកងទ័ពកម្ពុជា បានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ ទី២៖ រាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹក ដីរបស់កម្ពុជាតែប៉ុណ្ណោះ ទី៣៖ កងទ័ពកម្ពុជាគាំទ្រដល់ការខិតខំស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី ប្រឆាំងរាល់ការប៉ុនប៉ងឈ្លានពាននានា ទី៤៖ កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមគាំទ្រ ដល់យន្តការចរចាព្រំដែនជាមួយប្រទេសថៃ ជាពិសេសគណៈកម្មការព្រំដែនចម្រុះ(JBC) ដើម្បីបន្តកិច្ចការវាស់វែងខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាង ប្រទេសទាំងពីរដែលនៅសេសសល់ ក្រៅពីចំណុចដែលកម្ពុជានឹងដាក់ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ក្រសួងការពារជាតិ សូមអំពាវនាវឲ្យបងប្អូនជនរួមជាតិ និងអ្នកសារព័ត៌មានទាំងអស់ ប្រើប្រាស់តែព័ត៌មាន ដែលមានប្រភពច្បាស់លាស់ ជាពិសេសព័ត៌មានផ្លូវការដែលចេញពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ដែលជាប្រភពព័ត៌មានមានភាពត្រឹមត្រូវ ពិតប្រាកដ និងអាចជឿទុកចិត្តបាន៕

កម្ពុជា-ថៃ ព្រមព្រៀងកែសម្រួលកម្លាំងទាហានទាំងសងខាងឱ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយការប្រឈមមុខគ្នា

មន្ត្រីនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ នេះ យោធាកម្ពុជា-ថៃ បានជួបគ្នា និងបានសម្រេចកែសម្រួលកម្លាំងទាហានទាំងសងខាងឱ្យត្រឡប់ចូលតំបន់ដែលសមស្រប ដើម្បីកាត់បន្ថយការប្រឈមមុខគ្នា។ តាមជំនួបនោះភាគីទាំងពីរ បានព្រមព្រៀងឱ្យយោធានៅតំបន់មុំ៣ កន្លែងផ្ទុះអាវុធជួបគ្នា៣ដងក្នុងមួយសប្តាហ៍ ម្ខាង៧នាក់ ដោយគ្មានអាវុធ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការគាំទ្រចំពោះកិច្ចចរចារវាងមេទ័ពកម្ពុជា និងថៃ ឈានទៅកែសម្រួលកម្លាំងទ័ពនៅតំបន់ជម្លោះ។ សម្តេចតេជោ ចាត់ទុក ការកែសម្រួលកម្លាំងកងទ័ពនៅ​តំបន់​មានជម្លោះ បញ្ជៀសការប៉ះ​ទង្គិច បង្ហូរឈាមទ្រង់ទ្រាយធំ គឺជារឿងចាំបាច់។ សម្តេចតេជោ បានបញ្ជាក់លើបណ្តាញសង្គមដូចខាងក្រោម៖ ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះដែលស្រុះស្រួលគ្នារវាង មេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដើម្បីបញ្ជៀសនូវការប៉ះទង្គិច បង្ហូរឈាមទ្រង់ទ្រាយធំគឺជារឿងចាំបាច់។ ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃពិតជាចង់មានសន្តិភាពជាបន្ត និងមិនចង់ឃើញនូវសង្គ្រាមនោះឡើយ។ ការស្វែងរកដំណោះស្រាយតាមរយៈការចរចាត្រូវបានធ្វើតាំងពីកំរិតថ្នាក់ រាជរដ្ឋាភិបាលរហូតដល់មេបញ្ជាការ នៅអង្គភាពជួរមុខទើបមានលទ្ធផលដូចពេលនេះ។ សូមបងប្អូនជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីដែលជាវិធីតែមួយគត់ដើម្បីបញ្ជៀសសង្រ្គាមបង្ហូរឈាម និងដើម្បីមិត្តភាព និង កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង។ សម្តេចបញ្ជាក់ជាថ្មី រឿងប្តឹងទៅតុលាការអន្តរជាតិ នឹងមិនប្រែប្រួលទេ! សម្តេចឆ្លើយតបនឹងខមមិនរបស់មិត្តអ្នកអាននៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅយប់ថ្ងៃទី៨ ខែមិថុនា ។ បន្ថែមពីនេះ សម្តេចតេជោ ក៏បញ្ជាក់ផងដែរថា នោះជាការកែសម្រួលកម្លាំង មិនមែនជាការដកទ័ពទេ ៕

