គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាបង្រា្កបទីតាំង លបលួចប្រព្រឹត្តការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) ឃាត់ខ្លួនមនុស្សជិត ១០០០នាក់ តាមរបាយការណ៍ក្នុងតេលេក្រាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន

គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាបង្រា្កបទីតាំង លបលួចប្រព្រឹត្តការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) ឃាត់ខ្លួនមនុស្សជិត ១០០០នាក់ តាមរបាយការណ៍ក្នុងតេលេក្រាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងនោះ៖ ឯកសារដកស្រង់ចេញពី តេលេក្រាមផ្លូវការ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន https://t.me/neth_pheaktra រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥៖ អត្ថបទពេញ

សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបបែបទះកំភ្លៀង ទៅកាន់នាយករដ្ឋមន្ត្រីស្តីទី និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានឆ្លើយតបបែបទះកំភ្លៀង ទៅកាន់នាយករដ្ឋមន្ត្រីស្តីទី និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ។ តាមរយៈបណ្តាញសង្គម, សម្តេចតេជោ ហ៊ុន សែន បានសរសេរថា មុននេះលោក ឃ្លាំង ហួត បានឆ្លើយតបជាមួយនាយករដ្ឋមន្ត្រីស្តីទី អត្ថបទពេញ

ជនជាតិថៃចំនួន០៦នាក់ លួចឆ្លងដែនដោយខុសច្បាប់ចូលកម្ពុជា ត្រូវបានសមត្ថកិច្ចឈរជើងតាមបន្ទាត់ព្រំដែនបណ្ដេញចេញទៅប្រទេសរបស់ខ្លួនវិញ

ពលរដ្ឋថៃនៅតែបន្តឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ដើម្បីធ្វើការស្វែងការងារធ្វេី ដោយសារពួកគេរងទុក្ខដោយសារ តែប្រទេសរបស់ខ្លួនបានបិទច្រកព្រំដែន ជាមួយកម្ពុជា ធ្វេីឱ្យបាត់បង់ចំណូល ខ្វះការងារធ្វើ ទេីបបង្ខំចិត្តឆ្លងអូរព្រំដែន ដោយខុសច្បាប់ ចូលមកកម្ពុជា ត្រូវបានកងកម្លាំងឈរជើងនៅក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ បានធ្វើការឃាត់ខ្លួនបានចំនួន០៦នាក់ នៅវេលម៉ោង៧និង០៥នាទីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៥។ ឯកឧត្តម អ៊ុំ រាត្រី អភិបាល អត្ថបទពេញ

រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញបទបញ្ជា៩ចំណុច ស្ដីពីយុទ្ធនាការបោសសម្អាតការឆបោកតាមអនឡាញតាមប្រព័ន្ធបច្ចេកវិទ្យា

ឯកសារត្រូវបានចុះហត្ថលេខាដោយសម្តេចធិបតី​ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកសារបទបញ្ជានោះបានរៀបរាប់ថា រាជរដ្ឋាភិបាលបានសង្កេតឃើញថា បច្ចុប្បន្នសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)បាននិងកំពុងបង្កការគំរាមកំហែង និងអសន្តិសុខក្នុងពិភពលោកនិងតំបន់។ នៅព្រះរាជាណាចក្រកម្ពុជាក្រុមឧក្រិដ្ឋជនបរទេសក៏បានជ្រៀតចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ផងដែរ។ ក្នុងគោលបំណងដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម អត្ថបទពេញ

ទាហានថៃបានរារាំងភ្ញៀវទេសចរកម្ពុជាមិនឲ្យឡើងប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា រហូតមានការប៉ះទង្កិចគ្នាដោយសម្ដី និងកម្លាំងមួយប្រាវ តែមិនមានការផ្ទុះអាវុធឡើយ (Video Inside)

ក្រុមទាហានប៉ារ៉ាថៃ បានរារាំងភ្ញៀវទេសចរកម្ពុជា មិនឲ្យឡើងទៅទស្សនាប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា រហូតមានការប៉ះទង្កិចគ្នាដោយសម្ដី និងរុញច្រានគ្នាមួយប្រាវ តែមិនមានការផ្ទុះអាវុធដាក់គ្នានោះទេ។ ការប៉ះទង្កិចគ្នាដោយសម្ដី និងរុញច្រាននៅប្រាសាទតាមាន់ធំនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ។ បើតាមសេចក្ដីរាយការណ៍ពីប្រាសាទតាមាន់ធំ បានឲ្យដឹងថា ហេតុការណ៍ប៉ះទង្កិចគ្នានេះ គឺផ្ដើមចេញពីក្រុមទាហានប៉ារ៉ាថៃ រារាំងភ្ញៀវទេសចរកម្ពុជា ដែលចង់ឡើងទៅទស្សនា នៅប្រាសាទតាមាន់ធំ។ ពេលនោះបានធ្វើឲ្យប៉ះទង្កិចគ្នាដោយសម្ដីរវាងស្ដ្រីភ្ញៀវទេសចរកម្ពុជា អត្ថបទពេញ

ឣាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យជនម្នាក់ទៅសាលាដំបូងឣនុវត្តតាមនីតិវិធីពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោស ឆក់ខ្សែក

