កម្ពុជា វៀតណាម និងឡាវ ប្ដេជ្ញាពង្រីកការធ្វើពាណិជ្ជកម្ម ជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំង៣

កម្ពុជា វៀតណាម និងឡាវ  ប្ដេជ្ញាពង្រីកការធ្វើពាណិជ្ជកម្ម ជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំង៣ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ។ ប្រាប់អ្នកសារព័ត៌មានក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំកំពូលនៃគណបក្សទាំង៣ កម្ពុជា វៀតណាម និងឡាវ ដោយមានការចូលរួមពីឯកឧត្តម តូ អត្ថបទពេញ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់អូរថ្ម ស្រុកវាលវែង ខេត្តពោធិ៍សាត់

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថានៅព្រឹកថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១០:០៥នាទី ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អត្ថបទពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams) ឲ្យអស់ពីកម្ពុជា

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបង្ហាញនូវការប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឲ្យអស់ពីកម្ពុជា ដើម្បីគាំទ្រការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការដាក់បទបញ្ជាជាថ្មីនេះ ធ្វើឡើងក្នុងកិច្ចប្រជុំវាយតម្លៃ និងដកបទពិសោធន៍ការងាររបស់ក្រុមប្រតិបត្តិការជំនាញបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) អត្ថបទពេញ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះមហាក្សត្រ ទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនិស្តរដ្ឋវៀតណាម មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

នៅព្រះបរមរាជវាំង នាព្រឹកថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ អត្ថបទពេញ

អ្នកសារព័ត៌មានចូលរួមសកម្មក្នុងការបង្ហាញករណី Online Scam តែត្រូវបានចោទប្រកាន់ និងឃុំខ្លួន

អ្នកសារព័ត៌មានម្នាក់ដែលបានចូលរួម ចុះផ្សាយព័ត៌មានពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) កំពុងទទួលបានការចាប់អារម្មណ៍ពីមជ្ឈដ្ឋានសាធារណៈ បន្ទាប់ពីត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន។ គួររំលឹកផងដែរ កាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានប្រកាសជាសាធារណៈថា អត្ថបទពេញ

សម្ដេចមហាបវរធិបតី៖ «យើងត្រូវតែរួមគ្នាប្ដេជ្ញាចិត្តសម្អាតផ្ទះយើង បណ្ដេញរាល់អំពើអាក្រក់ចេញពីប្រទេសឱ្យអស់»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវដល់មន្ត្រី និងកម្លាំងសមត្ថកិច្ច ស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ឱ្យរួមគ្នាប្តេជ្ញាចិត្តសម្អាតផ្ទះ ដោយបណ្តេញរាល់អំពើអាក្រក់ចេញពីប្រទេសឱ្យអស់។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានព្រមានអនុវត្តមរតកអភិក្រម​វះកាត់ ដោយគ្មានការលើកលែងឡើយ ចំពោះមន្ត្រីជាប់ពាក់ព័ន្ធបទល្មើសក្នុងសង្គម ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការអំពាវនាវឱ្យរួមគ្នាបោសសំអាតអំពើអាក្រក់ ក៏ដូចជាប្រកាសចាត់វិធានការចំពោះមន្ត្រីពាក់ព័ន្ធបទល្មើសក្នុងសង្គមរបស់សម្តេចមហាបវរធិបតី បានធ្វើឡើងក្នុងឱកាសអញ្ជើញ​បិទសន្និបាតក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី៥ អត្ថបទពេញ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ចូលរួមគោរពវិញ្ញាណក្ខន្ធរបស់វីរយុទ្ធជនពលី

ដោយក្តីអាឡោះអាឡ័យជាពន់ពេក លោកជំទាវបណ្ឌិត បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីដោយផ្ទាល់នៅគេហដ្ឋានរបស់សពនៅខេត្តរតនគិរី នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងវេលាដ៏ក្រៀមក្រំនេះផងដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អត្ថបទពេញ

អ្នកនាំពាក្យក្រសួងការពារជាតិ៖ កិច្ចប្រជុំលេខាធិការដ្ឋាន RBC កម្ពុជា និងថៃ នៅច្រកអន្ដរជាតិចាំយាម មិនទាន់រកឃើញចំណុចឯកភាពគ្នានៅឡើយទេ

នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ ភាគីកម្ពុជា និងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត ភាគីថៃ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិចាំយាម-ហាតលឹក ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គសន្និបាតក្រសួងមហាផ្ទៃ ផ្ដល់សារៈសំខាន់ចំពោះបទអន្តរាគមន៍ និងបទបង្ហាញចែករំលែកបទពិសោធ ទាំង១១ប្រធានបទ!

ពីវេទិកាអធិបតីនៃពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំអង្គសន្និបាត យកចិត្តទុកដាក់ និងផ្ដល់សារៈសំខាន់ ចំពោះបទអន្តរាគមន៍ អត្ថបទពេញ

នគរបាលជាតិ ចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីខែកុម្ភៈ ២០២៦ ដោយសារគ្រោះថ្នាក់កើនឡើង

អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសថា នឹងចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៦ តទៅ បន្ទាប់ពីសង្កេតឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសមានការកើនឡើងគួរឱ្យព្រួយបារម្ភ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេល ១៦០ ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី៣១ អត្ថបទពេញ