Home

សម្តេចធិបតី៖ ការងារវាស់វែងនិងរុករកទីតាំងពិតប្រាកដ នៃបង្គោលព្រំដែន គឺធ្វើឡើងយ៉ាងហ្មត់ចត់ និងទទួលខុសត្រូវខ្ពស់បំផុត

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការងារវាស់វែងនិងស្វែងរុករកទីតាំងពិតប្រាកដ នៃបង្គោលព្រំដែន រួមទាំងបង្គោលព្រំដែនចន្លោះលេខ៤២-៤៧ និង បង្គោលព្រំដែនចន្លោះលេខ៥២-៥៩ ផងដែរ គឺធ្វើឡើងយ៉ាងហ្មត់ចត់និងទទួលខុសត្រូវខ្ពស់បំផុត ។ តាមបណ្តាញផ្សព្វផ្សាយសង្គមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អត្ថបទពេញ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កៀរគរធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សហការជាមួយសមត្ថកិច្ច ដើម្បីបង្ក្រាបបទល្មើសឆបោកតាមទូរសព្ទ និងមធ្យោបាយទំនាក់ទំនងសង្គម

ពីវេទិកាធិបតីនៃពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ (២០២៦-២០៣៥) នៅសណ្ឋាគារ សាន់ & ម៉ូន រីវើសាយ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ផ្ដល់សារសំខាន់ និងចាត់ទុកជាកិច្ចការចាំបាច់ ដែលធនាគារ អត្ថបទពេញ

ក្រសួងមហាផ្ទៃ៖ ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលបានផ្អាកសកម្មភាពមួយរយៈ ត្រូវបានដាក់អនុវត្តឡើងវិញ

ក្រសួងមហាផ្ទៃបានបង្ហាញរបាយការណ៍ពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកសរុប ៦៩ ករណី បណ្ដាលឲ្យមនុស្សស្លាប់ ៤៤ នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ១២០ នាក់ ក្នុងរយៈពេលត្រឹមជា ៧ ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះបើតាមលោក អត្ថបទពេញ

អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ អំពាវនាវឱ្យមានការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ទាហានកម្ពុជាចំនួន ១៨នាក់ ដែលត្រូវបានកងទ័ពថៃចាប់ខ្លួនដោយខុសច្បាប់

អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) បានអំពាវនាវឱ្យមានការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ទាហានកម្ពុជាចំនួន ១៨នាក់ ដែលត្រូវបានកងទ័ពថៃចាប់ខ្លួនដោយខុសច្បាប់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ ចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ សេចក្តីថ្លែងការណ៍ដដែល អត្ថបទពេញ

សមត្ថកិច្ចចម្រុះខេត្តស្វាយរៀងឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន២៨នាក់ ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ជនសង្ស័យចំនួនចំនួន២៨នាក់ ក្នុងនោះស្ត្រី០៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឃាត់ខ្លួន ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរ ទីតាំងចំនួន ២ទីតាំង នៅបុរី CK នៅផ្ទះលេខ M47 និងផ្ទះលេខ M29 ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងក្រោមការសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ។ អត្ថបទពេញ

ថ្ងៃនេះជា ថ្ងៃទី១១៨ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ

ថ្ងៃនេះជា ថ្ងៃទី១១៨ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព។ សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា អត្ថបទពេញ

នាយឧត្តមសេនីយ៍ ស ថេត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី៣១ និងបើកវគ្គបន្តជំនាន់ទី៣២ រួមជាមួយវគ្គជំនាញពិសេស

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី៣១ និងបើកវគ្គបន្តជំនាន់ទី៣២ រួមជាមួយវគ្គជំនាញពិសេស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស។ នាយឧត្តមសេនីយ៍ ស អត្ថបទពេញ

ក្រុមអនុព័ន្ធយោធាបរទេស ចុះទៅសួរសុខទុក្ខដល់ប្រជាជនស្លូតត្រង់កម្ពុជាដែលជាជនភៀសសឹក

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថានៅរសៀលថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា (CLG) បានសម្របសម្រួលជូនក្រុមអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា (Military Attaché Corps of Phnom អត្ថបទពេញ

នគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាប​ជនសង្ស័យ​៨នាក់ ​ក្លែងបន្លំ​ជា​សមត្ថកិច្ច ចាប់ជំរិត​ទារប្រាក់ពី​ជនជាតិ​ចិន

ជនសង្ស័យ​ចំនួន ៨នាក់ ​ត្រូវ​បាន​កម្លាំងជំនាញ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ ឃាត់ខ្លួន​បន្ទាប់​ពី ក្លែងបន្លំ​ជា​សមត្ថកិច្ច ស្លៀកពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ ធ្វើ​សកម្ម​ចាប់ជំរិត​ទារប្រាក់ ពី​ជនបរទេស នៅ​ពេល​យប់​ក្នុង​រាជធានី​ភ្នំពេញ ​។ ជនសង្ស័យ​ ដែល​ក្លែង​ជា​សមត្ថកិច្ច​ប្រព្រឹត្ត​បទល្មើស​រូប​នោះ ៖១.​ ឈ្មោះ ហ៊ុំ សុ​ផុ​ន អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បន្ទប់​ជួល អត្ថបទពេញ

ក្រសួងមហាផ្ទៃ ចេញប្រកាសស្ដីពីការបង្កើត និងការដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុកទាំង៩ នៃខេត្តរតនគិរី

ក្រសួងមហាផ្ទៃបានដាក់ចេញប្រកាសស្ដីពីការបង្កើត និងការដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុកទាំង៩ នៃខេត្តរតនគិរី រួមមាន៖ រដ្ឋបាលក្រុងបានលុង រដ្ឋបាលស្រុកកូនមុំ រដ្ឋបាលស្រុកអូរយ៉ាដាវ រដ្ឋបាលស្រុកអូរជុំ រដ្ឋបាលស្រុកវើនសៃ រដ្ឋបាលស្រុកតាវែង រដ្ឋបាលស្រុកបរកែវ រដ្ឋបាលស្រុកអណ្ដូងមាស និងរដ្ឋបាលស្រុកលំផាត់។ និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក នៃខេត្តរតនគិរី ត្រូវប្រើប្រាស់ដូចខាងក្រោម៖  – ដាក់នៅកន្លែងធ្វើការងារនៅរដ្ឋបាលក្រុង អត្ថបទពេញ