កម្មវិធីព័ត៌មានឆ្លាតវៃភាសាខ្មែរលើកដំបូងនៅកម្ពុជា Fresh AI ទទួលបានការចាប់អារម្មណ៍ពីមន្រ្តីរាជការ និងអ្នកស្រាវជ្រាវជាច្រើនក្នុងការសួររកព័ត៌មាន

ភ្នំពេញ៖ Fresh AI ជាកម្មវិធីព័ត៌មានឆ្លាតវៃភាសាខ្មែរលើកដំបូងនៅកម្ពុជា ហើយបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ជាមួយទិន្នន័យយ៉ាងច្រើន រហូតដល់ជាង ៤០០លានពាក្យ និងកំពុងទទួលបានចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋ និងមន្រ្តីរាជការ ជុំវិញបច្ចេកវិទ្យាដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរមួយនេះ។ មន្រ្តីរាជការមួយរូបបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន នៅក្រោយការសាកល្បងប្រើប្រាស់ Fresh AI ដើម្បីសួរនាំ និងស្វែងរកព័ត៌មានផ្សេងៗដែលលោកចង់បាន។ អត្ថបទពេញ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករដាំដំឡូងមី នៅខេត្តពោធិ៍សាត់

នាព្រឹកថ្ងៃទី២៤ ខែឧសភា​ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ​ ឯកឧត្តម​ ខូយ​ រីដា​ អភិបាល​ នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងប្រតិភូអមដំណើរ​ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ​ដាំដំឡូងមី អត្ថបទពេញ

កម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបទីតាំងមួយកន្លែង សង្ស័យបង្រៀនកម្ចីអនឡាញ​ ឃាត់ខ្លួនមនុស្សចំនួន​ ២៤នាក់​ មានជនបរទរស​ ២៣នាក់​ និងខ្មែរម្នាក់

កំពង់ឆ្នាំង៖​ កម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំង កា លពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ បានចុះបង្ក្រាបទីតាំងមួយកន្លែង ដែលកំពុងធ្វើការបង្រៀនលួចលាក់ ប្រព័ន្ធបច្ចេកវិទ្យា (សង្ស័យកម្ចីអនឡាញ) ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ មន្ត្រីនគរបាលខេត្តកំពង់ឆ្នាំងនៅមិនទាន់អាចបញ្ជាក់ឲ្យបានច្បាស់នៅឡើយទេ ពាក់ព័ន្ធនឹងករណីនេះ ប៉ុន្តែប្រភពពីសមត្ថកិច្ចដែលស្ថិតក្នុងប្រតិបត្តិការនេះ បានឲ្យដឹងថា អត្ថបទពេញ

មន្ត្រី​សេះ​ហោះ​ និង​ខ្ជិល​ប្រយ័ត្ន​ខ្លួន រដ្ឋ​នឹងធ្វើ​បច្ចុប្បន្នភាព រចនាសម្ព័ន្ធ ​ជំរឿន​មន្ត្រី ជាក់ស្តែង នៅ​តាម​រចនាសម្ព័ន្ធ​របស់​ក្រសួង ស្ថាប័ន ចំណុះ អង្គការនីតិប្រតិបត្តិ

មន្ត្រី​សេះ​ហោះ​និង​មន្ត្រី​ខ្ជិល​ទាំងអស់ ត្រូវ​តែ​ប្រយ័ត្ន​ខ្លួន​និង​ឆាប់​កែរ​ខ្លួន ពីព្រោះ​រាជរដ្ឋាភិបាល​កំពុង​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រីរាជការ​តាម​រយ​:​ការ​ពង្រឹង​ការ​គ្រប់គ្រងអោយ​បាន​ល្អ និង​ហ្មត់ចត់​ហើយ ។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​សារាចរ​ស្តី​ពី​«​ការ ធ្វើ​បច្ចុប្បន្នភាព រចនាសម្ព័ន្ធ និង​ជំរឿន​មន្ត្រី ជាក់ស្តែង នៅ​តាម​រចនាសម្ព័ន្ធ​របស់​ក្រសួង ស្ថាប័ន ចំណុះ អង្គការនីតិប្រតិបត្តិ​» ។ សារាចរ​នេះ គឺ​ដើម្បី​ជំរុញ​បន្ថែម​ការ​អនុវត្ត​វិធានការ​គន្លឹះ​ក្នុង​ការ​កែទម្រង់រដ្ឋបាល​សាធារណៈ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ អត្ថបទពេញ

អគ្គស្នងការ​នគ​បាល​ជាតិ​កំពុង​ចាត់វិធានការ​លើ​ក្រុម​ជ្រុលនិយម​ប្រឌិត​ព័ត៌មាន​ពាក់ព័ន្ធ​និង​ការ​ចរចា​អនុគ្រោះ​ពន្ធ​រវាង​កម្ពុជា​-​អា​មេ​រិ​ក

