បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងអគារ MORGAN កោះពេជ្រ ឃាត់ខ្លួនជនបរទេស៨០នាក់ និងដកហូតសម្ភារមួយចំនួនធំ

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៦:០០នាទី បានបើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំង១កន្លែង ស្ថិតនៅចំណុចអគារMORGAN ជាន់ទី៣៤ ផ្លូវកោះពេជ្រ សង្កាត់ទន្លបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយមានការស្រាវជ្រាវសង្ស័យថាមាន ការលួចលាក់ប្រព្រឹត្តការឆបោកអនឡាញ ដែលជាអំពើល្មើសច្បាប់។ ពេលបានចុះដល់ទៅតាំងខាងលើ សមត្ថកិច្ចបានពិនិត្យឃើញមានមនុស្ស កំពុងបម្រើការងារនៅទីនោះចំនួន ៨០នាក់ មានស្រ្តី អត្ថបទពេញ

ខណៈកងកម្លាំងចម្រុះរបស់ថៃជាច្រើនរយនាក់ កំពុងឈូសឆាយនិងទន្ទ្រានឈ្លានពានទឹកដីកម្ពុជាទាំងខុសច្បាប់ នៅភូមិព្រៃចាន់ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ក៏បានចុះទៅដល់ទីតាំងជាក់ស្តែងតែម្តង

នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) បានចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់និងរាយការណ៍ ស្របពេលដែលកងកម្លាំងចម្រុះរបស់ថៃ ប្រដាប់ដោយឧបករណ៍រាវមីន និងប្រើគ្រឿងចក្រដើម្បីចូលមកឈូសឆាយដីរបស់ពលរដ្ឋកម្ពុជាដែលកំពុងកាន់កាប់។ បន្ទាប់ពីអ្នកសង្កេតការណ៍អន្តរកាល(IOT) ចុះដល់ទីតាំងផ្ទាល់ កងកម្លាំងចម្រុះរបស់ថៃ បានផ្អាកសកម្មភាពឈូសឆាយនិងធ្វើសកម្មភាពរំលោភបំពានលើទឹកដីកម្ពុជា។ សូមរំលឹកផងដែរថា កាលពីពេលថ្មីៗនេះ កងទ័ពថៃមានគម្រោងប្រើប្រាស់ច្បាប់អាជ្ញាសឹកដើម្បីបណ្តេញប្រជាជនកម្ពុជាចេញដោយបង្ខំពីផ្ទះសម្បែងនិងដីស្រែចម្ការដែលជាកន្លែងពួកគាត់រស់នៅនិងអាស្រ័យផលជាយូរមក ហើយតាំងពីមុន MoU អត្ថបទពេញ

កងកម្លាំងចម្រុះរបស់ថៃជាច្រើនរយនាក់ បានបន្តឈ្លានពានទឹកដីកម្ពុជាទាំងខុសច្បាប់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

ដូចការគម្រាមទុករបស់ភាគីថៃ ដែលធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា ខ្លួននឹងប្រើប្រាស់កងកម្លាំងបណ្តេញប្រជាពលរដ្ឋខ្មែរចេញពីផ្ទះសម្បែង នៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ដោយនៅរសៀល នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ កងកម្លាំងចម្រុះរបស់ថៃជាច្រើនរយនាក់ ប្រដាប់ដោយឧបករណ៍រាវមីន និងប្រើគ្រឿងចក្រដើម្បីចូលមកឈូសឆាយដី និងបន្តធ្វើសកម្មភាពទន្ទ្រាន និងឈ្លានពានទឹកដីកម្ពុជាទាំងខុសច្បាប់នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សកម្មភាពនៃការរំលោភបំពានរបស់យោធាថៃមកលើអធិបតេយ្យកម្ពុជានៅតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ តាមរយៈការរាយបន្លាលួស អត្ថបទពេញ

យោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ ជួបប្រជុំពិភាក្សាលើកិច្ចការសំខាន់ៗចំនួន៣

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ប្រធានក្រុមលេខាធិការ យោធភូមិភាគទី៤ កម្ពុជា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ ក្រុមលេខានៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ អត្ថបទពេញ

ឃាត់ខ្លួនមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ៦នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនខុសច្បាប់

នៅយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ កងពលលេខ៥១ និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ បានធ្វើប្រតិបត្តិការឃាត់ខ្លួនមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យចំនួន៦នាក់ ពាក់ព័ន្ធនឹងបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់នៅតាមចំណុចប៉ុស្តិ៍ការពារព្រំដែនគោកអូរល្ហុង។ មន្ត្រីដែលត្រូវបានឃាត់ខ្លួនរួមមាន៖១. វរសេនីយ៍ត្រី សុខ សំអុល ហៅ តុង តួនាទី មេបញ្ជាការរង អត្ថបទពេញ

