Home

ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីបដិសណ្ឋារកិច្ចផ្លូវរដ្ឋ និងពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីន

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅម៉ោង៩ព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានរៀបចំពិធីបដិសណ្ឋារកិច្ចផ្លូវរដ្ឋ និងពិភាក្សាការងារជាមួយ លោក Ferdinand Romualdez អត្ថបទពេញ

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ណែនាំអ្នកដឹកជញ្ជូនម្ហូបអាហារ ឬទំនិញក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងស្មារតីគោរពច្បាប់ចរាចរណ៍ សំដៅកាត់បន្ថយគ្រោះថ្នាក់ និងរក្សាសេចក្ដីថ្លៃថ្នូរ

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ ជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ដើម្បីរួមគ្នាដោះស្រាយបញ្ហាចរាចរណ៍ ពិសេសការកាត់បន្ថយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានការចូលរួមពីនាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងម្ចាស់ អត្ថបទពេញ

បង្ក្រាបគ្រឿងញៀន ប៉េអឹមស្រុកសំពៅលូនឃាត់មនុស្ស៧នាក់បញ្ជូនទៅខេត្ត ជ្រុះបាត់២នាក់ ថែមទាំងបាត់រថយន្ត១គ្រឿង និងម៉ូតូ១គ្រឿង

កងរាជអាវុធហត្ថស្រុកសំពៅលូន ខេត្តបាត់ដំបង បង្ក្រាបករណីគ្រឿងញៀនថ្ងៃទី១ កញ្ញា ២០២៥ ឃាត់ជនសង្ស័យ ៧នាក់ និងដកហូតរថយន្ត២ ម៉ូតូ៤។ ប៉ុន្តែ របាយការណ៍បញ្ជូនទៅខេត្ត មានត្រឹម ៥នាក់ រថយន្ត១ និងម៉ូតូ៣។ នេះមានន័យថា បាត់ជនសង្ស័យ២នាក់ អត្ថបទពេញ

បាតុភូតដ៏កម្រ ចន្ទ្រគ្រាសពេញវង់ ដែលគេហៅថា «ព្រះចន្ទឈាម» Blood Moon Lunar Eclipse

រាត្រីថ្ងៃអាទិត្យទី៧ខែកញ្ញាឆ្នាំ២០២៥ នៅប្រទេសកម្ពុជា ក៏នឹងមើលឃើញបាតុភូតដ៏កម្រ ចន្ទ្រគ្រាសពេញវង់ ដែលគេហៅថា «ព្រះចន្ទឈាម» Blood Moon Lunar Eclipse ផងដែរ។ យោងតាមគេហទំព័រ Space, បាតុភូតនេះកើតឡើងនៅពេល ផែនដីធ្វើដំណើរទៅស្ថិតនៅចន្លោះព្រះអាទិត្យនិងព្រះចន្ទ ដោយបាំងស្រមោលរបស់វាទាំងស្រុងទៅលើព្រះចន្ទ។ ក្នុងអំឡុងពេលចន្ទ្រគ្រាសពេញវង់ អត្ថបទពេញ

លោកបណ្ឌិត ទូច វណ្ណៈ “ ខ្មែរសាមគ្គី ខ្មែរឈ្នះ ខ្មែរបែកបាក់សាមគ្គី ខ្មែរចាញ់ ” ខ្មែរនឹងកាន់តែឈឺចាប់ បើខ្មែរមិនជឿជាក់លើរាជរដ្ឋាភិបាល ឬខ្មែរបែកបាក់សាមគ្គីនោះ!

នៅព្រឹកថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៥ បណ្ឌិត ទូច វណ្ណៈ បានបង្ហោះសារមួយលើផេកហ្វេសប៊ុកផ្លូវការ ក្រោមចំណងជើងថា “ខ្មែរនឹងកាន់តែឈឺចាប់ បើខ្មែរមិនជឿជាក់លើរាជរដ្ឋាភិបាល ឬខ្មែរបែកបាក់សាមគ្គីនោះ”។ ក្នុងសារនេះ បណ្ឌិត ទូច វណ្ណៈ បានលើកឡើងថា អត្ថបទពេញ

លោក Anutin ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី៣២ នៃប្រទសថៃ ក្រោយទទួលបានការយល់ព្រមពីព្រះមហាក្សត្រ

លោក Anutin Charnvirakul បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី៣២របស់ថៃហើយ នៅថ្ងៃអាទិត្យ ទី៧ ខែកញ្ញា បន្ទាប់ពីទទួលបានការអនុម័តយល់ព្រម ពីព្រះមហាក្សត្រថៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ អគ្គលេខាធិការរដ្ឋសភាថៃ លោក Arpath Sukhanunth បានអានព្រះរាជ្យក្រឹត្យរបស់ព្រះមហាក្សត្រក្នុងពិធីមួយនៅឯទីស្នាក់ការកណ្ដាលនៃគណបក្សភូមិចៃថៃរបស់លោក Anutin អត្ថបទពេញ

ព្រះពុទ្ធបដិមាកសាងពីស្ពាន់កម្ពស់៩ម៉ែត្រ ទម្ងន់៩តោន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានរៀបចំពិធីប្រុងពាលី និងពុទ្ធាភិសេក ខណ:ការបើកការហោះហើរនឹងធ្វើឡើងនៅថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៥

ព្រះពុទ្ធបដិមា កសាងពីស្ពាន់ និងលោហៈ មានកម្ពស់៩ម៉ែត្រ និងទម្ងន់៩តោន នៅក្នុងអគារអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានរៀបចំពិធីប្រុងពាលី និងពុទ្ធាភិសេក តាមបែបព្រះពុទ្ធសាសនា នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយមានការយាង និងនិមន្តចូលរួមពីសំណាក់សម្តេចព្រះសង្ឃនាយក និងព្រះសង្ឃទាំងពីរគណ:ចំនួន១៨អង្គ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក ចាយ អត្ថបទពេញ

ថៃ​បង្ហាញ​មុខ​មេភូមិភាគ​ថ្មីទាំង​៤រូប ក្នុងនោះឧត្តមសេនីយ៍ Weerayuth Raksil ឡើងជាមេបញ្ជាការភូមិភាគ២ បន្តពី Boonsin Padklang

ការរុះរើយោធាប្រចាំឆ្នាំរបស់ប្រទេសថៃ ត្រូវបានប្រកាសជាផ្លូវការ ដោយមន្ត្រីជាន់ខ្ពស់ចំនួន ៨៦២រូប ទទួលបានការតែងតាំងថ្មី ចាប់ពីថ្ងៃទី១ខែតុលាឆ្នាំ២០២៥។ នេះបើយោងតាមការចុះផ្សាយរបស់ Royal Gazette នាថ្ងៃសុក្រ ទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ។ មុខតំណែងដែលប្រព័ន្ធផ្សព្វផ្សាយថៃផ្តោតសំខាន់គឺនៅក្នុងជួរកងទ័ពភូមិន្ទថៃ ដែលមានទំនួលខុសត្រូវតាមព្រំដែន រួមមាន៖ ឯកឧត្តម អត្ថបទពេញ

ល្បែងអាប៉ោងបើកលេងស៊ីសងលុយធំ របស់ឈ្មោះសុង សុខា ហៅម៉ែអាត្រងោល ក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបងបើកលេងរាល់ថ្ងៃ សមត្ថកិច្ចមើលមិនឃើញ

ល្បែងអាប៉ោងដុះស្លែ ១ កន្លែង ស្ថិតនៅ ក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បើកលេងស៊ីសងលុយធំ មានអ្នកចាញ់ អ្នកឈ្នះ រាប់សិបលានរៀលក្នុង១ថ្ងៃៗដោយ គ្មានសមត្ថកិច្ច ណាទៅបង្ក្រាបម្តងសោះឡើយ។ តាមបណ្តាយរាកាណ៍ថា ឈ្មោះ សុង សុខា អត្ថបទពេញ

ក្រសួងការពារជាតិអាមេរិក អាចនឹងប្តូរឈ្មោះទៅជា ក្រសួងសង្រ្គាម

មន្ត្រីសេតវិមានម្នាក់ នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា បាននិយាយថា លោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្រោងនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ នៅថ្ងៃសុក្រ ទី៥ ខែកញ្ញាដើម្បីប្ដូរឈ្មោះក្រសួងការពារជាតិអាមេរិក ទៅជាក្រសួងសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ បទបញ្ជាប្រតិបត្តិខាងលើ អត្ថបទពេញ