ហេតុអ្វី ចង់ធ្វើជាអ្នកយកព័ត៌មាន?

ជាអ្នកយកព័ត៌មាន (អ្នកសារព័ត៌មាន/អ្នកផ្សព្វផ្សាយព័ត៌មាន) គឺជាជម្រើសមួយដែលទាមទារចិត្តស្រឡាញ់ ការខិតខំ និងស្មោះត្រង់។ សូមអភ័យរាល់កំហុសបច្ចេកទេស និងគោរពដឹងគុណរៀមច្បង លោកគ្រូ អ្នកគ្រូ ដែលបានចែករំលែកចំណេះដឹង ទាំងបទពិសោធ លើវិស័យព័ត៌មាន ដល់យុវជន យុវនារីជំនាន់ក្រោយ ! សូមទាញយក សៀវភៅ អត្ថបទពេញ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ៖កំណើនសិស្សជាប់និទ្ទេស A នៅខេត្តព្រៃវែងបានបង្ហាញការរីកចម្រើននៃវិស័យអប់រំ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានចាត់ទុកសិស្សប្រឡងជាប់និទ្ទេស A ចំនួន ១០នាក់ នៅស្រុកបាភ្នំ រួមទាំងកំណើនសិស្សជាប់និទ្ទេស A នៅខេត្តព្រៃវែងទាំងមូល ថាជាការឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីភាពរីកចម្រើននៃវិស័យអប់រំនៅកម្ពុជា ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាល។  ថ្លែងក្នុងពិធីសម្ពោធឆ្លងក្លោងទ្វារ អត្ថបទពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖​ កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ ដែលនឹងធ្វើឱ្យបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ

សម្ដេចធិបតី អះអាងថា កិច្ចព្រមព្រៀងបទឈប់ និងកិច្ចព្រមព្រៀងសន្តិភាព នឹងធ្វើឱ្យបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជានោះទេ គឺធ្វើឡើងដើម្បីឈានទៅការបញ្ចប់ជម្លោះ និងស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសប្រទេសនិងប្រទេស។  ការអះអាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា ធ្វើឡើងដោយសម្ដេចបានឃើញនូវការអត្ថាធិប្បាយមួយចំនួនតាមបណ្តាញសង្គម ដែលបានលើកឡើងថាកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃ ២៨ កក្កដា ២០២៥ កន្លងទៅ អត្ថបទពេញ

កម្ពុជា-ថៃ ឯកភាពគ្នាលើពង្រៀងឯកសារ​ស្តីពីកិច្ចព្រមព្រៀងសន្តិភាព សម្រាប់ចុះហត្ថលេខាដោយ នាយករដ្ឋមន្រ្តីប្រទេសទាំងពីរ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន មានវត្តមានលោក ដូណាល់ ត្រាំ និងប្រធានអាស៊ាន ជាសាក្សី

រាជរដ្ឋាភិបាលកម្ពុជា-ថៃ បានឯកភាពគ្នាលើពង្រៀងឯកសារមួយ ស្តីពីកិច្ចព្រមព្រៀងសន្តិភាព សម្រាប់ការចុះហត្ថលេខា ដោយនាយករដ្ឋមន្រ្តីប្រទេសទាំងពីរ ដោយមានការចូលរួមជាសាក្សីពីប្រធានាធិបតីអាមេរិក ដូណាល់​ ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលប្រធានអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ចុងខែតុលានេះ។ កាចរចាលើឯកសារនេះ បានធ្វើឡើងជាយូរថ្ងៃមកហើយ ប៉ុន្តែទើបនឹងសម្រេច នៅថ្ងៃទី១៧ ខែតុលា​ អត្ថបទពេញ

ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងការបរទេសកូរ៉េ ឯកភាពចំនួន៣ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងក្រសួងការបរទេសកូរ៉េឯកភាពចំនួន៣ នៃកិច្ចសហប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីពិនិត្យទិដ្ឋភាពច្បាប់ដាក់ក្នុងបញ្ជីខ្មៅហាមប្រាមចូលប្រទេស។  ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារ អត្ថបទពេញ

កម្ពុជាបញ្ជូនជនជាតិកូរ៉េចំនួនជាង៦០នាក់ ជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យត្រឡប់ទៅប្រទេសដើមវិញ

