Home

លោកបណ្ឌិត ទូច សុឃៈ សរសើរពលរដ្ឋ នៅកំពង់ឆ្នាំងចំៗ ក្នុងករណីបង្ក្រាប បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ!

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានទាញការកត់សម្គាល់ចំពោះករណីជាក់ស្ដែងមួយដែលប្រជាពលរដ្ឋរស់នៅខេត្តកំពង់ឆ្នាំបង្ហាញភាពជាគំរូនៅក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថភាពតាមរយៈការរាយការណ៍ករណីសង្ស័យនៅមូលដ្ឋានរបស់ខ្លួនទៅកាន់សមត្ថកិច្ចរហូតឈានទៅដល់ការបង្ក្រាប ករណីជនបរទេសលួចលាក់ប្រព្រឹត្តិអំពើឆបោកតាមប្រព័ន្ធអនឡាញ។ ការសរសើរចំៗរបស់អ្នកនាំពាក្យ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានចុះបង្ក្រាបអំពើឆបោកតាមប្រព័ន្ធអនឡាញ និងបានចាប់ខ្លួនឧក្រិដ្ឋជនសរុប២៤នាក់ ក្នុងនោះមានជនជាតិខ្មែរ១នាក់ វៀតណាម២១ និងចិន២នាក់ ដោយបានរឹបអូសទូរស័ព្ទ និងកុំព្យូទ័រ នាថ្ងៃទី២៣ខែ ឧសភា ឆ្នាំ២០២៥។ បើតាមសមត្ថកិច្ច ក្រុមឧក្រិដ្ឋជនទាំងនោះ អត្ថបទពេញ

ក្រសួងអប់រំ បង្ហាញពីអត្ថប្រយោជន៍នៃការប្រើប្រាស់ “ស្វ័យវិជ្ជាអក្ខរកម្មមេឌា”

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ បានបង្ហាញពីវីដេអូកម្មវិធីមួយមានឈ្មោះថា “ស្វ័យវិជ្ជាអក្ខរកម្មមេឌា” ដែលជាប្រព័ន្ធផ្ញើសារស្វ័យប្រវត្តិដើម្បីស្វែងយល់ពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន។ ក្រសួងបញ្ជាក់នៅលើផេករបស់ខ្លួនថា Chatbotនេះ ត្រូវបានអភិវឌ្ឍឡើងដោយនាយកដ្ឋានបរិវត្តកម្មឌីជីថលនៃក្រសួងអប់រំ ក្រោមការគាំទ្រដោយអង្គការ DW Akademie។ ក្រសួងអប់រំបានពន្យល់អំពី “ស្វ័យវិជ្ជាអក្ខរកម្មមេឌា” ថា អត្ថបទពេញ

អតីតអ្នកឧកញ៉ា ហេង សិទ្ធី ដែលត្រូវបានឃាត់ខ្លួន នៅប្រទេសរុស្ស៉ី កន្លងមក ត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជាហើយ

ក្រោមការធ្វើបត្យាប័នរវាងរដ្ឋាភិបាលប្រទេសទាំងពីរ ដែលជាការអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ «គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស»។ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បានឱ្យដឹងថា អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានបញ្ជូនមកកម្ពុជា គឺអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ដែលបានចោទប្រកាន់ពីបទ «គំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស» អត្ថបទពេញ

កម្មវិធីព័ត៌មានឆ្លាតវៃភាសាខ្មែរលើកដំបូងនៅកម្ពុជា Fresh AI ទទួលបានការចាប់អារម្មណ៍ពីមន្រ្តីរាជការ និងអ្នកស្រាវជ្រាវជាច្រើនក្នុងការសួររកព័ត៌មាន

