មន្ទីរប្រឆាំងគ្រឿងញៀន ចាប់ខ្លួនជនជាតិវៀតណាម ២នាក់ រឹបអូសថ្នាំញៀនជាង ៥ម៉ឺនគ្រាប់ នៅភូមិសាស្ត្ររាជធានីភ្នំពេញ

ប្រតិបត្តិការនេះ ធ្វើឡើងពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ ដោយកម្លាំងនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១) សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ កម្លាំងជំនាញ បានស្រាវជ្រាវ និងចុះបង្រ្កាបនៅគោលដៅទី១ ចំណុចខាងមុខផ្ទះ ១៣៦ ផ្លូវ៣៦៩ សង្កាត់ច្បារអំពៅ២ អត្ថបទពេញ

រដ្ឋបាលខេត្តបន្ទាយមានជ័យ អះអាងថា ភូមិចំនួន៤នៅតំបន់បឹងត្រកួន ត្រូវយោធាថៃហ៊ុមព័ទ្ធរំលោភកាន់កាប់ដោយខុសច្បាប់

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យ អះអាងថា ភូមិចំនួន៤ភូមិ នៅក្នុងតំបន់បឹងត្រកួន ត្រូវយោធាថៃហ៊ុមព័ទ្ធដោយដាក់កុងតឺន័ររំលោភ កាន់កាប់ដោយខុស  ច្បាប់ និងគ្មានមូលដ្ឋាន ដោយមិនខ្លាចច្បាប់អន្តរជាតិ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ អនុវត្តបទឈប់បាញ់ត្រឹមវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ថ្លែងឱ្យដឹងនៅថ្ងៃទី៣ ខែមករា អត្ថបទពេញ

ក្រសួងការបរទេស៖ អំឡុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំ កងកម្លាំងប្រដាប់អាវុធថៃ បានវាយសំរុកចូលទន្ទ្រាន កាន់កាប់ និងឈរជើង ក្នុងទឹកដីកម្ពុជាចំនួន១៤តំបន់ ក្នុងខេត្តចំនួន៤

ក្នុងអំឡុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បានបើកប្រតិបត្តិការវាយលុកផ្នែកយោធា ដែលបានគិតទុកមុន និង ជាប្រព័ន្ធ លើទីតាំងជាច្រើនតាមបណ្តោយព្រំដែន ដែលមានការទទួលស្គាល់ជាអន្តរជាតិ ដោយវាយសំរុកចូលទន្ទ្រាន កាន់កាប់ និងឈរជើង គ្រប់គ្រងជាក់ស្តែងលើតំបន់នានា ដែលស្ថិតយ៉ាងជាក់ច្បាស់ ក្នុងទឹកដីកម្ពុជា នៅខេត្តចំនួនបួន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស អត្ថបទពេញ

រដ្ឋបាលខេត្តកំពង់ស្ពឺ បន្តនាំអំណោយផ្តល់ជូនជនភៀសសឹក នៅតាមជំរុំភៀសសឹក ក្នុងខេត្តចំនួន៤

អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ជាម ចន្ទ័សោភ័ណ បានដឹកនាំប្រតិភូថ្នាក់ខេត្ត និងសប្បុរសជននានាចុះទៅតាមបណ្តាខេត្តចំនួន៤ស្ថិតនៅតាមបណ្តោយព្រំដែនដែលមានជម្លោះ ដើម្បីសំណេះសំណាលជាមួយជនភៀសសឹកកំពុងស្នាក់នៅក្នុងជំរុំជនភៀសខ្លួននិងផ្តល់អំណោយដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។ ដំណើរបេសកកម្មមនុស្សធម៌របស់រដ្ឋបាលខេត្តកំពង់ស្ពឺបានធ្វើឡើងរយៈពេល៣ថ្ងៃលើខេត្តព្រះវិហារ សៀមរាប ឧត្តរមានជ័យនិង បន្ទាយមានជ័យ ។ ឯកឧត្តម ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ខណៈដែលប្រទេសជាតិ កំពុងតែមានជម្លោះព្រំដែន ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារត្រូវបានជម្លៀសចេញពីផ្ទះសម្បែងទៅរកទីទួលសុវត្ថិភាព។ក្នុងដំណាក់កាលនោះ ជនភៀសសឹកទាំងអស់មិនអាចរកទទួលទានបាននោះទេ អត្ថបទពេញ

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានលើកអំពីស្ថានការណ៍ដែលបាននិងកំពុងវិវត្តន៍ ព្រមទាំងការងារដែលកម្ពុជា-ថៃ បានព្រមព្រៀងគ្នា ហើយត្រូវអនុវត្តដើម្បីដោះស្រាយបញ្ហាដែលកំពុងតែប្រឈមមុខនាពេលនេះ ដោយលោកបានរម្លឹកពីខ្លឹមសារនៃសេចក្តីប្រកាសរួមនាកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ JBC រវាងកម្ពុជា និងថៃ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយសង្កត់ធ្ងន់នៅត្រង់ចំណុចទី៣ ដែលចែងថា ភាគីទាំងពីរឯកភាពគ្នាថារាល់ការព្រៀមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ទៅដល់ការខណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ អត្ថបទពេញ

ការទន្ទឹមរង់ចាំរបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ពេលនេះបានដូចបំណងហើយ គឺការដោះលែងវីរជនកងទ័ពកម្ពុជាទាំង១៨រូប

ការទន្ទឹមរង់ចាំរបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ពេលនេះបានដូចបំណងហើយ គឺការដោះលែងវីរជនកងទ័ពកម្ពុជាទាំង១៨រូប ដែលបានធ្វើឱ្យប្រជាជនមានក្តីរំភើបនិងរីករាយជាទីបំផុត ។  លោកស្រី សុធីតា ប្រជាពលរដ្ឋរស់នៅខេត្តកំពង់ចាម បានបង្ហាញអារម្មណ៍ រីករាយយ៉ាងក្រៃលែង ដែលយោធិនកម្ពុជាទាំង១៨រូប បានត្រឡប់មកកម្ពុជាវិញ តាមរយៈការឯកភាពគ្នារវាងកម្ពុជានិងថៃ នៅក្នុងសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ ។ លោកស្រីបានបន្តថា សម្រាប់ការជ្រើសរើសយកវិធីសាស្ត្របញ្ចប់ភ្លើងសង្គ្រាម ដោយសន្តិវិធីនិងតាមផ្លូវច្បាប់អន្តរជាតិនេះ គឺពិតជាត្រឹមត្រូវនិងល្អបំផុត បានធ្វើឱ្យប្រជាជននៃប្រទេសទាំង២រស់នៅបានសុខសាន្ត អត្ថបទពេញ

ឯកឧត្តម នេត្រ ភក្ត្រា ៖ អ្នកព័ត៌មានភាគច្រើនគោរពស្តង់ដាសុវត្ថិភាព ពេលចុះយកព័ត៌មានជម្លោះព្រំដែន

ឯកឧត្តម នេត្រ ភក្ត្រា បានសង្កេតឃើញថា ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិភាគច្រើន បានគោរពស្តង់ដាសុវត្ថិភាព នៅពេលចុះយកព័ត៌មានជម្លោះព្រំដែនកម្ពុជា-ថៃ ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា សុវត្ថិភាពក្នុងការយកព័ត៌មានពេលសង្គ្រាមជាកិច្ចការសំខាន់បំផុតសម្រាប់អ្នកសារព័ត៌មាន។ ចំពោះចំណុចនេះ ឯកឧត្តមសង្កេតឃើញាថា អ្នកសារព័ត៌មានភាគច្រើនគោរពបានល្អនូវស្តង់ដាសុវត្ថិភាពការពារខ្លួន អត្ថបទពេញ

ប្រេសិតពិសេសចិនមកភ្នំពេញ ដើម្បីពិភាក្សាអំពីការបន្ធូរបន្ថយកំដៅជម្លោះកម្ពុជា-ថៃហើយ​ចិនត្រៀមខ្លួនចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹង​ប្រែងសម្រេចឲ្យបទឈប់បាញ់ដោយ គ្មានបង្អែរ​បង្អង់

ឯកឧត្តម តេង ស៊ីយុន ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអាស៊ី ក្រសួង​ការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន កំពុងស្ថិតនៅទីក្រុងភ្នំពេញ ដើម្បីពិភាក្សា​អំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយកម្ដៅ និងបញ្ចប់ជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ។ សេចក្តីប្រកាសព័ត៌មានចេញផ្សាយ នៅថ្ងៃទី២០ ធ្នូ ឆ្នាំ២០២៥ បានលើកឡើងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ អត្ថបទពេញ

ឯកឧត្តម នេត ភក្ត្រា ៖ យោធាថៃយកជនស៊ីវិលកម្ពុជា ជាទិសដៅវាយប្រហារ ក្រៅពីវាយប្រហារកងទ័ព

ឯកឧត្តម នេត ភក្ត្រា បានលើកឡើងថា ក្រុមយោធាថៃ មិនត្រឹមតែវាយប្រហារលើកងទ័ពកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនការវាយប្រហារមកលើគោលដៅជនស៊ីវិលថែមទៀតផង ។ យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះបានឱ្យដឹងថា ក្រុមយោធាថៃបន្តសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើទឹកដីកម្ពុជាដោយបង្កើតលេសផ្សេងៗ ។ ឯកឧត្តមបន្តថា ការឈ្លានពានរបស់ថៃមិនត្រឹមតែវាយប្រហារមកលើកងទ័ពកម្ពុជាប៉ុណ្ណោះទែ ប៉ុន្តែថែមទាំងបានយកជនស៊ីវិលជាទិសដៅវាយប្រហារបន្ថែមទៀត អត្ថបទពេញ

កម្ពុជា បោះជំហានជាវិជ្ជមាន និងផ្តល់លទ្ធផលជាបន្តបន្ទាប់ ក្នុងក្របខណ្ឌនៃការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

រយៈពេលជិត៦ខែចុងក្រោយ ឆ្នាំ២០២៥ លេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានបង្ហាញថា តុលាការ កំពុងដំណើរការនីតិវិធីតាមច្បាប់ជាធរមាន លើ ៣៥សំណុំរឿងធំៗ ពាក់ព័ន្ធនឹងមុខសញ្ញាមេខ្លោង និងបក្ខពួកសមគំនិត សរុបចំនួន ១៦៨នាក់ ក្នុងនោះមានស្ត្រីចំនួន ៣៩នាក់ មានជនជាតិចិន(ចិនតៃវ៉ាន់), វៀតណាម, ជប៉ុន, អត្ថបទពេញ