បង្ក្រាបក្រុមផ្តល់ប្រាក់កម្ចីខុសច្បាប់៥ក្រុមផ្សេងៗគ្នា នៅខេត្តព្រៃវែង កណ្តាល ស្វាយរៀង និងរាជធានីភ្នំពេញ

មានការបញ្ជាផ្ទាល់ និងត្រួតពិនិត្យជាប់ពី នាយឧត្តមសេនីយ៍ អគ្គស្នងការ ស ថេត ពីអភិបាលខេត្ត សួន សុម៉ាលីន និងមានការដឹកនាំដំណើរការនីតិវិធីយ៉ាងយកចិត្តទុកដាក់ពី ព្រះរាជអាជ្ញា គុជ គឹមឡុង កម្លាំងនគរបាលខេត្តព្រៃវែង បូករួមកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានស្រាវជ្រាវឈានទៅបង្ក្រាបក្រុមផ្តល់ប្រាក់កម្ចីខុសច្បាប់ ៥ក្រុម ផ្សេងៗគ្នា ក្នុងមូលដ្ឋានស្រុកផ្សេងៗគ្នាក្នុងខេត្តព្រៃវែង អត្ថបទពេញ

កម្លាំងសមត្ថកិច្ច ឃាត់ជនបរទេសចំនួន ២៩០នាក់ ពាក់ព័ន្ធស្នាក់នៅ និងធ្វើការខុសច្បាប់នៅខេត្តព្រះសីហនុ

កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិប៉ាគីស្ថាន បង់ក្លាដេស និងនេប៉ាល់ប្រមាណ ២៩០នាក់ទៀត ពាក់ព័ន្ធករណីស្នាក់នៅ និងធ្វើការនៅប្រទេសកម្ពុជាដោយខុសច្បាប់។ ការចាប់ខ្លួននេះ ផ្ដើមចេញពីករណីក្រុមជនជាតិប៉ាគីស្ថាន និងបង់ក្លាដេសទាំងនេះ ប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនឹងជនជាតិចិន ដែលប្រមាថជាតិសាសន៍ខ្លួន។​ ក្នុងប្រតិបត្តិការនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អត្ថបទពេញ

កម្លាំងនគរបាលក្រុងប៉ោយប៉ែត បង្រ្កាបករណីលួចមានស្ថានទម្ងន់ទោស (កាប់យកម៉ូតូ) ចំនួន ៣ករណី ឃាត់ខ្លួនជនសង្ស័យជាង ១០នាក់

កម្លាំងនគរបាលក្រុងប៉ោយប៉ែត អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់ ដែលពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស “កាប់យកម៉ូតូ” ៣ករណី នៅតំបន់ផ្សេងៗគ្នា ក្នុងក្រុងប៉ោយប៉ែត។ ករណីទី១ កើតឡើងនៅថ្ងៃទី ២៤ អត្ថបទពេញ

មន្ត្រីគយ និងសមត្ថកិច្ចចម្រុះ ចុះត្រួតពិនិត្យឃ្លាំងទំនិញមិនមានបង្កាន់ដៃពន្ធ នៅខណ្ឌមានជ័យ

នៅរសៀលម៉ោង ១៤:៣០នាទី ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលរបស់ មន្ត្រីគយ និងរដ្ឋាកររបស់ការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់ទី១ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស បានចុះត្រួតពិនិត្យ ឃ្លាំងលេខ ១០០០ ស្ថិតនៅ ផ្លូវ ៣៨C ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សកម្មភាពត្រួតពិនិត្យនេះ អត្ថបទពេញ

អាវុធហត្ថបាត់ដំបង និងកំពង់ចាម បំបែកសំណុំរឿងគ្រឿងញៀនឆ្លងខេត្តដ៏ធំ! ឃាត់ខ្លួនជនសង្ស័យ៦នាក់ និងរឹបអូសគ្រឿងញៀនជិត ១០គីឡូក្រាម

កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បង្ក្រាបបានករណីជួញដូរគ្រឿងញៀនឆ្លងខេត្ត ទ្រង់ទ្រាយធំ ដោយចាប់ខ្លួនជនសង្ស័យសរុបចំនួន ៦នាក់ និងរឹបអូសបានគ្រឿងញៀនប្រភេទម៉ាទឹកកកសរុបជិត ១០គីឡូក្រាម ។ ប្រតិបត្តិការនេះបានចាប់ផ្ដើមតាំងពីវេលាម៉ោង៣:៣០នាទី រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង។កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យដំបូងចំនួន២នាក់ គឺឈ្មោះ ចន សុថេង និងឈ្មោះ ឃីម អត្ថបទពេញ