គយចល័ត ចុះបង្ក្រាបទីតាំងលក់ម៉ូតូគេចពន្ធ៩កន្លែង ក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ រកឃើញម៉ូតូគ្មានពន្ធនាំចូលចំនួន១៥១គ្រឿង

កម្លាំងគយចល័តបានចុះបង្ក្រាបទីតាំងលក់ម៉ូតូគេចពន្ធចំនួន ៩ កន្លែង នៅក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី ២៦ កញ្ញា ឆ្នាំ ២០២៥ រកឃើញម៉ូតូគ្មានពន្ធនាំចូលចំនួន ១៥១ គ្រឿង ហើយបានចាប់ឃាត់យកមកអនុវត្តតាមនីតិវិធីច្បាប់។ ប្រតិបត្តិការនេះ ត្រូវបានដឹកនាំដោយលោក ព្រាប គារ៉ាត អនុប្រធាននាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើស នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្នុងការសហការជាមួយសមត្ថកិច្ចចម្រុះ។ ការចុះបង្ក្រាបក៏មានការសម្របសម្រួល និងចូលរួមផ្ទាល់ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ និងព្រះរាជអាជ្ញារងចំនួន ២ រូបផងដែរ។ មន្ត្រីគយមួយរូបដែលចូលរួមប្រតិបត្តិការបានបញ្ជាក់ថា មុនពេលអនុវត្តការចុះព័ទ្ធ អង្គភាពគយបានធ្វើការស៊ើបអង្កេតតាមរយៈការចាប់បានរថយន្តក្រុមហ៊ុន វីរៈប៊ុនថាំ ដែលកំពុងលួចដឹកម៉ូតូគេចពន្ធចេញពីទីតាំងលក់ ដើម្បីនាំទៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ ក៏មានការចាប់បានរថយន្តដឹកអ្នកដំណើរដែលលាក់ដឹកម៉ូតូគេចពន្ធផងដែរ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបន្តអំពាវនាវឱ្យពលរដ្ឋ ក្រុមហ៊ុន និងអាជីវករទាំងឡាយ បំពេញតាមច្បាប់ពន្ធគយ ដើម្បីការពារប្រាក់ចំណូលរដ្ឋ និងរក្សាការប្រកួតប្រជែងស្មើៗគ្នានៅក្នុងទីផ្សារ។

ពលរដ្ឋជិត១០ម៉ឺននាក់បានទទួលសេវាជិះរថយន្តក្រុងដោយមិនគិតថ្លៃ រយៈពេល៦ថ្ងៃក្នុងឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​

