លោក ជឿន សារួន អធិការរង​នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ​ ត្រូវបណ្តេញចេញពីក្របខ័ណ្ឌន ដោយសារមិនទទួលខុសត្រវចំពោះតួនាទីភារកិច្ច

លោកវរសេនីយ៍ទោ ជឿន សារួន អធិការរង​ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ​ ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ​ ដោយសារមិនទទួលខុសត្រវចំពោះតួនាទីភារកិច្ចជានគរបាលជាតិ។ ក្រៅពីនេះបុគ្គលរូបនេះ​ក៏មានរឿងអាស្រូវ​ពាក់ព័ន្ធបញ្ហាពលរដ្ឋទិញដីឡូត៍ស្ថិតនៅភូមិថ្មីជង្រុក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺក្រោយបង់លុយរួចហើយ និងកំពុងបង់លុយបន្តតែមិនទទួលបានដី និងប្លង់ដែលអធិការរងខណ្ឌព្រែកព្នៅរូបនេះបានរត់គេចខ្លួនទៅក្រៅប្រទេសបាត់​។ ពាក់ព័ន្ធករណីនេះ​ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧​ ខែកក្កដា​ ឆ្នាំ២០២៥ បានស្នើសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តទណ្ឌកម្មវិន័យក្រោមរូបភាពបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ​ ពាក់ព័ន្ធនឹងមន្រ្តីរូបនេះបានល្មើសវិន័យកងកម្លាំងនគរបាលជាតិអវត្តមានបាត់មុខគ្មានមូលហេតុដោយមិនបានមកបំពេញភារកិច្ចនៅអង្គភាពជាច្រើនថ្ងៃមកហើយ មិនទទួលខុសត្រវចំពោះតួនាទីភារកិច្ចជានគរបាលជាតិ។​ ដូចនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រជុំក្រុមប្រឹក្សាវិន័យហើយបានសម្រេចសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ​អនុវត្តវិន័យកងកម្លាំងនគរបាលជាតិ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានលេីកឡេីងថា​ ករណីអធិការរងខណ្ឌព្រែកព្នៅ លោកវរសេនីយ៍ទោ ជឿន សារួន ដែលបានធ្វើសកម្មភាពបង្កបញ្ហាពាក់ព័ន្ធនឹងរឿងរ៉ាវដីធ្លីជាមួយប្រជាពលរដ្ឋជារឿងបុគ្គល មិនជាប់ពាក់ព័ន្ធជាមួយនិងអង្គភាពនោះឡើយ៕

គិតត្រឹមថ្ងៃទី១៩ខែកក្កដានេះកម្លាំងសមត្ថកិច្ចរាជធានីខេត្តចាត់វិធានការបង្រ្កាបគោលដៅ៥២ទីតាំង ១៥រាជធានីខេត្ត ឃាត់ខ្លួនជនសង្ស័យសរុប២.៧៦៧នាក់ ចិន៨៤៣នាក់ ១១នាក់បញ្ជូនទៅតុលាការ

បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដោយគិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងមានសមត្ថកិច្ចរាជធានី ខេត្ត បានចាត់វិធានការបង្រ្កាបតាមគោលដៅចំនួន ៥២ទីតាំង ក្នុង១៥ រាជធានី ខេត្ត ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់ ក្នុងនោះដែរសមត្ថកិច្ចបានចាត់វិធានការបញ្ជូនមុខសញ្ញាសង្ស័យចំនួន១១នាក់ទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធី។ ផ្តើមចេញពីលទ្ធផលខាងលើ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា(គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ លោក Yin Guohai ថ្នាក់អគ្គនាយករងនៃនាយកដ្ឋានស៊ើបអង្កេតព្រហ្មទណ្ឌ របស់ក្រសួងសន្តិសុខសាធារណៈចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោក Yin Guohai បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញា ចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់នៃយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាពេលថ្មីៗនេះ។ លោក Yin Guohai បានសង្កត់ធ្ងន់ថា ភាគីចិនរីករាយបន្តចាប់ដៃ គាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការចំពោះប្រតិបត្តិការរបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបនិងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនអំពីយុទ្ធនាការរបស់រាជរដ្ឋាភិបាល រួមទាំងលទ្ធផលក្នុងការបង្ក្រាប និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងបញ្ជូនសំណុំរឿងទៅតុលាការ។ ឯកឧត្តមសន្តិបណ្ឌិតបានស្វាគមន៍កិច្ចសហប្រតិបត្តិការ ការបណ្តុះបណ្តាញជំនាញ និងជំនួយបច្ចេកទេសពីប្រទេសពាក់ព័ន្ធ ដើម្បីពង្រឹងប្រសិទ្ធភាព Read more

