សមត្ថកិច្ច​បង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញចំនួន​ ២កន្លែង​ ដោយរកឃើញជនជាតិថៃ ចំនួន​ ៦៣នាក់ ក្នុងនោះ​ ៧នាក់ ជាមេក្លោង​ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖​ គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ សូមជម្រាបជូនដល់សាធារណជនជាតិ និងអន្តរជាតិជ្រាបថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបទីតាំងចំនួន ២ ដែលលួចលាក់ប្រព្រឹត្តបទល្មើសតាមប្រព័ន្ធអនឡាញ ក្រោមការគ្រប់គ្រងរបស់ក្រុមឧក្រិដ្ឋជនជនជាតិថៃ ប្រមាណ ៧នាក់ នៅភូមិសាស្រ្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបានស៊ើបអង្កេតស្រាវជ្រាវ អត្ថបទពេញ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំប្រជុំពង្រឹងបច្ចេកទេស និង ត្រួតពិនិត្យវឌ្ឍនភាពការងារ តាមបណ្តាទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤

បន្ទាយមានជ័យ៖ នៅថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញ និងដឹកនាំលោកឧត្តមសេនីយ៍ស្នងការរងផែនជំំនាញប្រជុំពង្រឹងបច្ចេកទេស និង ត្រួតពិនិត្យវឌ្ឍនភាពការងារ តាមបណ្តាទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ រួមមាន ៨០៧,៨១៥,៨៩១,៩១១ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី អត្ថបទពេញ

កម្លាំងអាវុធហត្ថ មន្រ្តីគយ និងមន្រ្តីរដ្ឋបាលព្រៃឈើ ចុះបង្ក្រាបទីតាំងកែច្នៃរថយន្ត ដាប់លេខរថយន្ត និងនាំចូលរថយន្តខុសច្បាប់មួយកន្លែងរបស់ជនជាតិចិន នៅស្រុករតនៈមណ្ឌល

បាត់ដំបង៖ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយមន្រ្តីគយ និងមន្រ្តីរដ្ឋបាលព្រៃឈើ ក្រោមការសម្របសម្រួលដឹកនាំដោយលោក ទុត វីនីត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានចុះបង្ក្រាបទីតាំងកែច្នៃរថយន្ត ដាប់លេខរថយន្ត និងនាំចូលរថយន្តខុសច្បាប់មួយកន្លែងស្ថិតនៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ បើតាមលោកវរសេនីយ៍ឯក ជា តារា អត្ថបទពេញ

ក្រសួងសុខាភិបាល រកឃើញជំងឺផ្តាសាយបក្សី លើកុមារាអាយុ ៣ឆ្នាំ ៦ខែ នៅខេត្តក្រចេះ

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសដល់សាធារណជនឱ្យបានជ្រាបថា មានអ្នកជំងឺផ្តាសាយបក្សី ១ករណី កើតលើកុមារាអាយុ ៣ឆ្នាំ ៦ខែ និងត្រូវបានបញ្ជាក់វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ដែលមានទីលំនៅក្នុងភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ អត្ថបទពេញ

ឣាវុធហត្ថបញ្ជូនជនសង្ស័យ៦នាក់ ទៅសាលាដំបូងពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បន្ទាយមានជ័យ: នៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ មានករណីលួចស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ធាក់យកម៉ូតូ) កើតឡើងនៅចំណុចភូមិបារាយណ៍ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទយមានជ័យ បង្កឡើងដោយជនសង្ស័យ០១ក្រុម ពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពធាក់ផ្ដួលដើម្បីយកម៉ូតូ  របស់ជនរគ្រោះឈ្មោះ សួន  ប៊ុនធឿន ភេទប្រុស អាយុ១២ឆ្នាំ អត្ថបទពេញ

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែមីនា ត្រីមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់ខែបន្ត

សៀមរាប៖ នៅព្រឹកថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែមីនា, ត្រីមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់ខែបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ក្នុងនោះដែលក៏មានការអញ្ជើញចូលរួមពី អត្ថបទពេញ

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បញ្ជាក់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្ស ៣នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

កំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុករថយន្ត បណ្តាលឱ្យមនុស្ស ៣នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៥និង៤៥នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៦៥-៦៦ ត្រង់ចំណុចភូមិក្រាំងខ្ជាយ ឃុំតាំងស្យា អត្ថបទពេញ

ជនសង្ស័យដែលឆក់កាបូបជនបរទេសកាលពីពេលថ្មីៗនេះ អាចនឹងជាប់ពន្ធនាគារ២០ឆ្នាំ

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យដែលបានជិះម៉ូតូ ១គ្រឿង ធ្វើសកម្មភាពឆក់កាបូបស្ពាយចំហៀងរបស់ជនរងគ្រោះឈ្មោះ GLADYS ELISA ភេទស្រី ដែលកំពុងដើរ នៅចំណុចផ្លូវលេខ១០៦ កែងផ្លូវ លេខ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានសម្រេច រួចជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនបាត់។ ក្រោយពីសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ អត្ថបទពេញ

