ជិតបានឆ្លងហើយ! ស្ពានមេគង្គក្រចេះ បានដំឡើងធ្នឹមទាំងអស់ហើយ ដើម្បីភ្ជាប់តួស្ពានទាំងមូល

បើគិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៩៤,១០% ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១៧៦១ម៉ែត្រ, ផ្លូវមេតភ្ជាប់មានប្រវែងសរុប១៥,៤៩០ គ.ម (ផ្លូវមេតភ្ជាប់ត្រើយខាងកើតប្រវែង ៧,៦៨៤គ.ម និងត្រើយខាងលិចប្រវែង ៧,៨០៦គ.ម) និងផ្លូវខ្នែងមានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០៨ គ.ម សម្រេចលទ្ធផល ៦៩,៩១%។ បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ។ ជាការពិតណាស់ ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន។ គម្រោងស្ពាន និងផ្លូវតភ្ជាប់នេះ គឺជាគម្រោងយុទ្ធសាស្រ្តមួយដ៏សំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង និងជាក្តីសង្ឃឹមរវាងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងកើត និងប្រជាពលរដ្ឋដែលរស់នៅត្រើយខាងលិច ទាំងការតភ្ជាប់តំបន់ដាច់ស្រយាលនៅភូមិភាគឦសាន មកកាន់ទីប្រជំជន។ គម្រោងនេះគឺជាផ្នែកមួយនៃផ្លូវជាតិលេខ ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ ដូចជាត្រើយខាងលិចតភ្ជាប់ផ្លូវជាតិលេខ៦ ត្រង់ផ្លូវបំបែកកំពង់ថ្ម កំពង់ធំ ឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់តាមរយៈផ្លូវខេត្តលេខ២៧៩ ឆ្ពោះទៅកាន់ខេត្តកំពង់ចាម ចំណែកឯត្រើយខាងកើតវិញនោះ Read more

រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីប្រារព្ធខួបលើកទី១៦២​ អបអរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥

បន្ទាយមានជ័យ​៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយឯកឧត្តម​ ប្លែក​ វ៉ារី​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីប្រារព្ធខួបលើកទី១៦២ អបអរទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែឧសភា ឆ្នាំ២០២៥។ ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រី​ បានសម្តែងក្តីសោមនស្សរីករាយ​ និងថ្លែងអំណរគុណដឹងគុណដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលបានតែងតាំង​ ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ ជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា​ ខេត្តបន្ទាយមានជ័យ។​ ឯកឧត្តមរដ្ឋមន្ត្រី​ បង្ហាញគោលជំហរប្តេជ្ញាបន្តជំរុញចលនាគាំទ្រឱ្យមានភាពសកម្មបន្ថែមទៀត​នូវការងារមនុស្សធម៌ជួយបងប្អូនដែលជួបទុក្ខលំបាក​ ប្រកបដោយប្រសិទ្ធភាព។ ក្នុងឱកាសដ៏វិសេសវិសាលនេះ​ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពសកម្ម និងលទ្ធផលការងារ ដែលគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ ខេត្តបន្ទាយមានជ័យសម្រេចបាននាពេលកន្លងមក ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដូចជា គ្រោះទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ Read more

ឯកឧត្ដម អ៊ុំ រាត្រី ៖ ក្រោមម្លប់នៃសន្តិភាព ប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ និងបានធ្វេីឱ្យវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសមិទ្ធិផលជាផ្លែផ្កា

បន្ទាយមានជ័យ៖ ក្រោមម្លប់នៃសន្តិភាព ដែលបានមកដោយនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី សព្វថ្ងៃជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងស្ថិតក្រោមការដឹកនាំប្រកបដោយថាមពល ស្វាហាប់ ឈ្លាសវៃ និងចក្ខុវិស័យច្បាស់លាស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសខេត្តបន្ទាយមានជ័យ មានការអភិវឌ្ឍលើគ្រប់វិស័យ និងមានភាពសុខដុមរម្យនាក្រោមដំបូលដ៏ត្រជាក់ នៃសុខសន្តិភាព ដែលកម្ពុជាពុំធ្លាប់មានអស់រយៈពេលជាយូរលង់មកហើយ។  នេះបេីតាមប្រសាសន៍លេីកឡេីងរបស់ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្ត អញ្ជើញជាអធិបតី អបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភាឆ្នាំ២០២៥ ខួប អនុស្សាវរីយ៍លើកទី១៣៩ ក្រោមប្រធានបទ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់”ប្រារព្ធ ធ្វើឡើង នៅសាលប្រជុំ ធំ សាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែឧសភា ឆ្នាំ ២០២៥។ ឯកឧត្តម អ៊ុំ រាត្រី ក៏បានបញ្ជាក់ថា ជាការពិតណាស់ដោយកត្តា “សន្តិភាព” បានធ្វេីឱ្យវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសមិទ្ធិផលជាផ្លែផ្កាយ៉ាងច្រើនដែលបងប្អូន Read more

