ឃាតកម្មសម្លាប់ស្ដ្រីម្នាក់ រួចរំលោភសាកសពតាមក្រោយ នៅស្រុកតាំងគោក ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនឃាតករបានហើយ នៅខេត្តប៉ៃលិន

នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីឃាតកម្មកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ម៉ន សីហា ហៅឥណ្ឌា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ ហ៊ីម ទីណា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ រួចយកទៅកប់នៅដីមួយកន្លែងក្បែរផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិក្រូច ឃុំស្វាយភ្លើង អត្ថបទពេញ

កម្ពុជា ស្នើឱ្យបើកការស៊ើបអង្កេតដោយឯករាជ្យ និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារងគ្រោះ ដោយសារការបាញ់ប្រហាររបស់យោធាថៃ

រាជរដ្ឋាភិបាលកម្ពុជា ស្នើឱ្យបើកការស៊ើបអង្កេតដោយឯករាជ្យ និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារងគ្រោះ ដោយសារការបាញ់ប្រហាររបស់យោធាថៃ ដោយសារការបាញ់ប្រហាររបស់យោធាថៃ ដើម្បីសំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ អត្ថបទពេញ

បុគ្គលិកមីក្រូហិរញ្ញវត្ថុម្នាក់ ត្រូវឃាតកសង្ស័យជាអ្នកជំពាក់លុយសម្លាប់ រួចកប់សពក្រោយផ្ទះ នៅស្រុកតាំងគោក ខេត្តកំពង់ធំ

ស្ដ្រីម្នាក់ ត្រូវបានឃាតកសង្ស័យជាអ្នកជំពាក់លុយសម្លាប់ រួចយកសពទៅកប់ក្រោយផ្ទះ ស្ថិតក្នុងភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ និងបង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហ៉ឹម ទីណា អាយុ២២ឆ្នាំ មុខរបរជាបុគ្គលិក មីក្រូហិរញ្ញវត្ថុ រស់នៅភូមិឫស្សីលរ៍ ឃុំស្វាយភ្លើង អត្ថបទពេញ

ក្រសួងការពារជាតិ ចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីស្ថានភាព ដែលទាហានថៃបាញ់ប្រហារបណ្ដាលឲ្យជនស៉ីវិលកម្ពុជា៥នាក់រងរបួស នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញមកបញ្ជាក់ថា វេលាម៉ោងប្រមាណ១៥៖៥០នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលយោងតាមព័ត៌មានបឋមពីអាជ្ញាធរមូលដ្ឋាន ករណីនេះបង្កការរបួសជនស៊ីវិលចំនួន៥រូប។ ការបើកការវាយប្រហារនេះ ធ្វើឡើងបន្ទាប់ពីយោធាថៃ អត្ថបទពេញ

កម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួនជនសង្ស័យចំនួន៣៧នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ ជនសង្ស័យចំនួនចំនួន៣៧ នាក់ ក្នុងនោះមានស្រ្តី០៨នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីតាំងកាស៊ីណូម៉ារីណាន ស្ថិតក្នុងបុរីសានហូរ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញបានបង្ហាញ ថាមានការសង្ស័យ មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scam)។ ជនសង្ស័យដែលបានឃាត់ខ្លួនទាំង៣៧នាក់នោះមានជនជាតិចិនចំនួន អត្ថបទពេញ

លោក ជា ធីរិទ្ធ ៖ តុលាការថៃចេញដីកាចាប់ខ្លួនឧកញ៉ា លី យ៉ុងផាត គឺជាល្បែងនយោបាយប្រជាភិថុតិ

លោក ជា ធីរិទ្ធ បានថ្លែងថា ករណីតុលាការព្រហ្មទណ្ឌរបស់ប្រទេសថៃបានចេញដីកាចាប់ខ្លួនឯកឧត្តម លី យ៉ុងផាត សមាជិកព្រឹទ្ធសភា គឺជាល្បែងនយោបាយប្រជាភិថុតិតែប៉ុណ្ណោះ ។ តុលាការព្រហ្មទណ្ឌថៃបានចេញដីកាឲ្យចាប់ខ្លួនឯកឧត្តម លី យ៉ុងផាត ព្រមទាំងរឹបអូសផ្ទះសម្បែង និងគណនីធនាគារដែលឧកញ៉ា លី យ៉ុងផាត មាននៅប្រទេសថៃ ក្រោមបទចោទប្រកាន់ជាច្រើនករណី ។ អត្ថបទពេញ

ឃាត់ខ្លួនមនុស្ស ២៦៣នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅខេត្តព្រះសីហនុ

ជនសង្ស័យចំនួន ២៦៣នាក់ (ស្ត្រី ១៧នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងអតីតកាស៊ីណូ ហ្គាឡាក់ស៊ី វើលដ៍ ស្ថិតនៅក្រុមទី៦ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា (Online Scam)។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ច ដែលទទួលបាននៅថ្ងៃទី១០ អត្ថបទពេញ

បង្ក្រាបក្លឹបកម្សាន្តមួយកន្លែងនៅក្រុងបាវិត ដែលបង្កប់ការប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនមនុស្សជាង ៣០០នាក់

កម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាលជំនាញបានឆ្មក់ចូលបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្លឹបកម្សាន្តមួយកន្លែងកណ្តាលក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យជាង៣០០នាក់ រឹបអូសបានថ្នាំញៀនមួយចំនួន។ ប្រតិបត្ដិការនេះ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន អត្ថបទពេញ

កម្ពុជា​-​ថៃ ឈាន​ដល់​ការ​ពិភាក្សា​ការងារ​បច្ចេកទេស ដើម្បី​ពិនិត្យ​តំបន់​សាកល្បង​លើ​ការ​ដោះ​មីន​ជា​អាទិភាព​នៅ​តាម​​ព្រំដែន

ក្រុមការងារ​សម្របសម្រួល​ចម្រុះ (JCTF) កម្ពុជា​-​ថៃ លើ​ការងារ​ដោះ​មីន​មនុស្ស ធម៌​ បាន​ប្រគល់​ភារកិច្ច​ជូនក្រុមការងារ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) និង​ក្រុមការងារ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​ថៃ (TMAC) ឱ្យ​ជួប​ប្រជុំ​ពិភាក្សា​ការងារ​បច្ចេក ទេស ដើម្បី​ពិនិត្យ​តំបន់​សាកល្បង​ក្នុង​តំបន់​អាទិភាព​នៅ​ព្រំដែន ដែល​ស្ថិត​នៅ​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រ​កម្ពុជា ទល់មុខឃុំ​ណូ​ន​ម៉ាក​ម៉ូ​ន ស្រុក​គោក​ស៊ូ​ង ខេត្ត​ស្រះ​កែវ ព្រះរាជាណាចក្រ​ថៃ​ អត្ថបទពេញ

យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ពិភាក្សា និងរៀបចំនូវផែនការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាជំហានៗ

យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានពិភាក្សា និងរៀបចំផែនការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាជំហានៗ និងតាមដំណាក់កាល នៅក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ AOT សំដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធា។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី៣១ អត្ថបទពេញ