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ៖ មន្រ្តីនគរបាលទាំង​អស់សូមកុំមានការពាក់ព័ន្ធជាមួយបញ្ហាគ្រឿង​ញៀន

បាត់ដំបង៖ មន្ត្រីនគរបាលទាំងអស់កុំមានការ​ពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀន​ គឺជាសារដាស់តឿនរបស់លោកឧត្តម​សេនីយ៍ទោ ដាញ់​ អេងប៊ុនចាន់​ ស្នងការ នៃស្នង​ការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ ថ្លែងក្នុងកិច្ចប្រជុំបូក​សរុបលទ្ធផលការងារប្រចាំខែ​ មី​នា​ និងលេីកទិស​ដៅសម្រាប់អនុវត្ត​ ខែ​បន្ត​ នៅសាលប្រជុំក្នុងបរិ​វេ​ណស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ នាព្រឹកថ្ងៃអង្គារ ទី១៨​ ខែមីនា​ ឆ្នាំ២០២៥​។  សេចក្តីថ្លែងរំលឹកដាស់តឿនរបស់លោកឧត្តមសេនីយ៍ទោស្នងការ​ នៅពេលនេះមិនមែនជាលេីកដំបូង​នោះទេ​ ប៉ុន្តែជាការរំលឹកដាស់​ តឿនជារឿយៗក្នុង​នាមជាថ្នាក់ដឹកនាំស្នងការ​ អត្ថបទពេញ

លោកឧត្តមសេនីយ៍ទោ ហេង សុផល ដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែ មីនា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែ មេសា ឆ្នាំ២០២៥

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ នៃស្នងការនគរបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែ មេសា ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ត្រីនគរបាលជាតិ ចូលរួមប្រមាណ ២៧៩ នាក់ ។ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរ ដល់កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ទូទាំងខេត្ត ដែលបងប្អូនយកអស់កម្លាំងកាយចិត្ត ខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យបទល្មើសគ្រប់ប្រភេទ មានការថយចុះជាបន្តបន្ទាប់ គួរជាទីមោទនៈ ។ បន្ថែមលើប្រសាសន៍ សំណេះសំណាល លោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្ត បានដាក់ចេញនូវគោលការណ៍ ៦ ចំណុចដល់ផែនការងារជំនាញ រួមមាន÷ ១.ការងារប្រឆាំងបទល្មើសគ្រឿងញៀន ត្រូវបង្ក្រាបដូចភ្លៀងរលឹម អនុវត្តន៍តាមទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយការណ៍គឺ : កុំពាក់ព័ន្ធ : កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។  កុំអន្តរាគមន៍ : កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។  កុំលើកលែង : កុំបន្ធូរបន្ថយការអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយម៉ឺងម៉ាត់និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។  មួយរាយការណ៍ : ត្រូវរាយការណ៍ ផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ។ ២.ការងារព្រហ្មទណ្ឌ ប្រើប្រាស់វិធានការជំនាញ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស លួច ឆក់ ប្លន់ និងល្បែងស៊ីសងខុសច្បាប់ ។ ៣.ការងារចរាចរណ៍ផ្លូវគោក : .បង្កើនការផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ តាមគ្រិះស្ថាន សាលារៀន គោលដៅងាយរងគ្រោះ បញ្ជ្រាបចំណេះដឹង និង ពញ្ញាក់ស្មារតី ដល់ប្រជាពលរដ្ឋ ឲ្យមានការយល់ដឹងនិងមានការប្រុងប្រយ័ត្ន ដើម្បីចូលរួមគោរពច្បាប់គ្រប់ៗគ្នា .បន្តរឹតបន្តឹងការអនុវត្តច្បាប់សំដៅកាត់បន្ថយគ្រោះថ្នាក់ឱ្យមានកម្រិត រក្សាបាន អាយុជីវិត ទ្រព្យសម្បត្តិ ។ ៤.ពង្រឹងការងារគ្រប់គ្រងមុខសញ្ញាក្មេងទំនើង .មុខសញ្ញាចេញពីពន្ធនាគារ .ការងារគ្រប់គ្រងដីកា ។ ៥.ពង្រឹងការគ្រប់គ្រង ដឹកនាំបញ្ជា ក្នុងការអនុវត្ត តួនាទី ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ ៦.បង្កើនការសាមគ្គីភាព កិច្ចសហការល្អ ជាមួយមន្ត្រីរាជការ ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ទូទាំងខេត្ត ។ ដោយឡែកការងារអគ្គិភ័យ និងសង្រ្គោះ បន្តត្រួតពិនិត្យ សម្ភារៈមធ្យោបាយ ឧបករណ៍ បច្ចេកទេស បម្រើឱ្យកិច្ចប្រតិបត្តិការសង្គ្រោះ បន្តចុះផ្សព្វផ្សាយ អប់រំ បញ្ហាអគ្គិភ័យ និងចែកលេខទូរស័ព្ទ ទំនាក់ទំនង សម្រាប់កិច្ចអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ ។