ម៉ាឡេស៊ីបានប្រើប្រព័ន្ធផ្កាយរណប ដើម្បីឃ្លាំមើលការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម Datuk Seri Anwar Ibrahim ដែលជាប្រធានអាស៊ានប្តូរវេន បាននិយាយថា ” យើងមានផ្កាយរណបតាមឃ្លាំមើលការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ហើយភាគីទាំងពីរបានយល់ស្របគ្នាថា អនុព័ន្ធយោធាម៉ាឡេស៊ី រួមជាមួយអនុព័ន្ធយោធាពីប្រទេសដទៃទៀតនៅអាស៊ាន នឹងខិតខំរួមគ្នាលើការតាមឃ្លាំមើលពីចម្ងាយ ដើម្បីធានាឱ្យបទឈប់បាញ់មានប្រសិទ្ធិភាព ” អត្ថបទពេញ

បែកធ្លាយផែនការសម្ងាត់របស់ថៃ៖ គ្រោងប្រើយន្តហោះ AT-6 ធ្វើឃាតសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

ប្រភពចារកម្មបរទេសផ្លូវការមួយដែលអាចជឿទុកចិត្តបានលាតត្រដាងពីផែនការដ៏គ្រោះថ្នាក់និងសម្ងាត់របស់ថៃ ក្នុងការប្រើប្រាស់យន្តហោះ AT-6 TH light attack ដែលបំពាក់ដោយគ្រាប់បែកទំនើបដើម្បីធ្វើឃាតសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ យោងតាមការយកការណ៍បាន ថៃជ្រើសរើសយន្តហោះ AT-6 ដែលមានល្បឿនយឺតជាងយន្តហោះ អត្ថបទពេញ

ព្រះមហាក្សត្រ ប្រគល់​សិទ្ធិដល់សម្តេច ហ៊ុន សែន ទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រីដោះស្រាយកិច្ចការជាតិ

ព្រះមហាក្សត្របានចេញព្រះរាជសារនាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលការប្រគល់​ភារកិច្ច​នេះ​ ជូនសម្តេចទាំងពីរនេះ គឺធ្វើឡើង​ក្នុង​កាលៈទេសៈ​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការរំលោភបំពាន និង​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​លើ​បូរណភាព​ទឹកដី ​ពី​សំណាក់​យោធា​ថៃ​។​ ក្នុង​ព្រះរាជសារ​នោះ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហមុនី បាន​ត្រាស់បង្គាប់​យ៉ាងដូច្នេះថា ៖« ដោយផ្អែកតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា ​ខ្ញុំ​សូម​ប្រគល់​សិទ្ធិ​ជូន អត្ថបទពេញ

ថៃ​បាន​បញ្ជូន​កម្លាំង​ប្រដាប់​​អាវុធ​គ្រប់​ដៃ និង​គ្រឿងចក្រ​ចូល​ក្នុង​តំបន់​អានសេះ ដែល​ជា​ដែន​អធិបតេយ្យ​របស់​កម្ពុជាបំពានបទឈប់​បាញ់

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃ​ទី​៤ សីហា ឆ្នាំ​២០២៥​លើក​ឡើង​ថា​ចំពោះ​រំលោភ​បំពាន​យ៉ាង​គឃ្លើន​ម្តង​ហើយ​ម្តងទៀត​របស់​ភាគី​ថៃ​លើ​បូរណភាព​ទឹកដី​កម្ពុជា និង​រំលោភ​បទ​ឈប់​បាញ់​។ អ្នកនាំពាក្យ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង ១១ ព្រឹក​នេះ ថៃ​បាន​បញ្ជូន​កម្លាំង​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ និង​គ្រឿងចក្រ​ចូល​ក្នុង​តំបន់​អានសេះ ដែល​ជា​ដែន​អធិបតេយ្យ​របស់​កម្ពុជា ហើយ​ថែម​ទាំង​បាន​រាយ​បន្លា​លួស បើ​ទោះបីជា​ត្រូវ​បាន​ហាមឃាត់​យ៉ាង​ខ្លាំង​ពី​សំណាក់​កងកម្លាំង​របស់​យើង​យ៉ាងណា​ក៏​ដោយ​។ គួរ​រំលឹក​ផង​ដែរ​ថា កម្ពុជា​ទើបតែ​បាន​រៀបចំ​ឱ្យ​មានដំណើរ​កិច្ច​របស់​អនុព័ន្ធយោធា​បរទេស​ប្រចាំ​នៅ​កម្ពុជា ទៅ​កាន់​ទីកន្លែង​ទាំងនោះ កាលពី​ថ្ងៃ​ទី​៣0​ខែកក្កដា អត្ថបទពេញ

ពលករខ្មែរជាង៣០ម៉ឺននាក់ បានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង នៃស្រុកំរៀង ខេត្តបាត់ដំបង

អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានពលករខ្មែរ សរុបជាង៣០ម៉ឺននាក់ បានវិលត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងឱកាសនៃការដឹកនាំក្រុមការងារ ក្នុងខេត្តបាត់ដំបង ចុះពិនិត្យមើលស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិដូង អត្ថបទពេញ

ខ្មែរកាណាដាជាង៥០០នាក់ ធ្វើបាតុកម្មប្រឆាំងនឹងចោរសៀមឈ្លានពានលើទឹកដីខ្មែរ

សកម្មភាពមហាបាតុកម្មខ្មែរកាណាដា ខ្មែរម៉ុងរេអាល់ ខ្មែរតូរ៉ុនតូ និងខ្មែរអូតាវ៉ា ព្រមទាំងខ្មែរដែលមកពីបណ្តាខេត្តផ្សេងមួយចំនួនទៀត បានមកជួបជុំគ្នានៅទីក្រុងអូតាវ៉ា ប្រមាណជាង៥០០នាក់ ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងចោរសៀមឈ្លានពានលើទឹកដីខ្មែរ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។ នេះជាលើកទី១ហើយដែលខ្មែររួបរួមគ្នាធ្វើមហាបាតុកម្មប្រឆាំងចោរសៀម ដែល មកពីគ្រប់តំបន់ មិនប្រកាន់និន្នាការគណបក្សនយោបាយណាទាំងអស់ ក្នុងគោលបំណងតែមួយ អត្ថបទពេញ

ឯកឧត្តម ប៉ែន បូណា ៖ មានការបន្លំបង្កើតហ្វេសប៊ុកដាក់ឈ្មោះនិងសរសេរអក្សរខ្មែរ ប៉ុន្តែម្ចាស់គណនីទាំងនោះមិនមែនជាខ្មែរ

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា នាពេលថ្មីៗនេះនៅលើបណ្តាញសង្គមមានការក្លែងបន្លំគណនីជាច្រើនដោយប្រើប្រាស់ឈ្មោះខ្មែរ សរសេរអក្សរខ្មែរ ប៉ុន្តែម្ចាស់គណនីទាំងនោះមិនមែនជាខ្មែរនោះទេ ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»  នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន អត្ថបទពេញ

ឯកឧត្តម ប្រាក់ សុខុន ដឹកនាំមន្រ្តីទូត១៥ប្រទេស ចុះពិនិត្យមើលការអនុវត្តបទឈប់បាញ់ នៅព្រំដែនកម្ពុជា-ថៃ

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំអគ្គរដ្ឋទូត ឯកអគ្គរាជទូត និងមន្ត្រីទូតចំនួន១៥ប្រទេសប្រចាំកម្ពុជា ចុះទៅពិនិត្យមើលការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅតាមបណ្តោយព្រំដែន ខេត្តឧត្តរមានជ័យ។ ទីតាំងដែល ឯកឧត្តម អត្ថបទពេញ

​សិទ្ធិ​មនុស្ស​កម្ពុជា ​ដាក់ញ្ញត្តិបន្ទាន់​ទៅអង្គការសហ​ប្រជាជាតិ ពាក់​ព័ន្ធ​នឹង​​យោធាថៃ​ចាប់​ខ្លួន​ និងឃុំខ្លួន​យោធាកម្ពុជា​ ក្រោយ​កិច្ចព្រមព្រៀង​បទឈប់បាញ់

លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានផ្ញើលិខិតជាផ្លូវការទៅឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Volker Türk ស្នើសុំឱ្យអង្គការសហប្រជាជាតិចូលរួមអន្តរាគមន៍ជាបន្ទាន់ ក្នុងករណីទាហានកម្ពុជាចំនួន២០នាក់ត្រូវបានកងទ័ពថៃឃុំខ្លួនដោយខុសច្បាប់ បន្ទាប់ពីការព្រមព្រៀងឈប់បាញ់ថ្មីៗនៅតំបន់ព្រំដែនជាប់ប្រាសាទព្រះវិហារ។ ក្នុងលិខិតមានការបញ្ជាក់ថា ថៃបានប្រគល់ត្រលប់ទាហានកម្ពុជាមកវិញតែចំនួន២នាក់ប៉ុណ្ណោះ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ អត្ថបទពេញ

៥ថ្ងៃនៃការឈ្លានពានរបស់ថៃ បានធ្វើឱ្យអគារសិក្សាមួយចំនួនខូតខាត និងសាលារៀនចំនួន៦០០បិទទ្វារ គ្រូបង្រៀនប្រមាណ៦៥០០នាក់ ត្រូវជម្លៀសខ្លួន

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានមានប្រសាសន៍ថា ក្នុងរយៈពេល៥ថ្ងៃនៃការឈ្លានពានរបស់ថៃ បានធ្វើឱ្យអគារសិក្សាមួយចំនួនខូតខាត និងសាលារៀនចំនួន ៦០០បិទទ្វារ ប្រជាពលរដ្ឋប្រមាណជា ១៥ម៉ឺននាក់ទទួលរងផលប៉ះពាល់ អត្ថបទពេញ