ទឹកទន្លេមេគង្គខេត្តក្រចេះ បានហក់ឡើងដល់កម្ពស់ ២០.៧៥ម៉ែត្រ ខណៈអាជ្ញាធរ បានជម្លៀសប្រជាពលរដ្ឋរងផលប៉ះពាល់ ទៅកាន់ទួលសុវត្ថិភាព ចំនួន២៨គ្រួសារ

កម្ពស់ទឹកទន្លេមេគង្គនៅខេត្តក្រចេះ គិតត្រឹមព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានហក់ឡើងដល់កម្រិត ២០.៧៥ម៉ែត្រ ខណៈដែលកម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន កម្ពស់ ២២.០០ម៉ែត្រ។ បើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តក្រចេះ បានឱ្យដឹងថា ចំពោះស្ថានភាពជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គនៅខេត្តក្រចេះដែលបានហក់ឡើងជាលើកទី២ ក្នុងរយៈពេលជាងមួយសប្តាហ៍ដោយគិតចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ គឺបានធ្វើឱ្យលិចលង់លំនៅឋានរបស់ប្រជាពលរដ្ឋ ផ្លូវលំ អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដាំមន្ត្រីនគរបាលក្រុងរុនតាឯកតេជោសែន ថែទាំ និងកសាងគុណតម្លៃអធិការដ្ឋានឱ្យជាកន្លែងផ្ដល់ភាពកក់ក្ដៅ និងទំនុកចិត្តជូនពលរដ្ឋ!

ជាងមួយឆ្នាំ ក្រោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ចេញអនុក្រឹត្យបង្កើតក្រុងរុនតាឯកតេជោសែន នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារអធិការដ្ឋាននគរបាល និងសមិទ្ធផលមួយចំនួនទៀត។ យោងតាមរបាយការណ៍ លោកឧត្តមសេនីយ៍ទោ ហួត អត្ថបទពេញ

សម្តេចបវរធិបតី បញ្ជាក់ចំណុចមួយចំនួន ដែលអាចដោះស្រាយចម្ងល់មួយចំនួន បន្ទាប់ពីសម្តេចបានឃើញតាមបណ្ដាញសង្គម

តាមរយៈសំណេរតាមបណ្តាញសង្គមផ្លូវការ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើឡើងនៅរសៀលថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥នេះថា “ដោយសារមួយរយៈនេះឃើញមានការជជែកគ្នា នៅក្នុងបណ្ដាញសង្គមលើប្រធានបទមួយចំនួន រួមទាំងការចោទនូវសំណួរមួយចំនួនដែលបង្កើតជាភាពស្រពិចស្រពិល រហូតដល់មានបុគ្គលខ្លះយកទៅធ្វើអាជីវកម្មដើម្បីកេងចំណេញនយោបាយផង”។ សម្តេចបវរធិបតីបានបន្តដោយមានខ្លឹមសារថា ខ្ញុំសូមយកឱកាសបញ្ជាក់ដោយសង្ខេប៖ ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ស្ងៀមម្ល៉េះ? សម្តេចបវរធិបតីបានបញ្ជាក់ថា “បងប្អូនមួយចំនួនប្រហែលជាយល់ថាទាល់តែនាយករដ្ឋមន្ត្រី ឬឥស្សរជនសំខាន់ៗ អត្ថបទពេញ

សម្តេចធិបតី៖ កម្ពុជា ត្រៀមខ្លួនធ្វើជាដៃគូទុកចិត្ត ក្នុងការចូលរួមចំណែក ដល់សន្តិសុខស្បៀងរបស់ហ្វីលីពីន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជា ត្រៀមខ្លួនធ្វើជាដៃគូទុកចិត្ត ក្នុងការចូលរួមចំណែក ដល់សន្តិសុខស្បៀងរបស់ហ្វីលីពីន ។ ក្នុងឱកាសអញ្ជើញចូលរួម ធ្វើសន្និសីទសារព័ត៌មានរួមគ្នា កម្ពុជា-ហ្វីលីពីន នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រាប់ពលរដ្ឋភៀសសឹក នៅជំរុំវត្តពោធិ៍ ៥ពាន់ដើម អំពីយុទ្ធសាស្ត្រដឹកនាំជាតិដ៏អង់អាចឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត!