នៅវេលាម៉ោងប្រហែល២១និង៤០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ភួង សុខហាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើសកម្មភាពឆក់ខ្សែ ក របស់ជនរងគ្រោះឈ្មោះ គុំ ធៀន អត្ថបទពេញ

ពលករខ្មែរ៥នាក់ដែលចាញ់បោកមេខ្យល់បម្រុងឆ្លងដែន ត្រូវនគរបាលប៉ុស្តិ៍ស្វាយព្រៃ នៃនគរបាលការពារព្រំដែនគោក៨១៥ ហាមឃាត់អប់រំ

ពលរដ្ឋខ្មែរប្រមាណ១០នាក់បម្រុងឆ្លងដែនទៅប្រទេសថៃ តាមភូមិសាស្ត្រស្រុកម៉ាឡៃ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលស្វាយព្រៃ នៃនគរបាលការពារព្រំដែនគោក៨១៥ ឃាត់ខ្លួន ចំនួន៥នាក់ ក្នុងភូមិសាស្ត្រភូមិកណ្ដោល ឃុំអូស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១១ៈ២៨ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៥ ចំណែកអ្នកសេសសល់បានរត់គេចខ្លួនរួច។ ក្រោយពីទទួលបានការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អត្ថបទពេញ

ឣាវុធហត្ថបន្ទាយមានជ័យ បញ្ជូនមនុស្ស២នាក់ទៅសាលាដំបូងឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរត់ពន្ធទំនិញដោយខុសច្បាប់

នៅវេលាម៉ោង០៧និង៥៨នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ចូលរួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកម៉ាឡៃ ដឹកនាំដោយលោក ស្វាយ ជា អភិបាល នៃគណៈអភិបាលស្រុក ចុះបង្រ្កាបករណីរត់ពន្ធទំនិញដោយខុសច្បាប់ ដែលប្រព្រឹត្តនៅភូមិដូង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ អត្ថបទពេញ

ទាហានថៃម្នាក់ មានចេតនារៀបចំមុន ធ្វើជាមកចាប់ដៃ ដើម្បីអោយក្មេងម្នាក់លោតវាយពីក្រោយ រួចខ្លួនវាយតាមក្រោយ ក៏រត់ (Video in Side)

នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅប្រាសាទតាមាន់ធំ មានជនថោកទាបប៉ុន្មាននាក់ នៃប្រទេសថៃ បានលួចវ៉ៃប្រហារដោយដៃ មកលើកងទ័ពយើងទាំងមិនដឹងខ្លួន បណ្តាលឲ្យភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរកំពុងដើរលេងកម្សាន្តនៅទីនោះ។ តាមការបញ្ជក់មួយចំនួន បានឲ្យដឹងថា ជនកំសាកនេះ ជាទាហានឈុតខ្មៅ ដែលបានលួចវ៉ៃទាហានយើងពីក្រោយ ពេលមកសុំចាប់ដៃទាហានយើង កំពុងប្រចាំការនៅលើប្រាសាទតាមាន់ រួចហើយរត់ទាំងភ័យស្លន់ស្លោរទៅបាត់។ ក្រោយមានហេតុការណ៍ទាំងគឃ្លើន និងកំសាកបែបនេះ កងទ័ពកម្ពុជាដែលប្រចាំការនៅលើប្រាសាទតាមាន់ អត្ថបទពេញ

ពលរដ្ឋថៃបម្រុងឆ្លងដែនខុសច្បាប់ ត្រូវកងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែន បណ្តេញទៅវិល

ខណៈដែរភាពតានតឹងនៅតាមបន្ទាត់ព្រំដែននៅតែមិនទាន់មានភាពធូរស្រាលនៅឡេីយ ដោយភាគីថៃបានសម្រេចបិទច្រកព្រំដែនរវាងកម្ពុជា-ថៃជាឯកតោភាគី និងមានការឹតត្បឹតការឆ្លងដែនចូលក្នុងទឹកដីររបស់ខ្លួន។ ថ្មីៗនេះប្រជាជនថៃ បានលួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ដើម្បីមករកការងារធ្វេី ដោយសារភាគីប្រទេសរបស់ខ្លួន បានសម្រេចបិទច្រកព្រំដែនជាមួយកម្ពុជា ដោយឯកតោភាគី និងមានការឹតត្បឹតការឆ្លងដែនចូលក្នុងទឹកដីររបស់ខ្លួន ធ្វេីឱ្យប៉ះពាល់យ៉ាងខ្លាំងលេីជីវភាពប្រចាំប្រជានជនសៀម ។  ការសម្រេចចិត្តលួចឆ្លងដែនរបស់ប្រជាជនសៀម ដោយប្រថុយប្រថានចូលទឹកដីកម្ពុជា ត្រូវបានកងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែន ហាមឃាត់ និងបណ្តេញចេញពីកម្ពុជាឱ្យវិលត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ។ សកម្មភាពដែលភាគីថៃបិទព្រំដែនជាឯកតោភាគីជាមួយកម្ពុជាកន្លងមកនេះ បានធ្វើឱ្យប្រជាជនរបស់ថៃ អត្ថបទពេញ