ពលរដ្ឋប្រទះឃេីញសាកសពបុរសម្នាក់ ត្រូវរថយន្តទំនើបម៉ាក Lexus ស្លាកលេខកម្ពុជា ST-1001 យកមកប្លុងចោល

បន្ទាយមានជ័យ ៖ ពលរដ្ឋបានប្រទះឃើញ និងរាយការជូនសមត្ថកិច្ច ករណីប្រទះឃេីញ សាកសពបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេដឹកតាមរថយន្ត ទំនើបម៉ាក Lexus ពាក់ស្លាកលេខ កម្ពុជា ST-1001 យកមកប្លុងចោល ត្រង់ចំណុចភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេក អត្ថបទពេញ

ក្រសួងព្រះបរមរាជវាំង បដិសេធរាល់គណនី Facebook ប្រើដោយជនអនាមិក ហើយបង្ហោះចែកចាយដោយប្រើប្រាស់ព្រះនាមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានចេញសេចក្ដីថ្លែងការណ៍ប្រកាសបដិសេធចំពោះគណនី Facebook (គ្រប់គ្រងដោយជនអនាមិក) ដែលបានបង្ហោះចែកចាយក្នុងបណ្តាញទំនាក់ទំនង សង្គម និងប្រើប្រាស់ព្រះនាមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ក្រសួងព្រះបរមរាជវាំង មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា មានតែវេបសាយ អត្ថបទពេញ

សម្តេចនាយករដ្ឋមន្ត្រី បង្ហើបថា បានចុះហត្ថលេខា លើអនុក្រឹត្យមួយ ដែលគិតគូរពីកង្វះមន្ត្រី លើវិស័យសំខាន់២ និងបានណែនាំឱ្យរើសមន្ត្រី សូមកុំចោលមន្ត្រីគុណភាព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ កាលពីថ្ងៃម្សិលមិញ សម្តេចបានចុះហត្ថលេខា លើអនុក្រឹត្យមួយ ដែលគិតគូរពីកង្វះមន្ត្រី លើវិស័យសំខាន់២ គឺវិស័យអប់រំ និងសុខាភិបាល នៅមូលដ្ឋាន។ អត្ថបទពេញ

ព្រោះស្រលាញ់ ប្រពន្ធគាំទ្រ និងថ្នាក់ដឹកនាំផ្ដល់ឱកាស លោក ជុំ នី ឈប់រត់ម៉ូតូឌុប ចូលធ្វើប្រជាការពារ!

នៅពេលស្ថានភាពចរាចរណ៍ ក្នុងរាជធានីភ្នំពេញ បន្តមានកំណើនកកស្ទះដោយសារភាពសម្បូរបែបនៃមធ្យោបាយធ្វើដំណើរដ៏មមាញឹក ការរ៉ាប់រងការងាររបស់កម្លាំងនគរបាលចរាចរណ៍ ក៏កាន់តែជាបន្ទុកធ្ងន់ពីមួយថ្ងៃទៅមួយថ្ងៃ។ ដើម្បីរួមចំណែកសម្រាលការងារនេះ ក្រុមប្រជាការពារតាមមូលដ្ឋាន បានក្លាយជាកម្លាំងគាំទ្រមួយយ៉ាងសកម្ម ក្នុងការងារសម្រួលចរាចរណ៍តាមគោលដៅកកស្ទះខ្លាំងជាមួយកម្លាំងនគរបាល។ លោក ជុំ នី អាយុ៤១ឆ្នាំ មានភរិយាជាកម្មការនីរោងចក្រ បច្ចុប្បន្នរស់នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ អត្ថបទពេញ

ទិវាជាតិនៃការចងចាំ ២០ ឧសភា ! ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អំពាវនាវដល់ពលរដ្ឋខ្មែរ បន្តរួបរួមគ្នាការពារសុខសន្តិភាព ឱ្យបានគង់វង្ស

ក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា ២០២៥ ! ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តរួបរួមគ្នាការពារសុខសន្តិភាព ឱ្យបានគង់វង្ស និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។ តាមរយៈសំណេរលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅថ្ងៃទី២០ ខែឧសភា អត្ថបទពេញ

ឯកឧត្ដម អ៊ុំ រាត្រី ៖ សច្ចៈធម៌ជាប្រវត្តិសាស្រ្ត បានដក់ជាប់ស្ថិតស្ថេរក្នុងចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ជារៀងរហូតមក ពិសេសដោយមានថ្ងៃជ័យជំនះ ៧ មករា

បន្ទាយមានជ័យ៖ ថ្លែងក្នុងពិធីទិវាជាតិ នៃការចងចាំ ២០ ឧសភា ២០២៥ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានលេីកឡេីងថា សច្ចៈធម៌ជាប្រវត្តិសាស្រ្ត បានដក់ជាប់ស្ថិតស្ថេរក្នុងចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា ជារៀងរហូតមក ពិសេសដោយមានថ្ងៃជ័យជំនះ ៧ អត្ថបទពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យអន្តរក្រសួងសិក្សាពីការបូមខ្សាច់នៅខាងលើទន្លេមេគង្គ ដើម្បីសម្រួលដល់ផ្លូវទឹក

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំឲ្យក្រសួងរ៉ែ និងថាមពល ព្រមទាំងអន្តរក្រសួងបើកកិច្ចប្រជ៉ំ និងសិក្សាពីការរៀបចំបូមខ្សាច់នៅខាងលើទន្លេមេគង្គ ដើម្បីសម្រួលដល់ផ្លូវទឹក ។ សម្តេចបវរធិបតី បានបញ្ជាក់ថា “ ដោយសារតែការគោកខ្សាច់នៅខាងលើទន្លេមេគង្គ ធ្វើឲ្យប្រព័ន្ធទឹកហូរចាក់បុកទៅកាន់ទមបន់ស្រុកស្ទឹងត្រង់បាក់ច្រាំង”។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អត្ថបទពេញ

ឯកឧត្តម នេត្រ ភក្ត្រា៖ ការសរសេរព័ត៌មាន មិនមែនត្រឹមតែសរសេរឱ្យតែបានទេ ត្រូវតែជាព័ត៌មានពិត ត្រឹមត្រូវ និងមានផលប្រយោជន៍សម្រាប់អ្នកអាន

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការសរសេរព័ត៌មាន មិនមែន ត្រឹមតែសរសេរឱ្យតែបានទេ ត្រូវតែជាព័ត៌មានពិត ត្រឹមត្រូវ និងមានផលប្រយោជន៍សម្រាប់អ្នកអាន ។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍បែបនេះ អត្ថបទពេញ

លោក ចាវ ប៉េងណាំ ត្រូវបានចាត់តាំងជាប្រធានស្តីទីសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ខណៈដែលលោកបណ្ឌិត ទូច វណ្ណៈ សុំច្បាប់ឈប់

ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោក ចាវ ប៉េងណាំ អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ត្រូវបានសម្រេចចាត់តាំងជា “ប្រធានស្តីទីសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ”។ សេចក្តីជូនដំណឹងរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានរំលេចខ្លឹមសារយ៉ាងដូច្នេះថា គណៈកម្មាធិការប្រតិបត្តិសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ សូមប្រគេន អត្ថបទពេញ

អគាររដ្ឋបាលថ្មី នៃស្នងការដ្ឋានគរបាលខេត្តបន្ទាយមានជ័យ សម្រេចបាន៦៥% ហើយ

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋានគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យវឌ្ឍនភាពការងារ និងការសាងសង់អគាររដ្ឋបាលថ្មី នៅក្នុងបរវេណស្នងការដ្ឋាននគរបាលខេត្ត។ លោកឧត្តមសេនីយ៍ត្រី វ៉ាត ចន្ថា ស្នងការរង អត្ថបទពេញ