ឧបនាយករដ្ឋមន្ត្រី ទៀ សីហា សម្រេចឱ្យបង្កើតក្រុមប្រឹក្សាវិន័យ ពិនិត្យ និងវាយតម្លៃទង្វើរបស់ឧត្តមសេនីយ៍ត្រី ឈាវ មុន្នីន ដើម្បីដាក់ទណ្ឌកម្មឱ្យស្របទៅនឹងច្បាប់យោធិន

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានសម្រេចចាត់តាំងឱ្យអង្គភាពជំនាញរៀបចំបង្កើតក្រុមប្រឹក្សាវិន័យ ពិនិត្យ និងវាយតម្លៃនូវរាល់ទង្វើរបស់ឧត្តមសេនីយ៍ត្រី ឈាវ មុន្នីន ដើម្បីដាក់ទណ្ឌកម្មឱ្យស្របទៅនឹងច្បាប់យោធិន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គម TikTok អត្ថបទពេញ

រដ្ឋបាលខេត្តកណ្ដាល ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ២០៣៧ប័ណ្ណ ជូនប្រជាពលរដ្ឋនៅភូមិព្រែកតាប្រាំង និងភូមិព្រែកក្រូច ឃុំភូមិធំ ស្រុកល្វាឯម

កណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ជំរុញដល់រដ្ឋបាលស្រុកល្វាឯម ត្រូវខិតខំសម្របសម្រួល បញ្ចប់ទំនាស់ដីធ្លីអោយបានអស់ ដើម្បីក្លាយជាស្រុកគំរូក្នុងចំណោញក្រុង-ស្រុក ទាំងអស់ទូទាំងខេត្តកណ្តាល។ ការជំរុញនេះធ្វើឡើងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២០៣៧ប័ណ្ណ ជូនប្រជាពលរដ្ឋនៅភូមិព្រែកតាប្រាំង និងភូមិព្រែកក្រូច ឃុំភូមិធំ ស្រុកល្វាឯម អត្ថបទពេញ

បន្ទាយមានជ័យ ជាខេត្តទី១៨ ទទួលជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

បន្ទាយមានជ័យ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសទទួលស្គាល់ខេត្តបន្ទាយមានជ័យជាខេត្តទី១៨ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។ ពិធីនេះ ត្រូវបានរៀបចំឡើងនៅក្នុងបរិវេណនៃសួនតេជោ ឈ្នះ ឈ្នះ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ អត្ថបទពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមបច្ច័យ១ម៉ឺនដុល្លារ ជូនដល់គ្រួសារសពពលករខ្មែរស្លាប់ក្នុងគ្រោះរញ្ជួយដីនៅថៃ នៅស្រុកម៉ាឡៃ

បន្ទាយមានជ័យ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមបច្ច័យ ១ម៉ឺនដុល្លារជូនក្រុមគ្រួសារសពពលករខ្មែរដែលស្លាប់ក្នុងគ្រោះរញ្ជួយដីនៅក្នុងប្រទេសថៃ ដើម្បី រៀបចំពិធីបុណ្យសព និងរំលែកការលំបាកផ្សេងៗ។ ក្រៅពីនោះលោក ហេង សួរ អត្ថបទពេញ

ក្មេងទំនើងប្រយត្នចូលឆ្នាំក្នុងពន្ធនាគារ!

កម្លាំងនគរបាល និងសមត្ថកិច្ចគ្រប់មូលដ្ឋាននឹងបន្តសកម្មភាពបង្ក្រាបក្មេងទំនើងយ៉ាងម៉ឺងម៉ាត់តែម្ដង ដោយមិនដកដៃឡើយ ជាពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កាន់តែខិតជិតចូលមកដល់ ដើម្បីឱ្យក្រុមដែលប្រព្រឹត្តសកម្មភាពទំនើងទាំងអស់នោះបានស្ថិតនៅក្រោមសំណាញ់ច្បាប់ ពោលគឺបញ្ជូនទៅពន្ធនាគារ និងឋិតក្នុងការឃុំខ្លួន ចៀសវាងពួកគេមានឱកាសប្រព្រឹត្តសកម្មភាពទំនើង អុកឡុករំខានសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា អត្ថបទពេញ

សពជនរងគ្រោះជាពលករខ្មែរម្នាក់​ ដែលស្លាប់ដោយរញ្ជួយដីបាក់អគារសង្កត់នៅប្រទេសថៃត្រូវបានដឹកមកដល់លំនៅដ្ឋានជូនសាច់ញាតិ​ នៅស្រុកម៉ាឡៃហេីយ

បន្ទាយមានជ័យ៖ សាកសពជនរងគ្រោះជាពលករខ្មែរម្នាក់ដែលស្លាប់ដោយរញ្ជួយដីបាក់អគារសង្កត់នៅប្រទេសថៃត្រូវបានរថយន្តសង្គ្រោះថៃដឹកដល់លំនៅដ្ឋានជូនសាច់ញាតិស្រុកម៉ាឡៃនៅម៉ោង​ ៦ល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ នៅពេលដែលទទួលសាកសពជនរងគ្រោះគេឃើញក្រុមការងារថ្នាក់ជាតិ​ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ​ និងអាជ្ញាធរខេត្ត​ ស្រុក និងក្រុមគ្រួសារចាំទទួលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត​ ដែលមានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ។ លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃបានប្រាប់ថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ អត្ថបទពេញ

កម្ពុជា នឹងមានភ្លៀងធ្លាក់បន្តបន្ទប់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថារបបខ្យល់មូសុងឦសានជាមួយសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេ មេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា។ ក្រសួងបានបញ្ជាក់ថាស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ នៅតំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង អត្ថបទពេញ

