Home

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ គណបក្ស​ប្រជាជន​កម្ពុជា​ នឹងនៅជាមួយ​ប្រជាពលរដ្ឋ​ និង​បម្រើប្រជាពលរដ្ឋ​យូរអង្វែងតទៅទៀត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធាន​គណបក្ស​ប្រជាជនកម្ពុជា បានថ្លែងក្នុងពិធី​ បើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពង់ធំ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០២៥ ថា​ សម្តេច​នៅតែ​ជឿជាក់ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ នឹងនៅជាមួយ​ប្រជាពលរដ្ឋ​ និង​បម្រើប្រជាពលរដ្ឋក្នុង​រយៈពេលយូរ​អង្វែងតទៅទៀត ដោយឈរលេីមូលដ្ឋាន​ អត្ថបទពេញ

អាជ្ញាធរខេត្តបន្ទាយមានជ័យ ជួយ បញ្ចេញរថយន្តជាច្រេីនគ្រឿង ជូនបងប្អូនពលករវិលត្រឡប់ទៅកាន់ស្រុកកំណេីត

បន្ទាយមានជ័យ៖ បងប្អូនពលករខ្មែរទៅធ្វើការនៅប្រទេសថៃ បានបន្តវិលត្រឡប់មកកម្ពុជាវិញនៅតាមច្រម៉ាឡៃ ដើម្បីវិលមកស្រុកកំណើតក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជានតាមបណ្ដាខេត្តនានា នាថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥។ ជាមួយគ្នានោះដែរ អាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ក៏បានធ្វើការសម្របសម្រួលរៀបចំនៅទីតាំងសំចតបណ្ដោះអាសន្ន នៅរដ្ឋបាលខេត្ត ដើម្បីឱ្យបងប្អូនពលករ បានសម្រាក រួមនឹងបានផ្តល់អាហារសំរន់ អត្ថបទពេញ

សង្គ្រាមដ្រូន រវាងអ៊ុយក្រែន និង រុស្សុី កំពុងធ្វើ​ពិភពលោកចាប់អារម្មណ៍

បណ្ដា​រូបភាព​បង្ហាញ​ពី​ការ​វាយប្រហារ​ដោយ​ប្រើ​ដ្រូ​ន របស់​អ៊ុយ​ក្រែ​ន​ប្រឆាំង​រោងចក្រ​ផលិត​ដ្រូ​ន​មួយ​កន្លែង​នៅ​រុ​ស្ស៊ី​ត្រូវ​បាន​ចេញផ្សាយ​យ៉ាង​គគ្រឹកគគ្រេង​តាម​បណ្ដាញ​សង្គម​។ រូបភាព​ទាំងនោះ​បង្ហាញ​អគារ​មួយ​កំពុង​មាន​ភ្លើង​ឆាបឆេះ​បញ្ចេញ​ផ្សែងហុយ​ទ្រលោម ដោយ​អគារ​នោះ​ស្ថិត​ក្នុង​ទីតាំង​មួយ​ក្នុង​ចំណោម​ទីតាំង​ឧស្សាហកម្ម​យោធា ដែល​មានការ​ត្រួតពិនិត្យ​ខ្លាំង​របស់​រុ​ស្ស៊ី ស្ថិត​ក្នុង​ទីក្រុង​សម្បូរ​រោងចក្រ​អី​ុ​ហ្សេ​ហ្វ្វ​ស្ក៍​នា​ភាគ​ខាងកើត​ក្រុង​មូ​ស្គូ​។ អ៊ុយ​ក្រែ​ន​អះអាង​នា​ថ្ងៃ​ទី​១​កក្កដា​ថា បាន​វាយប្រហារ​រោងចក្រ​ផលិត​ប្រព័ន្ធ​ការពារ​ដី​-​អាកាស​និង​ដ្រូ​ន​រយៈ​ឆ្ងាយ​។ ចំពោះ​ការ​វាយប្រហារ​នោះ​ក្រុង​គៀវ​បាន​ប្រើ​ដ្រូ​ន​រយៈ​ឆ្ងាយ​ដែល​ផលិត​ដោយ​ខ្លួនឯង​។ ចាប់តាំងពី​ថ្ងៃ​ទី​៣០​មិថុនា​មក មាន​រូបភាព​ជា​ច្រើន​ផ្សាយ​តាម​បណ្ដាញ​សង្គម​ពី​ការ​វាយ​ប​ប្រហារ​ទីតាំង​នោះ​របស់រុ​ស្ស៊ី​។ បណ្ដា​រូបភាព​បង្ហាញ​ពី​ផ្សែង​ខ្មួលខ្មាញ់​ហុយ​ចេញពី​អគារ​មួយ​ដែល​ភ្លើង​កំពុង​ឆេះ និង​ដ្រូ​ន​១​គ្រឿង​កំពុង​ហោះហើរ​ពីលើ មុន​ពេល​ទម្លាក់​ខ្លួន​លើ​ទីតាំង​នោះ​។ គោលដៅ​នៃ​ការ​វាយប្រហារ​នេះ​គឺជា​រោងចក្រ​មួយ ស្ថិត​នៅ​មាត់បឹង​នៃ​ទីក្រុង​អ៊ីហ្សេ​ហ្វ​ស្ក៍​ក្នុង​តំបន់​អ៊ូ​រ៉ា​ល់​។ ទីតាំង​នោះ​មាន​បណ្ដោយ​ជាង​៥០០​ម៉ែត្រ​។ គេ​មិនដឹង​ថា​តើ​បណ្ដា​ដ្រូ​ន​អ៊ុយ​ក្រែ​ន​មាន​ត្រូវ​ស្ទាក់​កម្ទេច​ដោយ​កងការពារ​អាកាសរុ​ស្ស៊ី​ដែរ​ឬ​យ៉ាងណា​ឡើយ ក្នុង​ឱកាស​នៃ​ការ​វាយប្រហារ​នេះ​។ តាម​ព័ត៌មាន​ច្បាស់​ការណ៍​ថា អត្ថបទពេញ

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកប្រាក់ក្រោមរូបភាពទិញ-លក់ផ្លែទុរេនតាមអនឡាញ!

យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីឆបោកប្រាក់ផ្សព្វផ្សាយទិញ-លក់ផ្លែទុរេន តាមបណ្ដាញទំនាក់ទំនងសង្គម។ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ អត្ថបទពេញ

កម្ពុជា-សិង្ហបុរី ប្ដេជ្ញាបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំបន្ថែមទៀត

នាព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្រ្តីដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។ ជាកិច្ចចាប់ផ្ដើម, សម្តេចបវរធិបតីបានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយ អត្ថបទពេញ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញសម្ពោធសារមន្ទីរសម្ដេច ជា សុីម និងលោកជំទាវ

សារមន្ទីរសម្ដេចអគ្គមហាធម្មពោធិសាល ជា សុីម អតីតប្រធានព្រឹទ្ធសភា និងជាអតីតប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ ញ៉ែម សឿន ជាសុីម បានប្រារព្ធពិធីសម្ពោធក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ញ៉ែម សាខន សខេង នៅក្នុងបរិវេណគេហដ្ឋានទឹកដីកំណើតតស៊ូ ភូមិកន្លែងជ្រៅ ឃុំក្របៅ អត្ថបទពេញ

សម្តេចតេជោ ហ៊ុន សែន៖ សមិទ្ធិផលបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម គឺជាការឯកភាពគ្នា ដោយឈរលើគោលការណ៍អន្តរជាតិ នៃការដោះស្រាយដោយសន្តិវិធី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ថា បង្គោលព្រំដែនកម្ពុជា-វៀតណាម គឺជាសមិទ្ធិផល ដែលភាគីកម្ពុជានិងវៀតណាម ឯកភាពគ្នាដោយយកទឹកជ្រៅ ដើម្បីបែកចែកព្រំដែន ដែលនេះជាគោលការណ៍អន្តរជាតិ នៃការដោះស្រាយបញ្ហាដោយសន្តិវិធី តាមច្បាប់អន្តរជាតិ។ សម្ដេចតេជោ ហ៊ុន សែន អត្ថបទពេញ

នាយករដ្ឋមន្ត្រីសិង្ហបុរី បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដែលមានអាយុ៦០ឆ្នាំហើយ

នៅថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៥នេះ តបតាមការអញ្ជើញរបស់សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោក ឡរ៉េន វ៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី នឹងអញ្ជើញ​បំពេញ​ទស្សន​កិច្ចផ្លូវការនៅកម្ពុជា។ ដំណើរទស្សនកិច្ចផ្លូវការរយៈពេលមួយថ្ងៃនេះ ជាការ​បង្ហាញនូវការប្តេជ្ញាចិត្តក្នុងការពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី អត្ថបទពេញ

ជាង១០ឆ្នាំមុន មកញញឹមមើលសមិទ្ធផលទាំងឈឺជិះរទេះរុញ ថ្ងៃនេះ សម្ដេច ជា សុីម ឈរញញឹមជាអមតៈនៅសាកលវិទ្យាល័យជាតិជាសុីមកំចាយមារ

កាលពីជាង១០ឆ្នាំមុន សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម កំពុងឋិត​ក្នុងវ័យជរា និងយាយីដោយរោគា តាមដំណើរធម្មជាតិនៃសត្វលោក ដូចព្រះពុទ្ធ​ដីការ មានរូប មានទុក្ខ ជរា ព្យាធិ និងមរណៈ។ ទោះបីមានសុខភាពទ្រុឌទ្រោម ពឹង​អាស្រ័យការធ្វើដំណើរដោយមានជំនួយពីរទេះរុញ សម្ដេច ជា ស៊ីម នៅតែមាន​កម្លាំង​ចិត្តមិនថមថយ ដោយសម្ដេចបានធ្វើដំណើរមកពិនិត្យវឌ្ឍនភាព​នៃការអប់រំ​បណ្ដុះ​បណ្ដាល អត្ថបទពេញ

លោក Suriya Jungrungreangkit នឹងឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីស្ដីទី បន្ទាប់ពីតុលាការធម្មនុញ្ញថៃ ព្យួរតំណែងលោកស្រីផែថងថាន ជានាយករដ្ឋមន្រ្តី

តុលាការធម្មនុញ្ញថៃ នៅថ្ងៃទី១ ខែកក្កដា បានសម្រេចទទួលញត្តិរបស់សមាជិកព្រឹទ្ធសភា ក្នុងសំឡេងគាំទ្រចំនួន៩។ ទន្ទឹមនេះ សមាជិករបស់តុលាការថៃចំនួន ៧នាក់ បានគាំទ្រព្យួរតំណែងលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បណ្តោះអាសន្ន ខណៈ២សំឡេងប្រឆាំង។ ញត្តិនោះ ធ្វើឡើងដោយផ្អែកតាមមាត្រា ១៦០ នៃរដ្ឋធម្មនុញ្ញ ជុំវិញការខ្វះវិជ្ជាជីវៈ ក្រោយបែកធ្លាយកិច្ចសន្ទនាសម្ងាត់ជាមួយសម្តេច ហ៊ុន អត្ថបទពេញ