Home

ករណីដឹកសពជនជាតិចិនម្នាក់យកទៅកប់នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ, កម្លាំងនគរបាលបំបែកសំណុំរឿងតាមចាប់ជនល្មើសជនជាតិភូមា៥នាក់ និងត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ថា ជនល្មើសចំនួន៥នាក់ ដែលបានដឹកសព ជនជាតិចិនម្នាក់ យកទៅកប់នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាលរបស់លោកតាមចាប់បាន ហើយត្រូវបានតុលាការដេញដីកាឃុំខ្លួនដាក់ពន្ធនាគាររួចហើយ។ជុំវិញករណីរឿងខាងលើនេះ លោកឧត្តមសេនីយ៍ទោ អត្ថបទពេញ

ACU ឃាត់ខ្លួន និងបញ្ជូននាយនគរបាល២នាក់ ម្នាក់ជាអធិការរង និងម្នាក់ជាមន្រ្តី នគរបាលស្រុកបវេល ទៅតុលាការ ពាក់ព័ន្ធការដោះលែងជនជាតិថៃជាថ្នូរលុយរាប់ម៉ឺនដុល្លារ, តុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនមន្រ្តីនគរបាល២នាក់ ហើយបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីលួចដោះលែងជនជាតិថៃ ក្នុងរឿងបទល្មើស ជាថ្នូរលុយរាប់ម៉ឺនដុល្លារ។ នេះបើតាមសេចក្តីរាយការណ៍ពីតុលាការ ដែលបណ្តាញសារព័ត៌មានក្នុងស្រុក ទទួលបាននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ។ លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អត្ថបទពេញ

អាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបគ្រឿងញៀនជាង ២គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ៣នាក់!

កំពង់ស្ពឺ៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ១៨:១០នាទីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ អត្ថបទពេញ

ក្រុងកំពង់សោម មិនទាន់មានរចនាសម្ព័ន្ធពេញលេញ ប៉ុន្តែ មន្ត្រីខិតខំធានាបម្រើសេវាជូនពលរដ្ឋយ៉ាងកក់ក្តៅ!

ថ្វីដ្បិតតែរដ្ឋបាលក្រុងកំពង់សោម មកទល់ពេលឥលូវ មិនទាន់មានហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងរចនាសម្ព័ន្ធមន្រ្តីចូលធ្វើការពេញលេញនៅឡើយ ប៉ុន្តែលោកអភិបាលក្រុងបានអះអាងថា ថ្នាក់ដឹកនាំដែលជាក្បាលម៉ាស៊ីន តែងជួបប្រជុំគ្នាពិនិត្យការងារសំខាន់ៗមួយចំនួនជាចាំបាច់ ដើម្បីធានាប្រក្រតីភាពនៃការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អនៅក្នុងអន្តរកាលនេះ។ លោក នួន ប៊ុនថុល អភិបាល នៃគណៈអភិបាលក្រុងកំពង់សោម មានប្រសាសន៍ថា រដ្ឋបាលក្រុងក៏កំពុងពិនិត្យសិក្សាការលើផែនការអភិវឌ្ឍក្រុងរបស់ខ្លួន និងយកចិត្តទុកដាក់ជុំរុញណែនាំ កងកម្លាំងចំណុះ អត្ថបទពេញ

លោកបណ្ឌិត ទូច សុឃៈ សរសើរពលរដ្ឋ នៅកំពង់ឆ្នាំងចំៗ ក្នុងករណីបង្ក្រាប បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ!

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានទាញការកត់សម្គាល់ចំពោះករណីជាក់ស្ដែងមួយដែលប្រជាពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំបង្ហាញភាពជាគំរូនៅក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថភាពតាមរយៈការរាយការណ៍ករណីសង្ស័យនៅមូលដ្ឋានរបស់ខ្លួនទៅកាន់សមត្ថកិច្ចរហូតឈានទៅដល់ការបង្ក្រាប ករណីជនបរទេសលួចលាក់ប្រព្រឹត្តិអំពើឆបោកតាមប្រព័ន្ធអនឡាញ។ ការសរសើរចំៗរបស់អ្នកនាំពាក្យ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានចុះបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ និងបានចាប់ខ្លួនឧក្រិដ្ឋជនសរុប២៤នាក់ ក្នុងនោះមានជនជាតិខ្មែរ១នាក់ វៀតណាម២១ និងចិន២នាក់ ដោយបានរឹបអូសទូរស័ព្ទ និងកុំព្យូទ័រ នាថ្ងៃទី២៣ខែ ឧសភា អត្ថបទពេញ

ក្រសួងអប់រំ បង្ហាញពីអត្ថប្រយោជន៍នៃការប្រើប្រាស់ “ស្វ័យវិជ្ជាអក្ខរកម្មមេឌា”

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ បានបង្ហាញពីវីដេអូកម្មវិធីមួយមានឈ្មោះថា “ស្វ័យវិជ្ជាអក្ខរកម្មមេឌា” ដែលជាប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិដើម្បីស្វែងយល់ពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។ ក្រសួងបញ្ជាក់នៅលើផេករបស់ខ្លួនថា Chatbotនេះ ត្រូវបានអភិវឌ្ឍឡើងដោយនាយកដ្ឋានបរិវត្តកម្មឌីជីថលនៃក្រសួងអប់រំ ក្រោមការគាំទ្រដោយអង្គការ DW Akademie។ អត្ថបទពេញ

អតីតអ្នកឧកញ៉ា ហេង សិទ្ធី ដែលត្រូវបានឃាត់ខ្លួន នៅប្រទេសរុស្ស៉ី កន្លងមក ត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជាហើយ

ក្រោមការធ្វើបត្យាប័នរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ដែលជាការអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ «គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស»។ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បានឱ្យដឹងថា អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានបញ្ជូនមកកម្ពុជា គឺអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ ចៅក្រមស៊ើបសួរ អត្ថបទពេញ

កម្មវិធីព័ត៌មានឆ្លាតវៃភាសាខ្មែរលើកដំបូងនៅកម្ពុជា Fresh AI ទទួលបានការចាប់អារម្មណ៍ពីមន្រ្តីរាជការ និងអ្នកស្រាវជ្រាវជាច្រើនក្នុងការសួររកព័ត៌មាន

ភ្នំពេញ៖ Fresh AI ជាកម្មវិធីព័ត៌មានឆ្លាតវៃភាសាខ្មែរលើកដំបូងនៅកម្ពុជា ហើយបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ជាមួយទិន្នន័យយ៉ាងច្រើន រហូតដល់ជាង ៤០០លានពាក្យ និងកំពុងទទួលបានចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋ និងមន្រ្តីរាជការ ជុំវិញបច្ចេកវិទ្យាដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរមួយនេះ។ មន្រ្តីរាជការមួយរូបបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន នៅក្រោយការសាកល្បងប្រើប្រាស់ Fresh AI ដើម្បីសួរនាំ និងស្វែងរកព័ត៌មានផ្សេងៗដែលលោកចង់បាន។ អត្ថបទពេញ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករដាំដំឡូងមី នៅខេត្តពោធិ៍សាត់

នាព្រឹកថ្ងៃទី២៤ ខែឧសភា​ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ​ ឯកឧត្តម​ ខូយ​ រីដា​ អភិបាល​ នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងប្រតិភូអមដំណើរ​ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ​ដាំដំឡូងមី អត្ថបទពេញ

កម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបទីតាំងមួយកន្លែង សង្ស័យបង្រៀនកម្ចីអនឡាញ​ ឃាត់ខ្លួនមនុស្សចំនួន​ ២៤នាក់​ មានជនបរទរស​ ២៣នាក់​ និងខ្មែរម្នាក់

កំពង់ឆ្នាំង៖​ កម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំង កា លពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ បានចុះបង្ក្រាបទីតាំងមួយកន្លែង ដែលកំពុងធ្វើការបង្រៀនលួចលាក់ ប្រព័ន្ធបច្ចេកវិទ្យា (សង្ស័យកម្ចីអនឡាញ) ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ មន្ត្រីនគរបាលខេត្តកំពង់ឆ្នាំងនៅមិនទាន់អាចបញ្ជាក់ឲ្យបានច្បាស់នៅឡើយទេ ពាក់ព័ន្ធនឹងករណីនេះ ប៉ុន្តែប្រភពពីសមត្ថកិច្ចដែលស្ថិតក្នុងប្រតិបត្តិការនេះ បានឲ្យដឹងថា អត្ថបទពេញ