អភិបាលខេត្តស្ទឹងត្រែង អញ្ជើញចុះពិនិត្យការងារការពារព្រំដែនទឹក (កម្ពុជា-ឡាវ)

ស្ទឹងត្រែង៖នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវអំណោយមានជាថវិកា និងគ្រឿងឧបភោគបរិភោគជូនដល់កងកម្លាំងប្រដាប់អាវុធឈរជើងការពារ តាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ (ព្រំដែនទឹក)។ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ដឹកនាំដោយឯកឧត្តម សរ សុពុត្រា និងឯកឧត្តម ស៊្រន  សំឫទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត អត្ថបទពេញ

អភិបាលខេត្តតាកែវ៖ ការបណ្តុះបណ្តាលវប្បធម៌ដល់យុវជន ជាកត្តាសំខាន់ដើម្បីការពារអត្តសញ្ញាណជាតិ

តាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា ការបណ្តុះបណ្តាលវប្បធម៌ដល់យុវជនជំនាន់ក្រោយ គឺជាកត្តាសំខាន់ដើម្បីការពារអត្តសញ្ញាណជាតិខ្មែរពីការបាត់បង់ និងការលួចចម្លងពីប្រទេសដទៃ។  ថ្លែងនៅក្នុងទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលប្រារព្ធធ្វើឡើងនៅសាលមហោស្រពខេត្តតាកែវ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវបានបញ្ជាក់ថា ពាក្យស្លោក “វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណារាយ ជាតិថ្កើងថ្កាន” នៅតែដក់ជាប់ក្នុងចិត្តប្រជាជនខ្មែរគ្រប់រូបហើយវប្បធម៌គឺជាកេរដំណែលតែមួយគត់ ដែលរក្សាអត្តសញ្ញាណជាតិបាន។ ឯកឧត្តម អភិបាលខេត្ត បានសម្តែងការព្រួយបារម្ភថា កម្មវិធីសិក្សាមួយចំនួននៅសាលារៀន មិនបានផ្តោតសំខាន់លើការបង្រៀនអំពីវប្បធម៌ខ្មែរ ដែលនាំឱ្យយុវជនជំនាន់ក្រោយមិនសូវស្គាល់ពីវប្បធម៌របស់ខ្លួន។ ឯកឧត្តមបានលើកឡើងថា “ប្រសិនបើយកក្មេងៗមកចូលរួមឱ្យកាន់តែច្រើនឡើងថែមទៀត ជាការល្អ ជួនកាលនៅសាលាអត់បានបង្រៀនឬនិយាយអំពីវប្បធម៌នោះទេ និយាយឬបង្រៀនតែវិទ្យាសាស្រ្ត អក្សរសាស្រ្តធម្មតា តែវប្បធម៌ត្រូវបានបំភ្លេច ដែលនាំអោយជាតិដទៃខិតខំកែកាឡៃកែច្នៃ ចុងក្រោយបែរជាប្រទេសយើងទៅជាប្រទេសដែលចម្លងវប្បធម៌ពីគេទៅវិញ”។ ឯកឧត្តមបានកោតសរសើរចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានខិតខំប្រឹងប្រែងក្នុងការថែរក្សាវប្បធម៌ និងទំនៀមទម្លាប់ខ្មែរ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តមបានសង្កត់ធ្ងន់ថាវប្បធម៌ខ្មែរមានភាពសម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន។ ឯកឧត្តមបានលើកឡើងទៀតថា ទោះបីជាប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមជាច្រើនឆ្នាំក៏ដោយ ក៏វប្បធម៌ និងអរិយធម៌ខ្មែរនៅតែគង់វង្ស និងបន្តមកដល់កូនចៅជំនាន់ក្រោយ។ ឯកឧត្តមបានបញ្ជាក់ថា “វប្បធម៌រំលត់ ជាតិរលាយ វប្បធម៌ពណ្ណារាយ ជាតិថ្កើនថ្កើងពាក្យនេះហើយជាក្តេរិ៍ដំណែលបន្តទុកពាន់ឆ្នាំ ហើយបើទោះបីជាយើងត្រូវធ្លាក់ចូលក្នុងភ្លើងសង្រ្គាមជាង៥០០ឆ្នាំជាប់គ្នាក៏ដោយក៏ប៉ុន្តែប្រទេសកម្ពុជារបស់យើងនៅតែមាន ហើយវប្បធម៌ អរិយធម៌ដ៏ល្អផូរផង់របស់យើងនៅតែគង់វង់ បន្តមកដល់កូនចៅជំនាន់ក្រោយៗរបស់យើង ហើយសួរថា បាត់ប្រទេសកម្ពុជាយើងទេ បាត់ប្រជាជនខ្មែរយើងទេ គឺមិនបាត់ទេ នោះដោយសារតែវប្បធម៌យើងរឹងមាំ”៕

ឯកឧត្ដម នេត្រ ភក្ត្រា មានប្រសាសន៍ថា យុវជនងាយនឹងទទួលឥទ្ធពលពីព័ត៌មានក្លែងក្លាយខ្លាំងបំផុត

យុវជន ងាយប្រឈមនឹងទទួលបានព័ត៌មានក្លែងក្លាយបំផុត ដែលព័ត៌មានក្លែង ក្លាយទាំងនោះមានដូចជា ការញុះញុង ធ្វើអោយអសណ្ដាប់ធ្នាប់ក្នុងសង្គមជាដើម ។ នេះជាប្រសាសន៍របស់ឯកឧត្ដម​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ការអនុវត្តយុទ្ធនាការ​ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ដែលបានរៀបចំឡើងនារសៀល អត្ថបទពេញ