អាវុធហត្ថសៀមរាបធ្វើការអប់រំណែនាំ!យុវជនម្នាក់ពាក់ឯកសណ្ឋានយោធាសម្ដែងនិងរាំបង្ហោះក្នុងបណ្តាញសង្គមតិកតុកប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូរកងទ័ព

កាលពីពេលថ្មីៗនេះ មានយុវជនម្នាក់ បានថតវីដេអូពាក់អាវប៉ារ៉ា (យោធា) សម្ដែង និងរាំ បង្ហោះក្នុងបណ្តាញសង្គមតិកតុក (TikTok) ចំនួនពីរឃ្លីប ដោយបានសរសេរខ្លឹមសារ “Make up ចូលជួរបិះមិនទាន់ជីវិតជូនជាតិធាតុជូនម្តាយ រាងកាយជូនបងៗទាហាន” លើគណនីតិកតុក (TikTok) របស់ខ្លួន ក្នុងគោលបំណងទាក់ទាញចំណាប់អារម្មណ៍ឱ្យមានគេចូលមកមើលគណនីតិកតុកហាង របស់ខ្លួន។ បន្ទាប់ពីបានឃើញវីដេអូទាំងនោះរួចមក នារសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការស្រាវជ្រាវរហូតស្វែងរកឃើញ និងអញ្ជើញ យុវជនម្នាក់នោះ ដែលមានទីលំនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មានមុខរបរជាបុគ្គលិកផ្នែកលក់ និងថតប្រម៉ូតហាង យកមកអប់រំ និង ណែនាំ ឱ្យលប់ និងបញ្ឈប់រាល់ការបង្ហោះវីដេអូ ដែលធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បន្តទៀត ទើបឱ្យត្រឡប់ទៅលំនៅដ្ឋានវិញ។ យុវជនរូបនេះ បានទទួលស្គាល់កំហុស ដែលបានប្រព្រឹត្តនាពេលកន្លងមក ដោយខ្វះការពិចារណា ក្នុងការបង្ហោះ វីដេអូខាងលើ និងបានសន្យាថាលប់វីដេអូទាំងនោះចោលវិញ ព្រមទាំងបានធ្វើការសុំទោសជាសាធារណៈចំពោះបងៗកងទ័ពទាំងអស់ផងដែរ៕

ករណីចាប់ឃុំឃាំងលក់ដូរមនុស្ស ដែលមានអង្គការចាត់តាំងច្បាស់លាស់ដោយចាប់ខ្លួនជនល្មើស៩នាក់, ក្រុមនេះដឹកជញ្ជូនជនជាតិចិនពីកន្លែងអនឡាញខេត្តព្រះសីហនុ ទៅទីតាំងជ្រៃធំ ខេត្តកណ្តាល និងត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ

ក្រោមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស, លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញ ដោយមានការសម្របសម្រួលពីតំណាងអយ្យការ បានបើកប្រតិបត្តិការបង្ក្រាប ករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់, អំពើលក់ដូរមនុស្ស, ប្រើប្រាស់ដោយខុសច្បាប់នូវសំលៀកបំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសារធារណៈ (អាវយឺតមានសញ្ញា អ.ហ) ប្រព្រឹត្ដនៅចំណុចក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ខេត្ដត្បូងឃ្មុំ និងខេត្តកណ្ដាល កាលពីអំឡុងខែមីនា រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ យោងតាមរបាយការណ៍របស់មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ថា កម្លាំងជំនាញក៏ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាបន្ដបន្ទាប់សរុបចំនួន៩នាក់ ជាជនជាតិខ្មែរដែលក្រុមជនល្មើសទាំងនេះមានក្រុមអង្គការចាត់តាំងត្រឹមត្រូវ និងច្បាស់លាស់។ ក្រុមជនល្មើសទាំង៩នាក់ រួមមាន៖ ១-ឈ្មោះ ហេង សុជាតិ ភេទប្រុស អាយុ ៤១ឆ្នាំ២-ឈ្មោះ វ៉ាន់ ដំ ភេទប្រុស អាយុ ២៦ឆ្នាំ៣-ឈ្មោះ សំ សុខជា ភេទប្រុស អាយុ ២៥ឆ្នាំ៤-ឈ្មោះ កង ភារិន ភេទប្រុស អាយុ ៣២ឆ្នាំ៥-ឈ្មោះ សុខ ហុងលី ភេទប្រុស អាយុ Read more

