ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យជាក់ស្តែងអំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងនៅក្នុងជំរំជនភៀសសឹក ស្ថិតនៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៦:២២នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE អត្ថបទពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្តីពីការបង្ក្រាបបទល្មើស online Scam នេះ គឺជាកិត្តិយសសម្រាប់កម្ពុជា

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្តីពីការបង្ក្រាបបទល្មើស online Scam នៅថ្ងៃទី២៣-២៤ ខែកញ្ញាខាងមុខ ខណៈការបង្ក្រាបបទល្មើសស្កេម នឹងមិនដកថយនោះឡើយ។ នេះបើតាមការប្រសាសន៍របស់សម្ដេចនៃព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសដែលសម្ដេច អត្ថបទពេញ

ប្រមុខការទូតកម្ពុជា៖ កម្ពុជាជ្រើសរើសយកជម្រើសយន្តការ UNCLOS ដើម្បី​ស្វែង​រក​ផ្លូវ​សន្តិភាព​ទៅ​មុខ ស្របតាមច្បាប់អន្តរជាតិ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ និងជាភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំលើកទី១ នៃ​គណៈកម្មការ​ផ្សះផ្សា (កិច្ចប្រជុំរួមបើកចំហ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី) បាន​ថ្លែង​បញ្ជាក់​ថា កម្ពុជាបានជ្រើសរើសយកជម្រើសយន្តការផ្សះផ្សា ក្រោមអនុសញ្ញា UNCLOSនេះ អត្ថបទពេញ

ឯកឧត្តម ខៀវ កាញារីទ្ធ៖ បាឋកថា «កេរដំណែលរស់» ជាវេទិកាផ្ទេរបទពិសោធ និងគុណតម្លៃពីជំនាន់មុនទៅជំនាន់ក្រោយ

បាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» មិនមែនរៀបចំឡើងគ្រាន់តែដើម្បីរំឭកពីជីវប្រវត្តិរបស់ថ្នាក់ដឹកនាំជំនាន់មុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាសម្រាប់ផ្ទេរបទពិសោធ មេរៀនប្រវត្តិសាស្ត្រ និងគុណតម្លៃនៃការដឹកនាំទៅកាន់អ្នកជំនាន់ក្រោយផងដែរ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។ ការគូសបញ្ជាក់នេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ខៀវ អត្ថបទពេញ

រដ្ឋមន្ត្រីមហាផ្ទៃ៖ គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងអំពើចោរកម្ម នៅតែមានអត្រាខ្ពស់ក្នុងមូលដ្ឋាន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា បញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងអំពើចោរកម្មនានា នៅតែមានអត្រាខ្ពស់នៅតាមមូលដ្ឋាន។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៥ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ អត្ថបទពេញ

ប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ» ដើម្បីពង្រឹងកិច្ចសហការ និងប្រសិទ្ធភាពរដ្ឋបាលកណ្តាល

នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈ បានរៀបចំពិធីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ «បណ្តាញអគ្គលេខាធិការ» ត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹងកិច្ចសហការ អត្ថបទពេញ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភ១០ម៉ឺនដុល្លារ ជួយពលរដ្ឋរងគ្រោះដោយ ទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានសម្រេចឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារ តាមរយៈសហព័ន្ធអន្តរជាតិ ដើម្បីចូលរួមជួយគាំទ្រដល់ប្រតិបត្តិការមនុស្សធម៌របស់សមាគមកាកបាទក្រហមនេប៉ាល់ ក្នុងការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន ។ ការសម្រេចឧបត្ថម្ភថវិកា១០ម៉ឺនដុល្លារ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី អត្ថបទពេញ

អគារថ្មី មន្ទីរពេទ្យមិត្តនគរបាលកម្ពស់៣ជាន់ចាប់តើមសាងសង់នៅបន្ទាយមានជ័យ ដើម្បីបម្រើសុខភាពកងកម្លាំង និងប្រជាពលរដ្ឋ

ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំពិធីបើកការដ្ឋានសាងសង់អគារមន្ទីរពេទ្យមិត្តនគរបាល (POLICE FRIENDSHIP HOSPITAL) កម្ពស់ ៣ជាន់ ដែលជាសមិទ្ធផលថ្មីមួយមានសារៈសំខាន់ក្នុងការលើកកម្ពស់សេវាសុខាភិបាល និងសុខុមាលភាពរបស់កងកម្លាំងនគរបាល ព្រមទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ អគារមន្ទីរពេទ្យមិត្តនគរបាលនេះ ត្រូវបានផ្តួចផ្តើមឡើងដោយ លោកឧត្តមសេនីយ៍ត្រី សឿម អត្ថបទពេញ

គយឃាត់ខ្លួនជនជាតិម៉ាឡេស៊ីម្នាក់ ពាក់ព័ន្ធនឹងការលាក់ទុកសារធាតុសង្ស័យជាហេរ៉ូអ៊ីន ៥៧០ក្រាម នៅអាកាសយានដ្ឋានអន្តរជាតិតេជោ

នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ មន្ត្រីគយនិងរដ្ឋាករ បានឃាត់ខ្លួនអ្នកដំណើរជនជាតិម៉ាឡេស៊ីម្នាក់ បន្ទាប់ពីរកឃើញកញ្ចប់សារធាតុសង្ស័យជាសារធាតុញៀនប្រភេទហេរ៉ូអ៊ីន ចំនួន ៨១កញ្ចប់តូច មានទម្ងន់សុទ្ធសរុប ៥៧០ក្រាម ដែលលាក់ទុកក្នុងសម្ភារៈរបស់អ្នកដំណើរ នៅស្ថានីយអ្នកដំណើរចេញ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ។ តាមព័ត៌មាន អ្នកដំណើររូបនេះជាបុរសជនជាតិម៉ាឡេស៊ី ដែលមានគោលដៅធ្វើដំណើរចាកចេញពីកម្ពុជា ឆ្ពោះទៅកោះតៃវ៉ាន់។ អត្ថបទពេញ

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្មរុក្ខាប្រមាញ់ ករណី «ត្រីស្ទក់» មានការជជែកវែកញែកយ៉ាងផុលផុសពីមហាជន

ឯកឧត្តម ឃឹម ហ្វីណង់៖ ថ្មីៗនេះ មានការជជែកវែកញែកយ៉ាងផុលផុសជុំវិញករណី «ត្រីស្ទក់» ដែលលោក ពាក់ មី បានយកមកចម្អិន និងបង្ហោះលើបណ្តាញសង្គម។ ជាជាងការបន្តដេញដោលលើករណីនេះ យើងគួរទាញយកជាបទពិសោធ និងការសន្និដ្ឋានរួមមួយ សម្រាប់ការដើរទៅមុខទាំងអស់គ្នា ដូចខាងក្រោម៖ ១. អត្ថបទពេញ