លោកឧត្តមសេនីយ៍ត្រី សោម ប៉ិម ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំង សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានធ្វើការបង្ក្រាបជាក់ស្តែងនូវករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅទីតាំង ចំនួន ២ ក្នុងនោះ ទីតាំងទី១ នៅចំណុចផ្ទះជួលផ្លូវទៅវត្តសារវណ្ណ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឃាត់ខ្លួនបានជនសង្ស័យចំនួន ៥នាក់ ស្រី ១នាក់ ជាជនជាតិថៃ។ ក្នុងនោះ ១-ឈ្មោះ Anuwat chansuphan ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិថៃ ២-ឈ្មោះ Chaninthon Suepsombat ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិថៃ ៣-ឈ្មោះ Arthit saelor ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ថៃ ៤-ឈ្មោះ MissNatiya Klomkleang ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិថៃ និង ៥-ឈ្មោះ Chakninthon suepsombat ភេទប្រុស អាយុ២២ ជនជាតិថៃ។ ជនជាតិថៃទាំងនេះ ស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្នុងប្រតិបត្តិការ សមត្ថកិច្ច បានដកហូតសម្ភារ និងវត្ថុតាងរួមមាន៖ ១-ម្សៅក្រាមកេតាមីន (K) (សង្ស័យជាសារធាតុញៀន) ចំនួន ១១៥កញ្ចប់ ធំ០៤កញ្ចប់, ២-ថ្នាំគ្រាប់ពណ៌ប្រផេះ (សង្ស័យជាសារធាតុញៀន) ចំនួន ២កញ្ចប់ធំ ស្មើនិង២០០គ្រាប់, ៣-ថ្នាំគ្រាប់ពណ៌បៃតង (សង្ស័យជាសារធាតុញៀន) ចំនួន ០៣កញ្ចប់ធំស្មើនិង ៣០០គ្រាប់, ៤-ម្សៅគ្រាប់ពណ៌ផ្កាឈូក(សង្ស័យជាសារធាតុញៀន)ចំនួន ០២កញ្ចប់ធំ ស្មើនិង២៧៣គ្រាប់, ៥-កញ្ចប់ពណ៌ក្រហមរូបសេះសង្ស័យជាសារធាតុញៀន) ចំនួន០៤, ៦-កញ្ចប់ពណ៌លឿង(សង្ស័យជាសារធាតុញៀន)ចំនួន ០២កញ្ចប់, ៧-ខលីចេនចំនួន៨កញ្ចប់ (សង្ស័យជាសារធាតុញៀន), ៨-កញ្ចប់ពណ៌ខ្មៅចំនួន០១(សង្ស័យជាសារធាតុញៀន)។ ៩-ជញ្ជីងចំនួន១១គ្រឿង, ១០-ទូរស័ព្ទចំនួន ០៤គ្រឿង, ១១-លុយថៃចំនួន ១២១៤០បាត, ១២-ថង់សម្រាប់វេចខ្ចប់មួយចំនួន, ១៣-ម៉ូតូចំនួន ០៣គ្រឿង-ម៉ាកPCXស្លាកលេខភ្នំពេញ 1FN-1014 -ម៉ាកPCXស្លាកលេខភ្នំពេញ 1GK-3259 -ម៉ាកស្កុបពីស្លាកលេខភ្នំពេញ 1AS 2676 និង១៤-ម៉ាស៊ីនរាប់លុយចំនួន០១គ្រឿង។
ដោយឡែក ទីតាំងទី២ នៅចំណុចបន្ទប់ជួលជិតផ្សាតាប៉ាច ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដកហូតវត្ថុតាងរួមមាន៖ ១-កញ្ចប់រូបតែ (សង្សយ័ជាសារធាតុញៀនកេតាមីន(k) ចំនួន៣ដុំធំ និង៤កញ្ចប់ ២-កញ្ចប់ខលីចេនចំនួន១៨ដុំ ស្មើនិង១៨០កញ្ចប់ (សង្ស័យជាសារធាតុញៀន), ៣-កញ្ចប់ពណ៌ក្រហមរូបសេះចំនួន៦ដុំ ស្មើនិង៦០កញ្ចប់ (សង្ស័យជាសារធាតុញៀន), ៤-កញ្ចប់ ferrari ពណ៌សរូបសេះចំនួន៣ដុំ ស្មើនិង៣០កញ្ចប់(សង្ស័យជាសារធាតុញៀន), ៥-កញ្ចប់ខលីចេនពណ៌ផ្កាឈូកចំនួន២០កញ្ចប់-ជញ្ជីងចំនួន២គ្រឿង(សង្ស័យជាសារធាតុញៀន)។ សរុបវត្ថុតាង (សង្ស័យជាសារធាតុញៀន) សរុបរួម៖ ១-ថ្នាំញៀនកេតតាមីន(K) ទម្ងន់សរុប ៣គីឡូ៨ខាំ, ២-ថ្នាំគ្រាប់សរុបរួម ៨១៣គ្រាប់ទម្ងន់៤ខាំ៨ក្រាម, ៣-កញ្ចប់ពណ៌បៃតងUX ទម្ងន់៣,៣ខាំ, ៤-ថ្នាំញៀនកញ្ចប់សរុបរួម២១៣កញ្ចប់ ទម្ងន់១គីឡូ២ខាំកន្លះ, សរុបសារធាតុញៀនចំនួន ៥,៨៦គីឡូក្រាម។ បច្ចុប្បន្ន ជំនាញការិយាល័យប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់៕