ក្នុងរយៈពេល ៦ថ្ងៃ នៃការដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩នេះ មានប្រជាពលរដ្ឋប្រមាណជិត១០ ម៉ឺននាក់បានទទួលការជិះរថយន្តក្រុងសាធារណៈដោយមិនគិតថ្លៃ ដែលជាការគិតគូររបស់សម្ដេចបវរអធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី។ លោកស្រីដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាល្ងាចថ្ងៃទី២៥ កញ្ញានេះថា៖ រយៈពេល ៦ថ្ងៃ មានប្រជាពលរដ្ឋសរុបចំនួន ៩២.៥២១នាក់ បានធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ ទៅស្រុកកំណើត និងត្រឡប់មកភ្នំពេញវិញ។ បើធៀបនឹងរដូវភ្ជុំឆ្នាំ២០២៤ មានចំនួនត្រឹមតែ ៧១.៣៦០នាក់ គឺឆ្នាំនេះ កើនឡើងប្រមាណ ៣០%។ លោកស្រីដោ សម្ផស្ស ក៏បានបញ្ជាក់ផងដែរថា៖ អ្វីដែលល្អថែមទៀតនោះ គឺប្រជាពលរដ្ឋដែលជិះរថយន្តក្រុងមានសុវត្ថិភាពល្អ មិនមានគ្រោះថ្នាក់ចរាចរនោះទេ ពោលគឺសុវត្ថិភាព១០០ ភាគ រយ។ប្រជាពលរដ្ឋដែលនាំគ្នាជិះ រថយន្តក្រុងសាធារណៈចំណេញថវិកាផ្ទាល់ខ្លួនម្នាក់ៗប្រមាណ៨ ម៉ឺនរៀលឬ២០ដុល្លារអាមេរិកដោយមិនបានចំណាយដល់ការធ្វើដំណើរដោយរថយន្តឈ្នួលរបស់ក្រុមហ៊ុនឯកជន។ ពីមួយឆ្នាំទៅមួយឆ្នាំប្រជាពល រដ្ឋ ក៏ដូចជាបងប្អូនកម្មករកម្មការិនីរោងចក្រ ដែលជិះរថយន្តក្រុងទៅ លេងស្រុកកំណើតជួបជុំបងប្អូន ក្នុងឱកាសបុណ្យជាតិធំៗ ដូចជាពិធីបុណ្យចូលឆ្នាំថ្មីនិងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរជាដើមនេះ មានកំណើនកើនឡើងជា លំដាប់។ ការកើនឡើងពីចំនួនអ្នកជិះរថយន្តក្រុងសាធារណៈនេះ គឺដោយសារតែបងប្អូនប្រជាពលរដ្ឋ មានជំនឿជឿជាក់លើរាជរដ្ឋា ភិបាល ក្រោមការដឹកនាំរបស់សម្ដេចបវរអធិបតីហ៊ុនម៉ាណែត ហើយម្យ៉ាងទៀត ការធ្វើដំណើរដោយរថយន្តក្រុងនេះ Read more

ឃុំចំនួន៣ ភូមិចំនួន១៦ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងខេត្តរតនគិរី ត្រូវបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានដឹកនាំក្រុមការងារ ចុះពិនិត្យផ្ទាល់ពីស្ថានភាព និងផលប៉ះពាល់ដោយសារទឹកជំនន់ នៅក្នុងភូមិសាស្ត្រ ស្រុកលំផាត់។ ការជន់លិចនេះបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យទន្លេស្រែពកហក់ឡើងលិច ភូមិដ្ឋាន ស្រែចំការ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។ ឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ បន្តសហការគ្នា ធ្វើការវាយតម្លៃការខូចខាតឲ្យបានច្បាស់លាស់ និងរៀបចំផែនការជាក់លាក់ ដើម្បីជាវិធានការជួយប្រជាពលរដ្ឋ ក៏ដូចជាការជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងស្រោចស្រពឱ្យបានទាន់ពេល។ ព្រមទាំងបន្តពង្រឹងការប្រុងប្រយ័ត្ន និងត្រៀមឆ្លើយតបជាប្រចាំ ពិសេសតំបន់ងាយរងជន់លិច។ ផលប៉ះពាល់ដោយសារទឹកជំនន់ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ

លំនៅឋានប្រជាពលរដ្ឋ ៣៦៧១ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងខេត្តសៀមរាប ត្រូវបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ដោយសារតែមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ បានបណ្ដាលឱ្យលំនៅឋានប្រជាពលរដ្ឋចំនួន ៣ ៦៧១ខ្នងផ្ទះ រួមនឹងសាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ក្នុងក្រុងស្រុកចំនួន១០ ស្មើនឹង ១៤៤ភូមិ ក្នុងខេត្តសៀមរាប រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង គិតត្រឹមល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងតាមក្រុងស្រុក ក្នុងខេត្តសៀមរាប នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ត បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវមានភាពម្ចាស់ការក្នុងពេលមានគ្រោះមហន្តរាយធម្មជាតិកើតមានក្នុងភូមិសាស្ត្រខ្លួន ធ្វើយ៉ាងណាកុំឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដោយត្រូវប្រើឱ្យអស់គ្រប់វិធានការចាំបាច់នានា ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវរួមសហការគ្នាធ្វើការវាយតម្លៃនៃការខូចខាតដោយសារជំនន់ទឹកភ្លៀងឱ្យបានច្បាស់លាស់ និងលើកផែនការជាក់លាក់ ដើម្បីជាវិធានការជួយដល់ប្រជាពលរដ្ឋ។ ជាពិសេស ត្រូវយកចិត្តទុកដាក់លើការងារជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន និងដំណាំស្រូវឱ្យបានទាន់ពេលវេលា និងឆាប់រហ័ស។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ត្រៀមឆ្លើយតបជាប្រចាំ ជាពិសេសទីតាំងដែលងាយរងការជន់លិច៕

