ឣាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យជនម្នាក់ទៅសាលាដំបូងឣនុវត្តតាមនីតិវិធីពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោស ឆក់ខ្សែក

នៅវេលាម៉ោងប្រហែល២១និង៤០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ភួង សុខហាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើសកម្មភាពឆក់ខ្សែ ក របស់ជនរងគ្រោះឈ្មោះ គុំ ធៀន អត្ថបទពេញ

ប្រមុខក្រសួងមហាផ្ទៃ ចាត់ទុកការពង្រឹងច្បាប់ទម្លាប់ និងអនុវត្តតាមលិខិតបទដ្ឋាន ជាគ្រឹះធ្វើឱ្យស្ថាប័នរឹងមាំ និងមាននិរន្តរភាព

ក្នុងឱកាសអញ្ជើញជាអធិបតី កិច្ចប្រជុំក្រុមការងារនីតិកម្ម ក្នុងការបែងចែកការទទួលខុសត្រូវ និងក្រុមស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៃក្រុមប្រឹក្សានីតិកម្ម នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា គ្រឹះដែលធ្វើឱ្យស្ថាប័នរឹងមាំពីមួយអាណត្តិ ទៅមួយអាណត្តិប្រកបដោយនិរន្តរភាព គឺការពង្រឹងច្បាប់ទម្លាប់ និងការអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តជាចាំបាច់។ អត្ថបទពេញ

ក្រសួងមហាផ្ទៃ ប្រកាសការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្លង់បង្គន់អនាម័យស្តង់ដាប្រកបដោយបរិយាបន្ន នៅតាមសាលាឃុំ សង្កាត់ ទូទាំងប្រទេស

ក្រសួងមហាផ្ទៃដោយសហការជាមួយអង្គការក្លែនអន្តរជាតិកម្ពុជា បានសិក្សា និងគូរប្លង់ បង្គន់អនាម័យស្តង់ដាប្រកបដោយបរិយាបន្ននៅតាមសាលាឃុំ សង្កាត់ ក្នុងគោលបំណង ដើម្បីលើកកម្ពស់អនាម័យបរិស្ថាន និងសោភណភាពនៅតាមមូលដ្ឋាន សម្រួលដល់ប្រជាពលរដ្ឋ ចាស់ជរា ស្ត្រីមានផ្ទៃពោះ កុមារ ជនមានពិការភាពដែលមកស្នើសុំនិងទទួលសេវារដ្ឋបាល នៅសាលាឃុំ សង្កាត់ និងសម្រាប់បម្រើដល់សមាជិកក្រុមប្រឹក្សា បុគ្គលិកបម្រើការងារនៅរដ្ឋបាលឃុំ សង្កាត់អាចប្រើប្រាស់បានសមរម្យ ប្រកបដោយអនាម័យ និងផាសុកភាព។ អត្ថបទពេញ

ពលករខ្មែរ៥នាក់ដែលចាញ់បោកមេខ្យល់បម្រុងឆ្លងដែន ត្រូវនគរបាលប៉ុស្តិ៍ស្វាយព្រៃ នៃនគរបាលការពារព្រំដែនគោក៨១៥ ហាមឃាត់អប់រំ

ពលរដ្ឋខ្មែរប្រមាណ១០នាក់បម្រុងឆ្លងដែនទៅប្រទេសថៃ តាមភូមិសាស្ត្រស្រុកម៉ាឡៃ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលស្វាយព្រៃ នៃនគរបាលការពារព្រំដែនគោក៨១៥ ឃាត់ខ្លួន ចំនួន៥នាក់ ក្នុងភូមិសាស្ត្រភូមិកណ្ដោល ឃុំអូស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១១ៈ២៨ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២៥ ចំណែកអ្នកសេសសល់បានរត់គេចខ្លួនរួច។ ក្រោយពីទទួលបានការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អត្ថបទពេញ

ឣាវុធហត្ថបន្ទាយមានជ័យ បញ្ជូនមនុស្ស២នាក់ទៅសាលាដំបូងឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរត់ពន្ធទំនិញដោយខុសច្បាប់

នៅវេលាម៉ោង០៧និង៥៨នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ចូលរួមជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកម៉ាឡៃ ដឹកនាំដោយលោក ស្វាយ ជា អភិបាល នៃគណៈអភិបាលស្រុក ចុះបង្រ្កាបករណីរត់ពន្ធទំនិញដោយខុសច្បាប់ ដែលប្រព្រឹត្តនៅភូមិដូង ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ អត្ថបទពេញ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ កងរាជអាវុធហត្ថគឺជាកម្លាំងស្នូលរបស់រាជរដ្ឋាភិបាលសម្រាប់ចូលរួមការពារ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម

សម្ដេចមហាបវរធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបញ្ជាក់ថា កងរាជអាវុធហត្ថគឺជាកម្លាំងស្នូលរបស់រាជរដ្ឋាភិបាលសម្រាប់ចូលរួមការពារ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រាអាសន្ន និងគ្រោះមហន្តរាយនានា ព្រមទាំងបានធ្វើការកត់សម្គាល់អំពីស្នាដៃនៃការកសាង ការពង្រឹង និងការអភិវឌ្ឍកងរាជអាវុធហត្ថ ជាមួយនិងការធ្វើកំណែទម្រង់ ការធ្វើទំនើបកម្ម និងការអនុវត្តតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថក្នុងរយៈពេល៣២ឆ្នាំកន្លងមកនេះផងដែរ។ ការថ្លែងបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា និងពិធីអបអរសាទរខួបលើកទី៣២ អត្ថបទពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថា៖ ចាប់ពីឆ្នាំ២០២៦ទៅ កម្ពុជានឹងអនុវត្តន៍ច្បាប់កាតព្វកិច្ចយោធា

ច្បាប់កាតព្វកិច្ចយោធារបស់កម្ពុជា ដែលមានហើយ តែមិនទាន់ដាក់ឱ្យអនុវត្តជិត២០ឆ្នាំមកហើយនោះ នឹងចាប់ផ្តើមដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ២០២៦ តទៅ។ នេះបើតាមការប្រកាសរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ទោះជាយ៉ាងនេះក្តី ច្បាប់ដ៏សំខាន់នេះ នឹងត្រូវធ្វើវិសោធនកម្មមាត្រាមួយចំ​នួន ជាពិសេស រយៈពេលនៃការបំពេញកាតព្វកិច្ច ដែលកន្លងទៅ កំណត់ត្រឹម១៨ខែ ឱ្យមានរយៈពេលយូរជាងមុន ដល់២ឆ្នាំជាដើម។ ក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់​សមិទ្ធផល​នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ អត្ថបទពេញ

សម្តេចតេជោ ហ៊ុន សែន៖ សូមឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែល ថាក់ស៊ីន លើកឡើង និងត្រៀមទម្លាយរឿង ថាក់ស៊ីន ប្រមាថព្រះមហាក្សត្រថៃ

នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ស្នើសូមឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែល ថាក់ស៊ីន លើកឡើង និងត្រៀមយកពេលវេលាជាង៣ម៉ោង ទម្លាយរឿង ថាក់ស៊ីន ប្រមាថព្រះមហាក្សត្រថៃ។ ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ួន សែន បង្ហាញនៅលើបណ្ដាញសង្គមរបស់សម្តេច៖ អត្ថបទពេញ

ទាហានថៃម្នាក់ មានចេតនារៀបចំមុន ធ្វើជាមកចាប់ដៃ ដើម្បីអោយក្មេងម្នាក់លោតវាយពីក្រោយ រួចខ្លួនវាយតាមក្រោយ ក៏រត់ (Video in Side)

នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅប្រាសាទតាមាន់ធំ មានជនថោកទាបប៉ុន្មាននាក់ នៃប្រទេសថៃ បានលួចវ៉ៃប្រហារដោយដៃ មកលើកងទ័ពយើងទាំងមិនដឹងខ្លួន បណ្តាលឲ្យភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរកំពុងដើរលេងកម្សាន្តនៅទីនោះ។ តាមការបញ្ជក់មួយចំនួន បានឲ្យដឹងថា ជនកំសាកនេះ ជាទាហានឈុតខ្មៅ ដែលបានលួចវ៉ៃទាហានយើងពីក្រោយ ពេលមកសុំចាប់ដៃទាហានយើង កំពុងប្រចាំការនៅលើប្រាសាទតាមាន់ រួចហើយរត់ទាំងភ័យស្លន់ស្លោរទៅបាត់។ ក្រោយមានហេតុការណ៍ទាំងគឃ្លើន និងកំសាកបែបនេះ កងទ័ពកម្ពុជាដែលប្រចាំការនៅលើប្រាសាទតាមាន់ អត្ថបទពេញ

ទូទាំងខេត្តបន្ទាយមានជ័យ វាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក អបអរសាទរការចុះបញ្ជី”បូជនីយដ្ឋានចងចាំនៃកម្ពុជា” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

នៅវេលាម៉ោង០៧និង០០នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្ដា មន្ទីរ ស្ថាប័ន អង្គភាព ទីវត្តអារាម សាលារៀនរដ្ឋ ឯកជនទូទាំងខេត្តបន្ទាយមានជ័យ បានវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីជាការ អបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ការចុះបញ្ជី”បូជនីយដ្ឋានចងចាំនៃកម្ពុជា” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ឯកឧត្ដម អ៊ុំ អត្ថបទពេញ