ប្រតិបត្តិការទ្រង់ទ្រាយធំ បង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេស ឃាត់ខ្លួនជនសង្ស័យជាង ២.២៧០នាក់ គិតត្រឹមថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២៥

លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នេះ បានបង្ហាញលទ្ធផលប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINESCAMS) ទូទាំងព្រះរាជាណាចក្រកម្ពុជា៖ បន្ទាប់ពីកិច្ចប្រជុំលើកទី១ របស់ គ.ប.ឆ.ប. កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តទាំង២៥ បានចាត់វិធានការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រ រាជធានី ខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ៖ ១-គណៈបញ្ជាការឯកភាពរាជធានី-ខេត្តចំនួន១២រួមមាន៖ រាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ ពោធិ៍សាត់ កំពត កោះកុង ឧត្ដរមានជ័យ ស្ទឹងត្រែង និងខេត្តកំពង់ចាម បានចុះធ្វើប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបបាន ៤៥ទីតាំង/ករណី ដែល ចំនួននេះបានកើនបន្ថែមចំនួន២៥ទីតាំងបើធៀបនឹងចំនួនសរុបកាលពីថ្ងៃទី១៧ ខែកក្កដា បានបង្ហាញពីសន្ទុះនៃយុទ្ធនាការចុះបង្រ្កាបតាមទីតាំងសង្ស័យ។ ២-ឃាត់ខ្លួនជនសង្ស័យសរុប ២.២៧០នាក់ (ស្រី ៤២៤នាក់) ក្នុងនោះ មានជនជាតិវៀតណាម ៤២៩នាក់(ស្រី ១១៥នាក់), ជនជាតិឥណ្ឌូនេស៊ី ២៧១នាក់(ស្រី ៤៥), ជនជាតិចិន ៧០២នាក់(ស្រី ៩៧នាក់), ជនជាតិកូរ៉េ ៥៧នាក់(ស្រី ២នាក់) Read more

ជន​ត្រូវ​ចោទ​បាន​ផ្លោះ​របង​រត់​ចេញពី​តុលា​ការ​ពេល​ដែល​អនុរក្ស​ពន្ធនាគារ​បញ្ជូន​មក​កាន់​តុលាការ ដើម្បី​ឲ្យ​ចៅក្រម​សួរនាំ​