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលក្រុងសិរីសោភ័ណថ្មី

បន្ទាយមានជ័យ៖ អគាររដ្ឋបាលថ្មីស្រឡាងរបស់រដ្ឋបាលក្រុងសិរីសោភ័ណ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ និងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥។ ពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនេះ ប្រារព្ធ ឡើង ក្រោមអធិបតីភាពឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ទីរ អង្គភាពពាក់ព័ន្ធ បានចូលរួមយ៉ាងច្រើនកុះករប្រារព្ធធ្វើនៅបរិវេណសាលាក្រុងសិរីសោភ័ណ។ នាឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី សម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសាទរជាមួយមន្រ្តីរាជការ នៃសាលាក្រុងសិរីសោភ័ណ ដែលបានអគាររដ្ឋបាល ជាសមិទ្ធិផលថ្មីដ៏ធំធេងមួយ ក្រោមជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះឯកឧត្តម លើកទឹកចិត្តដល់មន្រ្តីរាជការគ្រប់អង្គភាព កងកម្លាំងគ្រប់ផ្នែក វិស័យឯកជន សង្គមស៊ីវិល អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ បន្តប្រឹងប្រែរួមគ្នាបន្ថែមទៀត ក្នុងការចូលរួមអភិវឌ្ឍន៍លើគ្រប់វិស័យតាមតួនាទីភារកិច្ចរៀងៗខ្លួន ជាពិសេសអភិវឌ្ឍន៍ធនធានមនុស្ស (យុវជន) ដើម្បីកាត់បន្ថយភាពក្រីក្រឱ្យកាន់តែរួមតូចជាអតិបរិមា និងឈានទៅលុបបំបាត់ទាំងស្រុងនាពេលខាងមុខ។ ទន្ទឹមនឹងការទទួលបាននូវ អគាររដ្ឋបាលថ្មីដែលបាននឹងកំពុងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឯកឧត្ដម បានធ្វើការណែនាំ ដល់ថ្នាក់ដឹកនាំជំរុញការថែទាំអគារ និងទ្រព្យសម្បត្តិ ឱ្យបានល្អ គង់វង្សសម្រាប់ការប្រើប្រាស់បានយូរអង្វែង និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាពគណនេយ្យភាព និងប្រសិទ្ធភាព ត្រូវបង្កើនការខិតខំបំពេញការងារ Read more

រដ្ឋបាលខេត្តបន្ទាយមានជ័យ ទទួលសម្ភារប្រេីប្រាស់ក្នុងការិយាល័យ ជាអំណោយពីការិយាល័យកុងស៊ុលចិនប្រចាំនៅខេត្តសៀមរាប

បន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញទទួលសម្ភារៈ ជាអំណោយពីការិយាល័យកុងស៊ុលចិនប្រចាំនៅខេត្តសៀមរាប នៃស្ថានទូតចិន ប្រចាំនៅកម្ពុជា ពិធីនេះប្រារព្ធធ្វើឡើង នៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ២០២៥។  នាឱកាសនោះក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តម អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណទៅដល់ការិយាល័យកុងស៊ុលចិន ប្រចាំនៅខេត្តសៀមរាប ដែលបានផ្តល់សម្ភារសម្រាប់ប្រើប្រាស់ ដល់រដ្ឋបាលខេត្តសម្រាប់ប្រេីប្រាស់ ដែលនេះមិនមែនជាលេីកទី១ទេ ដែលការិយាល័យកុងស៊ុលចិនប្រចាំនៅខេត្តសៀមរាប បាននាំយកសម្ភារកន្លងទៅក៏ធ្លាប់បានផ្តល់សម្ភារដូចជា កុំព្យូទ័រ រួមនឹងសម្ភារប្រេីប្រាស់ក្នុងការិយាល័យជូនដល់រដ្ឋបាលខេត្តជាបន្តបន្ទាប់ផងដែរ។  សូមបញ្ជាក់ថា សម្ភារដែលការិយាល័យកុងស៊ុលចិនប្រចាំនៅខេត្តសៀមរាប ផ្តល់ជូនរដ្ឋបាលខេត្តរួមមាន កុំព្យូទ័រយួរដៃLenovo ចំនួន៩គ្រឿង Huawei Matepad ចំនួន២គ្រឿង ម៉ាស៊ីន ព្រីនEpson ចំនួន៣គ្រឿង និងម៉ាស៊ីនព្រីនកូល័រCanon ចំនួន៣គ្រឿង៕

