កងរាជអាវុធហត្ថស្រុកសំពៅលូន ខេត្តបាត់ដំបង បង្ក្រាបករណីគ្រឿងញៀនថ្ងៃទី១ កញ្ញា ២០២៥ ឃាត់ជនសង្ស័យ ៧នាក់ និងដកហូតរថយន្ត២ ម៉ូតូ៤។
ប៉ុន្តែ របាយការណ៍បញ្ជូនទៅខេត្ត មានត្រឹម ៥នាក់ រថយន្ត១ និងម៉ូតូ៣។ នេះមានន័យថា បាត់ជនសង្ស័យ២នាក់ (ហេង ននោរី និង បៀ មករា) ព្រមទាំងរថយន្ត១ និងម៉ូតូ១។
សារព័ត៌មានបានព្យាយាមទំនាក់ទំនង មេបញ្ជាការស្រុក និងខេត្ត ( 0977777782 ,0886663331 ) ប៉ុន្តែមិនទទួលទូរស័ព្ទ។ ករណីនេះកំពុងត្រូវបានសាធារណៈស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ ចូលមកអធិការកិច្ច និងផ្តល់ការបំភ្លឺ។
បើតាមរបាយការណ៍កងរាជអាវុធហត្ថស្រុកសំពៅលូន បង្ក្រាបករណីជួញដូរដោយខុសច្បាប់ សារធាតុញៀន ក្នុងភូមិកូនភ្នំខាងត្បូង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកបានឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់។
១.ឈ្មោះ ហេង ជា ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិទួលជ្រៃ ឃុំសំពៅលូនស្រុកសំពៅលូន ។
២.ឈ្មោះ ហេង ប្រុសឈុត ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិកូនភ្នំខាងត្បូង ឃុំតាស្តា ស្រុក សំពៅលូន។
៣.ឈ្មោះហេង ននោរី ភេទស្រីអាយុ២៥ឆ្នាំ មុខរបរ កសិកម្ម រស់នៅ ភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន។
៤.ឈ្មោះ ភាព ធារ៉ា ភេទស្រី អាយុ២៥ ឆ្នាំ មុខរបរនៅផ្ទះរស់នៅភូមិទូលជ្រៃឃុំសំពៅលូន ស្រុក សំពៅលូន។
៥.ឈ្មោះ ហេង ចាន់ណាក់ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករនៅភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន។
៦.ឈ្មោះហឹម រក្សាភេទប្រុសអាយុ១៣ ឆ្នាំ មុខរបរនៅផ្ទះរស់នៅភូមិប្រឡាយប្រាក់ ឃុំអង្គរបាន ស្រុកសំពៅលូន។និង
៧.ឈ្មោះ បៀ មករា ភេទស្រីអាយុ ២៥ឆ្នាំ រស់នៅភូមិទួលជ្រៃ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ប្រតិបត្តិការនេះកម្លាំងកងរាជអាវុធហត្ថស្រុកសំពៅលូនដកហូត÷
១.ម្សៅក្រាមពណ័សថ្លា(ម៉ាទឹកកក)ចំនួន០៣ កពា្ចប់ នឹងចំនួន៤៥បំពង់បឺតទម្ងន់ស្មើរ ១៧.៩៧ ក្រាម ថ្លឹងទាំងសំបក។
២. ជញ្ជីងថ្លឹងចំនួន១គ្រឿង
៣.ទូរសព្ទដៃចំនួន០៧ គ្រឿង
៤.កាំភ្លើងកែច្នៃ១ដើម
៥.ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន១
៦. រថយន្ត២ គ្រឿង TOyOTA PRIus គឺ -ឆ្នាំ០៦ពណ៌ប្រផេះ បាត់ដំបង ២B- ៨៨៥៣និង-ឆ្នាំ០១០ពណ៌ស ភ្នំពេញ២Bl- ៥៩ ៧៧,
៧.ម៉ូតូចំនួន០៤ គ្រឿង។
ប៉ុន្តែ នៅក្នុងរបាយការណ៍បញ្ជូន ទៅបញ្ជាការដ្ឋានកង រាជអាវុធហត្ថខេត្តបាត់ដំបង គឺទទួលបានចំនួនជនសង្ស័យតែ៥ នាក់ប៉ុណ្ណោះ និងមានរថយន្ត១គ្រឿងនិងម៉ូតូ៣គ្រឿង។
មានន័យថាបាត់រថយន្ត១គ្រឿងម៉ូតូ១គ្រឿងនិងជនសង្ស័យចំនួនពីរនាក់ បើតាមរបាយការណ៍បញ្ជូនទៅខេត្ត មានជនសង្ស័យ៥នាក់នោះគឺបាត់ឈ្មោះ ហេង ននោរី ភេទស្រីអាយុ២៥ឆ្នាំ មុខរបរកសិក រស់នៅភូមិត្រពាំងព្រលឹតនិងឈ្មោះ បៀ មករា ភេទស្រីអាយុ ២៥ឆ្នាំ រស់នៅភូមិទួលជ្រៃ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់បុគ្គលពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ