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​និង​កំពុង​ចាត់វិធានការ​លើ​ក្រុម​ជ្រុលនិយម ដែល​ប្រឌិត​ព័ត៌មាន​ពាក់ព័ន្ធ​ការ​ចរចា​របស់​រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ជាមួយ​រដ្ឋបាល​អា​មេ​រិ​ក ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​អគ្គស្នងការ​នគ​បាល​ជាតិ នៅ​ថ្ងៃ​ទី​២៣ ឧសភា បាន​លើក​ឡើង​ថា នា​ពេល​ថ្មី​ៗ​នេះ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​សង្កេត​ឃើញ​ថា មានការ​បង្ហោះ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​រយៈ​វី​ដេ​អូ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ស្ត្រី Overseas ពាក់ព័ន្ធ​ដល់​កិច្ច​សម្ភាស​របស់​លោកស្រី ចម និមល អត្ថបទពេញ

កម្លាំងអាវុធហត្ថខេត្តព្រៃវែង បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ២នាក់រួមនឹងគ្រឿងញៀនជិត៤គីឡូក្រាម នៅស្រុកពាមរក៍

​ព្រៃវែង៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រៃវែង បង្ក្រាបនិងឃាត់ខ្លួនរួមនឹងគ្រឿងញៀនជិត៤គីឡូក្រាម និងដកហូតបាន​ឧបករណ៍ ហើយ​និង​សម្ភារ​ជាច្រើន​ទៀត នៅស្រុកពាមរក៍ ខេត្តព្រៃវែង។​​បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។ យោងតាម​សមត្ថកិច្ច​បានឲ្យដឹងថាការបង្ក្រាបនេះបានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឈួន គីមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការសម្របសម្រួលពីលោក អត្ថបទពេញ

សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ឱ្យធ្វើវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីអាចឱ្យនិវត្តជនទូទៅអាចចូលក្នុងក្របខណ្ឌសមាគមអតីតយុទ្ធជន

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដល់អនុសាសន៍ឱ្យសមាគមធ្វើវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីបញ្ចូលនិវត្តជនទូទៅដែលជាមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ចូលក្នុងក្របខណ្ឌសមាគមអតីតយុទ្ធជន។ ជាមួយគ្នានេះ សម្ដេចតេជោក៏បានណែនាំឱ្យពិចារណាពិនិត្យក្នុងការផ្លាស់ប្ដូរឈ្មោះបន្ថែមទៀត ដើម្បីមានវិសាលភាពគ្របដណ្ដប់ទៅលើការគ្រប់គ្រងនិវត្តជន ទាំងមន្ត្រីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធ។ អនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ អត្ថបទពេញ

អ្នកនាំពាក្យ ចាត់ទុកវត្តមានក្រុមហ៊ុន ជាង ២០០ទៀត នៅព្រះសីហនុ ជាមនុញ្ញផល នៃសន្តិភាព និងភាពកក់ក្ដៅ នៃសន្តិសុខសណ្ដាប់ធ្នាប់!

ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសារបញ្ជាក់យ៉ាងច្បាស់ អំពីភាពល្អប្រសើរនៃដំណើរការសង្គម និងសេដ្ឋកិច្ច នៅក្នុងខេត្តភាគនិរតីមួយនេះ ជាពិសេសគឺបង្ហាញឱ្យឃើញពីមនុញ្ញផលនៃសុខសន្តិភាព និងការផ្ដល់ទំនុកចិត្តរបស់ក្រុមវិនិយោគទុនជាតិ និងអន្តរជាតិ ចំពោះការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ការលើកឡើងពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងឱកាសនាថ្ងៃទី២២ ខែឧសភា អត្ថបទពេញ

អង្គការសហប្រជាជាតិ ស្ត្រី និងក្មេងស្រីជាង ២៨.០០០នាក់ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា ចាប់តាំងពីខែតុលា ឆ្នាំ២០២៣

យោងតាមអង្គការសហប្រជាជាតិ បានឱ្យដឹងថា ស្ត្រី និងក្មេងស្រីជាង ២៨.០០០នាក់ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សាចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅហ្គាហ្សាក្នុងខែតុលា ឆ្នាំ២០២៣។ អង្គការ UN បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា តួលេខនេះមានន័យថា ស្ត្រីម្នាក់ និងក្មេងស្រីម្នាក់ជាមធ្យមត្រូវបានសម្លាប់រៀងរាល់ម៉ោងនៅក្នុងការវាយប្រហារដោយកងកម្លាំងអ៊ីស្រាអែល។ ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី បាននិយាយថា ក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់នោះ រាប់ពាន់នាក់គឺជាម្តាយដែលបន្សល់ទុកកុមារតូចៗ អត្ថបទពេញ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានលក្ខណៈពិសេស ជាងតំបន់ផ្សេងៗនៅកម្ពុជា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លេងថា “ជាប្រវត្តិសាស្ត្រ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានលក្ខណៈពិសេស ជាងតំបន់ផ្សេងៗនៅកម្ពុជា ដោយតំបន់នេះ ត្រូវបានទទួលស្គាល់ គាំទ្រ និង មានការចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនង និងការអភិវឌ្ឍជាបន្តបន្ទាប់ ចាប់ពីថ្នាក់ក្រោមដល់ថ្នាក់លើ រវាងរដ្ឋាភិបាលកម្ពុជា-ចិន ដែលបានបើកការដ្ឋានសាងសង់ដំបូងនៅឆ្នាំ អត្ថបទពេញ