សម្តេច ម៉ែន សំអន អញ្ជើញចុះសួរសុខទុក្ខ ប្រជាពលរដ្ឋនិងកងកម្លាំងមិនប្រដាប់អាវុធ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញសួរសុខទុក្ខ ព្រះសង្ឃ ប្រជាពលរដ្ឋ និងកងកម្លាំងមិនប្រដាប់អាវុធ នៅភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។  ស្ថានភាពនៅតំបន់ភូមិព្រៃចាន់ គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា នេះ បន្តមានភាពស្ងប់ស្ងាត់ល្អ។ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី និងព្រះសង្ឃ បន្តមកមើលទីតាំង និងនាំយកនូវអំណោយមានជា ភេសជ្ជៈ អាហារសម្រន់ផ្សេងៗ ជូនដល់កងទ័ព និងពលរដ្ឋនៅទីនោះ។ គួររំឭកថា ប្រជាពលរដ្ឋកម្ពុជានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចំនួន១៩គ្រួសារ ត្រូវយោធាថៃបង្ខំឱ្យចាកចេញពីលំនៅឋាន និងដីចម្ការ បន្ទាប់ពីកម្លាំងយោធាថៃ បានចូលឈ្លានពានដោយការរាយបន្លាលួស នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅក្រោយ១ថ្ងៃនៅភូមិជោគជ័យ(នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥)។ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងយោធាថៃ ប្រដាប់ដោយខែលការពារខ្លួន និងបានបាញ់គ្រាប់ជ័រ គ្រាប់ឃ្លី ផ្សែងពុល និងឧបករណ៍បញ្ចេញសំឡេងខ្លាំងៗ បានព្យាយាមរាយលួសបន្លាម្ដងទៀតនៅភូមិព្រៃចាន់ ប៉ុន្តែត្រូវបានរារាំងដោយប្រជាពលរដ្ឋកម្ពុជានៅតំបន់នោះ ដោយមានការតតាំងគ្នា រហូតយោធាថៃបង្ក្រាបមកលើប្រជាពលរដ្ឋកម្ពុជាដែលគ្មានអាវុធ Read more

សមត្ថកិច្ច ឃាត់ខ្លួនមន្ត្រីយោធាម្នាក់ ពាក់ព័ន្ធករណីបាញ់សម្លាប់មនុស្ស ៣នាក់ និងរងរបួសធ្ងន់ ១នាក់ នៅស្រុកបន្ទាយមាស

