សំណុំរឿងព្រំដែនកម្ពុជា-ថៃ បារាំងអាចផ្ដល់ឯកសារផ្សេងៗដល់កម្ពុជាសម្រាប់ដំណើរការ នៅតុលាការ ICJ
ចំពោះសំណុំរឿងព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានរវាងកម្ពុជា-ថៃ ឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃសាធារណរដ្ឋបារាំងសន្យានឹងជួយសម្របសម្រួលផ្ដល់ឯកសារផ្សេងៗដល់កម្ពុជា-ថៃ សម្រាប់ដំណើរការទៅកាន់តុលាការយុតិ្តធម៌អន្តរជាតិ ICJ ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ ។ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រលានយន្តហោះភ្នំពេញ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញត្រឡប់ពីចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅប្រទេសបារាំង នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលលបន្ទុកកិច្ចការការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមអះអាងថា ប្រធានាធិបតីបារាំងម៉ាក្រុងបានថ្លែងបញ្ជាក់ថា បារាំងអាចជួយសម្រួលជួយសម្របសម្រួលជាអាទិ៍តាមរយៈការផ្ដល់ឯកសារឯកសារនេះ ឬឯកសារនោះ ដល់ភាគីទាំងពីរដល់ថៃផង ដល់កម្ពុជាផង បើសិនជាមានការចាំបាច់» ។ ឯកឧត្តមក៏បានរំលឹកខ្លឹមសារក្នុងជំនួបទ្វេភាគីរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយ ឯកឧត្តម Emmanuel Macron នៅទីក្រុងនីស ប្រទេសបារាំង ដោយសម្ដេចធិបតី Read more