កម្លាំងនគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការ នាំខ្លួននាយរងផ្នែកចរាចរណ៍ខណ្ឌម្នាក់ទៅសួរនាំ ក្រោយរងការចោទប្រកាន់ស៊ីដាច់លុយ១៦ម៉ឺនដុល្លារ ពីជនជាតិចិន

កម្លាំងនគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាននាំខ្លួននាយរងផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខម្នាក់ទៅសួរនាំ ក្រោយរងការចោទប្រកាន់ថា ស៊ីដាច់លុយ ១៦ម៉ឺនដុល្លារ ពីជនជាតិចិន។ ការនាំខ្លួនទៅសួរនាំនេះ ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មាននៅតាមបណ្តាញសង្គមដោយចោទប្រកាន់ថា លោកស្រីអនុសេនីយ៍ឯក ឈុំ សុភារុណ ឋានៈនាយរងផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានទទួលយកលុយចំនួន ១៦០,០០០ ដុល្លារ ដើម្បីរត់ការឯកសារឲ្យជនជាតិចិនតៃវ៉ាន់ចំនួន ១០នាក់ ប៉ុន្តែរត់ការមិនបានសម្រេច។ បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស អត្ថបទពេញ

ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ចាប់ផ្តើមបើកកិច្ចប្រជុំនារសៀលនេះ នៅច្រកអន្តរជាតិប៉ោយប៉ែត

នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានចាប់ផ្តើមកិច្ចប្រជុំរបស់ខ្លួនហើយ នាវេលាម៉ោង ១៤:០០នាទី នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់នឹងខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ នេះបើយោងតាមការបញ្ជាក់ពីលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី អត្ថបទពេញ

លោកបណ្ឌិត ទូច សុឃៈ បង្ហាញពីសៀវភៅយុទ្ធសាស្ត្រជាតិជាង ៧០០ ទំព័រ ផ្តោតលើ «ស្ងាត់តែមិនស្ងៀម» និងសន្តិភាពយូរអង្វែង

លោកបណ្ឌិត ទូច សុឃៈ បានបង្ហាញថា ចាប់តាំងពីខែមិថុនា–កក្កដា ឆ្នាំ២០២៥ មក លោកបានចាប់ផ្តើមរៀបចំ និងចងក្រងសៀវភៅវិភាគយុទ្ធសាស្ត្រជាតិមួយ ដែលបច្ចុប្បន្នបានសរសេររួចជាង ៧០០ ទំព័រ ហើយអាចឈានដល់ប្រមាណ ១,០០០ ទំព័រ នៅពេលបញ្ចប់។ លោកបណ្ឌិត ទូច សុឃៈ បានឲ្យដឹងថា អត្ថបទពេញ

សមត្ថិកិច្ចឃាត់ខ្លួនជនជាតិវៀតណាម ២នាក់ ករណីលួចបន្លំដូរមាសក្លែងក្លាយយកមាសពិត ៣ករណី នៅរាជធានីភ្នំពេញ

កម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ខេត្តកណ្ដាល បានធ្វើការស្រាវជ្រាវបង្រ្កាបករណីលួចបន្លំដូរមាសក្លែងក្លាយយកមាសពិតប្រាកដ ៣ករណី ឃាត់ខ្លួននៅចំណុចផ្ទះជួល ផ្លូវលំ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។​ ករណីទី១ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ អត្ថបទពេញ

នាវាកងទ័ពជើងទឹកអាមេរិក ជានាវាកងទ័ពជើងទឹកបរទេសទី៣ ដែលចូលចតកំពង់ផែសមុទ្ររាម ក្រោយការធ្វើទំនើបកម្ម

ដូចការគ្រោងទុកនាវាចម្បាំងអាមេរិកមួយគ្រឿង ជាមួយនាវិកប្រមាណជា១០០នាក់ បានចូលដល់សមុទ្រកម្ពុជាហើយ ហើយនឹងចតនៅមូលដ្ឋានសមុទ្ររាមរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា។ នាវាកងទ័ពជើងអាមេរិកដែលចូលចតនៅផែសមុទ្ររាមនេះ មានឈ្មោះ USS CINCINNATI (LCS 20)។ នាវានេះ មានទម្ងន់ប្រមាណជា ៣ពាន់តោន មានប្រវែងជិត ១៣០ម៉ែត្រ ហើយមានផ្ទុកឧទ្ធម្ភាគចក្រផងដែរ។ នាវាកងទ័ពជើងអាមេរិក អត្ថបទពេញ

កម្ពុជាបណ្តេញជនជាតិកូរ៉េខាងត្បូង និងភូមាជាង ២០០នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ក្នុងការអនុវត្តវិធានការបង្ក្រាបបទល្មើសឆ្លងដែន និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបណ្តេញជនបរទេសចំនួន ២០៩នាក់ ក្នុងនោះ មានជនជាតិកូរ៉េខាងខាងត្បូងចំនួន ៧៣នាក់ និងភូមាចំនួន១៣៦នាក់ ចេញពីប្រទេស ដើម្បីឲ្យរដ្ឋាភិបាលរបស់ពួកគេ អនុវត្តនីតិវិធីបន្ត។ ផ្អែកតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ក្នុងចំណោមជនបរទេសទាំង ២០៩នាក់នេះ មានទាំងជនរងគ្រោះ និងជនសង្ស័យប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលសមត្ថកិច្ចបានឃាត់ខ្លួននាពេលកន្លងមក។ នេះមិនមែនជាលើកទី១ទេ អត្ថបទពេញ

