កម្លាំងនគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការ នាំខ្លួននាយរងផ្នែកចរាចរណ៍ខណ្ឌម្នាក់ទៅសួរនាំ ក្រោយរងការចោទប្រកាន់ស៊ីដាច់លុយ១៦ម៉ឺនដុល្លារ ពីជនជាតិចិន
កម្លាំងនគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាននាំខ្លួននាយរងផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខម្នាក់ទៅសួរនាំ ក្រោយរងការចោទប្រកាន់ថា ស៊ីដាច់លុយ ១៦ម៉ឺនដុល្លារ ពីជនជាតិចិន។ ការនាំខ្លួនទៅសួរនាំនេះ ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មាននៅតាមបណ្តាញសង្គមដោយចោទប្រកាន់ថា លោកស្រីអនុសេនីយ៍ឯក ឈុំ សុភារុណ ឋានៈនាយរងផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានទទួលយកលុយចំនួន ១៦០,០០០ ដុល្លារ ដើម្បីរត់ការឯកសារឲ្យជនជាតិចិនតៃវ៉ាន់ចំនួន ១០នាក់ ប៉ុន្តែរត់ការមិនបានសម្រេច។ បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស អត្ថបទពេញ










