ល្បែងអាប៉ោងដុះស្លែ ១ កន្លែង ស្ថិតនៅ ក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បើកលេងស៊ីសងលុយធំ មានអ្នកចាញ់ អ្នកឈ្នះ រាប់សិបលានរៀលក្នុង១ថ្ងៃៗដោយ គ្មានសមត្ថកិច្ច ណាទៅបង្ក្រាបម្តងសោះឡើយ។
តាមបណ្តាយរាកាណ៍ថា ឈ្មោះ សុង សុខា ហៅម៉ែអាត្រងោល ជាអ្នកចេញមុខ ឈរដោះស្រាយរ៉ាប់រង ក្នុងការចំណាយលុយសែនអោយម្ចាស់ទឹកដី និងបង់លុយប្រចាំខែ អោយអ្នកកាសែតមួយចំនួនតូច ជាថ្នូរ មិនចុះផ្សាយ ពីទីតាំងល្បែងអាប៉ោងលេងនៅក្នុងផ្ទះរបស់គាត់ ។
ករណី ល្បែងអាប៉ោងលេងនៅផ្ទះឈ្មោះ សុង សុខា ហៅម៉ែ អាត្រងោលនេះ ឡើងដុះស្នឹម តើលោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានជ្រាបឬទេ ? ។
ដូច្នេះសង្ឃឹមថា ដំណឹងនេះ នឹងឮដល់ លោក អធិការនគរបាលក្រុងបាត់ដំបង សូមចាត់វិធានការផងអោយស្រមនឹង គោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ដែល លោក អធិការ ខិតខំអនុវត្ត កន្លងមក ។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា និងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់បុគ្គលពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ

