ក្រសួង​មហាផ្ទៃ​ប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារឆ្នាំ២០២៥ ជ្រើសយក៧២នាក់ក្នុង​ចំណោម​បេក្ខជន២៥០នាក់

គណៈកម្មការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៥បានដំណើរការប្រឡងនៅព្រឹកថ្ងៃទី២៤សីហាឆ្នាំ២០២៥នេះ នៅ «មណ្ឌលប្រឡងវិទ្យាល័យជា ស៊ីម សន្ធរម៉ុក »ជាមួយនិងបេក្ខជនប្រឡងចំនួន២៥០នាក់ មានបេក្ខនារី៧៨នាក់ដោយត្រូវជ្រើសរើសយកចំនួន៧២នាក់ក្នុងនោះ វេជ្ជបណ្ឌិត២៩នាក់ វេជ្ជបណ្ឌិតឯកទេសរោគស្ត្រី ចំនួន ៥ នាក់,គិលានុបដ្ឋាកចំនួន៣៨នាក់។ការប្រឡងនេះធ្វើឡើងក្រោមការអញ្ជើញកាត់វិញ្ញាសារប្រឡងចែកចេញជា២ក្រុម ដោយក្រុមទី១ឯកឧត្ដម សន្តិបណ្ឌិត.ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក​កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ក្រុមទី២ ឯកឧត្ដមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្សក្រសួងមហាផ្ទៃ និងលោកហុក ហួលីម នាយករដ្ឋបាលសាលារាជធានីភ្នំពេញរួមនឹងមន្ត្រីពាក់ពន្ធ័មួយចំនួនទៀត។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា  ការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៥ មានផ្នែកជំនាញសុខាភិបាល ចំនួន៧២នាក់ (ឋានន្តរស័ក្តិវរអគ្គានុរក្ស ថ្នាក់លេខ៣) សម្រាប់បម្រើការងារនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្តក្នុងនោះសម្រាប់រាជធានីភ្នំពេញចំនួន៨នាក់។ ចំពោះការប្រលងនេះបេក្ខជនត្រូវបានអនុវត្ត ដោយមិនត្រូវលួចចម្លង ឬមានបំណងលួចចម្លង,មិនត្រូវពិភាក្សា ឬចម្លងគ្នា,មិនត្រូវយកអាវុធជាតិផ្ទុះចូលក្នុងមណ្ឌលប្រឡង,ហាមយកតាម និងប្រើប្រាស់ទូរស័ព្ទ វិទ្យុទាក់ទងគ្រប់ប្រភេទ និងឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទដែលអាចផ្ទុកឯកសារបាន ចូលក្នុងបន្ទប់ប្រឡង។ ក្នុងករណីមេប្រយោគ ឬ អនុរក្សឆែករកឃើញ បេក្ខជននឹងត្រូវបណ្ដេញចេញពីបន្ទប់ប្រឡង។ មិនត្រូវឲ្យអ្នកដទៃប្រឡងជំនួស ឬសរសេរកិច្ចការជំនួសនៅលើសន្លឹកកិច្ចការរបស់ខ្លួន,មិនត្រូវគូសសញ្ញាសំគាល់នៅលើសន្លឹកកិច្ចការ,មិនត្រូវធ្វើសកម្មភាពណាដែលនាំឲ្យចលាចលក្នុងមណ្ឌលប្រឡង ,ហាមដាច់ខាតចំពោះការសេពគ្រឿងស្រវឹង និងជក់បារីនៅក្នុងបរិវេណមណ្ឌលប្រឡង ។ រាល់ការប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិខាងលើ បេក្ខជនត្រូវប្រឈមនឹងការបញ្ឈប់មិនឲ្យប្រឡង ហើយ សន្លឹកកិច្ចការរបស់បេក្ខជននោះនឹងត្រូវបានពិន្ទុសូន្យ និងទទួលកម្រិតវិន័យផ្សេងៗទៀតដែលត្រូវបានកំណត់ Read more

កម្ពុជា-ថៃ រៀបចំកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC) នៅខេត្តស្រះកែវ ប្រទេសថៃ

លទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១របស់ថៃ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ គណៈប្រតិភូថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក Amarit Boonsuya មេបញ្ជាការ កងទ័ពភូមិភាគទី១ និងជាសហប្រធាននៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC)។ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានបញ្ចប់ដោយជោគជ័យនៅវេលាម៉ោង១១:១៥នាទីព្រឹកថ្ងៃដដែល ដោយភាគីកម្ពុជា និងថៃបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តបទឈប់បាញ់ និងគោលការណ៍ឯកភាពទាំង១៣ចំណុច ការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងការស្តារប្រក្រតីភាពឡើងវិញនៅតាមតំបន់ព្រំដែន។ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំបន្ទាប់របស់គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ក្នុងរយៈពេលមួយខែក្រោយកិច្ចប្រជុំវិសាមញ្ញនេះ ឬតាមពេលវេលាសមស្រប ដោយប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃអាទិត្យ ១០រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ ពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ ស្ថិតនៅទីតាំងស្ថិតក្នុងភូមិដីឡូ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ អគារមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកតែងតែចំណាយថវិកាសាងសង់​ ស្ថាបនា កែលម្អ ទីជំរុំ ជម្រក ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ជាបន្តបន្ទាប់ រួមទាំងសមិទ្ធផលច្រើនទៀត។ សូមបញ្ជាក់ថា អគារមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មានកម្ពស់៣ជាន់ (១៨ម៉ែត្រ ), បណ្តោយ ៤២ម៉ែត្រ , ទទឹង១៥ម៉ែត្រ , មានបន្ទប់ចំនួន៩បន្ទប់ , ដំបូលប្រក់ក្បឿង, ត្រូវប្រេីរយៈពេល នៃការសាងសង់ចម្លោះពី១០-១២ខែ។ សមិទ្ធផលនេះដើម្បីជួយសម្រួលដល់ការបំពេញភារកិច្ចរបស់មន្ត្រីកងរាជអាវុធហត្ថ លេីកិច្ចការអនុវត្តតួនាទី ភារកិច្ច Read more

ទូទាំងខេត្តបន្ទាយមានជ័យ វាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក អបអរសាទរការចុះបញ្ជី”បូជនីយដ្ឋានចងចាំនៃកម្ពុជា” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

នៅវេលាម៉ោង០៧និង០០នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្ដា មន្ទីរ ស្ថាប័ន អង្គភាព ទីវត្តអារាម សាលារៀនរដ្ឋ ឯកជនទូទាំងខេត្តបន្ទាយមានជ័យ បានវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីជាការ អបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ការចុះបញ្ជី”បូជនីយដ្ឋានចងចាំនៃកម្ពុជា” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក៏បានបញ្ជាក់ ថា ក្រោយពី គណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានសម្រេចជាឯកច្ឆន្ទចុះ”បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព”ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ សិស្សានុសិស្ស បានសម្តែងនូវក្តីត្រេករ អរ និងមានមោទភាពជាខ្លាំង ក្រោយពីទទួលបានដំណឹងខាងលេី។ ឯកឧត្ដម បន្តថា ជាមួយគ្នានោះដែរ អង្គភាព កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ វត្តអារាម អាស្រម សាលារៀន វិស័យឯកជន និងប្រជាពលរដ្ឋទូទាំងខេត្ត ក៏បានវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកជាដេីម ដើម្បីជាការបំផុសបន្ថែមទៀតនូវការប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ និងដើម្បីរំលឹកអំពីភាពចាំបាច់នៃការរួបរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស Read more

អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមសកម្មភាពមនុស្សធម៌ ជួយដល់កងទ័ពដែលកំពុងតែឈរជើងតាមបន្ទាត់ព្រំដែន

ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមសកម្មភាពមនុស្សធម៌ ជួយដល់កងទ័ពដែលកំពុងតែឈរជើងតាមបន្ទាត់ព្រំដែន ឱ្យកាន់ផុសផុល សកម្មភាពទាំងនេះ គឺជាការផ្ដល់នូវកម្លាំងចិត្តមួយធ្វើឱ្យកងទ័ពកាន់តែមានទឹកចិត្តដើម្បីការពារបូរណភាពទឹកដី ជាតិមាតុភូមិ។ ការថ្លែងអំពាវនាវរបស់ឯកឧត្តម ក្នុងឱកាសដែរ ព្រះសង្ឃ រួមនឹងបងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បាននាំគ្នាស្រុះស្រួលគ្នាធ្វេីនំអន្សមដោយផ្ទាល់ ជាច្រើនដើម្បីយកមកជូនដល់កងទ័ពដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែននៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ ដែលពិធីនេះប្រារព្ធធ្វើឡេីងនៅថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ ២០២៥ នៅយោធភូមិភាគ៥ ទីបញ្ជាការទិសទី១បន្ទាយមានជ័យ។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ ដែលបានរួមគ្នាក្នុងការធ្វើនំអន្សម ក៏ដូចជានាំយកនូវសាច់ គ្រឿងឧបភោគបរិភោគ ជូនដល់កងទ័ព ដែលបានកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី។ ជាមួយនឹងទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូនប្រជាពលរដ្ឋក្នុងស្មារតីខ្មែររួបរួមសាមគ្គី លើកទឹកចិត្តដល់កងទ័ពដែលកំពុងតែ ឈរជើងការពារបូរណភាពទឹកដី ក៏ដូចជាបញ្ជាក់ពីទឹកចិត្តខ្មែរជួយខ្មែរ ដែលបានចូលរួមចំណែកយ៉ាងធំធេង ជាមួយកងទ័ពរបស់យេីង។ សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋដែលនាំយកនំអន្សម ជូនដល់កងទ័ពមានចំនួនជាង២ពាន់នំ សាច់គោចំនួនពីរក្បាល ទឹកសុទ្ធជាង៤០០យួរ គ្រឿងឧបភោគបរិភោគ ក្នុងនោះក៏មានថវិកាចូលរួមពីព្រះសង្ឃផងដែរ៕

ឯកឧត្តម នួន ផារ័ត្ន អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបន្តចុះពិនិត្យវឌ្ឍនភាពការដ្ឋានផ្លូវបេតុង ១ខ្សែ តភ្ជាប់ពីស្រុកសន្ទុក ទៅស្រុកបារាយណ៍

កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ អមដំណើរជាមួយមន្ត្រីជំនាញ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចុះពិនិត្យវឌ្ឍនភាពការដ្ឋានផ្លូវបេតុងប្រវែង ៣.៧ គីឡូម៉ែត្រ ក្នុងនោះមានសំណង់សិល្បការ ចំនួន ៤កន្លែង មានទីតាំងពីភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ទៅកាន់ភូមិត្នោតជុំ  ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយឆ្លងកាត់ស្ទឹងជីនិត ដែលរួមមាន ស្ពានថ្មប្រវែង ៧២ ម៉ែត្រ ទទឹង៨ ម៉ែត្រ, លូប្រអប់ចំនួន ៣កន្លែង និងលូមូលចំនួន ១កន្លែង នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។ នៅពិធីសំណេះសំណាលនោះដែរ ឯកឧត្តម នួន ផារ័ត្ន ថ្លែងថា ខ្សែផ្លូវនេះមានភាពប្រទាក់ក្រឡាគ្នា ដោយតភ្ជាប់គ្នារវាងស្រុកសន្ទុក និងស្រុកបារាយណ៍។ ក្រោយបញ្ចប់ការសាងសង់ ខ្សែផ្លូវនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ សាលារៀន និងសម្រួលការដឹកជញ្ជូនទំនិញ ក៏ដូចជាកសិផលផ្សេងៗ ទៅកាន់ទីផ្សារមូលដ្ឋាន និងតំបន់ជុំវិញជាពិសេស រំពឹងថានឹងចូលរួមលើកកម្ពស់នូវសកម្មភាពផ្លាស់ប្តូរជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ ឯកឧត្តម នួន ផារ័ត្ន បានសំណូមពរដល់អ្នកប្រើប្រាសផ្លូវទាំងអស់ សូមចូលរួមថែរក្សាផ្លូវថ្នល់នេះ ឱ្យបានគង់វង្ស យូរអង្វែង ដោយមិនត្រូវដឹកជញ្ជូនធុនធ្ងន់ទំនិញលើផ្លូវថ្នល់ ដែលផ្ទុកលើសទម្ងន់ ដែលធ្វើឱ្យស្រុតផ្លូវថ្នល់ ឬបែកលូកាត់ទទឹងផ្លូវ ឬបាក់ស្ពាន។ លើសពីនេះទៀត សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលចិញ្ចឹមសត្វពាហនៈ សូមមានការប្រុងប្រយ័ត្នពេលមានការឆ្លងកាត់ផ្លូវ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា កុំបើកបរលើសល្បឿនកំណត់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាយថាហេតុ ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ។

រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធទិវាជាតិស្ដីពីការបង្ការ និងពន្លត់អគ្គិភ័យ ដើម្បីដាស់ស្មារតីពលរដ្ឋឱ្យមានការយល់ដឹងខ្ពស់អំពីវិធីសាស្ត្រនៃការទប់ស្កាត់ និងរបៀបពន្លត់អគ្គិភ័យ

បាត់ដំបង៖ នាថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងឱកាសប្រារព្ធទិវាជាតិស្ដីពីការបង្ការ និងពន្លត់អគ្គិភ័យ ដែលមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិល សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករ ប្រារព្ធធ្វើឡើងនៅនៅបរិវេណអាកាសយានដ្ឋានខេត្តបាត់ដំបង ស្ថិតក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ គូសបញ្ជាក់ថា ទិវានេះធ្វើឡើងដើម្បីពញាក់អារម្មណ៍ ដាស់ស្មារតីដល់ប្រជាពលរដ្ឋទូទៅឱ្យមានការយល់ដឹងខ្ពស់អំពីវិធីសាស្ត្រនៃការទប់ស្កាត់ របៀបពន្លត់អគ្គិភ័យ នៅពេលមានហេតុការណ៍កើតឡើង។ យើងត្រូវចងចាំថាអគ្គិភ័យ គឺជាការគ្រោះថ្នាក់ដ៏សាហាវមួយដែលអាច បំផ្លិចបំផ្លាញអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋគ្រប់ពេលបើសិនយើងមានការធ្វេសប្រហែស ឬគ្មានការ ប្រុងប្រយ័ត្នដូចពាក្យចាស់បុរាណបានពោលថា “ស៊ូលិចទូកកុំឱ្យមានភ្លើងឆេះផ្ទះ” ពាក្យនេះចង់គូសបញ្ជាក់ ន័យថាគ្រោះថ្នាក់អគ្គិភ័យជាគ្រោះមហន្តរាយធ្ងន់ធ្ងរជាងគ្រោះលិចទូក ដោយហេតុថាវាមិនត្រឹមតែឆេះនូវទ្រព្យសម្បត្តិ ដែលខំរកស៊ី សន្សំទុកពីយូរឆ្នាំមកហើយនោះទេ ថែមទាំងឆក់យកនូវអាយុជីវិតសមាជិកគ្រួសារក្នុងភាពរន្ធត់ និងសោកសង្វេគជាខ្លាំង។ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដោយស្មោះស្ម័គ្របំផុតចំពោះមន្ត្រីនគរបាលបង្ការពន្លត់អគ្គិភ័យដែលកន្លងមកនេះបាន ខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ទោះជាត្រូវប្រឈមនឹងឧបសគ្គ គ្រោះថ្នាក់យ៉ាងណាក៏ដោយ បងប្អូនបាន ពុះពារពន្លត់អគ្គិភ័យជូនប្រជាពលរដ្ឋដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយទទួលបាននូវការកោតសសើរពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី។ ឯកឧត្តម Read more

ឯកឧត្ដម គួច ចំរើន ថ្លែងអំណរគុណនូវទឹកចិត្តដ៏ប្រពៃរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាលក្នុងការកសាងគម្រោងព្រែកជីកហ្វូណនតេជោ

កណ្តាល៖ ថ្លែងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅឃុំត្រើយស្លា ស្រុកស្អាង ដែលមានក្បាលដីពាក់ព័ន្ធជាមួយគម្រោងព្រែកជីកហ្វូណនតេជោ ដោយមានការចូលរួមពីក្រុមការងារអន្តរក្រសួង នៅបរិវេណវត្តពោធិអណ្តែត ស្ថិតក្នុងឃុំត្រើយស្លា ស្រុកស្អាង នៅថ្ងៃអង្គារ ទី០៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណបំផុត ចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមគាំទ្រជាមួយរាជរដ្ឋាភិបាលក្នុងការកសាងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាសមិទ្ធផលប្រវត្តិសាស្ត្ររបស់កម្ពុជាយើង។   ឯកឧត្តមបន្តថា នៅថ្ងៃខាងមុខកម្ពុជារបស់យើងនឹងមានឯករាជ្យភាពលើការដឹកជញ្ជូនតាមផ្លូវទឹកដោយខ្លួនឯង ដូច្នេះរាជរដ្ឋាភិបាលរបស់យើងខិតខំធ្វើយ៉ាងណាឱ្យគម្រោងព្រែកជីកហ្វូណនតេជោនេះទទួលបានជោគជ័យ។  ឯកឧត្តមបានបន្ថែមថា ក្រុមមការងារអន្តរក្រសួង បានធ្វើការសិក្សាច្បាស់លាស់ ធ្វើយ៉ាងណាឱ្យផ្លូវទឹកនេះ បើកនាវាចេញចូលបាន ហើយរងផលប៉ះពាល់តិចតួចបំផុត ទៅលើបងប្អូនប្រជាពលរដ្ឋ។ ហើយនៅពេលព្រែកជីករបស់យើងសាងសង់រួចរាល់ នោះនឹងផ្ដល់អត្ថប្រយោជន៍ដល់ប្រទេសកម្ពុជាយើង ក្នុងការទាក់ទាញអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ដើម្បីរកស៊ីនៅក្នុងប្រទេសរបស់យើងហើយបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋយើង។ ធានាដល់ការផ្គត់ផ្គង់ត្រីសាច់បាននៅក្នុងតំបន់ព្រែកជីកនេះ ពិសេសព្រែកជីកនេះអាចទាក់ទាញដល់ភ្ញៀវទេសចរណ៍ នៅពេលដែលព្រែកជីកនេះសាងសង់រួច ហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានសាងសង់ ដែលអាចទាក់ទាញដល់ភ្ញៀវទេសចរណ៍មកកម្សាន្តសប្បាយ និងបង្កើតការងារកាន់តែច្រើនទៀតជូនបងប្អូនប្រជាពលរដ្ឋយើង និងលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ឱ្យកាន់តែល្អប្រសើរឡើង។   ក្នុងឱកាសនោះដែរ ក្រុមការងារអន្តរក្រសួង ក៏បានពន្យល់អំពីលក្ខខណ្ឌបច្ចេកទេសការសាងសង់ព្រែកជីកហ្វូណនតេជោ រួមមានជម្រៅ ទំហំព្រែកជាក់ស្ដែង និងការពង្រីកនៅតំបន់នៃការបត់នាវាផងដែរ។ ព្រមទាំងបានធ្វើការពន្យល់ពីលក្ខខណ្ឌផ្នែកលើទិដ្ឋភាពច្បាប់ស្ថានភាពជាក់ស្តែង និងផ្តល់សំណងសមរម្យពីរាជរដ្ឋាភិបាលក្នុងការសងថ្លៃផលប៉ះពាល់ជូនដល់ប្រជាពលរដ្ឋទាំងអស់ដែលរងផលប៉ះពាល់ក្នុងគម្រោងសាងសង់នេះ បន្ទាប់ពីក្រុមការងារបានចុះពិនិត្យ និងវាយតម្លៃជាក់ស្ដែងនៅលើទីតាំងផ្ទាល់៕

ឯកឧត្តម អ៊ុំ រាត្រី ៖ ឆ្មបមានកាតព្វកិច្ចសំខាន់ គឺការផ្ដល់សេវាថែទាំផ្នែកសម្ភពជូនស្ត្រីជាមាតា កុមារ និងទារក

បន្ទាយមានជ័យ៖ នៅសាលប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ បានរៀបចំពិធីអបអរសាទរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ២០២៥ ក្រោមប្រធានបទ “ឆ្មបបំពេញតួនាទី សំខាន់គ្រប់ស្ថានភាពគ្រប់ពេលមានអាសន្នគ្រោះមហន្តរាយ” ដែលពិធីនេះប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ ឯកឧត្តម ប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជាខេត្ត និងមានការអញ្ជើញចូលរួមពីគ្រូពេទ្យឆ្មប យុវជនស្ម័គ្រចិត្តកាកបាទក្រហម កាយរិទ្ធ និងស្រ្តីមានផ្ទៃពោះ នៅថ្ងៃអង្គារ ទី០៣ ខែមិថុនា ឆ្នាំ២០២៥។  ថ្លែងនាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងអំពីកិច្ចការងារសំខាន់របស់ឆ្មបមានកាតព្វកិច្ចសខាន់ គឺការផ្ដល់សេវាថែទាំផ្នែកសម្ភពជូនស្ត្រីជាមាតា កុមារ និងទារក ជាសាធារណៈ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់សេវាថែទាំព្យាបាលជូនមាតា កុមារ និងទារក។  ជាមួយគ្នានោះឯកឧត្តម ក៏បានធ្វើការជំរុញលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ ក៏ដូចជាគ្រូពេទ្យឆ្មប ត្រូវយកចិត្តទុកដាក់ទៅលើសេវាថែទាំសុខភាពជូនដល់មាតា និងទារក ក្នុងកំលុងពេលមិនទាន់សម្រាល និងសម្រាលកូនរួច ដោយត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ឆ្មប។ និងបានណែនាំដល់ស្ត្រីមានផ្ទៃពោះ ទៅពិនិត្យសុខភាពតាមពេលវេលាកំណត់ ទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក ទៅពិនិត្យតាមដានសុខភាពក្រោយពេលសម្រាលទាំងមាតាទាំងទារក ព្រមទាំងបន្តតាមដានសុខភាពកុមារតូចតាមកាលកំណត់។ Read more

ថ្នាក់ដឹកនាំខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត

ព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត តំណាងព្រះរាជអាជ្ញាខេត្ត តំណាងកងម្លាំងទាំងបី នាយករដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត លោក អភិបាល និងប្រធានក្រុមប្រឹក្សាក្រុង ស្រុក ទាំង៨ លោកនាយកទីចាត់ការ ប្រធានអង្គភាពទាំង២ ប្រធានការិយាល័យប្រជាពលរដ្ឋ ចំណុះរចនាសម្ព័ន្ធរដ្ឋបាលខេត្តព្រះវិហារ ក្នុងរបៀបវារៈចំនួន៣ រួមមាន៖ ១.ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤។ ២.ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តព្រះវិហារ។ ៣.បញ្ហាផ្សេងៗ ក្នុងឱកាសនោះដែរឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តបានថ្លែងអំណរគុណ ដល់ឯកឧត្តម អភិបាលខេត្ត អភិបាលរងខេត្ត កម្លាំងទាំង៣ និងលោក លោកស្រី ប្រធានមន្ទីរ Read more