ភាពអង់អាចឈ្លាសវៃនៃការដឹកនាំរាជរដ្ឋាភិបាលបន្តវេន នីតិកាលទី៧ នៃរដ្ឋសភា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងរយៈពេល២ឆ្នាំមកនេះ ជាពិសេសយុទ្ធសាស្ត្រនៃការទប់ទល់អំពើឈ្លានពានរបស់ថៃ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ជម្រាបជូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅ មណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥ ០០០ដើម អត្ថបទពេញ

ឆ្លើយតប សេចក្តីប្រកាសព័ត៌មានរបស់ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ករណីឃាត់ខ្លួនជនសង្ស័យទាក់ទងនឹងគ្រឿងញៀននៅខេត្តបាត់ដំបង

បណ្តាញសារព័ត៌មានយើងខ្ញុំ សូមថ្លែងអំណរគុណចំពោះកងរាជអាវុធហត្ថ ដែលបានចេញសេចក្តីប្រកាសព័ត៌មានជូន សាធារណជន និងអ្នកសារព័ត៌មាន នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដើម្បីបំភ្លឺអំពីករណីឃាត់ខ្លួនជនសង្ស័យទាក់ទងនឹងគ្រឿងញៀននៅខេត្តបាត់ដំបង។ យើងខ្ញុំ ទទួលស្គាល់ និងគោរពចំពោះការពន្យល់លម្អិត ដែលបានបញ្ជាក់ថា៖ យើងខ្ញុំសូមលើកទឹកចិត្តដល់សាធារណជនឲ្យប្រើប្រាស់ព័ត៌មានផ្លូវការ ព្រមទាំងប្រយ័ត្នក្នុងការចែករំលែកព័ត៍មាននៅបណ្តាញសង្គម ដែលអាចបណ្តាលឲ្យមានការយល់ច្រឡំ។ ក្នុងនាមជាអ្នកទទួលព័ត៌មាន យើងគោរពតាមនីតិវិធី និងផ្តល់ឱកាសឲ្យស្ថាប័នច្បាប់អនុវត្តតួនាទីរបស់ខ្លួន ដើម្បីធានានូវយុត្តិធម៌ អត្ថបទពេញ

ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីបដិសណ្ឋារកិច្ចផ្លូវរដ្ឋ និងពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីន

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅម៉ោង៩ព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានរៀបចំពិធីបដិសណ្ឋារកិច្ចផ្លូវរដ្ឋ និងពិភាក្សាការងារជាមួយ លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន អត្ថបទពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ណែនាំអ្នកដឹកជញ្ជូនម្ហូបអាហារ ឬទំនិញក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងស្មារតីគោរពច្បាប់ចរាចរណ៍ សំដៅកាត់បន្ថយគ្រោះថ្នាក់ និងរក្សាសេចក្ដីថ្លៃថ្នូរ

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ ជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ដើម្បីរួមគ្នាដោះស្រាយបញ្ហាចរាចរណ៍ ពិសេសការកាត់បន្ថយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានការចូលរួមពីនាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងម្ចាស់ តំណាងក្រុមហ៊ុន ព្រមទាំងភ្នាក់ងារដឹកជញ្ជូនប្រមាណជាង៦០០នាក់។ ថ្លែងក្នុងឱកាសនោះ អត្ថបទពេញ

បង្ក្រាបគ្រឿងញៀន ប៉េអឹមស្រុកសំពៅលូនឃាត់មនុស្ស៧នាក់បញ្ជូនទៅខេត្ត ជ្រុះបាត់២នាក់ ថែមទាំងបាត់រថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង

កងរាជអាវុធហត្ថស្រុកសំពៅលូន ខេត្តបាត់ដំបង បង្ក្រាបករណីគ្រឿងញៀនថ្ងៃទី១ កញ្ញា ២០២៥ ឃាត់ជនសង្ស័យ ៧នាក់ និងដកហូតរថយន្ត២ ម៉ូតូ៤។ ប៉ុន្តែ របាយការណ៍បញ្ជូនទៅខេត្ត មានត្រឹម ៥នាក់ រថយន្ត១ និងម៉ូតូ៣។ នេះមានន័យថា បាត់ជនសង្ស័យ២នាក់ (ហេង ននោរី និង អត្ថបទពេញ

បាតុភូតដ៏កម្រ ចន្ទ្រគ្រាសពេញវង់ ដែលគេហៅថា «ព្រះចន្ទឈាម» Blood Moon Lunar Eclipse

រាត្រីថ្ងៃអាទិត្យទី៧ខែកញ្ញាឆ្នាំ២០២៥ នៅប្រទេសកម្ពុជា ក៏នឹងមើលឃើញបាតុភូតដ៏កម្រ ចន្ទ្រគ្រាសពេញវង់ ដែលគេហៅថា «ព្រះចន្ទឈាម» Blood Moon Lunar Eclipse ផងដែរ។ យោងតាមគេហទំព័រ Space, បាតុភូតនេះកើតឡើងនៅពេល ផែនដីធ្វើដំណើរទៅស្ថិតនៅចន្លោះព្រះអាទិត្យនិងព្រះចន្ទ ដោយបាំងស្រមោលរបស់វាទាំងស្រុងទៅលើព្រះចន្ទ។ ក្នុងអំឡុងពេលចន្ទ្រគ្រាសពេញវង់ ព្រះចន្ទនឹងមើលទៅមានពណ៌ក្រហម ឬពណ៌លឿងទុំ ដែលធ្វើឲ្យវាត្រូវបានគេហៅថា អត្ថបទពេញ