ជន​ត្រូវ​ចោទ​ម្នាក់​បាន​ផ្លោះ​របង​តុលាការ​ព្យាយាម​រត់គេច​ខ្លួន តែ​ជាង​កន្លះ​ម៉ោង​ក្រោយ ត្រូវ​កម្លាំង​សមត្ថកិច្ច​តាម​ក្របួច​បាន​វិញ នៅ​វេលា​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ទី ១៧ កក្កដា ពេល​ដែល​ជន​នេះ កំពុង​សំងំ​លាក់ខ្លួន​ក្នុងផ្ទះ​អ្នក​ភូមិ​នៅ​ខាងលិច​អគារ​តុលាការ ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ។ សមត្ថកិច្ច​ដែល​តាម​ចាប់ខ្លួន​ពិរុទ្ធ​នោះ​បាន​និយាយ​ថា ជន​ត្រូវ​ចោទ​បាន​ផ្លោះ​របង​រត់​ចេញពី​តុលា​ការ​ពេល​ដែល​អនុរក្ស​ពន្ធនាគារ​បញ្ជូន​មក​កាន់​តុលាការ ដើម្បី​ឲ្យ​ចៅក្រម​សួរនាំ​។ ជន​នោះ​ត្រូវ​បាន​អនុរក្ស​ដោះ​ខ្នោះដៃ ពេល​ត្រូវ​ប្រគល់​ជូន​ទៅ​ឲ្យ​លោក​ចៅក្រម​សួរនាំ ទើប​ជន​នេះ​អាច​រត់​ផ្លោះ​របង​តុលាការ​បាន តែ​ប្រហែល​ជាង​កន្លះ​ម៉ោង​ក្រោយ ក៏​ត្រូវ​សមត្ថកិច្ច​ចម្រុះ​ព័ទ្ធ​ចាប់​បាន​វិញ ។ បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ជន​ត្រូវ​ចោទ​រូប​នេះ ឈ្មោះ ពៅ នេ​ត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ។ ជន​នេះ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចោទប្រកាន់​ពី​បទ«​លួច​មាន​ស្ថាន​ទម្ងន់ទោស​» ក្រោយ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ករណី​«​គាស់​ផ្ទះ លួច​យក​ម៉ូតូ​» ហើយ​ត្រូវ​បាន​លោក​ចៅក្រម​ស៊ើបសួរ សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន តាំងពី​ថ្ងៃ​ទី​៣០ កក្កដា ឆ្នាំ​២០២៤ ។ ប្រភព​ពី​សមត្ថកិច្ច​បាន​និយាយ​ថា ជន​ត្រូវ​ចោទ​ត្រូវ​បាន​កម្លាំង​អនុរក្ស​ពន្ធនាគារ​នាំ​ខ្លួន​មក​កាន់​តុលាការ ដើម្បី​សួរនាំ តែ​នៅ​ពេល​ដោះ​ខ្នោះដៃ​ចេញ ជន​នេះ​បាន​ព្យាយាម​រត់​ផ្លោះ​របង​តុលាការ​រត់ ធ្វើ​ឲ្យ​ផ្អើល​អស់​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ ។ ជន​នេះ​បាន​រត់​ចូល​ផ្ទះ​អ្នក​ភូមិ​ដែល​នៅ​ខាងលិច​តុលាការ​នោះ​ប្រហែល​១០០​ម៉ែត្រ ។ ជន​នេះ​បាន​ពួន​សំងំ​នៅ​ក្នុងផ្ទះ​នោះ​ដែល​ម្ចាស់​មិន​នៅ តែ​នៅ​ពេល​សមត្ថកិច្ច​ត្រួតពិនិត្យ​ឃើញ​មាន​ស្លាកស្នាម​គួរ​ឲ្យ​សង្ស័យ ទើប​ចូល​មើល​ក៏​ឃើញ​ជន​ត្រូវ​ចោទ​កំពុង​សំងំ​យ៉ាង​គ្រហើ​ៗ​ក៏​ចាប់​អូ​សក​ចេញពីផ្ទះ​ពលរដ្ឋ​ក្រៀក​បណ្ដើរ​យក​ទៅ​ចូល​តុលាការ​វិញ​ភ្លាម​ៗ​ដែរ ។ នេះ​ជា​ការ​ធ្វែ​ស​ប្រហែស​របស់​ក្រុម​អនុរក្ស​ដែល​បញ្ជូន​ជន​ត្រូវ​ចោទ ឬ​អ្នកទោស​ទៅ​កាន់​តុលាការ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។ ដូច្នេះ​ហើយ ទើប​កន្លង​មក​ពិរុទ្ធ​ក្ដី អ្នកទោស​ក្ដី តែង​ឆក់​ឱកាស​រត់​រួច​ចេញពី​តុលាការ​ជា​បន្តបន្ទាប់​នា​ពេល​កន្លង​មក ៕

ទូតចិន បញ្ជាក់ពីការផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចកម្ពុជា ដើម្បីរួមចំណែកឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា

ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ភាគីចិន នឹងផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីរួមចំណែកឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការគូសបញ្ជាក់នេះ បានធ្វើឡើងនាព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសដែលយលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។ ក្នុងជំនួបនោះ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នាពេលកន្លងមក និងបានផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ពាក់ព័ន្ធការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ថា គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដឹកនាំ តាមដាន និងគាំទ្រយន្តការថ្នាក់ក្រោមជាតិ និងស្ថាប័នពាក់ព័ន្ធ ក្នុងប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ហើយលេខាធិការដ្ឋានគ.ប.ឆ.ប. ត្រៀមខ្លួនសហការជាមួយប្រទេសពាក់ព័ន្ធ ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ លោកឯកអគ្គរដ្ឋទូត វ៉ាង វិនពីន បានចាត់ទុកការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការចេញបទបញ្ជារបស់រាជរដ្ឋាភិបាល បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ និងពិតប្រាកដរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាបង្រា្កបទីតាំង លបលួចប្រព្រឹត្តការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) ឃាត់ខ្លួនមនុស្សជិត ១០០០នាក់ តាមរបាយការណ៍ក្នុងតេលេក្រាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន

គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ កម្ពុជាបង្រា្កបទីតាំង លបលួចប្រព្រឹត្តការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scams) ឃាត់ខ្លួនមនុស្សជិត ១០០០នាក់ តាមរបាយការណ៍ក្នុងតេលេក្រាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងនោះ៖ ឯកសារដកស្រង់ចេញពី តេលេក្រាមផ្លូវការ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន https://t.me/neth_pheaktra រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥៖ បង្រ្កាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ (Online Scams)មួយកន្លែង ដែលមានទីតាំងនៅក្នុងអគារលេខ១៥ ផ្លូវ១២៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការបង្រ្កាបនេះ ក្រុមសមត្ថកិច្ចបានរកឃើញជនជាតិវៀតណាម សរុបចំនួន ១៤៩នាក់ ដោយក្នុងនោះមានស្រី២៣នាក់, និងជនជាតិខ្មែរសរុបចំនួន៨៥ នាក់ ក្នុងនោះស្ត្រីចំនួន ១៧ នាក់ ដែលមានមុខរបរជាជាងភ្លើង, កម្មករសំណង់, សន្តិសុខ មកពីក្រុមហ៊ុនសេវាកម្មសន្តិសុខឈ្មោះ ហាន ហុង, និងជាចុងភៅនិងកូនកាំបិត ផងដែរ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងអនុវត្ត នីតិវិធីអន្តោប្រវេសន៍ចំពោះជនជាតិវៀតណាមដែលពាក់ព័ន្ធ និងបានប្រគល់ជនជាតិខ្មែរចំនួន ៦៧នាក់ ស្រី ១២នាក់ ព្រមទាំងមធ្យោបាយសម្ភារៈ ជូនស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីបន្តអនុវត្តនីតិវិធី ខណៈអនុវត្តវិធានការអប់រំណែនាំដល់អ្នកពាក់ព័ន្ធផ្សេងទៀត និង បានប្រគល់ជូនទីតាំងអគារជូនម្ចាស់អគារគ្រប់គ្រងបន្តវិញ។ រាជធានីភ្នំពេញ Read more

សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបបែបទះកំភ្លៀង ទៅកាន់នាយករដ្ឋមន្ត្រីស្តីទី និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានឆ្លើយតបបែបទះកំភ្លៀង ទៅកាន់នាយករដ្ឋមន្ត្រីស្តីទី និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ។ តាមរយៈបណ្តាញសង្គម, សម្តេចតេជោ ហ៊ុន សែន បានសរសេរថា មុននេះលោក ឃ្លាំង ហួត បានឆ្លើយតបជាមួយនាយករដ្ឋមន្ត្រីស្តីទី និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ដែលបានវាយប្រហារចំពោះខ្ញុំ។ ខ្ញុំក៏ចង់បញ្ជាក់បែបទះកំភ្លៀងចំពោះបុគ្គលរូបនេះថា បើ ហ៊ុន សែន អត់មានតម្លៃសម្រាប់ការចរចា ហេតុអ្វីលោកត្រូវអមដំណើរអតីតនាយករដ្ឋមន្ត្រី ដែលកំពុងព្យួរតំណែងមកចាំទូរស័ព្ទជួបខ្ញុំ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដោយមិនមានការណាត់ជាមុន? កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ពួកលោកចាត់ទុក ហ៊ុន សែន ជាមនុស្សមានតម្លៃដែលអស់លោកយល់ថា ត្រូវសុំឱវាទ ឬសុំយោបល់ ឬសុំចរចា តែដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ លោកបែរជានិយាយថា លោក ហ៊ុន សែន មិនមានតម្លៃក្នុងការចរចា។ តើលោកលេបថ្នាំខុសទេដឹង ទើបធ្វើឲ្យលោកបាត់ការចងចាំបែបនេះ? សម្រាប់តួនាទីក្នុងតំណែងគ្រប់គ្រងរដ្ឋខ្ញុំស្គាល់ច្បាស់ណាស់ ព្រោះខ្ញុំដឹកនាំនីតិប្រតិបត្តិតាំងពីលោកនៅជាកងទ័ពថៃក្រហម (កុម្មុយនីស្តថៃ) មិនទាន់ចេញពីព្រៃមកម្ល៉េះ និងឆ្លងកាត់នាយករដ្ឋមន្ត្រីថៃជាង១០នាក់។ ការចរចាពិតត្រូវធ្វើដោយនាយករដ្ឋមន្ត្រី ហ៊ុន Read more

