អង្គភាពប្រឆាំងអំពើពុករលួយ ប្រកាសពីការរកឃើញ អធិការរងស្រុកបវេលទទួលសំណូកជាង៧៧ម៉ឺនដុល្លារ ពីមេខ្លោងក្រុម Online Scams
អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានប្រកាសពីការរកឃើញអធិការរងនគរបាលស្រុកបវេល ខេត្តបាត់ដំបង ១រូប គឺលោក វ៉ន វាសនា ទទួលលុយពីជនជាតិចិននិងថៃចំនួន ៧៧៤ ០០០ដុល្លារ ដែលជាមេខ្លោងក្រុម Online Scams ជាថ្នូរនឹងការដោះលែង បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួន ។ នេះបើតាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានបង្ហាញនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយពីបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សា ។ ក្រៅពីអធិការរងនគរបាលស្រុកបវេល រូបនេះ អង្គភាពប្រឆាំងអំពើពុករលួយក៏បានរកឃើញមនុស្សចំនួន៥នាក់ផ្សេងទៀត ដែលពាក់ព័ន្ធក្នុងករណីរត់ការដោះលែងក្រុម Online Scams នេះដែរ ក្នុងនោះមានឈ្មោះ តាំង សំណាង ជាយោធា(មានខ្លួន) ឈ្មោះ ហេង សុខណា(គេចខ្លួន) ឈ្មោះ មុនី សុខដារ៉ូ(គេចខ្លួន) ឈ្មោះ OVARARINT RAWI ជាថៅកែពួក Online Scams ចំនួន៤៣នាក់ ជាជនជាតិថៃ និងជាអ្នកចំណាយលុយ ៧៧៤ ០០០ដុល្លារ រត់ការដោះលែងកូនចៅ(គេចខ្លួន) និងឈ្មោះ SRIPHAN SUPARP ជនជាតិថៃ (គេចខ្លួន) ។ តាមអង្គភាពប្រឆាំងអំពើពុករលួយ ករណីនេះបានកើតឡើងតាំងពីខែឧសភា ឆ្នាំ២០២៥ Read more