កម្ពុជា ប្រើវិធានការឆ្លើយតបចំពោះការបិទច្រកទ្វារព្រំដែនដោយឯកតោភាគីជាមួយថៃ, ថៃបើកម៉ោង៨ព្រឹក តែកម្ពុជាបើកម៉ោង៩ព្រឹក និងបិទម៉ោង៤រសៀលដូចគ្នា

យោធាថៃ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បានសម្រេចចិត្តដោយឯកតោភាគីក្នុងការបិទច្រកទ្វារព្រំដែនទាំងអស់ជាមួយកម្ពុជា ក្រោយមានការតានតឹងដាក់គ្នានៅតំបន់ព្រំដែនមុំបី។ ការសម្រេចចិត្តដោយឯកតោភាគីរបស់ថៃ គឺបានផ្លាស់ប្ដូរម៉ោងបើកច្រកចេញចូលព្រំដែន និងកំណត់ថ្ងៃជាក់លាក់ក្នុងមួយសប្ដាហ៍ ដោយមិនបើកជារៀងរាល់ថ្ងៃឡើយ។ ភ្លាមៗក្រោយសម្រេចចិត្តដោយឯកតោភាគីរបស់ថៃ កម្ពុជាបានប្រើប្រាស់វិធានការឆ្លើយតបទៅវិញ ចំពោះការបិទបើកច្រកទ្វារព្រំដែនទាំងអស់ជាមួយគ្នា។ យោធាថៃ បានបើកច្រកឲ្យចេញចូលចាប់ពីម៉ោង៨ព្រឹក និងបិទនៅម៉ោង៤រសៀល ខណៈកម្ពុជាឆ្លើយតបវិញ ដោយការបើកឲ្យចេញចូលនៅម៉ោង៩ព្រឹក តែបិទនៅម៉ោង៤រសៀលវិញដូចគ្នា។ ជាការកត់សម្គាល់ នៅច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រោយដល់ម៉ោងកំណត់ឲ្យចេញចូលព្រំដែន គេសង្កេតឃើញថា មានទាំងប្រជាពលរដ្ឋខ្មែរ និងថៃបាននាំគ្នាសម្រុកធ្វើដំណើរ និងនាំទំនិញចេញចូល។ ការសម្រុកធ្វើដំណើរចេញចូលតាមព្រំដែននេះ ក៏មានការជួយសម្រួលយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាផងដែរ។ កិច្ចអន្តរាគមន៍អាជ្ញាធរ មាន៖ លោក លៀម សុដា ដំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង លោក គាត ហ៊ុល អភិបាលក្រុង និងកម្លាំងប៉ុស៍ច្រកទ្វារទំនាក់ទំនងព្រំដែនបាន ទំនាក់ទំនងជាមួយភាគីថៃដើម្បីចូលទៅពិនិត្យស្ថានភាព និងសម្របសម្រួលការចេញចូលរបស់ប្រជាពលរដ្ឋខ្មែរនៅច្រកអន្តរជាតិប៉ោយប៉ែត ។ បេីតាមការជូនដំណឹង ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតជូនដំណឹងដល់អ្នកដំណេីរភ្ញៀវជាតិ និងអន្តរជាតិដែលបានចេញ ចូល ប្រទេសកម្ពុជាចាប់ពីរថ្ងៃទី៨ខែមិថុនាឆ្នាំ២០២៥ ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត សូមធ្វេីការផ្លាស់ប្តូរម៉ោងធ្វេីការគឺចាប់ពីរម៉ោង ៩ Read more

រដ្ឋមន្ត្រីព័ត៌មាន ស្នេីដល់ពលរដ្ឋបន្តយកចិត្តទុកដាក់តាមដានព័ត៌មានទាក់ទងនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ប៉ុន្តែកុំមានភាពស្លន់ស្លោ