ជនជាតិថៃចំនួន០៦នាក់ លួចឆ្លងដែនដោយខុសច្បាប់ចូលកម្ពុជា ត្រូវបានសមត្ថកិច្ចឈរជើងតាមបន្ទាត់ព្រំដែនបណ្ដេញចេញទៅប្រទេសរបស់ខ្លួនវិញ

ពលរដ្ឋថៃនៅតែបន្តឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ដើម្បីធ្វើការស្វែងការងារធ្វេី ដោយសារពួកគេរងទុក្ខដោយសារ តែប្រទេសរបស់ខ្លួនបានបិទច្រកព្រំដែន ជាមួយកម្ពុជា ធ្វេីឱ្យបាត់បង់ចំណូល ខ្វះការងារធ្វើ ទេីបបង្ខំចិត្តឆ្លងអូរព្រំដែន ដោយខុសច្បាប់ ចូលមកកម្ពុជា ត្រូវបានកងកម្លាំងឈរជើងនៅក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ បានធ្វើការឃាត់ខ្លួនបានចំនួន០៦នាក់ នៅវេលម៉ោង៧និង០៥នាទីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៥។ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា នៅយប់ថ្ងៃទី១៥ ខែកក្កដា នេះថា ពិតជាមានសកម្មភាពជនជាតិថៃ បានលួចឆ្លងដែនដោយខុសច្បាប់ចូលមកកម្ពុជាពិតមែន ក្នុងនោះកងកម្លាំងសិករងម៉ាឡៃ សហកាជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ៨១៥ បានធ្វើការឃាត់ខ្លួនជនជាតិថៃ ចំនួន ០៦នាក់( ស្រី ) នៅចំនុចភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ។ ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ថា ក្រោយពីមានការឃាត់ខ្លួននៅជនជាតិថៃទាំង០៦នាក់នេះ កងកម្លាំងនៅឈរជើងតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តខាងលេី បានធ្វើការបណ្ដេញជនជាតិថៃទាំងនោះឱ្យវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។ សកម្មភាពនៃការលួចឆ្លងដែនរបស់ជនជាតិថៃ ចូលមកកម្ពុជានេះត្រូវបានមើលឃើញថា ពួកគេបានរងនូវវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ក្រោយពេលដែលប្រទេសរបស់ខ្លួនបាន បិទច្រកព្រំដែនទាំងអស់ជាមួយនឹងកម្ពុជា ដែលធ្វើឱ្យប្រជាជនថៃ ប៉ះពាល់សេដ្ឋកិច្ចរស់នៅប្រចាំ គ្មានការងារធ្វេី ទើបបង្ខំចិត្តឱ្យពួកគេលួចឆ្លងដែនដោយប្រថុយប្រថានចូលមកកម្ពុជា ទោះបីជាយោធារបស់ប្រទេសខ្លួន មានការរិតបន្តឹងតាមព្រំដែនក៏ដោយ ក៏ពួកគេ នៅតែបន្តលួចឆ្លងដែនដើម្បីស្វែងរកការងារធ្វើ។ ហេីយកងកម្លាំងដែលឈរជេីតាមបន្ទាត់ព្រំដែន ជាពិសេសក្នុងខេត្តបន្ទាយមានជ័យ Read more