កម្លាំងនគបាលខេត្តកំពត សហការជាមួយកងរាជអាវុធហត្ថផ្ទៃប្រទេស អាវុធហត្ថខេត្តតាកែវ និងនគបាលខេត្តតាកែវ បានអនុវត្តប្រតិបត្តិការចាប់ខ្លួនជនសង្ស័យ ក្នុងករណីឃាតកម្មបាញ់ប្រហារដែលបណ្តាលឲ្យស្លាប់ ៣ នាក់ និងរងរបួសធ្ងន់ ១នាក់ នៅស្រុកបន្ទាយមាស ខេត្តកំពត។ តាមសេចក្តីរាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថបានចាប់ខ្លួនលោក វសេនីយ៍ត្រី អ៊ុំ វុទ្ធី មន្ត្រីយោធា ចំណុះក្រសួងការពារជាតិ នៅស្រុកបាទី ខេត្តតាកែវ បន្ទាប់ពីគេចខ្លួនពីទីកន្លែងកើតហេតុ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងនាំយកជនសង្ស័យមកសាកសួរតាមនិតិវិធី។ សូមបញ្ជាក់ផងដែរ ករណីឃាតកម្មបាញ់ប្រហារ កើតឡើងនៅវេលាម៉ោងប្រហែល ៨យប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។ ក្រោមជម្លោះផ្ទាល់ខ្លួន និងគំនុំចាស់ៗ ជនសង្ស័យបានប្រើអាវុធបាញ់ប្រហារលើមនុស្សមួយគ្រួសារ បណ្តាលឲ្យស្លាប់ភ្លាមៗ ៣នាក់ និងរងរបួសធ្ងន់ ១នាក់ ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យ។ ប្រភពមួយបានឲ្យដឹងថា ប្រពន្ធជនសង្ស័យក៏ត្រូវបានសមត្ថកិច្ចយកមកសួរសំណួរ ដើម្បីបង្កើតសំណុំរឿងបញ្ជូនទៅតុលាការដែរ។ សមត្ថកិច្ចបន្តស៊ើបអង្កេត ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

លោកបណ្ឌិត ទូច សុឃៈ | ក្រសួងមហាផ្ទៃ នឹងផ្អាកការងារ លោក ពៅ វុទ្ធី “ធីស្នា” ឯលោក ពៅ រតនា ក្រសួងកំពុងស្រាវជ្រាវ ករណីនាំផលិតផល និង នាំមនុស្សឆ្លងដែនខុសច្បាប់

នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបង្ហាញថា ក្រសួងមហាផ្ទៃ នឹងចេញសេចក្តីសម្រេចផ្អាកការងារជាបណ្តោះអាសន្នចំពោះ វរៈសេនីយ៍ទោ ពៅ វុទ្ធី ឬ “ធីស្នា” មេបញ្ជាការរងវរៈសេនាតូច ៨៩១ ដែលត្រូវបានចោទពាក់ព័ន្ធជាមួយឈ្មួញក្នុងការលួចនាំផលិតផលថៃចូលប្រទេសខុសច្បាប់ តាមច្រកព្រំដែនក្រុងប៉ោយប៉ែត។ ការផ្អាកការងារនេះ គឺដើម្បីបើកផ្លូវឲ្យតុលាការបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់។ ខណៈពេលដូចគ្នា ករណីមួយទៀតដែលពាក់ព័ន្ធនឹងកូនប្រុសរបស់លោក ពៅ វុទ្ធី គឺ វរសេនីយ៍ត្រី ពៅ រតនា ដែលជា មេប៉ុស្តិ៍ការពារព្រំដែនគោកស្ពានម៉ាឡៃ ត្រូវបានសង្ស័យថា មានជាប់ពាក់ព័ន្ធក្នុងការនាំមនុស្សឆ្លងដែនទៅធ្វើការក្នុងប្រទេសថៃ ដោយខុសច្បាប់។ ក្រុមការងាររបស់ក្រសួង កំពុងបន្តស្រាវជ្រាវ និងស៊ើបបញ្ជាក់បន្ថែម មុននឹងធ្វើចំណាត់ការបន្ត៕ វរៈសេនីយ៍ទោ ពៅ វុទ្ធី ឬ “ធីស្នា” មេបញ្ជាការរងវរៈសេនាតូច ៨៩១ ត្រូវបានសង្ស័យថា ពាក់ព័ន្ធជាមួយឈ្មួញក្នុងការលួចនាំផលិតផលថៃចូលប្រទេសខុសច្បាប់ វរសេនីយ៍ត្រី ពៅ រតនា មេប៉ុស្តិ៍ការពារព្រំដែនគោកស្ពានម៉ាឡៃ ត្រូវបានសង្ស័យថា មានជាប់ពាក់ព័ន្ធក្នុងការនាំមនុស្សឆ្លងដែនទៅធ្វើការក្នុងប្រទេសថៃ

សមត្ថកិច្ចចម្រុះចុះបង្ក្រាបទីតាំងស្តុកទំនិញខុសច្បាប់នាំពីថៃមួយកន្លែង ជារបស់មន្ត្រីនគរបាលវីរៈ៨៩១ 

តាមរយៈការផ្សព្វផ្សាយ ពីបណ្ដាញព័ត៌មានក្នុងស្រុក សមត្ថកិច្ចប៉េអឹមសហការជាមួយកងពល៥១ សម្របសម្រួលដោយព្រះរាជអាជ្ញារង ចូលឆែកឆេរទីតាំងស្តុកទំនិញខុសច្បាប់នាំចូលពីប្រទេសថៃមួយកន្លែងនៅក្រុងប៉ោយប៉ែត ។ កាលពីវេលាម៉ោង ១៧ និង ៣០នាទី ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំនួន ១៥នាក់ ជាមួយរថយន្ត ៣គ្រឿង ដឹកនាំដោយវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌ក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងកងពលតូចថ្មើរជើងលេខ ៥១ សម្របសម្រួលដោយលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបបទល្មើសនាំទំនិញឆ្លងដែនដោយខុសច្បាប់ពីប្រទេសថៃ នៅភូមិគ្រឹះ១កន្លែង ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការបង្ក្រាបនេះ ធ្វើឡើងក្រោយពីទទួលបានព័ត៌មានសម្ងាត់ មានការនាំទំនិញពីប្រទេសថៃចូលមកកម្ពុជា ខណៈព្រំដែនកម្ពុជា–ថៃ មានវិធានការបិទ។ បើតាមរបាយការណ៍ ករណីនេះពាក់ព័ន្ធទៅនឹងលោកវរសេនីយ៍ទោ ពៅ វុទ្ធី ហៅ ធីស្នា មានតួនាទីជាមេបញ្ជាការរងវរៈសេនាតូច ៨៩១ ដែលត្រូវសង្ស័យជាអ្នករៀបចំនាំទំនិញឆ្លងដែនខុសច្បាប់ពីប្រទេសថៃ។ កម្លាំងចម្រុះបង្រ្កាបដកហូតបានវត្ថុតាង រួមមាន៖ -គ្រឿងក្រអូបចម្រុះ ចំនួន ៥៥កេស-ទូកស្មាច់ ចំនួន ១-រថយន្ត ចំនួន ២គ្រឿង លោកពៅ វុទ្ធី Read more

ក្រសួង​មហាផ្ទៃ​ ចាត់ទុក​ទង្វើរបស់ថៃមក​លើ​ពលរដ្ឋ​កម្ពុជា​ ជា​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​មនុស្ស​ជាតិ