ភ្នំពេញ៖​ ប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់តាមដានព័ត៌មានទាក់ទងនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ប៉ុន្តែកុំមានភាពស្លន់ស្លោ។ នេះជាការលេីកឡេីងដោយ​ លោក​ នេត្រ​ ភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅលើបណ្តាញសង្គមផ្លូវការ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥។ លោក​ នេត្រ​ ភក្ត្រា​ បានលេីកឡេីងយ៉ាងដូច្នេះថា​៖​ «សូមជឿជាក់ និងទុកចិត្តលើថ្នាក់ដឹកនាំជាតិរបស់យើងគឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែនប្រកបដោយភាពឈ្លាសវៃ និងតម្កល់ផលប្រយោជន៍ជាតិជាធំដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងដោយសន្តិវិធីប្រកបដោយភាពម៉ឺងម៉ាត់»។ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្តថា​ ដោយសារតែមានការបង្កើតព័ត៌មានក្លែងក្លាយច្រើនក្នុងគោលបំណងបំភ្លៃការពិត​ កាឡៃប្រវត្តិសាស្ត្រ និងញុះញង់​។ ដូចនេះសាធារណជន និងជាពិសេសអ្នកសារព័ត៌មានប្រកាន់ខ្ជាប់នូវការផ្ទៀងផ្ទាត់ប្រភពព័ត៌មានជាមុន ដោយផ្នែកលើក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់ មានបីសំខាន់ៗ គឺ «សុក្រឹត្យភាព សុច្ចរិតភាព និងទំនួលខុសត្រូវ» មុននឹងជឿ ចែករំលែក និងផ្សព្វផ្សាយបន្ត។ ប្រភពព័ត៌មាន ៣ សំខាន់ដែលជាប្រភពព័ត៌មានផ្លូវការ ពិតនិងត្រឹមត្រូវ ជឿទុកចិត្តគឺ ១.​ ប្រភពពីរាជរដ្ឋាភិបាលកម្ពុជា និងប្រភពពីហ្វេសប៊ុកសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី។ ២.​ ប្រភពក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង ៣.​ ប្រភពក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។ លោកបានបន្តទៀតថា​ ដើម្បីថែរក្សាសន្តិភាព មិត្តភាពល្អ និងបញ្ជាសសង្គ្រាមជាយថាហេតុ​ Read more

ទេសរដ្ឋមន្ត្រី អ៉ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកអំណោយរបស់សម្តេចកិត្តិព្រឹត្តបណ្ឌិត ប្រគល់ជូនកងកម្លាំងនៅតាមខ្សែរព្រំដែន ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន

ប៉ៃលិន៖ លោក អ៉ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន និងលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកសម្ភារៈ ថវិកា ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហានដែលកំពុងឈរជើងការពារបូរណៈភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន។ លោក អ៉ី ឈាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងបេសកកម្មការពារបូរណៈភាពទឹកដី ក្នុងភូមិសាស្ត្រខេត្តប៉ៃលិនហើយបើទោះបីជាសម្តេច មិនបានមកជួបបងប្អូនដោយផ្ទាល់ក្តី ក៍សម្តេចតែងតែនឹករលឹកដល់កងកម្លាំងរបស់យើងជានិច្ច។ ទេសរដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្ននេះសភាពការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ មានស្ថានភាពឡើងកម្តៅខ្លាំង នៅចំណុចមុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី រហូតដល់មានការប៉ះទង្គិចគ្នាដោយអាវុធ ប៉ុន្តែកងកម្លាំងប្រដាប់អាវុធរបស់យើងនៅទីនោះ គឺចាំស្តាប់នូវបទបញ្ជា និងគោលការណ៍ពីមេបញ្ជាការពីប្រមុខរាជរដ្ឋាភិបាល ហើយបានតាំងចិត្តយ៉ាងម៉ឺងម៉ាត់ និងត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រយុទ្ធគ្រប់ពេលវេលា បើមានករណីឈ្លានពានណាមួយលើបូរណៈភាពទឹកដីប្រទេសកម្ពុជា។ ទេសរដ្ឋមន្ត្រី អ៉ី Read more

ប្រមុខក្រសួងមហាផ្ទៃ បញ្ជូនថ្នាក់ដឹកនាំនគរបាលមួយក្រុម ចេញទៅប្រចាំការគាំទ្រ ឯកឧត្តម ខេង សុមេធ ដែលកំពុងដឹកនាំនគរបាលការពារព្រំដែនជាមួយកងទ័ព!

