ស្នងការខេត្តព្រះសីហនុ ស្នើពលរដ្ឋកុំចូលរួមបម្រើសេវាកម្មបើករថយន្តបំពាក់ឧបករណ៍ផ្ញើសារបោកប្រាស់

ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានអំពាវនាវឲ្យប្រជាពលរដ្ឋកុំចូលរួមបម្រើសេវាកម្ម បើករថយន្តបំពាក់ឧបករណ៍ផ្ញើសារបោកប្រាស់ (ការផ្តល់សេវាកម្មជួល ឬបើកបរយានយន្តបំពាក់ឧបករណ៍ FAKE BTS ដែលជាវិធីសាស្រ្តកាត់ផ្តាច់សេវាក្រុមហ៊ុនទូរស័ព្ទ) ។  យោងតាមស្នងការខេត្តនាថ្ងៃទី២២ ខែតុលានេះ បានឲ្យដឹងថា ឧត្តមសេនីយ៍ឯក ស រដ្ឋា បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវប្រយ័ត្ន អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវស្ថាប័នរដ្ឋ ឯកជន និងអ្នកល្បីក្នុងបណ្ដាញសង្គម ចូលរួមចលនាផ្សព្វផ្សាយវីដេអូ ស្ដីពីការបញ្ចៀសកុមារពីគ្រោះថ្នាក់ចរាចរណ៍ និងការលង់ទឹក

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ ចូលរួមចលនាផ្សព្វផ្សាយវីដេអូបញ្ចៀសកុមារ ពីគ្រោះថ្នាក់ចរាចរណ៍ និងការលង់ទឹក ដើម្បីចូលរួមចំណែកទប់ស្កាត់ការស្លាប់ របួស ពិការរបស់កុមារ ពីកត្ដាទាំងនេះ។ ការរៀបចំពិធីផ្សព្វផ្សាយវីដេអូអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងវីដេ អូណែនាំស្តីពីការបង្ការការលង់ទឹក នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស អត្ថបទពេញ

សម្តេចធិបតី និងលោកជំទាវបណ្ឌិតអញ្ចើញបើកសម្ពោធជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីញបើកសម្ពោធជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អាកាសយានដ្ឋានអន្តរជាតិតេជោ គឺមិនមែនគ្រាន់តែជាច្រកទ្វារមួយទៅកាន់ ពិភពលោក អត្ថបទពេញ

សារព័ត៌មាន SBS របស់កូរ៉េខាងត្បូង៖ ជនជាតិកូរ៉េជាច្រើនបានបាត់ខ្លួននៅក្នុងប្រទេសថៃ ពាក់ព័ន្ធនឹងករណីជួញដូរមនុស្សក្នុងប្រតិបត្តិការឆបោក

កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៥ សារព័ត៌មាន SBS របស់ប្រទេសកូរ៉េខាងត្បូង បានចេញផ្សាយថា មានការកើនឡើងនូវករណីបាត់ខ្លួនជនជាតិកូរ៉េជាច្រើនបន្តបន្ទាប់គ្នា បន្ទាប់ពីធ្វើដំណើរទៅកាន់តំបន់អាស៊ីអាគ្នេយ៍។ សារព័ត៌មានដដែលនេះ បានសង្កត់ធ្ងន់ថា «កំណើនករណីបាត់ខ្លួនជនជាតិកូរ៉េទាំងនោះ កើតមានឡើងជាពិសេសនៅក្នុងប្រទេសថៃ និងមីយ៉ាន់ម៉ា» ។ យោងតាមរបាយការណ៍ បានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្សប្រហែល ៥៣,០០០ អត្ថបទពេញ

ហេតុអ្វី ចង់ធ្វើជាអ្នកយកព័ត៌មាន?

ជាអ្នកយកព័ត៌មាន (អ្នកសារព័ត៌មាន/អ្នកផ្សព្វផ្សាយព័ត៌មាន) គឺជាជម្រើសមួយដែលទាមទារចិត្តស្រឡាញ់ ការខិតខំ និងស្មោះត្រង់។ សូមអភ័យរាល់កំហុសបច្ចេកទេស និងគោរពដឹងគុណរៀមច្បង លោកគ្រូ អ្នកគ្រូ ដែលបានចែករំលែកចំណេះដឹង ទាំងបទពិសោធ លើវិស័យព័ត៌មាន ដល់យុវជន យុវនារីជំនាន់ក្រោយ ! សូមទាញយក សៀវភៅ ដោយចុចលើអក្សរចំណងជើង ឬ លើរូបភាពក្រប អត្ថបទពេញ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ៖កំណើនសិស្សជាប់និទ្ទេស A នៅខេត្តព្រៃវែងបានបង្ហាញការរីកចម្រើននៃវិស័យអប់រំ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានចាត់ទុកសិស្សប្រឡងជាប់និទ្ទេស A ចំនួន ១០នាក់ នៅស្រុកបាភ្នំ រួមទាំងកំណើនសិស្សជាប់និទ្ទេស A នៅខេត្តព្រៃវែងទាំងមូល ថាជាការឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីភាពរីកចម្រើននៃវិស័យអប់រំនៅកម្ពុជា ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាល។  ថ្លែងក្នុងពិធីសម្ពោធឆ្លងក្លោងទ្វារ សួនច្បារ រូបសំណាក និងសមិទ្ធផលនានា អត្ថបទពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖​ កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ ដែលនឹងធ្វើឱ្យបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ

សម្ដេចធិបតី អះអាងថា កិច្ចព្រមព្រៀងបទឈប់ និងកិច្ចព្រមព្រៀងសន្តិភាព នឹងធ្វើឱ្យបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជានោះទេ គឺធ្វើឡើងដើម្បីឈានទៅការបញ្ចប់ជម្លោះ និងស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសប្រទេសនិងប្រទេស។  ការអះអាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា ធ្វើឡើងដោយសម្ដេចបានឃើញនូវការអត្ថាធិប្បាយមួយចំនួនតាមបណ្តាញសង្គម ដែលបានលើកឡើងថាកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃ ២៨ កក្កដា ២០២៥ កន្លងទៅ និងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខ គឺជាថ្នូរនឹងការធ្វើឱ្យកម្ពុជាបាត់ដី។  សម្ដេចធិបតីសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយសង្ខេបថា អត្ថបទពេញ

កម្ពុជា-ថៃ ឯកភាពគ្នាលើពង្រៀងឯកសារ​ស្តីពីកិច្ចព្រមព្រៀងសន្តិភាព សម្រាប់ចុះហត្ថលេខាដោយ នាយករដ្ឋមន្រ្តីប្រទេសទាំងពីរ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន មានវត្តមានលោក ដូណាល់ ត្រាំ និងប្រធានអាស៊ាន ជាសាក្សី

រាជរដ្ឋាភិបាលកម្ពុជា-ថៃ បានឯកភាពគ្នាលើពង្រៀងឯកសារមួយ ស្តីពីកិច្ចព្រមព្រៀងសន្តិភាព សម្រាប់ការចុះហត្ថលេខា ដោយនាយករដ្ឋមន្រ្តីប្រទេសទាំងពីរ ដោយមានការចូលរួមជាសាក្សីពីប្រធានាធិបតីអាមេរិក ដូណាល់​ ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលប្រធានអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ចុងខែតុលានេះ។ កាចរចាលើឯកសារនេះ បានធ្វើឡើងជាយូរថ្ងៃមកហើយ ប៉ុន្តែទើបនឹងសម្រេច នៅថ្ងៃទី១៧ ខែតុលា​ ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ នេះបើតាមការបញ្ជាក់របស់ អត្ថបទពេញ

ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងការបរទេសកូរ៉េ ឯកភាពចំនួន៣ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងក្រសួងការបរទេសកូរ៉េឯកភាពចំនួន៣ នៃកិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីពិនិត្យទិដ្ឋភាពច្បាប់ដាក់ក្នុងបញ្ជីខ្មៅហាមប្រាមចូលប្រទេស។  ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារ ជាមួយលោកជំទាវ គីម ជីណា អត្ថបទពេញ

កម្ពុជាបញ្ជូនជនជាតិកូរ៉េចំនួនជាង៦០នាក់ ជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យត្រឡប់ទៅប្រទេសដើមវិញ

មន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃប្រទេស កម្ពុជានៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានបញ្ជូនជនជាតិកូរ៉េសរុបចំនួន ៦៤នាក់ ក្នុងនោះមានស្ត្រីចំនួន៥នាក់ ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ឱ្យត្រឡប់ទៅប្រទេសដើមរបស់ពួកគេវិញ ដើម្បីឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ចាត់វិធានការ និងអនុវត្តនីតិវិធីបន្ត។ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថា គ.ប.ឆ.ប. បានបញ្ជាក់ថា ការបញ្ជូនជនជាតិ បរទេសឱ្យត្រឡប់ទៅប្រទេសខ្លួនវិញបន្ទាប់ពីសមត្ថកិច្ចរកឃើញថាមានការជាប់ពាក់ព័ន្ធនឹងការឆបោកអនឡាញ គឺជាផ្នែកនៃការអនុវត្តនីតិវិធីច្បាប់ អត្ថបទពេញ