ភ្នំពេញ៖ Fresh AI ជាកម្មវិធីព័ត៌មានឆ្លាតវៃភាសាខ្មែរលើកដំបូងនៅកម្ពុជា ហើយបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ជាមួយទិន្នន័យយ៉ាងច្រើន រហូតដល់ជាង ៤០០លានពាក្យ និងកំពុងទទួលបានចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋ និងមន្រ្តីរាជការ ជុំវិញបច្ចេកវិទ្យាដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរមួយនេះ។ មន្រ្តីរាជការមួយរូបបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន នៅក្រោយការសាកល្បងប្រើប្រាស់ Fresh AI ដើម្បីសួរនាំ និងស្វែងរកព័ត៌មានផ្សេងៗដែលលោកចង់បាន។ លោកបាននិយាយថា Fresh AI អត្ថបទពេញ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករដាំដំឡូងមី នៅខេត្តពោធិ៍សាត់

នាព្រឹកថ្ងៃទី២៤ ខែឧសភា​ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ​ ឯកឧត្តម​ ខូយ​ រីដា​ អភិបាល​ នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងប្រតិភូអមដំណើរ​ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ​ដាំដំឡូងមី នៅភូមិដីក្រហម​ ឃុំអន្លង់រាប​ ស្រុកវាលវែង​ អត្ថបទពេញ

កម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបទីតាំងមួយកន្លែង សង្ស័យបង្រៀនកម្ចីអនឡាញ​ ឃាត់ខ្លួនមនុស្សចំនួន​ ២៤នាក់​ មានជនបរទរស​ ២៣នាក់​ និងខ្មែរម្នាក់

កំពង់ឆ្នាំង៖​ កម្លាំងសមត្ថកិច្ចខេត្តកំពង់ឆ្នាំង កា លពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ បានចុះបង្ក្រាបទីតាំងមួយកន្លែង ដែលកំពុងធ្វើការបង្រៀនលួចលាក់ ប្រព័ន្ធបច្ចេកវិទ្យា (សង្ស័យកម្ចីអនឡាញ) ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ មន្ត្រីនគរបាលខេត្តកំពង់ឆ្នាំងនៅមិនទាន់អាចបញ្ជាក់ឲ្យបានច្បាស់នៅឡើយទេ ពាក់ព័ន្ធនឹងករណីនេះ ប៉ុន្តែប្រភពពីសមត្ថកិច្ចដែលស្ថិតក្នុងប្រតិបត្តិការនេះ បានឲ្យដឹងថា ការចុះបង្ក្រាបទីតាំងនេះ ដោយសារតែមានការលួចលាក់បើកបង្រៀនដល់បុគ្គលិកជាច្រ់ននាក់ លើប្រព័ន្ធបច្ចេកវិទ្យា អត្ថបទពេញ

មន្ត្រី​សេះ​ហោះ​ និង​ខ្ជិល​ប្រយ័ត្ន​ខ្លួន រដ្ឋ​នឹងធ្វើ​បច្ចុប្បន្នភាព រចនាសម្ព័ន្ធ ​ជំរឿន​មន្ត្រី ជាក់ស្តែង នៅ​តាម​រចនាសម្ព័ន្ធ​របស់​ក្រសួង ស្ថាប័ន ចំណុះ អង្គការនីតិប្រតិបត្តិ

មន្ត្រី​សេះ​ហោះ​និង​មន្ត្រី​ខ្ជិល​ទាំងអស់ ត្រូវ​តែ​ប្រយ័ត្ន​ខ្លួន​និង​ឆាប់​កែរ​ខ្លួន ពីព្រោះ​រាជរដ្ឋាភិបាល​កំពុង​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រីរាជការ​តាម​រយ​:​ការ​ពង្រឹង​ការ​គ្រប់គ្រងអោយ​បាន​ល្អ និង​ហ្មត់ចត់​ហើយ ។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​សារាចរ​ស្តី​ពី​«​ការ ធ្វើ​បច្ចុប្បន្នភាព រចនាសម្ព័ន្ធ និង​ជំរឿន​មន្ត្រី ជាក់ស្តែង នៅ​តាម​រចនាសម្ព័ន្ធ​របស់​ក្រសួង ស្ថាប័ន ចំណុះ អង្គការនីតិប្រតិបត្តិ​» ។ សារាចរ​នេះ គឺ​ដើម្បី​ជំរុញ​បន្ថែម​ការ​អនុវត្ត​វិធានការ​គន្លឹះ​ក្នុង​ការ​កែទម្រង់រដ្ឋបាល​សាធារណៈ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ រាជរដ្ឋាភិបាល​សូម​ដាក់​ចេញ​នូវ​ការ​ធ្វើ​បច្ចុប្បន្នភាព​រចនាសម្ព័ន្ធ និង​ជំរឿន មន្ត្រី អត្ថបទពេញ

អគ្គស្នងការ​នគ​បាល​ជាតិ​កំពុង​ចាត់វិធានការ​លើ​ក្រុម​ជ្រុលនិយម​ប្រឌិត​ព័ត៌មាន​ពាក់ព័ន្ធ​និង​ការ​ចរចា​អនុគ្រោះ​ពន្ធ​រវាង​កម្ពុជា​-​អា​មេ​រិ​ក

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​និង​កំពុង​ចាត់វិធានការ​លើ​ក្រុម​ជ្រុលនិយម ដែល​ប្រឌិត​ព័ត៌មាន​ពាក់ព័ន្ធ​ការ​ចរចា​របស់​រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ជាមួយ​រដ្ឋបាល​អា​មេ​រិ​ក ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​អគ្គស្នងការ​នគ​បាល​ជាតិ នៅ​ថ្ងៃ​ទី​២៣ ឧសភា បាន​លើក​ឡើង​ថា នា​ពេល​ថ្មី​ៗ​នេះ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​សង្កេត​ឃើញ​ថា មានការ​បង្ហោះ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​រយៈ​វី​ដេ​អូ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ស្ត្រី Overseas ពាក់ព័ន្ធ​ដល់​កិច្ច​សម្ភាស​របស់​លោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដែល​មាន​ចរិត​ញុះញង់ បំភ្លៃ​ការ​ពិត អត្ថបទពេញ

កម្លាំងអាវុធហត្ថខេត្តព្រៃវែង បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ២នាក់រួមនឹងគ្រឿងញៀនជិត៤គីឡូក្រាម នៅស្រុកពាមរក៍

​ព្រៃវែង៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រៃវែង បង្ក្រាបនិងឃាត់ខ្លួនរួមនឹងគ្រឿងញៀនជិត៤គីឡូក្រាម និងដកហូតបាន​ឧបករណ៍ ហើយ​និង​សម្ភារ​ជាច្រើន​ទៀត នៅស្រុកពាមរក៍ ខេត្តព្រៃវែង។​​បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។ យោងតាម​សមត្ថកិច្ច​បានឲ្យដឹងថាការបង្ក្រាបនេះបានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឈួន គីមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការសម្របសម្រួលពីលោក គុជ គីមឡុង ព្រះរាជអាជ្ញា អត្ថបទពេញ

សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ឱ្យធ្វើវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីអាចឱ្យនិវត្តជនទូទៅអាចចូលក្នុងក្របខណ្ឌសមាគមអតីតយុទ្ធជន

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្ដល់អនុសាសន៍ឱ្យសមាគមធ្វើវិសោធនកម្មលក្ខន្តិកៈសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីបញ្ចូលនិវត្តជនទូទៅដែលជាមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ចូលក្នុងក្របខណ្ឌសមាគមអតីតយុទ្ធជន។ ជាមួយគ្នានេះ សម្ដេចតេជោក៏បានណែនាំឱ្យពិចារណាពិនិត្យក្នុងការផ្លាស់ប្ដូរឈ្មោះបន្ថែមទៀត ដើម្បីមានវិសាលភាពគ្របដណ្ដប់ទៅលើការគ្រប់គ្រងនិវត្តជន ទាំងមន្ត្រីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធ។ អនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងនាព្រឹកថ្ងៃទី២២ អត្ថបទពេញ