ប្រតិបត្តិតាមគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានចេញលិខិតបង្គាប់ការ ចាត់តាំងក្រុមការងារប្រចាំការ ដើម្បីគាំទ្រដល់កម្លាំងនគរបាលការពារព្រំដែន ដែលកំពុងឈរជើងប្រចាំទិសភូមិភាគ៣ ភូមិភាគ៤ និងភូមិភាគ៥ តាមខ្សែបន្ទាត់ព្រំដែនភាគខាងលិចប្រទេស។ យោងតាមលិខិតបង្គាប់ការចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៥ ក្រុមការងារប្រចាំការនេះ មានឧត្តមសេនីយ៍ឯក ឡោ សុខឡេង អគ្គស្នងការរងនគរបាលជាតិ ជាប្រធាន និងឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច ជាអនុប្រធាន ព្រមទាំងសមាជិកថ្នាក់ឧត្តមសេនីយ៍៤រូបទៀត។ អគ្គស្នងការបានចង្អុលភារកិច្ចឱ្យក្រុមការងារនេះឧបត្ថម្ភគាំទ្រដល់កងកម្លាំងនគរបាលការពារព្រំដែន ដែលកំពុងឈរជើងប្រចាំទិសភូមិភាគទាំង៣ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិទទួលដឹកនាំ ការងាររបស់នាយកដ្ឋានកណ្តាលនគរបាលព្រំដែន។ បើតាមលិខិតបង្គាប់ការដដែល ក្រុមការងារនេះ ត្រូវសហការជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ដើម្បីសិក្សាអំពីតម្រូវការចាំបាច់នានា មានដូចជា មធ្យោបាយ ឧបករណ៍ សម្ភារៈបច្ចេកទេស អាវុធ គ្រាប់ ការកសាង និង/ឬស្តារ ជួសជុលលេណដ្ឋាន នៅសមរភូមិជួរមុខ ព្រមទាំងផ្តើមស្នើសុំគោលការណ៍ដោះស្រាយ Read more

អភិបាលខេត្តបន្ទាយមានជ័យ៖ ច្រកទ្វារតំបន់ និងអន្ដរជាតិ បើកដំណើរការធម្មតា ខណៈភាគីយោធាថៃបិទច្រករបៀងជាមួយកម្ពុជាដោយឯកតោភាគី

បន្ទាយមានជ័យ៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានអះអាងថា ច្រកទ្វារតំបន់ និងអន្ដរជាតិ បើកដំណើរការធម្មតា មិនមានការបិទនោះទេ ខណៈកម្លាំងយោធាថៃ បានសម្រេចបិទច្រករបៀងជាមួយកម្ពុជាដោយឯកតោភាគី ដែលមានទីតាំងក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ។ ថ្លែងប្រាប់បណ្ដាញព័ត៌មានក្នុងស្រុក ឯកឧត្តម អ៊ុំ រាត្រី បានអះអាងថា សម្រាប់ច្រកទ្វារអន្ដរជាតិ គឺច្រកទ្វារអន្ដរជាតិប៉ោយប៉ែត និងច្រកទ្វារអន្ដរជាតិស្ទឹងបត់, ច្រកទ្វារតំបន់ គឺច្រកបឹងត្រកួន និងច្រកទ្វារម៉ាឡៃ បន្ដបើកដំណើរការធម្មតា។ ប៉ុន្ដែខុសប្លែកនៅត្រង់ច្រកទ្វារម៉ាឡៃបន្ដិច ដោយសារអនុញ្ញាតឲ្យតែមនុស្សចេញចូលប៉ុណ្ណោះ សម្រាប់រទេះ និងរថយន្ដ ត្រូវផ្អាកបណ្ដោះអាសន្ន។ ក្រៅពីការបញ្ជាក់របស់អភិបាលខេត្តបន្ទាយមានជ័យ, លោក គឹម សុវណ្ណា អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ តាមរយៈលិខិតទៅកាន់ក្រសួងការបរទេស បានអះអាងដែរថា យោធាថៃដែលប្រចាំការនៅតំបន់ព្រំដែនខេត្តស្រះកែវ បានឲ្យដឹងថា ចាប់ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ តទៅច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ និងកម្ពុជា ត្រូវបានបិទជាបណ្ដោះអាសន្ន (ឯកតោភាគី) ដើម្បីរង់ចាំការចចារពាក់ព័ន្ធករណីជម្លោះវិវាទព្រំដែនគោករវាងថៃ-កម្ពុជា។ ឯកឧត្តម បានបន្ថែមទៀតថា ការបិទបណ្ដោះអាសន្ននេះ បន្ទាប់ពីភាគីកម្ពុជាបានបដិសេធមិនព្រមចរចារ៤ចំណុច គឺតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី នៅក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះព្រំដែន Read more

ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បញ្ជាក់​លម្អិត​រឿង​បាតុកម្ម​របស់​ថៃ​មុខ​ស្ថានទូត​ខ្មែរ

ឆ្លើយ​តប​នឹង​ក្តី​បារ​ម្ម​ណ៍​ពី​សំណាក់​មហាជន​ខ្មែរ​ជុំវិញ​សុវត្ថិភាព​របស់មន្ត្រី បុគ្គលិក និង​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​នោះ លោក​ទូត​ខ្មែរ​ចេញ​មុខ​មក​អះអាង​បែប​នេះ ។ នៅ​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៥ ឯកឧត្តម ហ៊ុន សា​រឿ​ន ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​ថៃ​បាន​ប្រកាស​ជា​សាធារណៈ​ថា មន្ត្រី​បុគ្គលិក​នៃ​ស្ថានទូត​ទាំងអស់​គឺ​មាន​សុវត្ថិភាព និង​បាន​និង​កំពុង​បន្ត​បំពេញការងារ​របស់​ខ្លួន​ជា​ប្រក្រតី ខណៈ​ដែល​ស្ថានទូត​ខ្មែរ ក៏​កំពុង​បើក​ដំណើរការ​ផ្តល់​សេវា​នានា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង​បរទេស​ជា​ធម្មតា ។លោក​ឯកអគ្គរាជទូត​កម្ពុជា​បាន​បញ្ជាក់​តាម​គណនី​ហ្វេ​ស​បុក​យ៉ាង​ដូច្នេះ​ថា «​គោរព​ជូន​បងប្អូន​ទាំងអស់​ជាទី​គោរព​ស្រឡាញ់​! អាស្រ័យ​ដោយ​មាន​បងប្អូន​ជា​ច្រើន​បាន​សម្តែង​ក្តី​បារម្ភ​ចំពោះ​មន្ត្រី បុគ្គលិក និង​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​អំពី​ការ​ប្រមូលផ្តុំ​ធ្វើ​បាតុកម្ម​របស់​បណ្តាញ​និស្សិត និង​ប្រជាជន ដើម្បី​កែទម្រង់​ប្រទេស​ថៃ នៅ​មុខ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ក្នុង​ទីក្រុង​បាងកក នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៥ នេះ ។ ខ្ញុំបាទ តាង​នាម​មន្ត្រី​បុគ្គលិក​ស្ថានទូត​ទាំងអស់ សូម​ជម្រាប​ជូន​បងប្អូន​មេត្តា​ជ្រាប​ថា​៖ កាលពី​វេលា​ម៉ោង 10:00 នាទី​ព្រឹក ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២៥ ក្រុម​បាតុករ​ដែល​ហៅ​ខ្លួនឯង​ថស «​បណ្តាញ​និស្សិត និង​ប្រជាជន ដើម្បី​កែទម្រង់​ប្រទេស​ថៃ​» បាន​ប្រមូលផ្តុំ​គ្នា​ចំនួន​ប្រមាណ​២០០​នាក់ នៅ​ទីតាំង​ដងផ្លូវ​ម្ខាង​ទៀត ទល់មុខ​ស្ថានទូត​កម្ពុជា ដើម្បី​ធ្វើ​បាតុកម្ម ថ្លែង​ញត្តិ ទាមទារ​ឲ្យ​កម្ពុជា​គោរព​អធិបតេយ្យ​ជាតិ​ថៃ ។ ការ​ប្រមូលផ្តុំ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ធម្មតា​មាន​សណ្តាប់ធ្នាប់ និង​រំសាយ​ទៅ​វិញ​នៅ​វេលា​ម៉ោង 11:15 នាទី​ព្រឹក ថ្ងៃ​ដដែល​។ ឯកឧត្តម ហ៊ុន សា​រឿ​ន Read more

អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​ទីតាំង​ផ្សាយ​ផ្ទាល់​តាម​វេ​ប​សាយ​នូវ​វី​ដេ​អូ​កុនកូនជ្រូក ឃាត់ខ្លួន​ជនបរទេស និង​ខ្មែរ​សរុប​១២​នាក់

​ភ្នំពេញ ៖ ​ទីតាំង ផលិត ចែកចាយ និង​ផ្សាយ​ផ្ទាល់​តាម​វេ​ប​សាយ​នូវ​វី​ដេ​អូ​អា.សអាភា.ស មួយ​កន្លែង ត្រូវ​បាន​អាវុធហត្ថ​ភ្នំពេញ​បង្ក្រាប​ និង​ឃាត់ខ្លួន​មនុស្ស​១២​នាក់​ នេះ​បើ​តាម​ការ​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។ យោង​តាម​បណ្តាញ​សង្គម​របស់​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ ២០២៥ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ចំនួន ១២​នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី ផលិត ចែកចាយ និង​ផ្សាយ​ផ្ទាល់​តាម​វេ​ប​សាយ​នូវ​វី​ដេ​អូ​អា.សអាភា.ស ប្រព្រឹត្ត​នៅ ផ្ទះល្វែង​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៤២ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ​។ ករណី​ខាងលើ​នេះ ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឆ្មក់​បង្ក្រាប កាលពី​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៥ ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី លោក​ឧត្តមសេនីយ៍ឯក រ័​ត្ន ស្រ៊ា​ង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល​ពី លោក សេង ម៉េ​ង​ស្រ៊ុ​ន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​ជាក់ស្ដែង បាន​ជនសង្ស័យ​សរុប​ចំនួន Read more

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគចែកជូនកម្លាំងប្រដាប់អាវុធឈរជើងជួរមុខតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ

បន្ទាយមានជ័យ៖ នៅថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំ លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង ផែននគរបាលការពារព្រំដែនគោក មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤គឺ វរ: ៩១១, ៨៩១, ៨០៧, ៨១៥ និងកម្លាំងនគរបាលក្រោមឱវាទជាច្រើនរូប ទៅចូលរួម ពិធីសំណេះសំណាលនិងសួរសុខទុក្ខ កងកម្លាំងព្រំដែនជួរមុខ ក្រោមអធិបតីភាព ឯកឧត្តម ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ទន្ទឹមគ្នានៃការសួរសុខទុក្ខ ឯកឧត្តម ឌិត ទីណា ក៏បាននាំយកគ្រឿងឧបភោគបរិភោគជាច្រើនមុខ ចែកជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមមាន កម្លាំងយោធា កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ នៅទិសយោធភូមិភាគទី៥ ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ៕

អាវុធហត្ថរាជធានីភ្នំពេញ ដាក់ឲ្យដំណើរការនូវអាគារទទួលពាក្យបណ្តឹងថ្មី ដើម្បីបម្រើប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួល ស្របតាមការរីកចម្រើននៃសម័យកាលថ្មី!