មន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃប្រទេស កម្ពុជានៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានបញ្ជូនជនជាតិកូរ៉េសរុបចំនួន ៦៤នាក់ ក្នុងនោះមានស្ត្រីចំនួន៥នាក់ ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ឱ្យត្រឡប់ទៅប្រទេសដើមរបស់ពួកគេវិញ ដើម្បីឱ្យរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ចាត់វិធានការ និងអនុវត្តនីតិវិធីបន្ត។ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថា គ.ប.ឆ.ប. បានបញ្ជាក់ថា អត្ថបទពេញ

ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រទានព្រះរាជអំណោយជូនដល់ប្រជារាស្រ្តរងគ្រោះដោយសារការឈ្លានពានពីទាហានថៃយកដីភូមិ និងដីលំនៅឋាននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាមន្ត្រី គុយ សុផល និងលោកជំទាវ សុខ នារី គុយសុផល តំណាងដ៏ខ្ពង់ខ្ពស់នៃអង្គព្រះមហាក្សត្រ និងព្រះមហាក្សត្រី បានអញ្ជើញនាំយកព្រះរាជអំណោយដ៏ថ្លៃថ្លាព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ជូនដល់ប្រជារាស្រ្តរងគ្រោះដោយសារការឈ្លានពានពីទាហានថៃយកដីភូមិ និងដីលំនៅឋាននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ នៅក្នុងឱកាសនោះ អត្ថបទពេញ

ទាហានថៃ រួមនឹងពួកជ្រុលនិយម បន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត ក្រោយស្ងប់ស្ងាត់៣យប់

ទាហានថៃ រួមនឹងពួកជ្រុលនិយម បានបន្តចាក់សំឡេងរំខានអ្នកភូមិជោគជ័យ ដែលមានកម្រិតរលកសំឡេងខ្ពស់បំផុត នៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីស្ងប់ស្ងាត់​៣យប់ ក្រោយមានការថ្កោលទោសអ្នកធ្វើការងារពាក់ព័ន្ធនឹងសិទ្ទិមន្ស្សជាតិ និងអន្តរជាតិ។​ សូមបញ្ជាក់ថា កាលពីថ្ងៃ១០ ដល់ ១៣ ខែតុលា ឆ្នាំ២០២៥ ទាហានថៃ អត្ថបទពេញ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៖ មេធាវីជាតួអង្គដ៏សំខាន់ ដែលមិនអាចខ្វះបាន ក្នុងចំណោមតួអង្គពាក់ព័ន្ធដទៃទៀត នៅក្នុងវិស័យយុត្តិធម៌

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា វិជ្ជាជីវៈ មេធាវីជាតួអង្គដ៏សំខាន់ ដែលមិនអាចខ្វះបាន ក្នុងចំណោមតួអង្គពាក់ព័ន្ធដទៃទៀត នៅក្នុងវិស័យយុត្តិធម៌ ដែលមានបេសកកម្មចូលរួម ក្នុងកិច្ចដំណើរការលើកកម្ពស់សង្គមនីតិរដ្ឋ ការពង្រឹងយុត្តិធម៌ នៅក្នុងសង្គមទាក់ទងនឹងការអនុវត្តច្បាប់។ ក្នុងឱកាសអញ្ជើញបិទមហាសន្និបាតប្រចាំឆ្នាំលើកទី៣០ និងខួប៣០ឆ្នាំ អត្ថបទពេញ

ចំណុចបន្ទាន់អនុវត្ត ប្រសិនបើគណនីរបស់អ្នកត្រូវបាន Facebook ផ្ញើសារព្រមានពី Suspension ឬ Disabled

ដើម្បីការពារគណនី និងកាត់បន្ថយរយៈពេលដែលគណនីមិនអាចប្រើប្រាស់បាន។ ប្រសិនបើគណនីរបស់អ្នកត្រូវបាន Facebook ផ្ញើសារព្រមានពី Suspension ឬ Disabled ។ ខាងក្រោមនេះជាចំណុចបន្ទាន់ដែលអ្នកត្រូវធ្វើ៖ ទី១-Copying ID (ឬ IP ) Facebook ទុក អត្ថបទពេញ