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យ៖ នៅថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ។  អគាររដ្ឋបាលដែលត្រូវបញ្ចុះបឋមសិលាសាងសង់ដែលនេះគឺមានទំហំ ៣៦ ម៉ែត្រ គុណ១៤ម៉ែត្រ ដែលមានកម្ពស់បីជាន់ ជាអគាររដ្ឋបាលទីប្រាំមួយ ហើយនៅក្នុងខេត្តបន្ទាយមានជ័យ ដែលនៅសល់តែ៣ក្រុង-ស្រុកប៉ុណ្ណោះមិនទាន់ទទួលបាន អគារដ្ឋបាលស្តង់ដារបែបនេះ ដែលទទួលបានពីរដ្ឋាភិបាលតាមរយៈគម្រោងថវិការបស់រដ្ឋបាលខេត្ត ក្នុងការបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ។  លោក ហឿន វីរៈ អភិបាលស្រុកព្រះនេត្រព្រះ ក៏បានថ្លែងអំណរគុណទៅដល់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ ជាពិសេសរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានផ្តល់ជូនអគាររដ្ឋបាលមួយខ្នងនេះ ដើម្បីបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋឱ្យបានល្អ រួមទាំងសេវាសំណូមពរផ្សេងៗទៀតពាក់ព័ន្ធ នឹងសេវាតម្រូវការជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។  សូមបញ្ជាក់ផងដែរថា៖ នៅក្នុងខេត្តបន្ទាយមានជ័យ រដ្ឋបាលក្រុង-ស្រុក ដែលទទួលបានអគាររដ្ឋបាលស្តងដារ មានចំនួន៦ក្រុង-ស្រុក រួមទាំងអគាររដ្ឋបាលស្រុកព្រះនេត្រព្រះ ដែលទេីបនឹងបញ្ចុះបឋមសិសាសាងសង។ កាលពីឆ្នាំ២០២៤កន្លងទៅ ក្រុងសិរសីសោភ័ណ ទទួលបានអងគាររដ្ឋបាលដែលត្រូវបានសាងសង់សម្រេចបាន១០០% ហេីយ ដោយឡែកនៅស្រុកមង្គលបូរី កំពុងសាងសង។ ចំពោះក្រុង-ស្រុក ដែលមិនទាន់ទទួលបានអគាររដ្ឋបាលស្តងដារបែបនេះនៅសល់៣ក្រុង-ស្រុកទៀត រួមមានក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ និងស្រុកស្វាយចេក តែទោះជាយ៉ាងណាក៏ដោយរដ្ឋបាលខេត្ត នឹងបន្តការសាងសង់នូវអគាររដ្ឋបាលជូនដល់ក្រុង-ស្រុកទាំង៣ នៅឆ្នាំបន្តបន្ទាប់ទៀត៕

ឯកឧត្ដម អ៊ុំ រាត្រី អញ្ជើញសម្ពោធឆ្លងសមិទ្ធិផលនានា នៅវត្តគិរីញាណក្ខន្ធបទារាម ស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យ៖ នៅថ្ងៃ អាទិត្យ ទី២០ ខែមេសា ឆ្នាំ ២០២៥ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងសមិទ្ធិផលនានា នៅវត្ត គិរីញាណក្ខន្ធបទារាម ហៅវត្តកក់ ស្ថិតនៅឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ លោក ហឿន វីរៈ អភិបាល ស្រុកព្រះនេត្រព្រះ បានបញ្ជាក់ថា សមិទ្ធផលនានា នៅក្នុងវត្តគិរីញាណក្ខន្ធបទារាម (វត្តកក់) ព្រះវិហារមានទទឹង៨ម៉ែត្រ និងបណ្តោយ១៦ម៉ែត្រ មានរបងព័ទ្ធជុំវិញ ចំនួន៦៤ ប្រឡោះ កសាងអស់ទឹកប្រាក់សរុប ៧០,១៨២.៤៥ដុល្លារ កុដិមួយខ្នង ទំហំ ទទឹង ៥ម៉ែត្រ បណ្តោយ ៨ម៉ែត្រ អស់ទឹកប្រាក់ចំនួន ៣,៥០០ដុល្លារ ជាទឹកប្រាក់សប្បុរសជន បន្ទប់ទឹកមានមួយបន្ទប់ និងបង្គន់អនាម័យមានបួនបន្ទប់ កសាងអស់ ទឹកប្រាក់ ៣,១៥០ដុល្លារ ស្រះទឹកមុខព្រះវិហារមានទទឹង ២០ម៉ែត្រ បណ្តោយ ៤០ ម៉ែត្រ ជម្រៅ ៣,៥០ Read more

រដ្ឋបាលក្រុងប៉ោយប៉ែតសេចក្តីជូនដំណឹង ស្តីពី ការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅជុំវិញមន្ទីរពេទ្យបង្អែក

ប៉ោយប៉ែត៖ យោងសេចក្តីជូនដំណឹងលេខ០៣៣/២៥ សជណ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ស្តីពី ការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅជុំវិញ មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត របស់រដ្ឋបាលក្រុង។ បើតាមសេចក្តីជូនដំណឹង រដ្ឋបាលក្រុងប៉ោយប៉ែត ធ្វើការជូនដំណឹងដល់ លោក លោកស្រី បងប្អូន ប្រជា ពលរដ្ឋ និងអាជីវករទាំងអស់ដែលកំពុងប្រកបអាជីវកម្ម លក់ដូរចំណីអាហារ អាស្រ័យផលលើចិញ្ចើមផ្លូវ សាធារណៈជុំវិញមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ។ កន្លងមក រដ្ឋបាលក្រុងបានចុះធ្វើការណែនាំនិងរុះរើសំយ៉ាប បញ្ឈប់ការលក់ដូរ និងចតយានយន្ត នៅលើចិញ្ចើមផ្លូវសាធារណៈ ពិសេសនៅជុំវិញបរិវេណមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ជាច្រើនលើករួចមកហើយ ប៉ុន្តែបន្ទុប្បន្នបងប្អូននៅតែបន្តការលក់ដូរនិងចតយានយន្ត គ្រប់ប្រភេទ នៅលើទីតាំងដែលបានហាមឃាត់ដដែល ចញ ចូលក្នុងមន្ទីរពេទ្យ និងធ្វើឲ្យបាត់បង់សោភ័ណភាពនៅជុំវិញមន្ទីរពេទ្យបង្អែកផងដែរ ព្រោះបច្ចុប្បន្ននេះមន្ទីរពេទ្យកំពុងរៀបចំកែលម្អរអនាម័យ បរិស្ថានឲ្យមានសោភ័ណភាពដើម្បីត្រៀមប្រកួតប្រជែងជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូនៅពេលខាងមុខនេះ។ ក្រោយពីទទួលបាននូវសេចក្តីជូនដំណឹងខាងលើនេះរដ្ឋបាលក្រុងស្នើសុំលោក-លោកស្រី បងប្អូន ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ដែលកំពុងលក់ដូរនិងចតយានយន្តគ្រប់ប្រភេទនៅលើចំណីផ្លូវសាធារណៈ ពិសេសនៅជុំវិញបរិវេណមន្ទីរពេទ្យបង្អែកក្រុងសូមបញ្ឈប់ជាបន្ទាន់គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ជាកំហិត បើមិនដូច្នោះទេរដ្ឋបាលក្រុងនិងសហការជាមួយអង្គភាពពាក់ព័ន្ធ កងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទចុះអនុវត្តតាមផ្លូវច្បាប់និងមិនទទួលខុសត្រូវរាល់ការខូចខាតរបស់បងប្អូនឡើយ។ រដ្ឋបាលក្រុងសង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋដែលកំពុងលក់ដូរទាំងអស់ចូលរួមសហការអនុវត្ត ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ ៕ អត្ថបទ ភូ សោភ័ណ

ឯកឧត្តម អ៊ុំ រាត្រី ចុះចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់

បន្ទាយមានជ័យ​៖​ នៅថ្ងៃសៅរ៍ ទី១៩​ ខែមេសា​ ឆ្នាំ២០២៥​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ រួមនិងលោកជំទាវ​ និងសមាជិកគណៈកម្មាធិការសាខា បានអញ្ជើញចុះសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ កាលពីពេលកន្លងទៅថ្មីៗ ក្នុងនោះមាន​ ៨គ្រួសារនៅក្នុងស្រុកស្វាយចេ ៥គ្រួសារនៅក្នុងសង្កាត់ម្កាក់​ និង១១គ្រួសារ​ ស្ថិតនៅក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។  ឯកឧត្តម​ អ៊ុំ​ រាត្រី​ បានមានប្រសាសន៍ចូលរួមសោកស្ដាយជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់បានបង្កឱ្យមានការខូចខាតផ្ទះសម្បែងមួយចំនួន​ ហើយក៏សូមថ្លែងអំណរគុណចំពោះអាជ្ញាធរមូលដ្ឋានពិសេសកងកម្លាំងប្រដាប់អាវុធ​ ដែលតែងតែចុះជួយជួសជុលផ្ទះដល់បងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា​ នេះសបញ្ជាក់ឱ្យឃើញថា​ ខ្មែរ​ជួយខ្មែរពេលមានទុក្ខលំបាក។  ឯកឧត្តមបានបន្តថា​ កាកបាទក្រហមកម្ពុជាគឺជាស្ថាប័នមនុស្សធម៌​ ពេលណាដែលបងប្អូនជួបនូវទុក្ខលំបាកទៀតកាកបាទក្រហម តែងតែចុះជួយជានិច្ចដោយកុំទុកឱ្យនរណាម្នាក់ចោលនោះឡើយហើយការផ្តល់ ហើយមនុស្សធម៌របស់កាកបាទក្រហម​ មិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីនោះឡើយ។ ចុងក្រោយ​ ឯកឧត្តម អ៊ុំ រាត្រី បានធ្វើការផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមធ្វើការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតពេលដែលមានភ្លៀងខ្យល់​ សូមធ្វើយ៉ាងណាត្រូវរកទីទួលសុវត្ថិភាព​ គឺថាបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមបានឱ្យដឹងផងដែរថា​ នៅឆ្នាំ២០២៥ គឺមានភ្លៀងខ្យល់កន្ត្រាក់និងផ្គររន្ទះមានការកើនឡើងច្រើន។ អំណោយដែលបានយកមកផ្តល់ជូនដល់បងប្អូនទាំង​ ២៤គ្រួសារ ក្នុងនោះមួយគ្រួសារ ទទួលបាន​ អង្ករ២៥គីឡូក្រាម​ មីមួយកេស​ ត្រីខមួយយួរ​ ទឹកត្រីមួយយួរ​ មុងមួយ​ ភួយមួយ​ ក្រមាមួយ​ សារុងមួយ​ និងថវិកាមួយចំនួន៕

ស្នងការបាត់ដំបង រៀបរាប់ពីជោគជ័យនៃការធានាសន្តិសុខជូនពលរដ្ឋកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មី

ក៏មិនខុសពីឆ្នាំកន្លងទៅនោះដែរ មនុញ្ញផលនៃសុខសន្តិភាព បានញ៉ាំងឱ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៥នេះ ប្រព្រឹត្តទៅប្រកបដោយក្ដីរីករាយនៅគ្រប់ច្រកល្ហកទូទាំងប្រទេស។ ការធានាសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈគឺជាកត្តាគន្លឹះ និងជាភារកិច្ចស្នូលរបស់កម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ ក្នុងនោះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏បានអនុវត្តតួនាទីនេះប្រកបដោយការទទួលខុសត្រូវផងដែរ។  លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា «ក្នុងរយៈពេលប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ ខ្ញុំបានប្រើប្រាស់កងកម្លាំងនគរបាលជាង៧០០នាក់ ដើម្បីការពារ និងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបង។ ដោយឡែក កងកម្លាំងនគរបាល១៣ស្រុកទៀត ខ្ញុំបានរៀបចំការពារទៅតាមតំបន់រមណីដ្ឋាន និងតំបន់កម្សាន្តនីមួយៗក្នុងស្រុក ដើម្បីងាយស្រួលចាត់វិធានការ និងអន្តរាគមន៍ឱ្យបានទាន់ពេលវេលាទៅតាមស្រុកនីមួយៗ»។  ទីបំផុត ទាំងក្នុងពេល និងក្រោយពេលចូលឆ្នាំ លោកស្នងការខេត្តបាត់ដំបង បញ្ជាក់ថា ពុំមានអ្វីគួរឱ្យកត់សម្គាល់នោះទេ ពោលគឺមានសន្តិសុខ សណ្ដាប់ធ្នាប់ល្អប្រសើរ។ លោកបន្ថែមថា «អនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ យើងបានត្រៀមលក្ខណៈទុកជាមុន ដើម្បីបង្ការ បង្ក្រាប និងទប់ស្កាត់មិនឱ្យមានបទល្មើសណាមួយកើតមានឡើង ហើយបងប្អូន ប្រជាពលរដ្ឋ ជាពិសេសយុវជន ពួកគេក៏បានមកលេងកម្សាន្តដោយការយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក និងជាពិសេសចេះស្រឡាញ់ លើកស្ទួយ និងថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរយ៉ាងល្អគួរជាទីមោទនៈ»។  នៅពេលនិយាយដល់បញ្ហាក្មេងទំនើង លោកស្នងការបានបន្តទៀតថា ក្រោមបទបញ្ជាដ៏តឹងរឹង របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត Read more