តោះបងប្អូនប្រជាពលរដ្ឋដែលត្រូវការអន្តរាគមន៍បន្ទាន់ ក៏ដូចជាដាក់ពាក្យបណ្ដឹងដោយផ្ទាល់ នៅអាវុធហត្ថរាធានីភ្នំពេញ ឥឡូវនេះគឺកាន់តែងាយស្រួល កាន់តែឆាប់រហ័ស និងកាន់តែកក់ក្តៅហើយ។ តាមរយៈផេកផ្លូវការ របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានបង្ហោះ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បានសរសេរថា “ដើរតាមសម័យកាលថ្មី បន្ថែមលើការទទួលបណ្តឹងបន្ទាន់24ម៉ោង តាមរយៈទូរស័ព្ទ Hotline 1291 ចំពោះបងប្អូនប្រជាពលរដ្ឋដែលត្រូវការដាក់ពាក្យបណ្តឹងដោយផ្ទាល់ នៅអាវុធហត្ថរាជធានីភ្នំពេញ ឥឡូវនេះកាន់តែងាយស្រួលបំផុត ដោយអង្គភាពបានដាក់ឲ្យដំណើរការ កន្លែងទទួលពាក្យបណ្តឹងនៅជាប់ក្លោងទ្វារចូលតែម្តង សំខាន់បន្ទប់ត្រូវបានរៀបចំឡើងយ៉ាងសមរម្យប្រកបដោយផាសុកភាព មានម៉ាស៊ីនត្រជាក់ មន្ត្រីជំនាញទទួលស្វាគមន៍ប្រកបដោយភាពរួសរាយរាក់ទាក់ សម្ភារៈបម្រើសេវានិងរចនាបថតុបតែង មិនចាញ់ធនាគារឬសណ្ឋាគារលំដាប់ផ្កាយឡើយ ហើយការដាក់ពាក្យបណ្ដឹង គឺមិនមានការបង់ប្រាក់ដាច់ខាត!” ។ តាមរយៈការបង្ហោះសារមួយនេះ យើងអាចនិយាយបានថា ចំពោះបងប្អូនប្រជាពលរដ្ឋទូទៅ ដែលត្រូវការអន្តរាគមន៍ក៏ដូចជាដាក់ពាក្យបណ្ដឹងផ្ទាល់ ទៅកាន់អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងទទួលបានការបម្រើសេវាមិនខុសបំណងឡើយ៕

សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ចាប់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​កដែល​ប្រកាស​កៀរគរ​ថវិកា បំណង​ឆបោក ក្រោយ​កងទ័ព​កម្ពុជា​-​ថៃ ប៉ះទង្គិច​គ្នា

​ភ្នំពេញ ៖ ឧត្ដមសេនីយ៍ទោ សុខ នី​ត្យា ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ក្នុង​ការ​ផ្តល់​លុយ​ជំនួយ ទៅ​ឲ្យ​ម្ចាស់​គណនី ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​កមួយ​ចំនួនដែល​គ្មាន​ប្រភព​ផ្លូវការ​ច្បាស់លាស់ ក្នុង​ការ​កៀរគរ​ថវិកា ​(​បំណង​ឆបោក​) ក្រោយ​កងទ័ព​កម្ពុជា​-​ថៃ ប៉ះទង្គិច​គ្នា ។ បើ​តាម​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ឧសភា ២០២៥​នេះ​ថា នា​ពេល​ថ្មី​នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សង្កេត​ឃើញ​ថា ស្រប​ពេល ដែល​ព្រះរាជា​ណាចក្រ​កម្ពុជា កំពុង​ជួប​ប្រទះ​បញ្ហា​តាម​បន្ទាត់​ព្រំដែន ដោយ​មានការ​ប៉ះទង្គិច​គ្នា រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ ដែល​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​សាស្ត្រ ភូមិ​តេ​ជោ​មរកត ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដែល​បណ្ដាល​ឲ្យ​កងទ័ព​មួយ​រូប គឺ​លោក​ព្រិ​ន្ទ​បាល​ឯក សួន រោ​ន បាន​ពលី​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ ហើយ​ក៏​មានការ​ផ្សព្វផ្សាយ​តាម​គណនី ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ជា​ច្រើន ក្នុង​ការ​កៀរគរ​សប្បុរសជន ចូលរួម​ជា​បច្ច័យ​ដល់​គ្រួសារ នៃ​ស​.​ព និង​កៀរគរ​ថវិកា​ពី​សប្បុរសជន ឲ្យ​មានការ​ចូលរួម​ឧបត្ថម្ភ ជា​គ្រឿង​ឧបភោគ បរិភោគ និង​សម្ភារៈ​ផ្សេង​ៗ ជូន​ដល់​កងទ័ព​ជួរ​មុខ ដែល​កំពុង​ឈរជើង​ការពារ​តាម​បន្ទាត់​ព្រំដែន ។ បច្ចុប្បន្ន កម្លាំង​សមត្ថកិច្ច​ជំនាញ នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា កំពុងធ្វើការ​កំណត់ និង​ស្រាវជ្រាវ​ថា Read more