ប៉ូលីសក្លែងក្លាយ​ ១ក្រុម​ បានអស់លក្ខ​ ក្រោយស្ទាក់ឃាត់ខ្លួនប៉ះប៉ូលីសពិតជាអធិការងខណ្ឌពោធិ៍សែនជ័យ

នគរបាលសក្លែងក្លាយមួយក្រុមបានអស់លក្ខ ក្រោយស្ទាក់ឃាត់ខ្លួនប៉ះចំលោកអធិការង ត្រូវសមត្ថកិច្ចក្របួចបានទាំងអស់ កាលពីវេលាម៉ោង​ ១១យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅចំណុចផ្លូវបំបែកស្តុប២០០៤ កែងមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីលោកអធិការរងខណ្ឌពោធិ៍សែនជ័យ​ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូល្បាតនៅក្នុងភូមិសាស្ត្ររបស់គាត់ ដោយស្លៀកពាក់ស៊ីវិល លុះជិះមកដល់ចំណុចកើតហេតុ ក៏មានក្រុមនគរបាលក្លែងក្លាយស្លៀកពាក់ស៊ីវិលចំនួន​ អត្ថបទពេញ

ក្រសួងមហាផ្ទៃ ដាក់វិន័យដកហូតមុខតំណែង និងបន្ថយឋានន្តរស័ក្តិ ប៉ូលិសខេត្តស្ទឹងត្រែង ៦រូប ពាក់ព័ន្ធនាំមនុស្សឆ្លងដែនខុសច្បាប់

ក្រសួងមហាផ្ទៃ បានសម្រេចអនុវត្តទណ្ឌកម្មខាងវិន័យ ដោយដកហូតមុខតំណែង បន្ថយឋានន្តរស័ក្តិ និងផ្អាកការងារបណ្តោះអាសន្ន ចំពោះមន្ត្រីនគរបាលខេត្តស្ទឹងត្រែង ចំនួន ៦រូប បន្ទាប់ពីរកឃើញថា បានល្មើសបទវិន័យនគរបាលជាតិ។ យោងតាមប្រកាសស្តីពីការអនុវត្តទណ្ឌកម្មខាងវិន័យ ចេញកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានបញ្ជាក់ថា ឧត្តមសេនីយ៍ត្រី ចាន់ សុផា អត្តលេខ ០២០៤៦ អត្ថបទពេញ

ប្រធាន IPA ជំរុញឱ្យអ្នកសារព័ត៌មាន ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានបែបញុះញង់បំបែកបំបាក់ខ្មែរ ឬមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) បានជំរុញឱ្យអ្នកសារព័ត៌មានជាសមាជិកទាំងអស់ រួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានបែបញុះញង់ ដែលបង្កការបំបែកបំបាក់សាមគ្គីភាពជាតិ ឬមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំប្រកាសទទួលស្គាល់សមាសភាពក្រុមប្រឹក្សាភិបាល នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ដែលប្រារព្ធធ្វើនៅភោជនីយដ្ឋានឆៃកឺ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកបណ្ឌិត ទូច អត្ថបទពេញ

អាជីវករលក់បន្លែផ្លែឈើផ្សារដើមគរចាស់ មិនសុខចិត្ត ប្រមូលផ្តុំគ្នា តវ៉ាបិទផ្លូវព្រះមុនីរ៉េត ប្រឆាំងការផ្លាស់ទៅផ្សារដើមគរថ្មី

អាជីវករលក់បន្លែផ្លែឈើនៅតាមដងផ្លូវក្នុងខណ្ឌបឹងកេងកង និងខណ្ឌទួលគោក ជុំវិញផ្សារដើមគរ បានផ្ទុះការតវ៉ាបិទផ្លូវព្រះមុនីរ៉េត ដើម្បីទាមទារសុំសិទ្ធិបន្តលក់ដូរនៅទីតាំងដើម បន្ទាប់ពីអាជ្ញាធរបានចាត់វិធានការរៀបចំសណ្តាប់ធ្នាប់ និងរុះរើគ្រែលក់ដូរ បង្ខំឱ្យអាជីវករផ្លាស់ទៅលក់នៅផ្សារដើមគរថ្មី ដែលស្ថិតនៅជាយក្រុង។ ការតវ៉ានេះបានចាប់ផ្តើមតាំងពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ និងបន្តរហូតដល់ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦។ ក្នុងអំឡុងពេលនោះ អាជីវករជាច្រើននាក់បាននាំគ្នាបិទផ្លូវព្រះមុនីរ៉េត ត្រង់មុខផ្សារដើមគរ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក អត្ថបទពេញ