នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេតបន្ទាយមានជ័យ បានដឹកនាំលោក ឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរងផែនការងារអន្តោប្រវេស្តន៍ , លោកឧត្តមសេនីយ៍ត្រី គង់ ប៉េងលី ស្នងការរង ,លោក វរសេនីយយ៍ឯក យឿម ស៊ិញ ស្នងការរង ,លោកវរសេនីយ៍ទោ អ៊ុយ អ៊ូ ស្នងការរង, លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នគរបាលក្រុងប៉ោយប៉ែត ,លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ ,លោក វរសេនីយ៍ទោ បោន សីហា មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោក ៨៩១ , លោក សឿម សាអុីម អគ្គនាយកក្រុមហ៊ុន Grand Diamond City ព្រមទាំងក្រុមការងារគណៈទ្រទ្រង់ វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់បាននាំយក អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ទៅប្រគល់ជូនមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់សម្រាប់ប្រើប្រាស់ និងហូប ចំនួន ៥៥នាក់ ។
អំណោយ រួមមាន៖
១- ថវិកា ចំនួន ២.០០០ ដុល្លារ(ពីរពាន់ដុល្លារ)
២- ភ្លៅមាន់បំពង ចំនួន ៦៨ ប្រអប់
៣-នំហាំបឺហ្គឺចំនួន ៦៨ ប្រអប់
៤- ទឹកក្រូចចំនួន ៥ កេស
ប្រគល់ជូន គណៈគ្រប់គ្រងមណ្ឌលកុមារកំព្រា វិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ ដែលមើលថែទាំ កុមារ នៅឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ឆ្លៀតក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម អភិសន្តិបណ្ឌិត និងលោកជំទាវ ដោយក្តីនឹករលឹកជូនចំពោះ កុមារតូចៗ រួមទាំង គណៈគ្រប់គ្រង និងសូមក្មួយៗថែរសុខភាព និង រស់នៅស្អាត អនាម័លល្អ ហូបស្អាត និងត្រូវខិតខំរៀនសូត្រ ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ ដើម្បីក្លាយជាមិត្តល្អ កូនល្អ សិស្សល្អ ពលរដ្ឋល្អ និងក្លាយជាសសរទ្រូងសម្រាប់សង្គមជាតិទាំងមូល។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះបានបន្តថា គោលបំណងដែលធំបំផុតនោះ គឺការផ្តល់នូវក្តីស្រឡាញ់ ភាពកក់ក្តៅ ដល់កូនៗ ដែលជាក្មេងៗកុមារកំព្រា ផ្តល់នូវការយកចិត្តទុកដាក់ ការអាណិតអាសូរ ដែលលោកតែងតែធ្វើជាប្រចាំ គឺយើងផ្តល់ឱ្យពួកគាត់មានការយកចិត្តទុកដាក់ពីយើង ជាមួយគ្នានោះបាននាំយកនូវគ្រឿងអាហារហូបចុក នុំចំនី សម្លៀកបំពាក់ជាហូរហែ សម្រាប់កូនៗ និងបានញាំជុំគ្នា បង្កើនភាពស្និទ្ធស្នាល ស្នាមញញឹម និងបង្កើតនូវអានុស្សាវរីយជាមួយនឹងពួកគាត់ផងដែរ ៕