ក្រសួង​មហាផ្ទៃ ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ថ្កោល​ទោស​លើ​សកម្មភាពនគរបាល និងកម្លាំងចម្រុះថៃចូលបំពានដែនដី និងធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ចំពោះ​ទង្វើនេះ ក្រសួងមហាផ្ទៃ ចាត់ទុកថា ជា​ការ​រំលោភពលើសិទ្ធិជាមូលដ្ឋានរបស់មនុស្សជាតិ សិទ្ធិលំនៅឋាន សិទ្ធិរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងសិទ្ធិកម្មសិទ្ធិ។ នៅ​ថ្ងៃទី​១៧ កញ្ញា កងកម្លាំង​ចម្រុះថៃ បាន​បន្ត​រាយ​បន្លាលួស​ នៅក្នុង​ភូមិព្រៃចាន់ ខេត្ត​បន្ទាយមានជ័យ និង​បាន​បង្ក​របួសស្នាម​ដល់ពលរដ្ឋកម្ពុជាចំនួន ២៩អង្គនាក់។ តាមរយៈ​សេចក្ដីថ្លែងការណ៍ថ្កោលទោស ក្រសួងមហាផ្ទៃ បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ទង្វើ​របស់​កង​កម្លាំង​ចម្រុះ​ថៃ មក​លើ​ប្រជាពលរដ្ឋ​ស៊ីវិល​កម្ពុជា។  ក្រសួងមហាផ្ទៃ លើកឡើងថា អំពើបង្កហេតុនេះ មិនត្រឹមតែធ្វើឱ្យ ប៉ះពាល់បូរណភាពទឹកដី អធិបតេយ្យភាពជាតិ លំនៅឋាន ដីស្រែចម្ការ និងជីវភាពរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋ ខ្មែរប៉ុណ្ណោះទេ ប៉ុន្តែ វាថែមទាំងជះឥទ្ធិពលអាក្រក់ដល់សណ្តាប់ធ្នាប់តំបន់ និងពិភពលោកទៀតផង។ បើតាម​ក្រសួង​មហាផ្ទៃ នេះជា​ទង្វើ​ និង​ជា​គំរូ​អាក្រក់ ដែលមនុស្សជាតិលើពិភពលោកស្អប់ខ្ពើម។ «ទង្វើរបស់ថៃ បានបំពានចូលយ៉ាងជាក់ស្តែងនៃអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពីព្រោះកងកម្លាំងចម្រុះថៃ បានរៀបចំអនុវត្តផែនការបង្កហេតុ រួមទាំងការធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរ ជាពិសេសការរាយបន្លាលួសព័ទ្ធផ្ទះសំបែង ដីធ្លី ភូមិករ និងការបណ្ដេញពលរដ្ឋខ្មែរឱ្យចេញពីភូមិឋានកំណើត»។ នេះជាការ​លើកឡើង​របស់​ក្រសួង​មហាផ្ទៃ ដោយ​ចាត់ទុក​អំពើនេះ  ជាការរំលោភពលើសិទ្ធិជាមូលដ្ឋានរបស់មនុស្សជាតិ សិទ្ធិលំនៅឋាន សិទ្ធិរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងសិទ្ធិកម្មសិទ្ធិ។ ពាក់ព័ន្ធនឹង​ករណីនេះ Read more

សិទ្ធិមនុស្សកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការប្រើអំពើហិង្សារបស់យោធាថៃមកលើប្រជាពលរដ្ឋកម្ពុជា គឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំង និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពរបស់ទាហានប៉ារ៉ា និងកងកម្លាំងតាមព្រំដែនរបស់ប្រទេសថៃ ដែលបានបន្តរាយបន្លាលួស ប្រើប្រាស់អាវុធ ឧស្ម័នបង្ហូរទឹកភ្នែក និងជំពាមកៅស៊ូ មកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជា រួមទាំងព្រះសង្ឃ ក៏ត្រូវរងរបួសផងដែរ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកសកម្មភាពបង្កហេតុនេះ បានរំលោភយ៉ាងធ្ងន់ធ្ងរលើអនុស្សរណៈឆ្នាំ២០០០ កិច្ចព្រមព្រៀងស្តីពី បទឈប់បាញ់រវាងកម្ពុជា​ និងថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ គោលការណ៍ព្រមព្រៀងទាំង ១៣ចំណុច នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មការព្រំដែនរវាងប្រទេសទាំងពីរ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ជាដើម។ បន្ថែមលើនេះ សកម្មភាពរបស់ទាហានថៃ បាននិងកំពុងបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងលើ សិទ្ធិនិងសេរីភាពជាមូលដ្ឋានរបស់ប្រជាជនកម្ពុជា ដែលត្រូវបានការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ច្បាប់មនុស្សធម៌អន្តរជាតិ និងជាពិសេស ច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលប្រទេសថៃជារដ្ឋភាគី។ កម្ពុជាបានប្តេជ្ញាចិត្តនិងបានអនុវត្តយ៉ាងមុតមាំ ក្នុងការប្រកាន់យកដំណោះស្រាយវិវាទទាំងអស់ដោយ សន្តិវិធី និងតាមផ្លូវការទូត។ កម្ពុជា ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ តែងតែជឿជាក់ថា កិច្ចសន្ទនា ការគោរពគ្នាទៅវិញទៅមក Read more